Category: Covid-19

  • កូវីដ៖ ១ថ្ងៃ! ថៃ​​​​ឆ្លង​​ជិត​៥​ពាន់​នាក់​ ​ស្លាប់​៣​២​នាក់​

    កូវីដ៖ ១ថ្ងៃ! ថៃ​​​​ឆ្លង​​ជិត​៥​ពាន់​នាក់​ ​ស្លាប់​៣​២​នាក់​

    ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់​អ្នកជំងឺ​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ជាង​៣​០​នាក់​ទៀត​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ឧសភា​ ​២​០​២​១​នេះ​ ​ជា​ការ​ស្លាប់​ប្រចាំថ្ងៃ​ជាង​៣​០​នាក់​ ​បី​ថ្ងៃ​គ្នា​ជាប់ៗ​គ្នា​មក​ហើយ​។​ ​ជាក់ស្តែង​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ឧសភា​ម្សិលមិញ​ ​ថៃ​ប្រកាស​ពី​ការ​ស្លាប់​៣​៤​នាក់​ ​ហើយ​នៅ​ថ្ងៃ​ទី​១​៣​ ​ឧសភា​ ​ប្រកាស​ថា​ ​ស្លាប់​៣​២​នាក់​ ​ធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រ​ទែ​ស​ថៃ​បាន​កើន​ដល់​៥​១​៨​នាក់​ហើយ​។​ ​ក្រសួងសុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ចំនួន​៤​៨​៨​៧​នាក់​ទៀត​ ​ផង​ដែរ​ ​នា​ព្រឹកមិញ​នេះ​ ​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់​៩​៣​៧​៩​៤​នាក់​ហើយ​។​ ​ជា​ការ​កត់​សម្គាល់​ ​ក្នុង​រលក​ទី​៣​ ​ដោយ​ចាប់ផ្តើម​តាំងពី​ដើមខែ​មេសា​មក​ ​អ្នក​ឆ្លង​មាន​ចំនួន​៦​៤​៨​៩​១​នាក់​ហើយ​៕​ ​

  • អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson

    អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson

    អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) រកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារវីរុស COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ។បើតាមមជ្ឈមណ្ឌល CDC បញ្ហាកំណកឈាមនេះរកឃើញសរុប២៨ករណីក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង៨.៧លាននាក់ ។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ ។ ហើយនៅក្នុងចំណោមបញ្ហាកំណកឈាមទាំង២៨ករណីខាងលើនេះ មានមនុស្សចំនួន៣នាក់ហើយបានស្លាប់ ។យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅមិនទាន់មានការសម្រេចចិត្តថាតើត្រូវផ្អាកការប្រើវ៉ាក់សាំងរបស់ Johnson & Johnson សិន ឬមួយក៏យ៉ាងណានោះឡើយ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកនោះ ករណីកំណកឈាមក្រោយការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនសូវខុសពីករណីពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ AstraZeneca នៅអឺរ៉ុបនោះឡើយ ៕ ប្រភព៖ CNA

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ វៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗនៅក្នុងស្រុកកើនឡើង៣៣នាក់បន្ថែមទៀត ដោយអ្នកឆ្លងទាំងអស់ស្ថិតនៅក្នុងតំបន់ធ្វើចត្តាឡីស័កនៅទីក្រុងដាណាំងភាគកណ្តាល ទីក្រុងហាណូយភាគខាងជើង និងខេត្តបាក់និញ ។សរុប វៀតណាមបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន៦៤៤នាក់នៅ១៦ខេត្ត-ក្រុងចាប់តាំងពីថ្ងៃទី២៩ ខែមេសាមក ។ កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធរសុខាភិបាលវៀតណាមក៏បានអះអាងពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗ៣០នាក់ផងដែរ នៅទីក្រុងដាណាំង ទីក្រុងហាណូយ និងខេត្តភាគខាងជើងពីរទៀត ។ចាប់តាំងពីជំងឺឆ្លងនេះបង្ហាញខ្លួននៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុនមក វៀតណាមបានរកឃើញអ្នកឆ្លងសរុប៣ពាន់៦៥៨នាក់ ក្នុងនោះរួមមានការឆ្លងក្នុងស្រុក២ពាន់២១៣នាក់ ៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១លាន៨ម៉ឺន៦ពាន់៩៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៤ម៉ឺន៥ពាន់៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨លាន៨៦ម៉ឺន៧ពាន់៣៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥៨ម៉ឺន៦ពាន់១៣៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៧ពាន់៧៨៥នាក់ និងជាសះស្បើយចំនួន២៦លាន៦២ម៉ឺន២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៣លាន៧០ម៉ឺន២ពាន់៨៣២នាក់ ស្លាប់២៥ម៉ឺន៨ពាន់៣៥១នាក់ និងជាសះស្បើយ១៩លាន៧២ម៉ឺន៨ពាន់៤៣៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៣៦ពាន់១ពាន់៦៨៦នាក់ ស្លាប់ចំនួន៤២ម៉ឺន៨ពាន់២៥៦នាក់ និងជាសះស្បើយ១៣លាន៩២ម៉ឺន៤ពាន់២១៧នាក់ ៕ ប្រភព៖ worldometers

  • អ្នកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់នៅខេត្តព្រៃវែង

    អ្នកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់នៅខេត្តព្រៃវែង

    យោងតាមរដ្ឋបាលខេត្តព្រៃវែងបានឲ្យដឹងថា អ្នកដែលស្លាប់នោះមានឈ្មោះស៊ីនួន សារ៉ាក់ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ បុរសរូបនោះ បានស្លាប់នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ បុរសរូបនោះ បានធ្វើដំណើរមកពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្មីៗនេះ។

  • ខេត្តបាត់ដំបងបង្កើតក្រុមការងារ ដើម្បីត្រៀមរៀបចំគ្រប់គ្រង សពដែលមរណភាពដោយសារជំងឺកូវីដ-១៩

    ខេត្តបាត់ដំបងបង្កើតក្រុមការងារ ដើម្បីត្រៀមរៀបចំគ្រប់គ្រង សពដែលមរណភាពដោយសារជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តបាត់ដំបង បង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីត្រៀមរៀបចំគ្រប់គ្រង និងចាត់ចែងសាកសពដែលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត៖

  • ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៣នាក់ និងជាសះស្បើយម្នាក់នៅថ្ងៃ១២ ឧសភា

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១៣នាក់ និងជាសះស្បើយម្នាក់នៅថ្ងៃ១២ ឧសភា

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ឧសភានេះ បានឲ្យដឹងថា ក្នុងថ្ងៃ១២ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ ក្នុងនោះ ៣នាក់ នៅក្នុងស្រុកកងមាស នៅស្រុកស្រីសន្ធរចំនួន ៣នាក់ ស្រុកបាធាយចំនួន ៣នាក់ និងអ្នកជំងឺមកពីខេត្តត្បូងឃ្ម។ ចំនួន ៤នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា នៅថ្ងៃទី១២ ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន២៨៨នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៨នាក់ និង ៥ទៀតទទួលបានលទ្ធផលវិជ្ជមានបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈរាជធានីភ្នំពេញ។ អ្នកជំងឺទាំង១៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង១៣នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

  • រដ្ឋបាលខេត្តសៀមរាបសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ (ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់

    រដ្ឋបាលខេត្តសៀមរាបសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ (ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់

    ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្ន ប៊ូទិចសាយនីងអង្គរ (ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាកន្លែងបម្រើការងាររបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ រឿន គឹមសាក់។ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះខេត្តសៀមរាបរកឃើញ​ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។  រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។   ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានចេញ-ចូល ប៊ូទិច សានីង អង្គរ  ចាប់ពីថ្ងៃទី១ ខែឧសភា…

  • ប្រទេសថៃកំពុងផ្ទុះកូវីដ-១៩ខ្លាំង ដែលថ្ងៃនេះ មានអ្នកឆ្លងជិត៥ពាន់នាក់

    ប្រទេសថៃកំពុងផ្ទុះកូវីដ-១៩ខ្លាំង ដែលថ្ងៃនេះ មានអ្នកឆ្លងជិត៥ពាន់នាក់

    យោងតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃទី១៣ ឧសភានេះ ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីសរុប ៤ពាន់ ៨៨៧នាក់។ ក្នុងចំណោមនោះ ឆ្លងនៅក្នុងសហគមន៍ចំនួន ២ពាន់ ៥២នាក់ និងអ្នកឆ្លងនៅក្នុងមន្ទីរឃុំឃាំង ចំនួន ២ពាន់ ៨៣៥នាក់ ជាមួយគ្នានោះ មានអ្នកស្លាប់ ៣២នាក់។

  • ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៧នាក់បន្ថែមទៀត និងស្លាប់ម្នាក់

    ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៧នាក់បន្ថែមទៀត និងស្លាប់ម្នាក់

    រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១នេះ បញ្ជាក់ថា បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៧នាក់បន្ថែមទៀត និងស្លាប់ម្នាក់។ សូមអានលិខិតរដ្ឋបាលខេត្តខាងក្រោម៖