Category: Covid-19

  • សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមាន ជំងឺកូវីដ១៩ តែនៅបន្ដទៅចាក់វ៉ាក់សាំង

    សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមាន ជំងឺកូវីដ១៩ តែនៅបន្ដទៅចាក់វ៉ាក់សាំង

    សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ តែនៅបន្ដទៅចាក់វ៉ាក់សាំងទៀត ដែលជាមហន្ដរាយខ្លាំងណាស់ ៕

  • វ៉ា​ក់សាំងបង្ការកូវីដ ចំនួន១.៥លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភានេះ

    វ៉ា​ក់សាំងបង្ការកូវីដ ចំនួន១.៥លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភានេះ

    វ៉ា​ក់សាំងបង្ការកូវីដ ចំនួន១.៥លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភានេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញ ៥លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋ ៕

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ៕

  • អភិបាលស្រុកខ្សាច់កណ្តាល នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋ ១៩៩គ្រួសារ នៅឃុំកំពង់ចំលង

    អភិបាលស្រុកខ្សាច់កណ្តាល នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋ ១៩៩គ្រួសារ នៅឃុំកំពង់ចំលង

    កណ្តាល៖ នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១នេះ លោកប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកអំណោយសប្បុរសជននានា។ចែកជូនដល់ពលរដ្ឋដែលរស់នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងមានជីវភាពខ្វះខាត់ នៅអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩នេះ។ ក្នុងនោះដែលពលរដ្ឋម្នាក់ៗទទួលបានអំណោយ!អង្ក១០គីឡូ មីចំនួន១កេស ត្រីខរកំប៉ុងមួយយួរនិងទឹកត្រីចំនួន២ដប សរុបចំនួន១៩៩គ្រួសារ។ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានថ្លែងក្នុងពិធីចែកអំណោយនេះថា អំណោយដែលបងប្អូនទទួលបានទោះបីបន្តិចបន្តួចក្តី តែវាអាចជួយដោះស្រាយជីវៈភាពក្នុងគ្រួសារបានមួយគ្រាដែរ។ ដោយសព្វថ្ងៃជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំងវាជាបញ្ហាចម្បង ដែលធ្វើឲ្យរោងចក្រមួយចំនួនត្រូវផ្អាក់ជាបណ្តោះអាសន្ន។កម្មករកម្មការិនីគ្មានការងារធ្វើប្រឈមនឹងគ្មានប្រាក់សម្រាប់ទូទាត់ក្នុងជីវៈភាពរស់នៅប្រចាំថ្ងៃ ខ្លះត្រូវទូទាត់បង់ឲ្យទៅធានាគាទៀតក៍មាន កត្តាទាំងនេះបានធ្វើឲ្យប្រទេសកម្ពុជាយើងជួបវិបត្តិសេដ្ឋកិច្ច។ ដូចច្នេះហើយ!សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យ លាងដៃនឹងសាប៊ូឬបាញ់អាកុល និងជែលជានិច្ច។មិនតែប៉ុណ្ណោះត្រូវអនុវត្តវិធាការរបស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវតិ្តភាព (៣ការពារ ៣កុំ) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ ដោយ -រ៉ាវុធ

  • ខេត្តពោធិ៍សាត់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត

    ខេត្តពោធិ៍សាត់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត

    យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃ១២ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១១ឧសភា បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧នាក់នោះ មានអ្នកមកពីរាជធានីភ្នំពេញចំនួន៦នាក់ និងមកពីប្រទេសថៃម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤នាក់ និងនៅសល់៣៤នាក់កំពុងសម្រាកព្យាបាល។

  • ឯកឧត្តម សោម ពិសិដ្ឋ ៖ អរគុណសប្បុរសជន ដែលបានឧបត្ថម្ភថវិកា ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទ ក្រហម

    ឯកឧត្តម សោម ពិសិដ្ឋ ៖ អរគុណសប្បុរសជន ដែលបានឧបត្ថម្ភថវិកា ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទ ក្រហម

    សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សប្បុរសជន ដូចមានរាយនាមខាងក្រោម ដែលបាន ឧបត្ថម្ភថវិកា ដើម្បីចូលរួមអបអរសាទរ ខួបលើកទី ១៥៨ ទិវា ពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ (ក្រោមប្រធានបទ៖ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការកសាងភាពធន់របស់សង្គមជាតិ) ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ ឧបត្ថម្ភ ២០០០ដុល្លា ។ ឯកឧត្តម ជិន ប៊ុនស៊ាន និងលោកជំទាវ ឧបត្ថម្ភ ៥០០ដុល្លា ។ ឯកឧត្តម កែន សត្ថា ឧបត្ថម្ភ ១លានរៀល។ លោក រដ្ឋ សាឌី និងលោកស្រី ឧបត្ថម្ភ ៥០០ដុល្លា ៕ សប្បុរសជនមានបំណងបរិច្ចាគមក សាខាកាកបាទក្រហមកម្ពុជាខេត្តកែប…

  • ប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១១ថ្ងៃ

    ប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១១ថ្ងៃ

    រយៈពេល ១១ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤៩ម៉ឺន ៦ពាន់ ៤០៧នាក់ហើយ។ ដោយឡែក នៅថ្ងៃទី ១១ឧសភា ក្រុមការងារចាក់បាន ៤ម៉ឺន ៧ពាន់ ៩៥នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត ៥០ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន១០ម៉ឺន៥ពាន់៧៥៥នាក់, ខណ្ឌដង្កោ ចាក់បាន ១២ម៉ឺន២ពាន់៨៧៤នាក់, ខណ្ឌកំបូល ចាក់បាន៨ម៉ឺន៧ពាន់៤៥៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៥ម៉ឺន៣៦៧នាក់, ខណ្ឌឫស្សីកែវ ចាក់បាន២ម៉ឺន១ពាន់៤៥០នាក់ និងខណ្ឌទួលគោក ចាក់បាន ៨ពាន់៥០៦នាក់។ សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានផែនការចាក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនោះ ជាង៨០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១១ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានចំនួន ១លាន…

  • សម្តេច ទៀ បាញ់ ៖ ព័ត៌មានដែលថាមានអ្នកកើតជំងឺកូវីដហើយ នៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ គឺមិនពិតឡើយ

    សម្តេច ទៀ បាញ់ ៖ ព័ត៌មានដែលថាមានអ្នកកើតជំងឺកូវីដហើយ នៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ គឺមិនពិតឡើយ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ព័ត៌មានដំបូងដែលថាមានអ្នកកើតជំងឺកូវីដហើយ នៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ គឺមិនពិតឡើយ។ អ្នកនោះបានឆ្លងកូវីដ នៅក្រោយពេលចាក់វ៉ាក់សាំងទេ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីសម្តេចបានទទួលព័ត៌មាននេះ សម្តេចបានបញ្ជាឲ្យខាងជំនាញសិក្សាស្រាវជ្រាវព័ត៌មានថា មានអ្នកដែលដឹងថា មានជំងឺកូវីដ១៩ ហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំង។ តាមការស្រាវជ្រាវ គឺមិនដូចជាព័ត៌មានដែលទទួលបានកាលពីព្រឹកថ្ងៃទី១១ ខែឧសភា នោះទេ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីដំណើរការស្រាវជ្រាវតាមដានរឿងនេះទៅ គឺអ្នកដែលមកចាក់វ៉ាក់សាំងនោះមិនទាន់កើតជំងឺកូវីដ១៩នោះទេ។ គាត់ចាក់វ៉ាក់សាំងតាំងពីថ្ងៃទី៦ ខែឧសភា មកម្ល៉េះ ក៏ប៉ុន្តែមកដល់ថ្ងៃទី១០ ខែឧសភា គាត់ក៏មានអាការៈមិនស្រួល ហើយក៏បានទៅយកសំណាករកមេរោគកូវីដ១៩ ដល់ពេលយកសំណាកឃើញថា មានកូវីដ១៩។ ដូច្នេះករណីនេះ គឺវាផុតប៉ុន្មានថ្ងៃហើយដោយនៅថ្ងៃគាត់មក ចាក់វ៉ាក់សាំងគឺអត់មានកូវីដ១៩ទេ។ ដូច្នេះរឿងនេះវាមានការធូរស្រាលឡើងវិញបន្តិច។ សម្តេចបន្ថែមថាព័ត៌មានដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា គឺមានការឆ្គាំឆ្គងបន្តិច មិនមែនកើតកូវីដហើយមកចាក់ វ៉ាក់សាំងនេះទេ៕

  • មេរោគបម្លែងថ្មី មកពីប្រទេសឥណ្ឌា បានរកឃើញលើអ្នកដំណើរចូលមកកម្ពុជា តែត្រូវបានព្យាបាលសះស្បើយហើយ

    មេរោគបម្លែងថ្មី មកពីប្រទេសឥណ្ឌា បានរកឃើញលើអ្នកដំណើរចូលមកកម្ពុជា តែត្រូវបានព្យាបាលសះស្បើយហើយ

    រាជធានីភ្នំពេញ ៖លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា ប្រភេទ មេរោគបម្លែងថ្មីដែលកាចសាហាវ ហើយសម្លាប់មនុស្សអស់ជាច្រើននៅ ប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាកាលពីមុននេះប៉ុន្តែពេលនេះអ្នកជំងឺបានព្យាបាលជាសះស្បើយហើយ។ ពាក់ព័ន្ធក្នុងរឿងនេះ លោកស្រី វេជ្ជបណ្ឌិត បានថ្លែងថាកម្ពុជាយើងបានរកឃើញវីរុសកូវីដ-១៩បម្លែងថ្មីមានប្រភពមកពីប្រទេសឥណ្ឌានិងអង់គ្លេស ប៉ុន្តែតាំងតែពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺក៏ត្រូវបានព្យាបាលឱ្យជាសះស្បើយរួចហើយផងដែរ។ លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបានមានប្រសាសន៍ឱ្យដឹងបន្ថែមថា មេរោគប្រភេទថ្មីមកពីប្រទេសឥណ្ឌា( B1617)បានកើតមកលើជនជាតិបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈពោលគឺក្នុងអំឡុងផ្ទុះនៃព្រឹត្តិការណ៍ ២០ ខែកុម្ភៈប៉ុន្តែអ្នកជំងឺរូបនោះត្រូវបានព្យាបាលឱ្យជាសះស្បើយ។ដោយឡែកសម្រាប់មេរោគកូវីដ-១៩មកពីប្រទេសអង់គ្លេសក៏ត្រូវបានរកឃើញដូចគ្នានៅកម្ពុជាតាមរយៈជនបរទេសធ្វើដំណើរមកកម្ពុជា។ គួរបញ្ជាក់ដែរថា ប្រភេទមេរោគជំងឺកូវីដ-១៩បម្លែងថ្មីដ៏កាចសាហាវបានសម្លាប់ជនជាតិឥណ្ឌារាប់ម៉ឺននាក់និងមានមនុស្សជាង២០លាននាក់បានឆ្លងជំងឺកនេះ។ ដោយឡែកអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍ដែរថា ការផ្ទុះនៃ វីរុសបម្លែងខ្លួនប្រភេទ B.1.517 នៅក្នុងប្រទេសឥណ្ឌាកំពុងរីករាលដាល់ ឆ្លងកាន់តែខ្លាំងនិងវាហាក់មានភាពធន់នឹងខែលការពាររបស់វ៉ាក់សាំងទៀតផង៕

  • បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀង របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀង របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

    យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១នេះ បានដឹកនាំបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំច្រកជាកញ្ចប់ លើកដាក់ និងដឹកជញ្ជូន អង្ករ មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងតំបន់ក្រហម ក្នុងខណ្ឌទាំង ១៤នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ដោយ -រ៉ាវុធ