-
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ដែលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែម ចំនួនសរុប៦នាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ ស្ថានប័ណពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ផងដែរ។ ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៦ រួមមាន៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៦- បញ្ហាផ្សេងៗ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះ។ ហើយក្នុងកិច្ចប្រជុំនោះ ក៏បានពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងជុំវិញការអនុវត្តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក។ ថ្លែងក្នុងអង្គប្រជុំនេះឯកឧត្ត…
-
សម្តេចតេជោ ថ្លែងសារពិសេសពាក់ព័ន្ធការសម្រេចចិត្ត បិទខ្ទប់ខេត្តមួយចំនួន និងណែនាំអភិបាលរាជធានី-ខេត្ត អនុវត្តន៍វិធានការធ្វើចត្តាឡីស័ក សម្រាប់តែពលរដ្ឋសង្ស័យ កើតកូវីដ-១៩ ប៉ុណ្ណោះ

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស និងបន្ទាន់មួយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋចូលទៅខេត្តខ្លួននោះ សម្រាប់តែអ្នកមានហានិភ័យ ឬសង្ស័យមានជំងឺកូវីដ១៩ ប៉ុណ្ណោះ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តមួយចំនួន បានសម្រេចអនុវត្តន៍វិធានការតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅពេលចូលទៅកាន់ខេត្តរបស់ខ្លួន។ ក្នុងសារសំឡេងពិសេស និងបន្ទាន់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចអនុវត្តវិធានការបែបនេះ មិនខុសពីការបិទប្រទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ «យើងត្រូវបន្តគ្រប់គ្រង និងធ្វើចត្តាឡីស័កចំពោះតែអ្នកដែលសង្ស័យមានហានិភ័យអាចមានជំងឺកូវីដ១៩ ទៅយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សដែលឆ្លងខេត្តនោះទេ។ បើធ្វើដូច្នេះប្រជាពលរដ្ឋហាក់ដូចជានៅក្នុងទ្រុងដដែល។ អ៊ីចឹងសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណា ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរណ៍»។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្ត ដែលបានដាក់ចេញសេចក្តីសម្រេចបែបនេះ ត្រូវប្រញាប់កែសម្រួលឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា…
-
ភូមិចំនួន១៣ ដែលមានាករឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិចំនួន១៣ដែលមានការឆ្លងជំងឺកូវីដ-១៩ ខ្លាំងនៅថ្ងៃទី៥ ឧសភាឆ្នាំ២០២១។ ភូមិទាំង១៣នោះរួមមាន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ, ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ, ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក, ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ, ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ, ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ និង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង១៣នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ…
-
ប្រជាពលរដ្ឋដែលធ្លាប់ទៅមន្ទីរសំរាកព្យាបាល ពិន ចំប៉ា ក្នុងខណ្ឌសែនសុខ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៦ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន២ដែលទៅមន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៧២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២៥មេសាដល់ថ្ងៃទី២ឧសភាឆ្នាំ២០២១។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនោះមាន ម្នាក់ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ និងអ្នកជំងឺម្នាក់ទៀត គឺជាបុគ្គលិកធ្វើការនៅទីនៅមន្ទីរសំរាកព្យាបាលនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅមន្ទីរសម្រាកព្យាបាលនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
-
ជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១

-
ឯកឧត្តម ជា វ៉ាន់ដេត ផ្តល់អំណោយជូនកម្មករ ៣០០០នាក់ កំពុងចត្តាឡីស័កនៅក្នុងស្រុកបាទី ខេត្តតាកែវ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានផ្តល់អំណោយជូនបងប្អូនកម្មករ កម្មការិនី ចំនួន ៣០០០នាក់ ដែលកំពុងអនុវត្តការធ្វើចត្តាឡីស័កនៅក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ អំណោយ របស់ឯកឧត្តម ជា វ៉ាន់ដេត បានប្រគល់ជូន តាមរយៈលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ ព្រមទាំងសហការី ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងនោះរួមមានៈ មីចំនួន ១០០០កេសតូច ទឹកសុទ្ធចំនួន ៣០០០យួរ ម៉ាស់ចំនួន ៣០០០ប្រអប់ អាកុលចំនួន ៤៥០លីត្រ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ថវិកាចំនួន ៣៤ លានរៀល ដើម្បីឧបត្ថម្ភដល់ មណ្ឌលចត្តាឡីស័កនៃឃុំនីមួយៗរបស់ស្រុកបាទី, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុក ដើម្បីប្រើប្រាស់ក្នុងតម្រូវការចាំបាច់ផ្សេងៗផងដែរ។ បន្ថែមពីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានរំលឹកដល់បងប្អូនកម្មករ កម្មការិនី បន្តអនុវត្តការធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តវិធានការ ៣ការពារ ៣កុំ…
-
ពលរដ្ឋនៅតាមបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ១៥២គ្រួសារ បានទទួលស្បៀង អំណោយសម្តេចតេជោ ដែលការផ្តល់ជូននេះ ធ្វើឡើងសម្រាប់ពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីខេត្តសិក្សានៅរាជធានីភ្នំពេញ និងស្នាក់នៅតាមបន្ទប់ ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន ១៥២គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែក ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។ ក្នុងឱកាសនេះ លោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងគ្រា លំបាកនេះ និងស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងមេត្តាយោគយល់ ចំពោះវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាល ដាលជម្ងឺកូវីដ-១៩នេះ ។ លោក…
-
ទិន្នន័យធ្វើតេស្តដំបូងបង្ហាញថា ការចាក់វ៉ាក់សាំង Moderna ដូសទី៣អាចបង្កើនអង់ទីករប្រឆាំង Covid-19 បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង និងប្រេស៊ីល

អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា (Moderna) បញ្ជាក់ថា យោងតាមទិន្នន័យសាកល្បងដំបូងលើមនុស្សបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ៣ អាចជួយបង្កើនបរិមាណអង់ទីករប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ។ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបញ្ជាក់ថា វ៉ាក់សាំងដូសទី៣ ដែលចាក់លើអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំង២ដូស រួចរាល់ ក៏មានសមត្ថភាពបង្កើនអង់ទីករប្រឆាំងនឹងវីរុសកូវីដ១៩ដើមផងដែរ ។ក្រុមហ៊ុន ម៉ូឌែណា កំពុងធ្វើតេស្ដការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ៤០នាក់ និងកំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយទៀតប្រឆាំងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ដោយវ៉ាក់សាំងនេះមានឈ្មោះថា mRNA-1273.351 ។ ម៉ូឌែណាក៏កំពុងសិក្សាស្រាវជា្រវដែរការចាក់វ៉ាក់សាំងលាយឡគ្នារវាងបេក្ខភាពវ៉ាក់សាំងថ្មី និងវ៉ាក់សាំងដែល មានស្រាប់ផងដែរ ៕ ប្រភព៖ CNA
-
ខេត្តព្រះសីហនុ អនុវត្តន៍វិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេសចូលមកក្នុងភូមិសាស្ត្រខេត្ត

-
យុវជនផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេស Australia និង New Zealand ព្រមទាំងប្រជាពលរដ្ឋរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

នៅសាលារាជធានីភ្នំពេញ ឯកឧត្តម គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិកមួយចំនួន នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយរបស់សប្បុរសជន ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាកនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រួមមាន៖ អង្ករចំនួន ៣១តោន និងមីជាតិចំនួន ៣,៦៨០កេស សរុបជាទឹកប្រាក់ចំនួន ២៨,៩៨០ដុល្លារ (ក្នុងនោះសប្បុរសជនជាសមាជិកក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលរួមមាន អង្ករចំនួន ៨តោន និងមីជាតិចំនួន ១,០០០កេស គិតជាទឹកប្រាក់ចំនួន ៧,៦៨០ដុល្លារ និង សប្បុរសជនសមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលរួមមាន អង្ករចំនួន ២៣តោន និងមីជាតិចំនួន ២,៦៨០កេស គិតជាទឹកប្រាក់ចំនួន ២១,៣០០ដុល្លារ) ។ ជាមួយគ្នានេះ ក្រុមការងារផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានឧបត្ថម្ភថវិកាចំនួន ៧,៦៨៩ដុល្លារ…