Category: Covid-19

  • សម្ដេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស( Christmas)

    សម្ដេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស( Christmas)

    ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់អ្នកគ្រីស្ទបរិស័ទ (Christian)។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃ២៥ធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ដោយសារប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមកេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានោះ សម្ដេចតេជោ បានជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ទន្ទឹមនឹងនោះ សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំឱ្យឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕កឹម ទៀង

  • សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បាននាំយកបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លាថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីចូលរួមចំណែកជាមួយក្រុមគ្រូពេទ្យឆ្នើមៗរបស់យើងក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩ ដែលសម្ភារៈទាំងអស់រួមមាន ៖ អាវ PPE ចំនួន 0៣ កេស អាល់កុលចំនួន២០កាដុង ម៉ាស់ចំនួន ១ម៉ឺន ជែលលាងដៃចំនួន២០កេស និងសាប៊ូលាងដៃចំនួន២០កាដុង ។ ជាមួយនឹងការពាំនាំបណ្តាំសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ មកជូនដល់ក្រុមទាហានអាវស ដែលបានធ្វើពលិកម្មមិនខ្លាចការនឿយហត់ សុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីមកប្រឈមមុខនឹងជំងឺដ៏កាចសាហាវ កូវីដ១៩ ដើម្បីធានានូវភាពសុខដុមរមនារបស់ប្រជាជន ឯកឧត្តមបណ្ឌិត ក៏បានធ្វើការកោតសរសើរដោយស្មោះពីសមត្ថភាពនៃក្រុមគ្រូពេទ្យជួរមុខយើង ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនមានការរើសអើងជាតិសាសន៍ ឬពណ៌សម្បុរឲ្យបានជាសះស្បើយជាបន្តបន្ទាប់ ដោយមិនមានការស្លាប់បាត់បង់ជីវិតអ្នកជំងឺណាម្នាក់ ជាពិសេសក្រុមគ្រូពេទ្យយើងបានប្តេជ្ញាចិត្តអនុវត្តដោយជោគជ័យនូវអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី…

  • ថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត និងមិនមានអ្នកឆ្លងថ្មីនោះឡើយ

    ថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត និងមិនមានអ្នកឆ្លងថ្មីនោះឡើយ

    ថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត និងមិនមានអ្នកឆ្លងថ្មីនោះឡើយ។

  • ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​បញ្ជាក់​ថា​ អេស្ប៉ា​ញ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍​ពី​ក្រុមហ៊ុន​ ​P​f​i​z​e​r

    ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​បញ្ជាក់​ថា​ អេស្ប៉ា​ញ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍​ពី​ក្រុមហ៊ុន​ ​P​f​i​z​e​r

    អេស្ប៉ា​ញ​៖​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​លោក​ ​សាល់​វ៉ា​ដូ ​អ៊ី​ឡា ​នៅ​ថ្ងៃពុធ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍ ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​រូប​នេះ​ ​បាន​ថ្លែង​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​យើង​នឹង​ចាប់ផ្តើម​បញ្ចប់​វី​រុ​ស​រាតត្បាត​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ប៉ុន្តែ​វា​នឹង​ត្រូវ​ចំណាយ​ពេល​ពីរបី​ខែ​ដើម្បី​លេចចេញ​ជា​រូបរាង​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​បាន​ប៉ាន់ប្រមាណ​ថា​ ​យ៉ាងហោចណាស់​មាន​មនុស្ស​២​.​៣​លាន​នាក់​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ជាមួយនឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ដទៃទៀត​ ​ក្រោយពេល​មានការ​អនុម័ត​ពី​សហភាព​អឺរ៉ុប​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​វ៉ាក់សាំង​សរុប​ជិត​៤​.​៦​លាន​ដូ​ស​នឹង​ដឹកជញ្ជូន​មកដល់​ ​នៅ​ពាក់កណ្តាល​ខែ​មិនា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​កញ្ចប់​ទីមួយ​ដែល​ចំនួន​ទឹកប្រាក់​មិន​ត្រូវ​បាន​បញ្ជាក់​នេះ​ ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ទីក្រុង​ ហ្គូ​ដា​ឡាចា​រ៉ា​ ​ភាគ​កណ្តាល​ប្រទេស​អេស្ប៉ា​ញ​ ​ដើម្បីនឹង​ចាប់ផ្តើម​ចែកចាយ​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​នេះ​ ​៕

  • កូរ៉េ​ខាងត្បូង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ ​P​f​i​z​e​r ​និង​ J​an​ss​e​n ​សរុប​ចំនួន​១​៦​លាន​ដូ​ស​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​ខ្លួន

    កូរ៉េ​ខាងត្បូង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ ​P​f​i​z​e​r ​និង​ J​an​ss​e​n ​សរុប​ចំនួន​១​៦​លាន​ដូ​ស​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​ខ្លួន

    កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ​ក្នុង​ការ​បញ្ជាទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​ចំនួន​១​០​លាន​ដូ​ស​ ​និង​ ​ក្រុមហ៊ុន​អង់គ្លេស​ ចេ​ន​សិន​ ​ជា​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​០​៦​លាន​ដូ​ស​ទៀត​ ​នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​លោក​ ជុ​ង​ ​សេ​គ្យុ​ន​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​រូប​នេះ​ ​បាន​ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​នៅ​ថ្ងៃ​ព្រ​ហ​ ស្បតិ៍​នេះ​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ ចេ​ន​សិន​ ​នៅ​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​ចំ​នែក​ឯ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​នឹង​មកដល់​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​១​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​តានតឹង​បំផុត​មួយ​ ​ស្រប​ពេល​ដែល​អត្រា​ឆ្លង​ ​CO​V​I​D​-19 ​បាន​កើន​ឡើង​ដល់​ខ្ទង់​១​ពាន់​នាក់​ជាមធ្យម​ ​ជាច្រើន​ថ្ងៃជា​ប់​ៗ​គ្នា​មក​ហើយ​ ​ដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​អនុវត្ត​វិធានការ​រឹត​បន្តឹង​សុវត្ថិភាព​សង្គម​កាន់តែ​តឹងរ៉ឹង​ ​៕

  • ​វៀតណាម​បន្ត​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ជា​លើក​ទី​ ​២​ ​ទៅលើ​ប្រជាជន​ស្ម័គ្រចិត្ត​១​៧​នាក់​បន្ថែម​ទៀត

    ​វៀតណាម​បន្ត​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ជា​លើក​ទី​ ​២​ ​ទៅលើ​ប្រជាជន​ស្ម័គ្រចិត្ត​១​៧​នាក់​បន្ថែម​ទៀត

    ​វៀតណាម​៖​ ​ប្រជាជន​វៀតណាម​ស្ម័គ្រចិត្ត​១​៧​នាក់​បន្ថែម​ទៀត​ ​បាន​ចាក់​សាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ក្នុងស្រុក​របស់​ខ្លួន​ ​មានឈ្មោះ​ថា​ N​an​o ​Co​v​a​x ​នៅ​ឯ​មន្ទីរពេទ្យ​យោធា​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Vietnam​ ​Inside​r ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ការ​ធ្វើ​តេ​ស្ត​ខាងលើ​នេះ​ ​ត្រូវ​បាន​ចាត់ទុកជា​លើក​ទី​២​ ​នៃ​ការសាកល្បង​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​របស់​វៀតណាម​ផ្ទាល់​ទៅលើ​មនុស្ស​ ​ដោយ​កាលពី​ថ្ងៃ​១​៧​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​ប្រជាជន​វៀតណាម​០​៣​នាក់​បាន​ចាក់​សាកល្បង​វ៉ាក់សាំង​ថ្មី​នេះ​មុនគេ​ ​ហើយ​ត្រូវ​គេ​រាយការណ៍​ថា​ ​មក​ទល់នឹង​ពេលនេះ​សុខភាព​របស់​ពួកគេ​ទាំង​បី​នាក់​ ​គឺ​ល្អ​ធម្មតា​ ​។​ បើ​តាម​ការ​គ្រោងទុក​នោះ​ ​ដំណាក់កាល​តេ​ស្ត​វ៉ាក់សាំង​របស់​វៀតណាម​ទាំង​ទី​១​ ​និង​ទី​២​ ​ត្រូវការ​ពេល​យ៉ាងហោចណាស់​០​៤​ខែ​ដើម្បី​តាមដាន​លទ្ធផល​ ​ដោយ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ដំណាក់កាល​ចុងក្រោយ​ ​គឺ​ត្រូវ​ប្រើ​ពេល​០​៨​ខែ​ ​ហើយ​នៅ​ឆ្នាំ​ ​២​០​២​១​ ​វៀតណាម​នឹង​ប្រមូល​ព័ត៌មាន​ទាំងអស់​ ​ដើម្បី​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ N​an​o ​Co​v​a​x ​ជា​ផ្លូវការ​តែម្តង​ ​៕

  • ​ថៃ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​៦​៧​នាក់​ទៀត​ ​ក្នុង​នោះ​៥​៨​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ផ្ទុះ​ចេញពី​ខេត្ត​សា​មុត​ ​សា​ខន

    ​ថៃ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​៦​៧​នាក់​ទៀត​ ​ក្នុង​នោះ​៥​៨​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ផ្ទុះ​ចេញពី​ខេត្ត​សា​មុត​ ​សា​ខន

    ​ថៃ​៖​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អាជ្ញាធរ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៦​៧​ករណី​បន្ថែម​ទៀត​ ​ដោយ​ក្នុង​នោះ​មាន​០​៩​ករណី​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​និង​៥​៨​ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្នុងចំណោម​ករណី​វិជ្ជមាន​ ​CO​V​I​D​-19 ​ទាំង​៥​៨​ករណី​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​គឺ​លើកលែងតែ​០​៣​ករណី​ប៉ុណ្ណោះ​ ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ឆ្លង​រាលដាល​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ពាក់ព័ន្ធ​ទី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​នៅ​ភាគ​និរតី​រាជធានី​បាងកក​ ​កាលពី​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​អ្នកនាំ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ ​CO​V​I​D​-19 ​នៃ​ក្រសួងសុខាភិបាល​ថៃ​ ​លោក​ ​ថា​វី​ស៊ី​ន​ វិ​សា​នុ​យោធិន​ ​។​ បើ​គិត​ចាប់តាំង​តែ​ពី​ស​ប្តាហ៍​មុន​មក​ ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​-​ក្រុង​ចំនួន​២​៧​នៅ​ទូទាំង​ប្រទេស​ថៃ​ ​ដែល​មកទល់​ពេលនេះ​មាន​ជាង​ ​១​.​៣​០​០​ករណី​ហើយ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៅ​ទីតាំង​ផ្សារ​លក់​គ្រឿង​សមុទ្រ​ ​ដោយ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​មកពី​មី​យ៉ា​ន់​ម៉ា​ ​៕

  • អភិបាលខណ្ឌចំការមន បន្តនាំយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនពលរដ្ឋចំនួន ១២នាក់ រស់នៅក្នុងសង្កាត់ទន្លេបាសាក់

    អភិបាលខណ្ឌចំការមន បន្តនាំយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនពលរដ្ឋចំនួន ១២នាក់ រស់នៅក្នុងសង្កាត់ទន្លេបាសាក់

    ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តនាំយកថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១២នាក់ (ស្រី១១នាក់) រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ។ ពិធីប្រគល់ថវិកាឧបត្ថម្ភរបស់សម្ដេចតេជោនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ ។ លោក ថេង សុថុល បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្រគល់មកដល់រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានរងផលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ផងដែរ ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនបងប្អូនពលរដ្ឋថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល…

  • ​សហរដ្ឋអាមេរិក​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចំនួន​១​០​០​លាន​ដូ​ស​បន្ថែម​ទៀត​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​ខ្លួន

    ​សហរដ្ឋអាមេរិក​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចំនួន​១​០​០​លាន​ដូ​ស​បន្ថែម​ទៀត​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​ខ្លួន

    ​អាមេរិក​៖​ ​រដ្ឋាភិបាល​អាមេរិក​នឹង​ចំណាយ​ប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​ ​ដើម្បី​បញ្ជាទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចំនួន​១​០​០​លាន​ដូ​ស​បន្ថែម​ទៀត​ ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​ ​ស្រប​ពេល​ករណី​ឆ្លង​វី​រុ​ស​នេះ​កើន​ឡើង​យ៉ាង​គំហុក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទន្ទឹមគ្នា​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​លោក​ ​Alb​e​r​t​ B​our​l​a​ ​បញ្ជាក់​ថា​ ​ជាមួយ​វ៉ាក់សាំង​១​០​០​លាន​ដូ​ស​បន្ថែម​នេះ​ ​វា​នឹង​អាច​ការពារ​ប្រជាជន​អាមេរិក​បាន​កាន់តែ​ច្រើន​ ​ហើយ​សង្ឃឹម​ថា​ ​វា​អាច​នឹង​បញ្ចប់​វី​រុ​ស​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​អោយ​បាន​ឆាប់រហ័ស​ ​។​ សូម​ជម្រាប​ថា​ ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នឹង​ត្រូវ​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​២​០​០​ដូ​ស​ទៅ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ​។​ ​ហើយ​ការចែក​ចាយ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បញ្ចប់​រួចរាល់​នៅ​ចុងខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ខណៈ​កិច្ចព្រមព្រៀង​នេះ​ដែរ​ ​ក៏​នឹង​ផ្តល់ឲ្យ​រដ្ឋាភិបាល​នូវ​ជម្រើស​ក្នុង​ការ​ទិញ​រហូតដល់​ទៅ​៤​០​០​លាន​ដូ​ស​បន្ថែម​ទៀត​ផង​ដែរ​ ​៕

  • ​អង់គ្លេស​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ចំនួន​០​២​ករណី​ទៀត​នាំ​ចូលក្នុង​ប្រទេស

    ​អង់គ្លេស​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ចំនួន​០​២​ករណី​ទៀត​នាំ​ចូលក្នុង​ប្រទេស

    ​អង់គ្លេស​៖​ ​អង់គ្លេស​បាន​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ចំនួន​០​២​ករណី​បន្ថែម​ទៀត​ ​ខណៈ​ករណី​ឆ្លង​នាំចូល​ថ្មី​នេះ​ ​ជា​ទំនាក់ទំនង​របស់​មនុស្ស​ដែល​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ជាទី​វី​រុ​ស​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក​ ​Mat​t​ ​H​an​cock​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជា​ការ​ឆ្លើយ​នឹង​បញ្ហា​ខាងលើ​នេះ​ ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ជាមួយ​ប្រទេស​អា​ហ្រ្វិ​ក​ខាងត្បូង​ត្រូវ​បាន​ដាក់​ចេញ​ ​ខណៈ​អ្នកណា​ដែល​ធ្វើដំណើរ​ទៅ​ទីនោះ​កាលពី​០​២​ស​ប្តាហ៍​មុន​ ​និង​ ​អ្នក​ដែល​ពួកគេ​បាន​ទាក់ទង​ជាមួយ​ត្រូវ​បាន​គេ​ប្រាប់​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​ជាបន្ទាន់​ ​។​ វី​រុ​ស​ក្លាយ​ពូជ​ថ្មី​នេះ​ ​បាន​បង្ក​អោយ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ដែល​នៅ​ទីនោះ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​លោក​ ​Z​w​e​l​i​ ​M​k​h​i​z​e​ ​បាន​ព្រមាន​ថា​ ​មនុស្ស​វ័យក្មេង​ដែល​ធ្លាប់តែ​មាន​សុខភាព​ល្អ​ ​បាន​ក្លាយទៅជា​អ្នកជំងឺ​កាន់តែ​ច្រើន​ ​៕