-
អ្នកចូលទៅខេត្តព្រៃវែង តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងពិនិត្យសំណាក

-
ផ្សារត្រាំកក់ ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះ

ខេត្តតាកែវ៖ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១៤គ្រឿង រួមមាន ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបូរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ ៨រថយន្ត ទើបគ្រប់គ្រងស្ថានការបាន។ តូបដែលអគ្គិភ័យបានឆេះអស់ចំនួន៥០ (ខូចខាតទាំងស្រុងចំនួន៣៥តូប ខូចខាត តិចតួច ចំនួន១៥តូប) មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ។ សូមប ញ្ជាក់ថាៈ មូលហេតុដែលបណ្ដាយអោយឆេះគឺមកពីផ្ទុះសេខ្សែភ្លេឺងតូបក្នុងផ្សារ៕
-
ក្រសួងការងារ ដាស់តឿនរោងចក្រស្ថិតនៅតំបន់លឿង ដែលអាចបើកដំណើរការឡើងវិញ ប្រយ័ត្នបើកហើយបិទវិញដោយសារការប្រហែស

រាជធានីភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដោយធ្វើការដាស់តឿន ដល់រោងចក្រដែលស្ថិតនៅតំបន់លឿងអាចដំណើរការឡើងវិញបាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ចាំបាច់ត្រូវប្រយ័ត្នប្រយែងខ្ពស់ក្នុងការអនុវត្តវិធានការក្រសួងសុខាភិបាល បើពុំនោះទេ នឹងប្រឈមបិទទៅវិញពុំខាន។ ក្នុងសារមួយដែល ឯកឧត្តម ហេងសួរ រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងការងារ បានផ្ញើរទៅកាន់ ថ្នាក់គ្រប់គ្រងរោងចក្រ និងម្ចាស់រោងចក្រនាយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ បានបញ្ជាក់ថាក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល ហើយរោងចក្រនៅតំបន់លឿងមួយចំនួនអាចបើកដំណើរការឡើងវិញនោះ ចាំបាច់ត្រូវអនុវត្តនូវវិធានការដោយ បែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នាធ្វើការរៀងរាល់ ២សប្តាហ៍ ម្តង។ ជាមួយគ្នាឯកឧត្តមបានស្នើសុំឱ្យពិនិត្យខ្សែសង្វាក់គ្រឿងម៉ាស៊ីនឡើងវិញដើម្បីសុវត្តិភាពដល់ផលិតកម្ម ។ក្រៅពីនេះក៏ត្រូវពិនិត្យទៅលើប្រព័ន្ធសុវត្តិភាពដល់កម្មករដោយមានម៉ាស អាល់កុលគ្រប់គ្រាន់ កន្លែងបរិភោគបាយជាដើម។ថ្នាក់គ្រប់គ្រងរោងចក្រត្រូវចេះបែងចែកម៉ោងដើម្បីកុំឱ្យកម្មករចូលនិងចេញម៉ោងតែមួយនាំឱ្យប្រជ្រៀតគ្នាជា កត្តាប្រឈមខ្ពស់ទៅនឹងការចម្លងមេរោគកូវីដ១៩។សម្រាប់កន្លែងបរិភោគអាហារក៏ត្រូវចេះបែងចែកពេលវេលាដើម្បីធ្វើយ៉ាងណាចៀសវាងបញ្ហាប្រឈមកើតឡើង។ជាមួយគ្នាគេអាចណែនាំឱ្យកម្មករវេចខ្ចប់ម្ហូបអាហារមកបរិភោគខ្លួនឯងក៏ជាការមួយល្អផងដែរ។ ឯកឧត្តមបានធ្វើការក្រើនរំលឹកថា “បើទោះបីយើងផ្តើមត្រឹមតែ៥០ភាគរយក៏ដោយ ប៉ុន្តែពេលមកបរិភោគអាហារប្រជ្រៀតគ្នានេះវាអាចជាបញ្ហា។អញ្ចឹងគួរគិតគូរ និងពេលនេះការចាក់វ៉ាក់សាំងកំពុងដំណើរការមិនទាន់គ្រប់១០០ភាគរយអញ្ចឹងបើប្អូនយើងចេញទៅទិញម្ហូបជុំវិញរោងចក្រ គួរពិនិត្យមើលនិងប្រយ័ត្នប្រយែង”។ យ៉ាងណាក្តី ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ដែរថាចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកម្មករនិយោជិតយ៉ាងយូរ ពាក់កណ្តាលខែ៦នេះនឹងបញ្ចប់ការចាក់វ៉ាក់សាំងបងប្អូនកម្មករនៅតំបន់ក្រហម និងបន្ទាប់មកនឹងចាក់ដល់បងប្អូនកម្មករនៅតំបន់លឿងបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បានឆ្លើយតបចំពោះថ្នាក់គ្រប់គ្រងរោងចក្រមួយចំនួនដែលចង់បើកដំណើរការឡើងវិញឆាប់រហួសនោះចាំបាច់ត្រូវតែអនុវត្តវិធានការក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបើពុំនោះទេនឹងប្រឈមបិទទៅវិញជាក់ជាពុំខានដោយសារថានៅពេលមានបញ្ហាកើតឡើងដល់កម្មករនោះនឹងត្រូវបិទទៅវិញចៀសពុំរួចឡើង។ហេតុនេះត្រូវពង្រឹងលើសុវត្តិភាពទើបការបើកដំណើរការបានយូរអង្វែង។ ឯកឧត្តម ហេង សួរ បានផ្តាំផ្ញើរដល់ថ្នាក់គ្រប់គ្រងរោងចក្រចាំបាច់ត្រូវចេះបែងចែកវេនកម្មករ ការពិនិត្យទៅយន្តការផ្ទៃក្នុងលើសុវត្តិភាព ឱ្យត្រឹមត្រូវធ្វើយ៉ាងណាត្រូវតែផ្តើមដោយសុវត្តិភាព ផ្តើមដោយនិរន្តភាពដែលអាចដំណើរការបានយូរអង្វែង…
-
មន្រ្តីរាជការ និងសមាជិក ស.ស.យ.ក ព.ម នៃក្រសួងព័ត៌មាន ទទួលអំណោយក្នុងដំណាក់កាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយដល់សង្គមជាតិ និងប្រជាជនដែលកំពុងជួបការលំបាក កាលពីថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយុវជន ស.ស.យ.ក ព.ម សហការណ៏ជាមួយនឹង សសយក រាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ងឿន ចន្ទ័លីនប៉ូឡែន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់មន្រ្តីរាជការ និងសមាជិក ស.ស.យ.ក ព.ម នៃក្រសួងព័ត៌មាន ដែលមានលំនៅដ្ឋានក្នុងតំបន់ក្រហម នៃតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងកំពុងមានបញ្ហាកង្វះស្បៀង សរុបចំនួន ៣០ គ្រួសារ មកពីអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន និងក្រុមការងារ បានដឹកនាំយកអំណោយទាំងនោះជូនដោយផ្ទាល់ដល់ទីតាំង និងតំបន់ដែលបងប្អូនមន្ត្រីទាំងនោះកំពុងរស់នៅ ដោយមានកិច្ចសហការ និងសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ក្នុងមួយគ្រួសារៗ ទទួលបាននូវ៖-អង្ករ ២០ គីឡូក្រាម-ទឹកត្រី ១យួរ-ទឹកស៊ីអុីវ ១យួរ-មីខ្លាឃ្មុំ ១កេស-ត្រីខកំប៉ុង ១យួរ-ស៊ុតមាន់មួយចំនួន។ សូមបញ្ជាក់ជូនផងដែរថាការផ្តល់ជូនអំណោយជំហ៊ានទី២ នេះ…
-
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងស្ដីពីការស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ឆ្លងកាត់ «តំបន់លឿងទុំ» និង «តំបន់ក្រហម»

-
សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ ព្រែកព្នៅចំនួន ១២១គ្រួសារ ដែលកំពុង ជួបបញ្ហា ខ្វះខាតបានទទួលអំណោយឯកឧត្តម ហ៊ុន ម៉ានី

ភ្នំពេញ ៖ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់គ្រួសារ បងប្អូនសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ ព្រែក ព្នៅ ចំនួន ១២១គ្រួសារ ដែលកំពុង ជួប បញ្ហា ខ្វះ ខាត ស្បៀង អាហារ កំឡុង ពេល ដែល រាជធានីភ្នំពេញ ត្រូវ បាន អនុវត្ត វិធានការ បិទខ្ទប់ ដេីម្បី ទប់ស្កាត់ ការ បន្ត រីក រាលដាល នៃ ជំងឺកូវីដ-១៩ ដោយក្នុង មួយ គ្រួសារ ៗ ទទួល បាន អង្ករ ១បេ (ចំនួន២០គីឡូក្រាម )…
-
សេចក្ដីប្រកាសព័ត៌មានស្ដីពីការបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុនថា II និងផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ ហ៊ិន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរជាបុគ្គលិកក្រុមហ៊ុនឱសថស្ថាន វត្តី។ ជាមួយគ្នានេះ តាមការសាកសួរប្រវត្តិធ្វើដំណើររបស់រដ្ឋបាលខេត្តប៉ៃលិន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២១ និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២១។ ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុនថា II ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម និងស្នាក់នៅផ្ទះសំណាក់ វ៉ិច សាវ៉ៃ ស្ថិតនៅភូមិមណ្ឌល៣…
-
សេចក្តីជូនដំណឹងស្តីពីសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ

សេចក្តីជូនដំណឹងស្តីពីសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅសាលារាជធានីភ្នំពេញ (សាលប្រជុំ ជាន់ទី២ អគារ…
-
សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយបែងចែក ជា “ តំបន់ ក្រហម ” “តំបន់ លឿងទុំ ” និង “តំបន់ លឿង” សម្រាប់ រយៈពេល ៧ថ្ងៃ គិត ចាប់ពី ម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២១។
-
រូបភាពដែលមើលទៅធ្វើឱ្យអារម្មណ៏រំភើបផង ក្តុកក្តួលផង !

បង្ហោះលេីហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី ៥ ឧសភានេះ ឯកឧត្តម ហ៊ុន ម៉ាណែត សរសេរថា ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេង ឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាពេទ្យ TYDA រូបនេះ សូមអបអរសាទេដល់ក្មួយទាំងពីរ ដែលបានជាសះស្បើយ និងសូមអរគុណដល់ក្រុមគ្រូពេទ្យ និងសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុង ការព្យាបាលថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ១៩។