-
កូវីដ៖ ថៃប្រាប់ពីពេលវេលាការមកដល់វ៉ាក់សាំងអាមេរិក ១០ទៅ២០លានដូស ឆ្នាំនេះ

រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសថៃបានបញ្ជាក់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន ១០ ទៅ ២០ លានដូស នៅក្នុងត្រីមាសទី៣ ឬទី៤ នៃឆ្នាំ២០២១ ដោយក្រុមអាមេរិកអះអាងផ្លូវការហើយ។ លោក Anutin Charnvirankul រដ្ឋមន្ត្រីសុខាភិបាលថៃ បានសរសេរបែបនេះថា៖ ” Pfizer កំពុងមកហើយ… យើងរំពឹងថានឹងទទួលបាន ១០-២០ លានដូស “។ គិតមកទល់ពេលនេះ ប្រទេសថៃ ទទួលបានវ៉ាក់សាំង២ប្រភេទ របស់អង់គ្លេស និនចិន ហើយចិនបានទទួលច្រើនជាងគេ គឺចំនួន ៣,៥ លានដូស ពីក្រុមហ៊ុន Sinovac Biotech ហើយនឹងទទួលបាន ២,៥ លានដូសទៀត នៅក្នុងខែឧសភានេះ៕
-
អង្គការសុខភាពពិភពលោកឲ្យប្រើវ៉ាក់សាំងចិន បន្ទាន់ហើយ

-
ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបែងចែកភារកិច្ច និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ សម្រាប់ឆ្នាំ២០២១នេះ គឺជាផ្នែកសំខាន់ក្នុងដំណាក់កាលទី១ ដើម្បីគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) សំដៅធានាលើ៖ ភាពធន់ (Resilience & Restart), ការងើបឡើងវិញ (Recovery) និងការដំណើរការឡើងវិញ (Relaunch) នៃវិស័យទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ផ្ដោតលើគោលដៅយុទ្ធសាស្ត្រ ០៣គឺ៖ ១. ជំនួយផ្នែកសេដ្ឋកិច្ចចំពោះវិស័យឯកជន និងការងារ២. ជំរុញទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ “ទេសចរពិសេសស្ថិតក្រោមការគ្រប់គ្រង”៣. រៀបចំយន្តការអភិបាលកិច្ចទេសចរណ៍ឡើងវិញ ដោយដាក់ចេញសកម្មភាពយុទ្ធសាស្ត្រចំនួន ២៣ និងសកម្មភាពយុទ្ធសាស្ត្រលម្អិតចំនួន ១០៥សកម្មភាព។ កិច្ចការដែលបានអនុវត្តក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ គឺជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០២២-២០២៣។
-
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរ កាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ព្រមទាំងផ្លែត្រឡាច និងផ្លែល្ពៅ ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤!

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់ឲ្យក្រុម ការងារ ប្រគល់ទូរកាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ដល់បណ្តាមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើការប្រើប្រាស់ទឹកថ្នាំនិងអាល់កុលសម្លាប់មេរោគ លើសម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគបរិភោគ ម្ហូបម្ហារ បន្លែត្រីសាច់ មុននាំចូលក្នុងអង្គភាពនីមួយៗ ដើម្បីឲ្យរឹតតែសុវត្ថិភាព។ ព្រមជាមួយគ្នានោះ ផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលែក ផ្លែត្រឡាច និងផ្លែល្ពៅ ដែលជាអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់តាមរយៈក្រុមការងារ មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅឲ្យមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌទាំង១៤ យកទៅច្នៃជាម្ហូបម្ហារ បន្ថែម ដល់នាយទាហាន នាយទានហានរង និងពលទាហាន ក្រោមឱវាទរៀងៗខ្លួន៕…
-
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងជូនដំណឹង ៖ ពីការររកឃើញករណីវិជ្ជមាន កូវីដ-19 ចំនួន៤ករណី

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងជូនដំណឹង ៖ ពីការររកឃើញករណីវិជ្ជមាន កូវីដ-19 ចំនួន៤ករណី គឺជាស្ត្រីម្នាក់ដែលត្រូវជាម្តាយនិងជីដូនដែលបានវិលត្រឡប់ពីព្យាបាលជម្ងឺនៅរាជធានីភ្នំពេញ ជាមួយកូន និង ចៅ០២នាក់ ដែលមានទីលំនៅភូមិតាហែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយពីយកវត្ថុសំណាកនិងធ្វើតេស្តនៅមណ្ឌលសុខភាពត្រាង កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នៅព្រឹកថ្ងៃទី០៧ខែឧសភានេះ បានរកឃើញ ករណីវិជ្ជមានចំនួន០៤នាក់។ស្ត្រីខាងលើនេះនិងកូនចៅ ត្រូវបានបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យធំ)ខេត្តបាត់ដំបងរួចហើយ។គិតត្រឹមថ្ងៃទី០៦ខែឧសភានេះមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ សរុបមាន ចំនួន ១២នាក់ហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19 មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន៤០នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន២៨នាក់និងកំពុងសម្រាកព្យាបាលចំនួន១២នាក់៕
-
អភិបាលរាជធានី ចុះទៅសម្របសម្រួលការឡើងថ្លៃបន្ទប់ជួល បានបញ្ចប់ និងបានផ្តល់ស្បៀងអាហារបន្ថែមជូនកម្មកររោងចក្រ ដែលកំពុងស្នាក់នៅតំបន់ក្រហម

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយវេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារនិងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងដែរនោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនបានដឹកនាំអាជ្ញាធរខណ្ឌនិងសង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករទាំងនេះបានបញ្ចប់ភ្លាមតែម្តង ។ តាមប្រភពព័ត៌មានដែលបានបង្ហាញតាមរយៈបណ្ដាញសង្គម ជុំវិញបងប្អូនកម្មករកម្មការិនីដែលរស់នៅទីនោះ បានបញ្ជាក់ថា កម្មករកម្មការិនី បានជួលបន្ទប់ជួល នៅទីតាំងខាងលើចំនួន៤៧០ បន្ទប់ហើយក្រោយ ពីមានព្រឹត្តិការណ៍សហគមន៍កូវីដ-១៩ នេះ ម្ចាស់ផ្ទះជួលបានបញ្ចុះតម្លៃជួល២០ដុល្លារ ក្នុងមួយបន្ទប់ ជូនបងប្អូនកម្មករ ដើម្បីរំលែកការលំបាករបស់ពួកគាត់ ខណៈដែលរោងចក្រត្រូវបានបិទទ្វាដែរនោះ ។ តែក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយពីរាជរដ្ឋាភិបាលបានបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ ម្ចាស់ផ្ទះជួលបានឡើងថ្លៃដូចដើមវិញ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការិនីការ រស់នៅតំបន់ក្រហមនិងមិនទាន់មានការងារធ្វើវិញផងនោះ កើតទុក្ខមិនសុខចិត្តចំពោះការឡើងថ្លៃនេះ ។ ប៉ុន្តែការតវ៉ានោះ ក្រោយពីមានការសម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ម្ចាស់ផ្ទះជួលបានយល់ព្រមជាមួយអាជ្ញាធរ ដោយបញ្ចុះតម្លៃ២០ដុល្លារនេះដូចដើមវិញ ។ ជាមួយគ្នានោះដែរ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជួយឧបត្ថម្ភ បងប្អូនកម្មករកម្មការិនីទាំង៤៧០បន្ទប់ផងដែរ ដោយក្នុងមួយបន្ទប់ ទទួលបានអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នូវអង្ករមួយបាវទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុងនិងទឹកត្រី១យួរ…



