-
រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ នៅថ្ងៃទី១៦ ឧសភាឆ្នាំ២០២១នេះ

-
សេចក្តីជូនដំណឹងស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅខេត្តកំពត

-
ខេត្តតាកែវ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីចំនួន ៧០នាក់ទៀត

-
កូវីដ៖ ចំនួនមនុស្សប៉ុន្មាននាក់ហើយបានចាក់វ៉ាក់សាំង ទូទាំងពិភពលោក?

វ៉ាក់សាំងចំនួន ជាង១.៤៣ ពាន់លានដូសហើយ ដែលត្រូវបានចាក់ជូនមនុស្សទូទាំងពិភពលោក គិតត្រឹមថ្ងៃទី១៦ ឧសភា ២០២១ នេះបើតាមទិន្នន័យប្រមូលដោយទីភ្នាក់ងារព័ត៌មាន Bloomberg។ ប្រភពថា ចំនួននេះមានក្នុង១៧៦ប្រទេស ដោយមួយថ្ងៃចុងក្រោយមកនេះ ចាក់បានប្រមាណជាង២៣លានដូស។ បើគិតជាភាគរយវិញប្រភពថាចាក់បានប្រមាណ៩.៤ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក។ ប្រភពបន្ថែមទៀតថា បណ្តាប្រទេសនិងតំបន់ចំណូលខ្ពស់ខ្លាំងមានអ្នកចាក់វ៉ាក់សាំងលឿនជាងក្រុមប្រទេសមានចំណូលទាបខ្លាំង ដល់ទៅ ២៥ដងឯណោះ៕
-
អ្នកសារព័ត៌មានជើងចាស់មួយរូប ប្រកាសត្រៀមចេញកំណត់ត្រា៤ ស្តីពីសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ៖ សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប លោក ឆាយ សុផល បានត្រៀមរួចជាស្រេចនៅចុងខែឧសភាឆ្នាំ២០២១នេះ ដើម្បីចេញឯកសារកាលប្បវត្តិចំនួន៤ ស្តីពីសង្រ្គាមក្នុងសមរភូមិដើម្បីប្រយុទ្ធនឹងសត្រូវរួមគ្មានស្រមោល កូវីដ-១៩ ក្នុងបំណងទុកជាឯកសារជំនួយស្មារតីសម្រាប់អនុជន។ កំណត់ត្រាទី១៖ មានចំណងជើងថា «រាជរដ្ឋាភិបាលកម្ពុជា ៖ សង្រ្គាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ – ជំងឺកូវីដ-១៩» ដែលផ្តោតលើសកម្មភាពរួមរបស់ថ្នាក់ជាតិ ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលមានប្រមាណ ១០០០ទំព័រ។ កំណត់ត្រាទី២៖ មានចំណងជើងថា «ក្រសួងព័ត៌មាន ៖ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលផ្តោតតែពីសកម្មភាពរបស់ក្រសួងព័ត៌មាន អគ្គនាយកដ្ឋានក្រោមចំណុះ និងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្មដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ នៃជំងឺកូវីដ-១៩ ដែលមានជាង៣០០ទំព័រ។ កំណត់ត្រាទី៣៖ មានចំណងជើងថា «រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដែលផ្តោតតែពីសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញតែប៉ុណ្ណោះ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងបន្តនៅក្នុងសហគមន៍កាន់តែច្រើន ដែលមានប្រមាណ៧០០ទំព័រ។ ដើម្បីបេសកកម្មនេះ និងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងជនបរទេសផង ពិសេសថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅលើទឹកដីដែនសមត្ថកិច្ចរបស់ខ្លួនក្នុងខណ្ឌទាំង១៤ គឺថ្នាក់ដឹកនាំ និងមន្រ្តី នៃរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលផង…
-
រដ្ឋបាលរាជធានីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ រកឃើញថ្មី ចំនួន ១៤៤នាក់

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភះ ថ្មីបន្ថែមទៀត ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ដែលរៀបរាប់ឈ្មោះក្នុងតារាងខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់របស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ តទៅនេះសូមពិនិត្យឈ្មោះអ្នកជំងឺកូវីដ-១៩ ទាំងអស់ ដែលករណីនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ៖
-
អ្នកជំងឺកូវីដ ១១៩នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ

សូមអបអរសាទរ!! អ្នកជំងឺកូវីដ-១៩ ចំនួន ១១៩នាក់ត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ #TYDA#ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩


