-
អភិបាលរាជធានី៖ ពលរដ្ឋ កម្មករ កម្មការិនី បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ សូមទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ នឹងទទួលបានអំណោយភ្លាម

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញប្រកាសថា៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើមានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់របស់បងប្អូន នោះក្រុមការងារនឹងចែកជូនបងប្អូនភ្លាម ។រដ្ឋបាលរាជធានីភ្នំពេញ មិនខ្វះទេស្បៀងអាហារសម្រាប់ចែកជូនបងប្អូន ដោយមានទាំងស្បៀងអាហាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្បៀងអាហាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងស្បៀងអាហាររបស់សប្បុរសជននានាថែមទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនាំយក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។ អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ទៀតថា ៖កន្លងមកអាជ្ញាធររាជធានី ខណ្ឌនិងសង្កាត់ បានយកចិត្តទុកដាក់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះបងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសាររស់នៅក្នុងភូមិទួលគោក…
-
រកឃើញអ្នកឆ្លងថ្មី 360 នាក់ទៀត ជាសះស្បើយ 886 នាក់ និងស្លាប់ 04 នាក់ (មានវីដេអូ)

-
កម្មការិនីរោងចក្រ ហៀង ស្រីនាង មានផ្ទៃពោះ ៨ខែ ១៥ថ្ងៃបានជាសះស្បើយពីជំងឺកូវីដ-១៩

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៦០នាក់បន្ថែមទៀតនៅថ្ងៃនេះ ជាមួយនឹងអ្នកជាសះស្បើយជិត ៩០០នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៦ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៦០នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសមានចំនួន ៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៦ ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៨៨៦នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន ២ពាន់ ៥៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១ម៉ឺន ៣ពាន់ ៦នាក់ និងនៅសល់ ចំនួន ៩ពាន់ ៥៣៨នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន ៤នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៥៤នាក់ហើយ។
-
អាជ្ញាធររាជធានីនឹងបង្រួមតំបន់ក្រហមឱ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភានេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើម អនុវត្តន៍នៅថ្ងៃ១៩ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់បំផុត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភាខាងមុខនេះ…
-
ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងរយៈពេល១៦ថ្ងៃចាក់បានជាង៦៩ម៉ឺននាក់, ដូសទី២ ចាក់បានជាង៣ម៉ឺននាក់

-
អង់គ្លេសត្រៀមបើកប្រទេសទាំងមូលឡើងវិញ ស្របពេលមានការព្រួយបារម្ភពីការកើនឡើងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា

អង់គ្លេស៖ ប្រជាជននៅចក្រភពអង់គ្លេសចាប់ផ្តើមមានសេរីភាព និងប្រក្រតីឡើងវិញជាបណ្តើរៗហើយ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយបំរាមកូវីដ១៩ត្រូវបានដកឈានដល់ដំណាក់កាលទី៣ ពោលគឺស្ទើរតែទាំងស្រុងហើយ ដូច្នេះពល រដ្ឋអាចជួបជុំគ្នា ដើរកម្សាន្តទាំងយប់ថ្ងៃ ទៅមើលព្រឹត្តិការណ៍កីឡា ចូលហាង ក្លឹបកម្សាន្ត និង ភោជនីយដ្ឋានជាដើម ។ការដកបំរាមខាងលើនេះ បានធ្វើឡើងចំពេលដែលមានក្តីកង្វល់នៃចំនួនករណីវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាកំពុងកើនឡើងនៅចក្រភពអង់គ្លេស ខណៈដែលរដ្ឋាភិបាលបានអំពាវនាវថា ខ្លួនមិនបានយកអ្វីចេញពីតុក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌានេះទេ ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលត្រូវបានគេស្គាល់ជាផ្លូវការថា B.1.617.2 គឺអាចចម្លងលឿនជាងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអង់គ្លេស ដោយកន្លងមក អង្គការសុខភាពពិភពលោក WHO ចាត់ទុកវា (វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា) ជាការព្រួយបារម្ភកម្រិតសកល ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសរូបនេះ បានថ្លែងប្រាប់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យម្សិលមិញថា រឿងនេះនៅមិនទាន់ចប់ទេ… វីរុសដ៏កាចសាហាវនេះទើបតែមានសន្ទុះបន្តិចប៉ុណ្ណោះ ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែមានការយកចិត្តទុក និង ប្រុងប្រយ័ត្នបន្តិចបន្ថែមទៀត ៕ ប្រភព៖ CNA
-
អ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេសទៅទៀត

បរទេស៖ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ទៅទៀត ។ក្រុមអ្នកវិទ្យាសាស្រ្តអំពីជំងឺរាតត្បាតហៅកាត់ SPI-M បញ្ជាក់ថា ពួកគេមានទំនុកចិត្តថា មេរោគប្រភេទ B.1.617.2 គឺងាយឆ្លងជាងវីរុសបំប្លែងផ្សេងៗនាពេលបច្ចុប្បន្នទៅទៀត ហើយវាអាចឆ្លងខ្លាំងជាងវីរុសទាំងនោះ បានយ៉ាងងាយដល់ទៅ៥០ភាគរយឯណោះ ។ វីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ត្រូវបានគេដឹងថា ឆ្លងខ្លាំងជាងកូវីដ១៩ទម្រង់ដើមរហូតដល់ទៅ៧០ភាគរយ ដូចនេះបើតាមការគណ នាទៅ វីរុសបំប្លែងខ្លួនថ្មីឥណ្ឌាអាចឆ្លងសាហាវជាងវីរុសកូវីដ១៩ធម្មតា រហូតដល់ទៅ១២០ភាគរយឯណោះ ។យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ពួកគេជឿជាក់ថា វីរុសបំប្លែងខ្លួនថ្មីនេះ មិនមានគ្រោះថ្នាក់ខ្លាំងទេ ហើយវ៉ាក់សាំងប្រឆាំងនឹងវាក៏ទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះផងដែរ ៕ ប្រភព៖ Daily Mail
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជិត១ម៉ឺនករណី និងអ្នកស្លាប់២៥នាក់នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់៩,៦៣៥នាក់ក្នុងពេលរយៈ២៤ម៉ោងមកនេះ ដោយ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ ត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន ។មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក៏បានរាយការណ៍ពីអ្នកជំងឺ២៥នាក់ទៀតបានស្លាប់ផងដែរ នៅក្នុងរយៈពេលដូចគ្នា ។ បច្ចុប្បន្នប្រទេសថៃកំពុងតែស្ថិតនៅក្នុងដំណាក់កាលទប់ទល់រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ។គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនឡើងដល់១១ម៉ឺន១ពាន់៨២ករណី ក្នុងនោះមានអ្នកស្លាប់៦១៤នាក់ និងជាសះស្បើយវិញជាង៦ម៉ឺន៧ពាន់នាក់ ៕ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៣លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៤២លាន១៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៣លាន៧១ម៉ឺន៧ពាន់៧៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៩ម៉ឺន៣ពាន់៣៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤២លាន១៦ម៉ឺន២ពាន់៥៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧១ម៉ឺន៥ពាន់៩៥១នាក់ ស្លាប់ចំនួន៦០ម៉ឺន១៤៧នាក់ និងជាសះស្បើយចំនួន២៧លាន១៣ម៉ឺន៦ពាន់២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៩៦ម៉ឺន៤ពាន់៩២៥នាក់ ស្លាប់២៧ម៉ឺន៤ពាន់៤១១នាក់ និងជាសះស្បើយ២១លាន១៦ម៉ឺន៧ពាន់៦០៩នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៦២ពាន់៧ពាន់៤៧៥នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥ពាន់៨២៣នាក់ និងជាសះស្បើយ១៤លាន៩ម៉ឺន៧ពាន់២៨៧នាក់ ៕ ប្រភព៖ worldometers