Category: Covid-19

  • ក្រសួងសុខាភិបាល ស្នើឲ្យអភិបាលរាជធានី ខេត្តទាំងអស់ពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន

    ក្រសួងសុខាភិបាល ស្នើឲ្យអភិបាលរាជធានី ខេត្តទាំងអស់ពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន

    យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានដឹងថា យោងតាមចណារឯកភាពរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១៣​ ឧសភា ឆ្នាំ២០២១ លើលិខិតរបស់ក្រសួងសុខាភិបាល ស្ដីពីរបាយការណ៍កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១២ឧសភាឆ្នាំ២០២១ ការដាក់ចេញវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល គឺជាមេរៀនពិសោធន៍ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្ដែង។ ទន្ទឹមគ្នានោះ ត្រូវពង្រឹងការាអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឲ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍។

  • អភិបាលខេត្តព្រះសីហនុ ស្នើឲ្យខេត្តកែប ចាត់វិធានការច្បាប់ចំពោះបុគ្គលដែលគេចចេញពីការធ្វើចត្តាឡីស័ក

    អភិបាលខេត្តព្រះសីហនុ ស្នើឲ្យខេត្តកែប ចាត់វិធានការច្បាប់ចំពោះបុគ្គលដែលគេចចេញពីការធ្វើចត្តាឡីស័ក

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រោងចក្រដាប់ប៊ែលយូអ៊ីស៊ី មេនូហ្វេកធើរីង មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានករណីឆ្លងជំងឺកូវីដ-១៩ដល់កម្មករ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីជូនដំណឹងផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មដើម្បីឲ្យបុគ្គលិក កម្មករ និយោជិតក្នុងរោងចក្រយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងបានណែនាំឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន។ ប៉ុន្តែក្នុងអំឡុងពេលនេះ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករម្នាក់នៃរោងចក្រនោះមានឈ្មោះ ហំ សុវណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានលួចគេចវេះចេញពីការធ្វើចត្តាឡីស័កនៅលំនៅឋានក្នុងខេត្តព្រះសីហនុ ហើយបានាធ្វើដំណើរទៅខេត្តកែប។ រដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកទង្វើរបស់បុគ្គលនោះ គឺជាអំពើដោយចេតនាមិនគោរពមាត្រាទី៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើឲ្យអភិបាលខេត្តកែបចាប់វិធានការច្បាប់ចំពោះបុគ្គលល្មើសនោះឲ្យបានតឹងរ៉ឹងបំផុត។ មាត្រាទី៧ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល កាលបើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។

  • រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៤នាក់

    រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៤នាក់

    រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ ១៤ ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ទាំង ៤៤នាក់ ដែលពួកគេគឺជាកម្មករ អាជីវករ និងគ្រួសារប្រជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥៨នាក់ បន្ថែមទៀតនៅថ្ងៃនេះ

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥៨នាក់ បន្ថែមទៀតនៅថ្ងៃនេះ

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៤ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៣ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣៥៨នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសមានចំនួន៨នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៣ឧសភា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣៤៨នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៤ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២ម៉ឺន១ពាន់៤៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩ពាន់៨៦៧នាក់ និងនៅសល់ ចំនួន១ម៉ឺន១ពាន់៦៣២នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន៥នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១៤៧នាក់ហើយ។

  • សម្ដេចតេជោ ៖ ថ្ងៃនេះយើងរកឃើញអ្នកចាក់វ៉ាក់សាំងទី ២លាន ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ចំនួន ១០លានរៀលទៀត

    សម្ដេចតេជោ ៖ ថ្ងៃនេះយើងរកឃើញអ្នកចាក់វ៉ាក់សាំងទី ២លាន ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ចំនួន ១០លានរៀលទៀត

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ យើងរកឃើញអ្នកចាក់វ៉ាក់សាំងទី២លាន ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ចំនួន១០លានរៀលទៀត ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវដូច្នេះថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលម្ជុលទី១ បានទៅ ហ៊ុន ម៉ាណែត។ ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំង ដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។ សម្ដេចបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើង ល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាជនយើងនោះទេ។…

  • លោក សែម គន្ធា និងលោក គង់ កៃដូ នាំយកគ្រឿងបរិភោគមួយចំនួន ជូនដល់កម្មករអនាម័យបម្រើការងារ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

    លោក សែម គន្ធា និងលោក គង់ កៃដូ នាំយកគ្រឿងបរិភោគមួយចំនួន ជូនដល់កម្មករអនាម័យបម្រើការងារ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

    ភ្នំពេញ៖ តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ កែ សួនសុភី ដឹកនាំដោយលោក សែម គន្ធា និងលោក គង់ កៃដូ និងក្រុមការងារ បាននាំយកគ្រឿងបរិភោគជាចាំបាច់មួយចំនួនរបស់ ឯកឧត្តម ស សុខា និង លោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារបងប្អូនបុគ្គលិកផ្នែកអនាមយ័បម្រើការងារនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ១៧គ្រួសារ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ ។ លោក សែម គន្ធា និងលោក គង់ កៃដូ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ស សុខា និងលោកជំទាវ ជូនបងប្អូនដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូន ។ ក្នុងឱកាសនេះដែរ លោក សែម គន្ធា និងលោក គង់…

  • អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតឡើយ

    អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតឡើយ

    អាមេរិក៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា ខ្លួនបានដកចេញនូវវិធានការណ៍តម្រូវឱ្យពាក់ម៉ាស់សម្រាប់មនុស្សដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញ ។ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូឆែល វ៉ាឡិនស្គី ក៏បានអះអាងដែរថា អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុងនិងក្រៅ ទាំងធំឬតូច ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតនោះទេ ។ទោះជាយ៉ាងណាក៏ដោយ ការប្រកាសខាងលើនេះ បានបង្កឱ្យមានប្រតិកម្មដ៏រីករាយចំពោះអ្នកខ្លះ ខណៈដែលអ្នកផ្សេងទៀតនៅតែប្រុងប្រយ័ត្ន ហើយនិយាយថា ពួកគេនឹងបន្តពាក់ម៉ាស់ជាសាធារណៈ ដើម្បីជាការប្រុងប្រយ័ត្ន ទោះបីជាបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ ៕ ប្រភព៖ CNA

  • របាយការណ៍មួយបង្ហាញថា វ៉ាក់សាំង AstraZeneca អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់ដែរ

    របាយការណ៍មួយបង្ហាញថា វ៉ាក់សាំង AstraZeneca អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន  បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់ដែរ

    បរទេស៖ សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយនូវរបាយការណ៍មួយដែលបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ហាក់ដូចជាកំពុងការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រទេសឥណ្ឌា ។មានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួនឥណ្ឌាដែលកំពុងរីករាលដាលនៅអង់ គ្លេស អាចធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព និងមានហានិភ័យធ្វើឲ្យអ្នកចាក់វ៉ាក់សាំងរួចរាល់នៅតែធ្លាក់ខ្លួនឈឺ ។ ប៉ុន្តែក្នុងករណីមួយ បុគ្គលិកសុខាភិបាលចំនួន៣៣នាក់ដែលបានឆ្លងមេរោគនេះ បន្ទាប់ពីចាក់វ៉ាក់សាំងហើយនៅទីក្រុងដែលី ប្រទេសឥណ្ឌា គឺគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ ។ នេះបង្ហាញថា វ៉ាក់សាំង AstraZeneca មានសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់នោះដែរ ។គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលថា ប្រជាជនឥណ្ឌានៅតែឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចាក់វ៉ាក់សាំងរួច បានបង្កឲ្យមានការព្រួយបារម្ភខ្លះ ព្រោះវាបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចយកឈ្នះប្រព័ន្ធភាពស៊ាំបាន ។ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា នេះទំនងគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ៕ ប្រភព៖ Daily Mail

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៥ម៉ឺននាក់ និងជាសះស្បើយ១៣៩លាន៦២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៥ម៉ឺននាក់ និងជាសះស្បើយ១៣៩លាន៦២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១លាន៨២ម៉ឺន៤ពាន់៩៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៥ម៉ឺន៩ពាន់៥២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៩លាន៦២ម៉ឺន៣ពាន់១០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៦២ម៉ឺន៦ពាន់៩៧នាក់ ស្លាប់ចំនួន៥៩ម៉ឺន៨ពាន់៥៤០នាក់ និងជាសះស្បើយចំនួន២៦លាន៦៦ម៉ឺន៧ពាន់១៩៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៤ម៉ឺន៦ពាន់១២០នាក់ ស្លាប់២៦ម៉ឺន២ពាន់៣៥០នាក់ និងជាសះស្បើយ២០លាន៧ម៉ឺន៣ពាន់៣៦៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៤៣ពាន់៦ពាន់៨២៧នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥៩៦នាក់ និងជាសះស្បើយ១៣លាន៩៧ម៉ឺន៩ពាន់៣៦៧នាក់ ៕ ប្រភព៖ worldometers

  • ថៃប្រកាសថាមានមនុស្សស្លាប់ព្រោះកូវីដ ១៦៦នាក់ ក្នុងពេល៥ថ្ងៃ

    ថៃប្រកាសថាមានមនុស្សស្លាប់ព្រោះកូវីដ ១៦៦នាក់ ក្នុងពេល៥ថ្ងៃ

    ចាប់ពីថ្ងៃទី៩ ដល់ ១៤ ឧសភា ២០២១នេះ ថៃមានករណីអ្នកជំងឺកូវីដ ស្លាប់រហូតដល់ទៅ ១៦៦នាក់ ពោលគឺ១ថ្ងៃ ស្លាប់ចន្លោះពីជាង២០នាក់ ទៅ៣០នាក់ ជាប្រចាំថ្ងៃ។ នាព្រឹកថ្ងៃទី១៤ ឧសភានេះ ថៃបានប្រកាសពីការស្លាប់អ្នកជំងឺកូវីដ ចំនួន៣០នាក់ទៀត និងឆ្លងថ្មីជាង២ពាន់នាក់ទៀត។ គិតត្រឹមព្រឹកនេះ នៅថៃ មានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន៥៤៨នាក់ហើយ ឆ្លងសរុបកើនដល់ ជាង៩ម៉ឺន៦ពាន់នាក់ហើយ៕