Category: Covid-19

  • អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

    អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

    ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនារបស់បុគ្គលអគតិកន្លងមកមានលើកឡើងមួយចំនួនថា ការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសក្រុងតាខ្មៅ នៃខេត្តកណ្តាល អ្នកខ្លះគេថាជាការដកសិទ្ធ អ្នកខ្លះទៀតគេថាជាការដាក់ទណ្ឌ កម្មពួកគេការលើកឡើងបែបនេះគឺជានយោបាយមនោគមន៍វិជ្ជា បំភ័ន្តការ ពិត បំភ្លៃការពិត ការបិទខ្ទប់នេះមិនមែនដូចគេថាទេ មិនមែនជាការដកសិទ្ធ មិនមែនជាការដាក់ទណ្ឌកម្ម ប៉ុន្តែជាការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ។ ខាងលើនេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលាខណ្ឌច្បារអំពៅ ។ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌ បានបន្តថា ការបិទខ្ទប់នេះជាការការពារ បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាល ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លងគ្រប់ប្រភេទ ប្រសិនបើតំបន់នោះផ្ទុះហើយយើងមិនបិទខ្ទប់ទេ អ្នកដែលនៅតំបន់នោះនឹងដើរប្រសេចប្រសាចទៅតំបន់ផ្សេងទៀត តើវាឆ្លងប៉ន្មាននាក់ទៀតទៅ..? ឥញ្ចឹងការបិទខ្ទប់នេះគឺជារការពារនូវអាយុជីវិត ជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង បើអ្នកណាមានវិជ្ជមានកូវីដ-១៩ ត្រូវយកទៅព្យាបាល អ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានត្រូវយកសំណាកនិងដាក់អោយធ្វើចក្តាឡី ស័ក ។ លោកអភិបាលបានបន្តទៀតថា ធ្វើបែបនេះ គឺជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង ជាពិសេសគឺជាការការពារអាយុជីវិតបងប្អូបប្រជាពលរដ្ឋរបស់យើង… គឺសមហេតុសមផលហើយវាជាតថភាពពិតនៅក្នុងពេលបច្ចុប្បន្ននេះ ដែលរាជ រដ្ឋាភិបាលបានអនុវត្តវិធានការបិទខ្ទប់ទាន់ពេលវេលាហើយការពារបានអាយុជីវិតប្រជាពលរដ្ឋរបស់យើង… ដូច្នេះយើងត្រូវដឹងទាំងអស់គ្នាមិនត្រឹមតែប៉ុណ្ណឹងទេ…

  • រកឃើញអ្នកឆ្លងកូវីដ នៅខេត្តកំពង់ធំ ចំនួន ៣នាក់បន្ថែមទៀត

    រកឃើញអ្នកឆ្លងកូវីដ នៅខេត្តកំពង់ធំ ចំនួន ៣នាក់បន្ថែមទៀត

    រដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ ឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១៨ឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន២នាក់ និងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភូមិលាបទងម្នាក់។ រដ្ឋបាលខេត្តកំពង់ធំ បានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានខាងលើឲ្យបានឆាប់បំផុត ដោយអំពាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ ឱ្យរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ និងវិធានការ “៣ការពារ ៣កុំ” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុម គ្រួសារ និងសហគមន៍ចៀសផុតពីជំងឺកូវីដនេះ ដោយចូលរួមសហការអនុវត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ១៨ឧសភាឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន១១៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៤នាក់ ហើយនៅសល់អ្នកជំងឺចំនួន៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • កូវីដ៖ ពិភពលោកចាក់វ៉ាក់សាំងជាង១.៥ពាន់លានដូសហើយ

    កូវីដ៖ ពិភពលោកចាក់វ៉ាក់សាំងជាង១.៥ពាន់លានដូសហើយ

    ទិន្នន័យប្រមូលដោយទីភ្នាក់ងារ AFP បានចេញផ្សាយថា វ៉ាក់សាំងកូវីដ១៩ ជាង១.៥ពាន់លានដូសហើយ ត្រូវបានចាក់ជូនមនុស្ស នៅទូទាំងពិភពលោក។ ប្រភពថា គិតត្រឹមថ្ងៃអង្គារ៍ ទី១៨ ឧសភា ២០២១ វ៉ាក់សាំងយ៉ាងតិច ១ ៥០០ ០១៧ ៣៣៧ដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋក្នុងជាង២០០ប្រទេស ឬតំបន់។ ជិត៣ភាគ៥នៃចំនួនចាក់សរុប នៅក្នុង៣ប្រទេស រួមមាន៖ ចិន (៤២១.៩លានដូស) អាមេរិក (១៨៤.៤លានដូស) និង ឥណ្ឌា (១៨៤.៤លានដូស)៕

  • ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៥នាក់ថ្មីបន្ថែមទៀត

    ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៥នាក់ថ្មីបន្ថែមទៀត

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៩ឧសភានេះបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៥នាក់។ អ្នកវិជ្ជមានទាំង៤៤នាក់ មាន៣៧នាក់គឺជាកម្មករ កម្មការិនីនៅរោងចក្រសាន់បូ ស្រុកបាទី, និង៨នាក់ជាទៀតជាប្រជាពលរដ្ឋ, កម្មករ និងអ្នកធ្វើការឯកជននៅតាមស្រុកមួយចំនយន។ រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤៥នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

  • រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ផ្ទះ ចំនួន១៧ខ្នង ជាបណ្តោះអាសន្ន ស្ថិតក្នុងភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី

    រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ផ្ទះ ចំនួន១៧ខ្នង ជាបណ្តោះអាសន្ន ស្ថិតក្នុងភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី

    អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រចបិទខ្ទប់ជាបណ្តោះអាសន្ន នូវទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ១៧ខ្នងផ្ទះ នៅចំណុច ភូមិអំពិលឈូងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ដែលស្ថិតក្នុងភូមិសាស្ត្រ នៃខេត្តរបស់ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី។        ការសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន១៧ខ្នង គឺធ្វើឡើងដោយយោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ០៩៥/២១ សសរ.ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ពីការសម្រេចបិទខ្ទប់និង បន្ទាប់ពីករណីរកឃើញ បុគ្គលវិជ្ជមាន។កូវីដ-19 ចំនួន០៤នាក់(ស្រី០២នាក់) ដែលបានវិលត្រឡប់ពី រាជធានីភ្នំពេញ និង ខេត្តកណ្តាល។ ១-ឈ្មោះ រឿម ប្រុស (ប្រុស) អាយុ៣០ឆ្នាំ ជាកម្មករសំណង់,២-ឈ្មោះ រឿម វីវៈ (ប្រុស) អាយុ៣៧ឆ្នាំជាកម្មករសំណង់,៣-ឈ្មោះ តាំ សុភា (ស្រី)អាយុ ៣៨ឆ្នាំ ជាកម្មករសំណង់,៤-ឈ្មោះ សេង សុផានី(ស្រី)អាយុ២៤ឆ្នាំ ជាកម្មករសំណង់។អ្នកទាំង០៤ជាកម្មករសំណង់ ដែលទើបតែវិលត្រឡប់ពីរាជធានីភ្នំពេញនិងខេត្តកណ្តាល។ហើយពាក់ព័ន្ធនិងផ្ទះចំនួន១៧ខ្នង ដែលស្ថិតនៅ ភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី និងមានជម្ងឺកូវីដ-19បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបាននាំយកទៅព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង…

  • ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់រងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ១៩នៅសង្កាត់ស្ទឹងមានជ័យ៣ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន ទ្រូម៉ាន់នី

    ប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់រងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ១៩នៅសង្កាត់ស្ទឹងមានជ័យ៣ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន ទ្រូម៉ាន់នី

    ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ តាមរយៈការផ្តល់ជាគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋស្ថិតក្នុងតំបន់ក្រហមក្នុងខណ្ឌនេះ ។ ក្រុមការងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី រួមមានបុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន បានបរិច្ចាគគ្រឿងឧបភោគបរិភោគរាប់រយកញ្ចប់ ដល់ពលរដ្ឋដែលកំពុងខ្វះខាតនៅភូមិឬស្សី១ និងភូមិឬស្សី២ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ បន្ទាប់ពីសង្កាត់នេះ ត្រូវបានចាត់ចូលថាជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុតនៅក្នុងវិធានការបិទខ្ទប់ថ្មីៗនេះរបស់សាលារាជធានីភ្នំពេញ ។ កញ្ចប់គ្រឿងឧបភោគបរិភោគទាំងនេះ រួមមានមី អង្ករ ត្រីខ ឆៃប៉ូវ និងទឹកត្រី ត្រូវបានប្រគល់ជូនមេភូមិនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅសង្កាត់ស្ទឹងមានជ័យ៣ ។ ក្នុងពេលប្រគល់ជូនអំណោយដល់មន្ត្រីមូលដ្ឋានក្នុងភូមិឬស្សី លោក សូវ៉ាត ដារីយាវិឆ នាយកប្រតិ បត្តិលក់ និងចែកចាយរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី មានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏លំបាកសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងតំបន់ក្រហម ។ ក្នុងនាមជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើប្រជាពលរដ្ឋកម្ពុជាទាំងអស់ យើងប្តេជ្ញាចិត្តជួយដល់ពលរដ្ឋកម្ពុជាយើងដែលជួបប្រទះបញ្ហាប្រឈមទាំងនេះ ដូច្នេះយើងទាំងអស់គ្នាអាចហែលឆ្លងកាត់ការរាតត្បាតរបស់ជំងឺដ៏កាចសាហាវនេះ ។ សង្កាត់ស្ទឹងមានជ័យ៣ កាលពីខែមុន ត្រូវបានចាត់ចូលថា ជាតំបន់ក្រហមនៅក្នុងវិធានការរបស់សាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ នៅដើមខែនេះ សាលារាជធានីភ្នំពេញបានកែប្រែការបែងចែងតំបន់ដោយកាត់បន្ថយទំហំតំបន់បិទខ្ទប់ ។ លោកស្រី…

  • ខេត្តព្រៃវែង រកឃើញមនុស្ស១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩

    ខេត្តព្រៃវែង រកឃើញមនុស្ស១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩

    ខេត្តព្រៃវែង រកឃើញមនុស្ស១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩, ភាគច្រើនជាអ្នកមកពីភ្នំពេញ ៕

  • រដ្ឋបាលខណ្ឌចំការមន នាំយកអំណោយប្រមុខរាជរដ្ឋាភិបាល ចែកជូនដល់ពលរដ្ឋស្នាក់នៅតាមបន្ទប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ ចំនួន ៤៧៣គ្រួសារថែមទៀត

    រដ្ឋបាលខណ្ឌចំការមន នាំយកអំណោយប្រមុខរាជរដ្ឋាភិបាល ចែកជូនដល់ពលរដ្ឋស្នាក់នៅតាមបន្ទប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ ចំនួន ៤៧៣គ្រួសារថែមទៀត

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន បានបន្តនាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន ៤៧៣គ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាល រងខណ្ឌ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ប្រជាពលរដ្ឋ គ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។ ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចទាំងទ្វេរ ជូនបងប្អូនប្រជាពលរដ្ឋ យើងនៅទីនេះ និងបានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយ ជាគ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋស្មើៗគ្នា ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់…

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៩៣នាក់បន្ថែមទៀត នៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦១២នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៩៣នាក់បន្ថែមទៀត នៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយ ៦១២នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៨ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣៩៣នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសម្នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៨ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦១២នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៨ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន៣ពាន់២៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ម៉ឺន៤ពាន់៩៥៥នាក់ និងនៅសល់ ចំនួន៨ពាន់៣២៧នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៣នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៥៩នាក់ហើយ។

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញករណីវិជ្ជមានថ្មី ៩៤នាក់ទៀត នៅក្នុងក្រុងប៉ោយប៉ែត

    រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញករណីវិជ្ជមានថ្មី ៩៤នាក់ទៀត នៅក្នុងក្រុងប៉ោយប៉ែត

    រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ឧសភា ឆ្នាំ ២០២១បានជូនដំណឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្ដរហ័ស Rapid Test និងលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ឧសភា បញ្ជាក់ថា មានករណីវិជ្ជមានថ្មី ៩៤នាក់នៅក្នុងក្រុងប៉ោយប៉ែត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៩៤នាក់នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។