Category: Covid-19

  • គ.ជ.ប ប្រកាសព័ត៌មានពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនីមួយៗ នៅខេត្តកំពត

    គ.ជ.ប ប្រកាសព័ត៌មានពីលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនីមួយៗ នៅខេត្តកំពត

    រាជធានីភ្នំពេញ៖គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត (គជប )បានប្រកាសព័ត៌មាន ថា បន្ទាប់ពីបាន​សម្រេច​ទទួលស្គាល់​ជាផ្លុវការ​នូវការចុះបញ្ជីគណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះរបស់គណបក្ស​នយោបាយចំនួន ៤រួចមក គណៈកម្មការ​រៀបចំការបោះឆ្នោត ខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដោយព្រះសង្ឃ ដើម្បី​កំណត់លំដាប់លេខរៀងគណបក្ស​នយោបាយ នៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការ​រៀបចំការបោះឆ្នោត ខេត្តកំពត កាលពីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១​។​ គ.ជ.ប ប្រកាសថា លទ្ធផលនៃការចាប់ឆ្នោតលំដាប់លេខរៀងដែលគណបក្សនយោបាយនីមួយៗទទួលបាន មានដូចតទៅ ៖គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១,គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២, គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣ ,និងគណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤។ ជាមួយគ្នាគ.ជ.ប ប្រកាសដែរថា ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយ ស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោតអាច ស្គាល់បានដោយងាយនូវលេខរៀង និងឈ្មោះគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា ២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕ដោយ៖ ម៉ាដេប៉ូ

  • ជនងាយរងគ្រោះ ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ៣០គ្រួសារ នៅសង្កាត់បឹងត្របែក ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ជនងាយរងគ្រោះ ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ៣០គ្រួសារ នៅសង្កាត់បឹងត្របែក ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិកាចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ហើយមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងចៅសង្កាត់បឹងត្របែកផងដែរ ។ លោក ថេង សុថុល បានថ្លែងថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ។ ជាមួយគ្នានេះ លោក ថេង សុថុល បាននាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ លោកថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ…

  • បទយកការណ៍ខ្លីស្ដីពី៖ មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ ដែលរៀបចំដោយ TYDA

    បទយកការណ៍ខ្លីស្ដីពី៖ មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ ដែលរៀបចំដោយ TYDA

    បទយកការណ៍ខ្លីស្ដីពី៖ មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៥ ដែលរៀបចំដោយ អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទទួលព្យាបាលដោយក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ជួរមុខ។ #TYDA#ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩

  • រដ្ឋបាលខេត្តបាត់ដំបង ដាក់គោលដៅពង្រឹងវិធានត្រួតពិនិត្យសុខភាពចំពោះអ្នកសង្ស័យជម្ងឺកូវីដ-19 ចំនួន០៤គោលដៅ នៅចំណុចព្រំប្រទល់ជាប់ជាមួយភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួន

    រដ្ឋបាលខេត្តបាត់ដំបង ដាក់គោលដៅពង្រឹងវិធានត្រួតពិនិត្យសុខភាពចំពោះអ្នកសង្ស័យជម្ងឺកូវីដ-19 ចំនួន០៤គោលដៅ នៅចំណុចព្រំប្រទល់ជាប់ជាមួយភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួន

        គិតត្រឹម ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១នេះក្រុមការងារនៃគោលដៅក្នុងការពង្រឹងនូវវិធានការត្រួតពិនិត្យសុខភាពដល់អ្នកដំណើរឆ្លងកាត់និងចូលមកខេត្តបាត់ដំបង ចំពោះអ្នកដែលសង្ស័យជម្ងឺកូវីដ-19 ទាំង០៤គោលដៅ ស្ថិតនៅចំណុចព្រំប្រទល់ជាមួយ និងភូមិសាស្ត្រនៃខេត្តបាត់ដំបង មានចំនួនសរុប៣.៨១៩នាក់(ស្រី១.២៦០នាក់)។និងបានយកវត្ថុសំណាកចំនួន៧៦នាក់(ស្រី១០នាក់)។       នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះ ដោយបានលើកឡើងឲ្យដឹងក្នុងពេលក្រុមការងាររបស់ខ្លួនបានចុះដាក់ទីតាំងគោលដៅក្នុងការអនុវត្តដើម្បីពង្រឹងនូវវិធានត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរ សង្ស័យពីជម្ងឺកូវីដ-19 ដែលស្ថិតនៅចំណុចភូមិសាស្ត្រព្រំប្រទល់របស់ខេត្តបាត់ដំបង ចំនួន០៤គោលដៅសំខាន់ៗរួមមាន៖១-ចំណុចព្រំប្រទល់អូរញ ស្រុកថ្មគោល, ២-ចំណុចព្រំប្រទល់ស្រុកបវេល- សឿ-ល្វា, ៣- ចំណុចព្រំប្រទល់ស្រុកសំពៅលូន-ម៉ាឡៃ និង៤- ចំណុចឫស្សីក្រាំង ស្រុកមោងឫស្សី។        តាមការគូសបញ្ជាក់ពីលោកឱសបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសដែលលោកចុះពិនិត្យមើលគោលដៅខាងលើនេះនិងក្រោយពីមានការណែនាំនូវវិធានការក្នុងការទប់ស្កាត់ពីលំហូរការវិលត្រឡប់ របស់ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ។  ជាពិសេសអ្នកពាក់ព័ន្ធ(តំបន់ក្រហម)ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងមកនេះ និងដើម្បីធានានូវការបញ្ចៀសពីការចម្លង និង ការឆ្លងរាលដាល នៅក្នុងសហគមន៍ខេត្ត របស់ខ្លួនផងនោះ ដែលកន្លងមកនេះខេត្តបាត់ដំបង មានចំណាត់ការនូវវិធានការក្នុងការទប់ស្កាត់ពីការរាតត្បាតមេរោគកូវីដ-19 បានល្អប្រសើរមួយកម្រិតក្នុងខេត្ត ដោយគ្មានការផ្ទុះកូវីដ-19 នៅក្នុងសហគមន៍ខ្លួនដូចជាបណ្តាខេត្តដទៃនោះទេ។        លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ក៏បានគូសបញ្ជាក់បន្ថែមថាដោយមានការណែនាំនិងការអនុញ្ញាត ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានកិច្ចសហការល្អពីអាជ្ញាធរ…

  • កូវីដ៖ ចិនចាក់វ៉ាក់សាំងជិត៤២២លានដូសហើយ

    កូវីដ៖ ចិនចាក់វ៉ាក់សាំងជិត៤២២លានដូសហើយ

    វ៉ាក់សាំងបង្ការជំងឺកូវូដ១៩ ចំនួនជិត៤២២លានដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចិន គិតត្រឹមម្សិលមិញ នេះបើតាមគណៈកម្មការសុខាភិបាលជាតិចិន ប្រកាសនាថ្ងៃទី១៨ ឧសភា ២០២១នេះ៕

  • កីឡាករ ឡៅ ចិត្រាឆ្លងកូវីដ១៩

    កីឡាករ ឡៅ ចិត្រាឆ្លងកូវីដ១៩

    កីឡាករប្រដាល់គុណខ្មែរល្បីឈ្មោះ ឡៅ ចិត្រា បានឆ្លងជំងឺកូវីដ១៩ នេះបើតាមប្រភពពីផេកហ្វេសបុក នៅខាងក្រោមនេះ ទើបប្រកាស នាល្ងាចថ្ងៃទី១៨ ឧសភា ២០២១៕

  • នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

    នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

  • ខេត្តស្ទឹងត្រែង រកអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតដែលជាករណីទី៣ នៅក្នុងខេត្តនេះ

    ខេត្តស្ទឹងត្រែង រកអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតដែលជាករណីទី៣ នៅក្នុងខេត្តនេះ

    រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៨ ឧសភានេះ បានជូនដំណឹងថា គេបានរកឃើញវិជ្ជមានកូវីដ-១៩ លើយុវជនម្នាក់មានឈ្មោះ ជាង ស៊ឺ អាយុ១៨ឆ្នាំ ដែលជាករណីវិជ្ជមានទី៣ ហើយនៅក្នុងខេត្តស្ទឹងត្រែង។ រដ្ឋបាលខេត្តបានបន្តថា បុរសនោះ គឺមានជាប់ពាក់ពន្ធ័នឹងអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ក្នុងគ្រួសាររបស់ខ្លួននៅភូមិព្រែកតារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។ សាម៉ីខ្លួនបានធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំ ខេត្តកណ្ដាលទៅកាន់ខេត្តស្ទឹងត្រែងនៅថ្ងៃទី១៥ឧសភាឆ្នាំ២០២១។ រដ្ឋបាលខេត្តស្ទឹងត្រែងបានស្រាវជ្រាវយកអ្នកពាក់ពន្ធ័នឹងយុវជននោះទៅធ្វើតេស្ដ និងបន្តអំពាវនាវឲ្យអ្នកពាក់ពន្ធ័ដទៃទៀត ប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ។

  • មេបញ្ជាការយោធភូមិភាគទី៥ ចុះសួរសុខទុក្ខ និងសំណេះសំណាល កងកម្លាំងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

    មេបញ្ជាការយោធភូមិភាគទី៥ ចុះសួរសុខទុក្ខ និងសំណេះសំណាល កងកម្លាំងឈរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ តំបន់ក្រហមបិទខ្ទប់ និងក្រុមគ្រូពេទ្យ ក្នុងភូមិសាស្ត្រទិសទី១ យោធភូមិភាគទី៥។ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា កងកម្លាំង ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឈរជើងអស់រយៈពេល៥ខែទៅហើយ គឺចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលកងកម្លាំងត្រូវបានបញ្ជូនមកឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងកម្លាំងមួយចំនួនបំពេញបេសកកម្មបិទខ្ទប់តំបន់ក្រហម រួមជាមួយក្រុមពេទ្យយោធាសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តជួយយកសំណាកជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកមេបញ្ជាការ បានបន្តថា នេះគឺជាបេសកកម្មដ៏ពិសេសដែលថ្នាក់លើប្រគល់ជូន ជាពិសេសគឺតតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលសម្តេចមានការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាល នៃជំងឺកាចសាហាវនេះ។ លោកមេបញ្ជាការយោធភូមិភាគទី៥ បានបន្តថា គោលបំណងគឺក្តាប់សភាពការណ៍រួមទិសទី១ បន្ទាយមានជ័យ ចំពោះការងារឈរជើង រៀបចំកម្លាំងបំពេញភារកិច្ចតាមចំណុចគោលដៅនីមួយៗ…

  • ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេគន្ធា នៅខណ្ឌទួលគោក ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេគន្ធា នៅខណ្ឌទួលគោក ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៨ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំបានចូលទៅផឹកកាហ្វេនៅហាងកាហ្វេគន្ធា កាហ្វេ និងតែ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ២១ ផ្លូវលេខ ២៩១ សង្កាត់បឹងកក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ឧសភាឆ្ណាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ទៅហាងកាហ្វេនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។