-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៦លាន៦៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៦ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៦លាន៦៨ម៉ឺន១ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៦ម៉ឺន៩ពាន់៣៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៤លាន៤ម៉ឺន២ពាន់៦៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៣៦ម៉ឺន៩ពាន់១៩២នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៦នាក់ និងជាសះស្បើយចំនួន២៦លាន១០ម៉ឺន៥ពាន់៤១១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៤៨ម៉ឺន៥ពាន់២៨៥នាក់ ស្លាប់២៣ម៉ឺន៤ពាន់៧១នាក់ និងជាសះស្បើយ១៧លាន៥៩ម៉ឺន៧ពាន់៤១០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៩ពាន់២៣នាក់ ស្លាប់ចំនួន៤១ម៉ឺន៧ពាន់១៧៦នាក់ និងជាសះស្បើយ១៣លាន៥៩ម៉ឺន១ពាន់៣៣៥នាក់ ៕ ប្រភព៖ worldometers
-
ទិដ្ឋភាពរាជធានីភ្នំពេញ ក្រោយពេលដាក់ចេញវិធានការរដ្ឋបាល ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃទៀត

ទិដ្ឋភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពេល រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ សេចក្ដីជូនដំណឹង គិតត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមពលរដ្ឋរស់នៅ និងធ្វើការតំបន់ណា រក្សានៅតំបន់នោះដដែល

-
តិដ្ឋភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែឧសភា អាជ្ញាធរ បានប្រកាសបន្តបិតផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល ៧ថ្ងៃទៀត

តិដ្ឋភាពរាជធានីភ្នំពេញ ថតបាននៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបន្តបិតផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់បណ្ដោះអាសន្ន ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃទៀត។ ប្រជាពលរដ្ឋត្រូវអនុវត្តវិន៍ធានការសុខាភិបាល វិធានការរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានការចាំបាច់ផ្សេងៗទៀតដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញសេចក្តីប្រកាស បន្តសុពល ភាព លិខិតអនុញ្ញាតធ្វើដំណើរ របស់អ្នកសារព័ត៌មាន

-
ក្រោយការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមិនមានជំងឺកូវីដ-១៩

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធការ សម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន

-
ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ

នៅព្រឹកថ្ងៃទី៧ឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការបើកប្រតិបត្តិការបើកយុទ្ធនាការចាក់វ៉ាក់សាំងនោះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង។ តំបន់ក្រហមត្រូវគេរាយការណ៍ថា មាននៅក្នុងភូមិ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន៥ រួមមានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឬស្សីកែវ។ ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំងរបស់កងទ័ពនៅតំបន់ក្រហមចាប់តាំងពីថ្ងៃសទី១ឧសភាមក គឺទើបតែធ្វើឡើងនៅក្នុងខណ្ឌចំនួន៤ប៉ុណ្ណោះរួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ បើយោងតាមរបាយការណ៍ក្រសួងការពារជាតិ ចេញផ្សាយថ្ងៃទី៦ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១ នៅតំបន់ក្រហមបានចំនួន២៤ម៉ឺន៦ពាន់៧០២នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី៦ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន១ លាន ៦សែន ៦ពាន់ ៧នាក់។
-
រដ្ឋបាលខេត្តបបន្ទាយមានជ័យ បិទផ្សារម៉ាឡៃ ស្រុកម៉ាឡៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២១ ក្រោយរកឃើញពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

-
អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

នារសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសេចក្ដីណែនាំលេខ០៣ សណន របស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកនាយកទីចាត់ការរដ្ឋបាល សាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕ដោយ-រ៉ាវុធ