Category: Covid-19

  • សម្តេច ទៀ បាញ់ ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម

    សម្តេច ទៀ បាញ់ ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម

    សម្តេច ទៀ បាញ់ ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម, វិស្វករ និងកម្មករកសាងក្រសួងការពារជាតិ ១,៥០០នាក់៕

  • អ្នកនៅរាជធានីភ្នំពេញ អាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ

    អ្នកនៅរាជធានីភ្នំពេញ អាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ

    អ្នកនៅរាជធានីភ្នំពេញ អាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ ឯអ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ រាជធានីភ្នំពេញ។

  • សម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនមានកូវីដ-១៩ នោះទេ ក្រោយការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

    សម្ដេចតេជោបញ្ជាក់ថា សម្ដេចមិនមានកូវីដ-១៩ នោះទេ ក្រោយការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

    យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី៦ឧសភានេះ បានរសសេរថា ថ្ងៃនេះ សម្ដេចបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថាសម្ដេចពុំមានកូវីដ-១៩នោះទេ។ សម្ដេចបានបញ្ជាក់ថា មុនទៅ និងក្រោយត្រឡប់ពីប្រទេសឥណ្ឌូនេស៊ីវិញសម្ដេចត្រូវធ្វើតេស្ត រហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនោះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព។ សូមជម្រាបថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ២៣មេសា បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។ សម្ដេចបាននិវត្តមកដល់មាតុប្រទេសវិញនៅយប់ថ្ងៃទី២៤មេសាឆ្នាំ២០២១។ បន្ទាប់ពីអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាម សម្ដេចតេជោ និងគណៈប្រតិភូ បានផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចនឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីធានាសុវត្ថិភាពសុខភាព។

  • គិតមកត្រឹមថ្ងៃទី០៦ ខែមេសានេះ ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ

    គិតមកត្រឹមថ្ងៃទី០៦ ខែមេសានេះ ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ

    រតនគីរី- គិតមកត្រឹមថ្ងៃនេះ សម្រាប់ខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នៅឡើយទេ។ ទាំងនេះអាស្រ័យដោយការដឹកនាំរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្ត និងការចូលរួមរបស់អាជ្ញាធរនៅថ្នាក់ក្រោមជាតិអនុវត្តប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ទោះហត់នឿយយ៉ាងណា មិនធ្វេសប្រហេសចំពោះករណីនេះ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។ អាជ្ញាធរថ្នាក់ក្រោមជាតិ គ្មានជម្រើសអ្វីក្រៅពីពង្រឹងការអនុវត្តវិធានការចាំបាច់នានា រួមមានការត្រួតពិនិត្យដើមទី និងយកសំណាកធ្វើតេស្តរហ័សរាល់អ្នកដំណើរចូលមកខេត្តរតនគិរី និងដាក់ចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័ក ឬនៅផ្ទះដោយខ្លួនឯង ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអាជ្ញាធរមានសមត្ថកិច្ច ការរៀបចំណតនៅទីតាំងមួយដែលអាចគ្រប់គ្រងបាននូវមធ្យោបាយដឹកជញ្ជូនចូលខេត្តគ្រប់ប្រភេទ ដើម្បីធានាបានថា ខេត្តរតនគិរី នឹងមិនមានករណីនាំចូលមេគកូវីដ-១៩ ចូលមកក្នុងសហគមន៍។ ជាមួយគ្នានេះ សហគមន៍ ភូមិ ឃុំ មួយចំនួនបានសម្រេចជ្រើសយកវិធានការប្រពៃណី គឺតំណមភូមិ ហាមឃាត់មិនឱ្យជនប្លែកមុខចូលក្នុងភូមិរបស់ពួកគាត់ ឬរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចរាល់ជនចំណូលស្រុក ដើម្បីសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងអនុវត្តវិធានការចាំបាច់នានា ៕

  • ក្រសួងសុខាភិបាល អនុញ្ញាតឲ្យនាំចូលឧបករណ៍តេស្ដរហ័ស រកកូវីដ-១៩ ចំនួន ៣ប្រភេទទៀត ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យនាំចូលឧបករណ៍តេស្ដរហ័ស រកកូវីដ-១៩ ចំនួន ៣ប្រភេទទៀត ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

    ក្រសួងសុខាភិបាលនៅថ្ងៃទី៦ឧសភាឆ្នាំ២០២១ បានបញ្ជាក់ថា យោងតាមបញ្ជីឈ្មោះប្រតិបត្តិករសម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ដើម្បីរកអង់ទីហ្សែនវីរុសកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក (WHO Emergency Use Listing for in Vitro diagnostics (IVDs)SARS-CoV-2) ក្រសួងសុខាភិបាលនឹងអនុញ្ញាតឲ្យចុះបញ្ជិការនូវប្រតិករ COVID-19 Rapid Antigen Test ស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (Emergency Use Listing EUL) របស់អង្គការសុខភាពពិភពលោកដែលបច្ចុប្បន្នមាន៣មុខ។ ក្រសួងសុខាភិបាលបានស្នើឲ្យប្រធានគ្រឹះស្ថានអាហរ័ណ និហរ័ណឱសថ និងតំណាងគ្រឹះស្ថានឱសថផលិតឱសថនៅក្រៅប្រទេស ដែលមានបំណងចូលបញ្ជិកាប្រតិករ COVID-19 Antigen Test ត្រូវរៀបចំឯកសារចុះបញ្ជិកាឲ្យស្របតាមបែបបទបច្ចេកទេស និងអនុលោមទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ក្នុងការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាទាំងវិស័យរដ្ឋ និងឯកជន។ សសូមជម្រាបថា នៅថ្ងៃទី៥ឧសភាឆ្នាំ២០២១ ក្រសួងសុខាភិបាលបានអនុញ្ញាតចុះបញ្ជិកាចំពោះប្រតិករ២ប្រភេទរបស់ក្រុមហ៊ុន Abbott ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឌី ខេ អេស អេច (ខេមបូឌា) និងក្រុមហ៊ុនRoche ដែលនាំចូលដោយគ្រឹះស្ថាន អាហរ័ណ…

  • សមាជិកនៃគណៈប្រតិភូឥណ្ឌាចំនួនពីរនាក់ ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល G7 ធ្វើតេស្តរកឃើញវិជ្ជមាន Covid-19

    សមាជិកនៃគណៈប្រតិភូឥណ្ឌាចំនួនពីរនាក់ ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល G7 ធ្វើតេស្តរកឃើញវិជ្ជមាន Covid-19

    អង់គ្លេស៖ គណៈប្រតិភូឥណ្ឌាទាំងអស់ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល នៃបណ្តាប្រទេស G7 នៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក្រោយសមាជិកពីររូបរបស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។តាមរយៈបណ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar) បានបញ្ជាក់ថា ប្រឈមនឹងករណីវិជ្ជមាននៃជំងឺ COVID-19…ដូច្នេះដើម្បីជាវិធានការណ៍ប្រុងប្រយ័ត្នជាមុន ខ្ញុំបានសម្រេចចិត្តចូលរួមកិច្ចប្រជុំការងារបន្តតាមអនឡាញ ។ ហើយករណីប្រជុំនៃប្រទេស G7 ដែលធ្វើឡើងនៅថ្ងៃនេះ ក៏នឹងត្រូវចូលរួមតាមអនឡាញផងដែរ ។សូមជម្រាបថា អង់គ្លេសបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃ ដែលជាព្រឹត្តិការណ៍លើកដំបូងរបស់បណ្តាប្រទេស G7 ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយត្រូវបានគេចាត់ទុកថា ជាឱកាសមួយដើម្បីរឹតចំណងការទូតដោយផ្ទាល់ និងជាឱកាសសម្រាប់លោកខាងលិចដើម្បីបង្ហាញនូវការរួបរួមគ្នា ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន និងរុស្ស៊ីផងដែរ ៕ ប្រភព៖ CNA

  • ទីបំផុតកាណាដាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ

    ទីបំផុតកាណាដាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ

    កាណាដា៖ ក្រសួងសុខាភិបាលសហព័ន្ធនៅថ្ងៃពុធនេះបញ្ជាក់ថា និយតករសុខភាពរបស់កាណាដាបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ក្មេងដែលមានអាយុចាប់ពី១២ទៅ១៥ឆ្នាំ ។ប្រធានទីប្រឹក្សាផ្នែកសុខភាពកាណាដាលោកវេជ្ជបណ្ឌិត ស៊ូព្រីយ៉ា ហ្សាម៉ា (Supriya Sharma) បាននិយាយក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា និយតករសុខភាពរបស់កាណាដាបានរកឃើញថា វ៉ាក់សាំងរបស់ Pfizer នេះ គឺមានសុវត្ថិភាព និងប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវីរុស Covid-19 នៅពេលប្រើប្រាស់ទៅលើកុមារ ហើយថា វានឹងជួយកុមារឱ្យមានជីវិតធម្មតាឡើងវិញ ។ លោក ហ្សាម៉ា បន្ថែមថា ក្រុមហ៊ុនអាមេរិក Pfizer ដែលកំពុងសហការជាមួយដៃគូរអាល្លឺម៉ង់ BioNTech នឹងត្រូវតម្រូវអោយផ្តល់ព័ត៌មានបន្ថែមទៀតពីសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ដែលបានចាក់ទៅលើក្មេងកុមារដែលមានអាយុពី១២ទៅ១៥ឆ្នាំ ។សូមបញ្ជាក់ថា តួលេខប្រហែល២០ភាគរយនៃករណីឆ្លងជំងឺ Covid-19 ចំនួន១លាន២៤ម៉ឺន៩ពាន់៩៥០ករណីនៅក្នុងប្រទេសកាណាដា ត្រូវបានគេរកឃើញកើតឡើងលើក្រុមមនុស្សមានអាយុក្រោម១៩ឆ្នាំ ហើយកាណាដាក៏មានអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះចំនួន២ម៉ឺន៤ពាន់៣៩៦នាក់ផងដែរ ៕ ប្រភព៖ CNA

  • ម៉ាឡេស៊ីដាក់បំរាមធ្វើដំណើរលើពលរដ្ឋស្រីលង្កា បង់ក្លាដែស ប៉ាគីស្ថាន និងនេប៉ាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 បំប្លែងខ្លួនថ្មី

    ម៉ាឡេស៊ីដាក់បំរាមធ្វើដំណើរលើពលរដ្ឋស្រីលង្កា បង់ក្លាដែស ប៉ាគីស្ថាន និងនេប៉ាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 បំប្លែងខ្លួនថ្មី

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងដាក់បំរាមធ្វើដំណើរលើពលរដ្ឋស្រី លង្កា បង់ក្លាដែស ប៉ាគីស្ថាន និងនេប៉ាល់ ខណៈចំណាត់ការនេះ ធ្វើឡើងក្រោយពីការដាក់បំរាមលើជើងហោះហើរទាំងមក និងទៅជាមួយប្រទេសឥណ្ឌា ដើម្បីបញ្ឈប់កុំអោយវីរុស Covid-19 បំប្លែងខ្លួនថ្មីចូលក្នុងប្រទេសម៉ាឡេស៊ី ។ទេសរដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មាអ៊ីល សាប្រ៊ី យ៉ាអាកុប បានប្រកាសពីបំរាមខាងលើ កាលពីថ្ងៃពុធសប្តាហ៍នេះ តែមិនបានបញ្ជាក់ច្បាស់លាស់ពីថ្ងៃត្រូវអនុវត្តនោះទេ ។ ម៉ាឡេស៊ីបានផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ទាំងទៅ និងមកពីប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដើម្បីកុំអោយនាំវីរុសបំប្លែងខ្លួន ថ្មី ដែលគេជឿជាក់ថា អាចឆ្លងលឿនចូលក្នុងប្រទេសខ្លួន ។ នាវា និងជនជាតិឥណ្ឌាមានកាតការងារនៅម៉ាឡេស៊ីក៏ត្រូវហាមឃាត់ ។បន្ថែមលើនេះ ម៉ាឡេស៊ីក៏ដាក់ដែនដីសហព័ន្ធគូឡាឡាំពួរ រួមមានទីក្រុងរដ្ឋធានីម៉ាឡេស៊ីផងដែរ ស្ថិតក្រោមការគ្រប់គ្រងចលនាមនុស្សចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ទី២០ ខែឧសភាខាងមុខនេះ បន្ទាប់បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣.៧៤៤នាក់កាលពីថ្ងៃពុធម្សិលមិញ ដែលធ្វើអោយប្រទេសនេះមានអ្នកឆ្លងសរុប៤២ម៉ឺន៤ពាន់៣៧៦នាក់ រីឯអ្នកស្លាប់សរុប១ពាន់៥៩១នាក់ ៕ The Star

  • តំបន់អាស៊ាន មានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៨លាននាក់ និងស្លាប់ជាង ៦.៩៤ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភានេះ

    តំបន់អាស៊ាន មានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៨លាននាក់ និងស្លាប់ជាង ៦.៩៤ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភានេះ

    កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៤៨ម៉ឺន៩ពាន់៩២៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦ម៉ឺន៩ពាន់៤៤៧នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៦៩ម៉ឺន១ពាន់៦៥៨នាក់ (ស្លាប់ ៤ម៉ឺន៦ពាន់៣៤៩នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន៧ម៉ឺន៣ពាន់៥៥៥នាក់ (ស្លាប់ ១ម៉ឺន៧ពាន់៨រយនាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤២ម៉ឺន៤ពាន់៣៧៦នាក់ (ស្លាប់ ១ពាន់៥៩១នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨៧៤នាក់ (ស្លាប់ ៣ពាន់២១០នាក់) ថៃ ឆ្លងចំនួន ៧ម៉ឺន៤ពាន់៩រយនាក់ (ស្លាប់ ៣១៨នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់២៦៨នាក់ (ស្លាប់ ៣១នាក់) កម្ពុជា ឆ្លងចំនួន ១ម៉ឺន៦ពាន់៩៧១នាក់ (ស្លាប់ ១១០នាក់)…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៥លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៥ម៉ឺននាក់ និងជាសះស្បើយ១៣៣លាន២៥ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៥លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៥ម៉ឺននាក់ និងជាសះស្បើយ១៣៣លាន២៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៥លាន៨២ម៉ឺន២៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៥ម៉ឺន៥ពាន់២៧០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៣លាន២៥ម៉ឺន៤២៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៣២ម៉ឺន១ពាន់២៤៨នាក់ ស្លាប់ចំនួន៥៩ម៉ឺន៣ពាន់១៤៨នាក់ និងជាសះស្បើយចំនួន២៦លាន៣ម៉ឺន៥ពាន់៣១៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៧ម៉ឺន៨៥២នាក់ ស្លាប់២៣ម៉ឺន១៥១នាក់ និងជាសះស្បើយ១៧លាន២៦ម៉ឺន៩ពាន់៧៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៩៣ម៉ឺន៦ពាន់៤៦៤នាក់ ស្លាប់ចំនួន៤១ម៉ឺន៤ពាន់៦៤៥នាក់ និងជាសះស្បើយ១៣លាន៥២ម៉ឺន៩ពាន់៥៧២នាក់ ៕ ប្រភព៖ worldometers