Category: Covid-19

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣០ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣០ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ ចំនួនអ្នកឆ្លងសរុបចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩នៅរលកថ្មីកាលពីចុងខែមុនមក វៀតណាមមានអ្នកឆ្លងវីរុសនេះសរុប១ពាន់៦៧៨នាក់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន៣០នាក់ទៀតនៅខេត្តភាគខាងជើងចំនួន៦ ។ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បានប្រកាសការរកឃើញអ្នកឆ្លងថ្មីៗចំនួន១០៩នាក់ ភាគច្រើននៅបណ្តាខេត្តភាគខាងជើង ២នាក់នៅទីក្រុងដាណាំងភាគកណ្តាល និងម្នាក់នៅទីក្រុងហូជីមិញភាគខាងត្បូង ។សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩ចាប់ផ្តើមវាយប្រហារជាថ្មីកាលពីថ្ងៃ២៧ ខែមេសាមក អ្នកឆ្លងថ្មីៗចំនួន១ពាន់៦៧៨នាក់ត្រូវបានរកឃើញនៅ២៩ខេត្ត-ក្រុង ក្នុងនោះរួមមាន៦១៨ករណីនៅក្នុងខេត្តបាក់យ៉ាងភាគខាងជើង និង៣៦១នាក់នៅខេត្តបាក់និញ ។ ទីក្រុងហាណូយត្រូវបានរកឃើញអ្នកឆ្លង២៥៧នាក់ រួមមាន១១៨នាក់នៅមន្ទីរពេទ្យចំនួនពីរ និងទីក្រុងហូជីមិញរកឃើញបីនាក់ ៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៥លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៣ម៉ឺននាក់ និងជាសះស្បើយ១៤៤លាន៥៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៥លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៣ម៉ឺននាក់ និងជាសះស្បើយ១៤៤លាន៥៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៥លាន៥៦ម៉ឺន៨៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៣ម៉ឺន១ពាន់៥៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៤លាន៥៧ម៉ឺន៦ពាន់៦២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨០ម៉ឺន២ពាន់៣២៤នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់៩៤៩នាក់ និងជាសះស្បើយចំនួន២៧លាន២៩ម៉ឺន៩ពាន់១៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន៧៧ម៉ឺន១ពាន់៤០៥នាក់ ស្លាប់២៨ម៉ឺន៧ពាន់១៥៦នាក់ និងជាសះស្បើយ២២លាន៣៤ម៉ឺន៨ពាន់៦៨៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨១ម៉ឺន៥ពាន់១៩១នាក់ ស្លាប់ចំនួន៤៤ម៉ឺន១ពាន់៨៦៤នាក់ និងជាសះស្បើយ១៤លាន៣៣ម៉ឺន១១៨នាក់ ៕ ប្រភព៖ worldometers

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១៤៦នាក់ទៀត

    រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ១៤៦នាក់ទៀត

    រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ឧសភាឆ្នាំ២០២១បានជូនដំណឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្ដរហ័ស Rapid Test នៅថ្ងៃទី១៩ឧសភាគេបានករណីវិជ្ជមានកូវីដ-១៩ចំនួន១៤៦នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង១៤៦នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

  • រដ្ឋបាលខេត្តតាកែវ ការបិទជាបណ្ដោះអាសន្នការធ្វើអាជីវកម្មគ្រប់ប្រភេទ ក្នុងផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ពាក់ព័ន្ធនឹងករណីឆ្លងសហគមន៍២០ កុម្ភៈ

    រដ្ឋបាលខេត្តតាកែវ ការបិទជាបណ្ដោះអាសន្នការធ្វើអាជីវកម្មគ្រប់ប្រភេទ ក្នុងផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ពាក់ព័ន្ធនឹងករណីឆ្លងសហគមន៍២០ កុម្ភៈ

    យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៩ឧសភា បានសម្រេចផ្អាកជា ន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារសំរោងយ៉ោង ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ព្រោះជាតំបន់នោះមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ ការផ្អាកនោះ ចាប់ផ្ដើមពីម៉ោង ៥នាទីព្រឹក ថ្ងៃទី២០ឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា គោលបំណងនៃការបិទផ្សារនោះ គឺដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ នោះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។ រដ្ឋបបាលខេត្តក៏បានតម្រូវឲ្យ អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រី សុខាភិបាល ដោយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករទាំងអស់នៅថ្ងៃទី ២០ឧសភា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក(បឋមសិក្សាកាំងងើស្មៅខ្ចី)។ ក្នុងអំឡុងពេលនៃការអនុវត្តន៍វិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីខ្លះតែប៉ុណ្ណោះ៕

  • អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេស គ្រូពេទ្យ ដែលធ្វើការនៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុភវិជ័យត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេស គ្រូពេទ្យ ដែលធ្វើការនៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុភវិជ័យត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុភវិជ័យដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៤៣៤ ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ បានប្រាប់ថា ខ្លួនបានជូនប្រពន្ធទៅសម្រាក និងសម្រាលកូននៅទីតាំងខាងលើនោះចំនួន៣ថ្ងៃ។ អ្នកជំងឺបានអះអាងថា មានគ្រូពេទ្យ ៧នាក់ បានចូលរួមវះកាត់សម្រាលកូនឲ្យប្រពន្ធរបស់គាត់។ ប៉ុន្តែអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា ម្ចាស់ទីតាំងខាងលើនឡមិនទទួលស្គាល់ថាមានអ្នកជំងឺកូវីដចូលទៅទីតាំងរបស់ខ្លួនឡើយ និងនិងមិនចូលរួមសហការផ្ដល់ព័ត៌មានអ្វីឡើយ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេស គ្រូពេទ្យ ដែលធ្វើការនៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិកសាលា S.C.I.A ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អ្នកធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិកសាលា S.C.I.A ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅសាលា S.C.I.A (Singapore Cambodia International Academy) ដែលមានទីតាំងស្ថិតនៅ One Pack សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ដែលមានទំនាក់ទំនងជាមួយបុគ្គលិកសាលានោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

  • ខេត្តកណ្ដាល បន្តបិទផ្សាររដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅរហូតដល់ថ្ងៃទី២៦ ឧសភា

    ខេត្តកណ្ដាល បន្តបិទផ្សាររដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅរហូតដល់ថ្ងៃទី២៦ ឧសភា

    យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៩ឧសភាបានប្រកាសបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី២០ឧសភារហូតដល់ថ្ងៃទី២៦ឧាភាឆ្នាំ២០២១។ ផ្សាររដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ត្រូវគេឃើញបានបិទតាំងពីពាក់កណ្ដាលខែមេសាឆ្នាំ២០២១មក ដោយសារឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់បន្ថែមទៀត

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់បន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២០ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ១៩៨ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៥២នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៦១២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥២នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំង៥២នាក់នោះ មាន៥១នាក់គឺជាកម្មករ កម្មការិនីរោងចក្រ និងម្នាក់ទៀតគឺជាប្រជាពលរដ្ឋ។ អ្នកវិជ្ជមានកូវីដ-១៩ទាំង៥២នាក់នោះ មាននៅស្រុកបាធាយចំនួន៩នាក់, ស្រុកជើងព្រៃ២៨នាក់, ស្រុកព្រៃឈរ១២នាក់, កម្មករខេត្តកំពង់ធំម្នាក់, កម្មករមកពីខេត្តកណ្តាលម្នាក់ និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាសម្នាក់។ ជំងឺទាំង៥២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៥២នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

  • កូវីដ៖ ១ថ្ងៃ អាស៊ានឆ្លងជិត២ម៉ឺននាក់ សរុបជិត៤លាននាក់ហើយ

    កូវីដ៖ ១ថ្ងៃ អាស៊ានឆ្លងជិត២ម៉ឺននាក់ សរុបជិត៤លាននាក់ហើយ

    ចំនួនឆ្លងកូវីដ១៩ សរុបនៅក្នុងក្រុមប្រទេសអាស៊ានទាំង១០បានកើនឡើងដល់ជាង៣លាន៧សែន៤ម៉ឺននាក់ហើយ។ កាលពីថ្ងៃទី១៩ ឧសភា មានឆ្លងថ្មីចំនួន ១៩៧៣០នាក់ បន្តឆ្លងប្រចាំថ្ងៃកើនឡើង ខណៈកាលពីថ្ងៃទី១៨ ឧសភា មាន១៦៦២៩នាក់។ ស្លាប់វិញក៏កើនដែរ ពី៣៦៦នាក់ទៅ៤០៩នាក់ ខណៈស្លាប់សរុបក្នុងបណ្តាប្រទេសសមាគមអាស៊ានបានកើនដល់៧៤៣៤២នាក់ហើយ៕ ប្រភពពី The Nation

  • រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការអនុវត្តស្តង់ដារនៃការលក់ដូរតាមម៉ាត នៅតាមផ្ទះ និងកន្លែងលក់ដូររៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវី-១៩

    រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការអនុវត្តស្តង់ដារនៃការលក់ដូរតាមម៉ាត នៅតាមផ្ទះ និងកន្លែងលក់ដូររៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវី-១៩

    ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងរាលដាលជំងឺកូវីដ-១៩ថ្មី រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តបិទផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំជាបណ្តោះអាសន្ន និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព។ នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតអោយមានការលក់ដូរ នៅតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងផ្សេងទៀត ដើម្បីជួយសម្រួលដល់អាជីវករក្នុងដំណាក់កាលដែលទីផ្សារជាកន្លែងប្រកបអាជីវកម្មរបស់គាត់ត្រូវអាជ្ញាធរសម្រេចបិទផ្អាកជាបណ្តោះអាសន្ន។ អាជ្ញាធរខេត្តព្រះសីហនុ បានកំណត់ស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរតាមម៉ាត តាមផ្ទះ និងទីតាំងរៀបរយមួយចំនួនទៀត នៅតាមមូលដ្ឋាន ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរស់នៅតាមបែបគន្លអថ្មី ចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដូចខាងក្រោមៈ