Category: Covid-19

  • ​កូវី​ដ​១​៩​៖​ ​ថៃ​ឆ្លង​ក្នុង​សហគមន៍​៣​៩​នាក់​ទៀត​ ​​មានទាំង​អ្នកនេសាទ​ ​អ្នក​លក់ ស្ត្រីមេផ្ទះ

    ​កូវី​ដ​១​៩​៖​ ​ថៃ​ឆ្លង​ក្នុង​សហគមន៍​៣​៩​នាក់​ទៀត​ ​​មានទាំង​អ្នកនេសាទ​ ​អ្នក​លក់ ស្ត្រីមេផ្ទះ

    ​រាជរដ្ឋាភិបាល​ថៃ​ ​នៅ​ថ្ងៃពុធ​ ​ទី​២​៣​ ​ធ្នូ​ ​២​០​២​០​នេះ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​៩​នាក់​ទៀត​ ​និង​៧​ករណី​ទៀត​ ​ជា​ការនាំចូល​ពីក្រៅ​ប្រទេស​។​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​បាន​បញ្ជាក់​ថា​ ​៣​៩​ករណី​ថ្មី​គឺ​ភាគច្រើន​ ​មាន​ទាក់ទង​នឹង​ផ្សារ​លក់​អាហារ​សមុទ្រ​ ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​ពោល​គឺ​ផ្តើម​ពី​ស្ត្រី​លក់​បង្គា​រ​ម្នាក់​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ក្នុងចំណោម​៣​៩​នាក់​ថ្មី​ ​មាន​១​១​នាក់​នៅ​បាងកក​ ​៥​នាក់​នៅ​ខេត្ត​ C​h​a​c​hoe​n​g​s​a​o ​និង​៣​នាក់​ ​នៅ​ខេត្ត​ N​a​k​h​on ​Path​o​m​ ​ខណៈ​ដែល​ខេត្ត​ ​Kam​p​h​a​e​n​g​ ​P​h​e​t​, ​T​a​k, ​P​r​a​chin​ ​Bur​i​, ​A​y​u​t​t​hay​a​, ​Sam​u​t​ ​P​r​a​k​an​ ​និង​ S​arab​ur​i​ ​មាន​២​ករណី​ក្នុង​មួយ​ខេត្ត​ៗ​ ​ហើយ​ខេត្ត​ ​P​h​etch​a​bun​, Kr​a​b​i​, K​h​on K​a​e​n, N​a​k​h​on ​Rat​c​has​i​ma​, ​Non​t​h​a​bur​i​, ​Path​u​m​ ​Than​i​, ​P​h​uk​e​t​ ​និង​ S​up​h​an​ ​Bur​i​ ​មាន​១​ករណី​ក្នុង​មួយ​ខេត្ត​ៗ​។​ ​ភាគច្រើន​គឺជា​អ្នកនេសាទ​ ​អ្នក​លក់​ ​និង​អ្នក​ដឹកជញ្ជូន​អាហារ​សមុទ្រ​។​ ​ក្រៅពី​នេះ​ ​ក៏មាន​អ្នកបំរើ​សេវាកម្ម​នៅ​ភោជនីយដ្ឋាន​…

  • ប្រជាពលរដ្ឋចំនួន ១៦នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ទទួលបានថវិកាឧបត្ថម្ភរបស់សម្តេចតេជោ

    ប្រជាពលរដ្ឋចំនួន ១៦នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ទទួលបានថវិកាឧបត្ថម្ភរបស់សម្តេចតេជោ

    ភ្នំពេញ៖ ប្រជាពលរដ្ឋ ចំនួន ១៦នាក់ ស្រី ០៨នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ បាន ទទួលថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាម រយៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាល រងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ផ្សារដើម ថ្កូវ និងមន្ត្រីពាក់ព័ន្ធ ។ លោក ថេង សុថុល បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងបានប្រគល់មកដល់រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ដែលបានរងផលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃពេញ និងបានធ្វើតេស្ត…

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​មិន​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ពី​ ​Co​v​i​d​-19 ​ព្រោះ​ចង់​បង្កើន​ចំនួន​ទឹកប្រាក់​បន្ថែម​ទៀត

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​មិន​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ពី​ ​Co​v​i​d​-19 ​ព្រោះ​ចង់​បង្កើន​ចំនួន​ទឹកប្រាក់​បន្ថែម​ទៀត

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃអង្គារ​នេះ​គំរាម​ថា​ ​នឹង​មិន​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ប្រទេសជាតិ​ពី​ជំងឺ​ ​CO​V​I​D​-19 ​ដែល​មាន​ទឹកប្រាក់​៨​៩​២​ពាន់​លាន​ដុល្លារ​ ​ដោយ​លោក​បញ្ជាក់​ថា​ ​វា​គួរតែ​ត្រូវធ្វើ​ការ​កែ​សម្រួល​ ​ដើម្បី​បង្កើន​ចំនួន​ទឹកប្រាក់​ទៅតាម​ក​ម្រិ​ត​នៃ​ការ​បង់ពន្ធ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​លោក​ ​ត្រាំ​ ​បាន​ណែ​នាំឲ្យ​សភា​រៀបចំ​កញ្ចប់​ថវិកា​ជាថ្មី​ ​ដោយ​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ចោល​ ​ហើយ​បង្កើន​ថវិកា​ជំនួយ​វិញ​ ​សម្រាប់​ប្រជាជន​ជាក់ស្តែង​ ​បើមិនដូច្នោះទេ​ ​គឺ​ត្រូវ​រង់ចាំ​ដល់​រដ្ឋបាល​ក្រោយ​ ​ជា​អ្នក​ដោះស្រាយបញ្ហា​កញ្ចប់​ថវិកា​នេះ​ ​។​ ​កន្លងមក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​ចង់ឲ្យ​សភា​បង្កើន​ចំនួន​ថវិកា​ទៅតាម​ប្រព័ន្ធ​ត្រួតពិនិត្យ​ការ​បង់ពន្ធ​រហូតដល់​២​ពាន់​ដុល្លារ​សម្រាប់​មនុស្សម្នាក់​ៗ​ ​និង​ ​៤​ពាន់​ដុល្លារ​សម្រាប់​គូ​ស្វាមី​ ​ប៉ុន្តែ​នៅ​ក្នុង​កញ្ចប់​ថវិកា​ដែល​សភាតំណាងរាស្ត្រ​ ​និង​ព្រឹទ្ធសភា​អាមេរិក​ទើប​តែ​បាន​អនុម័ត​កាលពីដើម​ស​ប្តាហ៍​នេះ​ ​គឺ​មានតែ​ ​៦​០​០​ដុល្លារ​សម្រាប់​មនុស្សម្នាក់​ៗ​ប៉ុណ្ណោះ​ ​៕

  • ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​បញ្ជា​អោយ​អាជ្ញាធរ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ​ ​និង​ត្រូវ​ចាត់វិធានការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ឡើងវិញ

    ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​បញ្ជា​អោយ​អាជ្ញាធរ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ​ ​និង​ត្រូវ​ចាត់វិធានការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ឡើងវិញ

    ​ថៃ​៖​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជំរុញ​អោយ​បញ្ឈប់​ការ​បន្ធូរបន្ថយ​លើ​ការធ្វើដំណើរ​ ​និង​ត្រូវ​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​ឡើងវិញ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ក្នុង​នោះ​រួម​ទាំង​ការ​ហាមឃាត់​មិន​អោយ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​វី​រុ​ស​នេះ​ក្នុង​សហគមន៍​កាលពី​ចុង​ស​ប្តាហ៍​មុន​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​រូប​នេះ​បញ្ជាក់​ថា​ ​ការ​ផ្ទុះ​ ​Co​v​i​d​-19 ​ឡើង​នេះ​ ​គឺជា​ការ​រំលឹក​ដ៏​សំខាន់​មួយ​ ​អំពី​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ ​នៃ​វី​រុ​ស​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ ​ដែល​នៅតែ​មាន​ចំពោះ​ប្រទេស​របស់យើង​ ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​បន្ថែម​ថា​ ​ស្ថានភាព​ ​Co​v​i​d​-19 ​នៅ​លើ​ពិភពលោក​ដែល​កាន់តែ​អាក្រក់​ទៅ​ៗ​នោះ​ ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ថៃ​ ​ហើយ​យើង​ត្រូវតែ​ត្រៀម​ខ្លួន​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​លោក​នឹង​ជួប​ប្រជុំ​ជាមួយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ស​ប្តាហ៍​នេះ​ ​មុន​ពេលធ្វើការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ ​៕

  • ​ការស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ​រលក​ថ្មី​នៃ​ ​Co​v​i​d​-19 ​នឹង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ច​ថៃ​ចំនួន​៤​៥​ពាន់​លាន​បាត​ក្នុង​មួយ​ខែ

    ​ការស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ​រលក​ថ្មី​នៃ​ ​Co​v​i​d​-19 ​នឹង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ច​ថៃ​ចំនួន​៤​៥​ពាន់​លាន​បាត​ក្នុង​មួយ​ខែ

    ថៃ​៖​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​មានឈ្មោះ​ថា​ K​as​i​korn ​នៅ​ថ្ងៃពុធ​នេះ​បាន​អោយ​ដឹង​ថា​ ​រលក​ថ្មី​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​នាំទៅ​រកការ​បិទ​ផ្នែក​ខ្លះ​របស់​ប្រទេស​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​រហូតដល់​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំក្រោយ​នេះ​ ​នឹង​ធ្វើ​អោយ​ខាតបង់​សេដ្ឋកិច្ច​ចំនួន​៤​៥​ពាន់​លាន​បាត​ក្នុង​មួយ​ខែ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាងលើ​នេះ​ ​ការខូចខាត​អាច​ត្រូវ​បាន​បែង​ចែកជាបីផ្នែក​ ​។​ ​ទីមួយ​គឺ​ខូចខាត​ប្រមាណ​១​៣​ពាន់​លាន​បាត​ដល់​ឧស្សាហកម្ម​ជលផល​និង​គ្រឿង​សមុទ្រ​ ​ពីព្រោះ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ទទួលខុសត្រូវ​លើ​ផលិតកម្ម​អាហារ​សមុទ្រ​៤​០​ភាគរយ​នៃ​ប្រទេស​ថៃ​ ​។​ ​ទីពីរ​គឺ​ការខូចខាត​ដោយសារ​ការលុបចោល​សកម្មភាព​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​និង​ខេត្ត​ជិត​ៗ​ ​រួម​ទាំង​ទីក្រុង​បាងកក​ ​ដោយ​គេ​ប៉ាន់ប្រមាណ​ថា​ ​ប្រជាជន​នៅ​តំបន់​ទាំងនេះ​ ​នឹង​ចំណាយ​ប្រាក់​ប្រហែល​១​៥​ពាន់​លាន​បាត​សម្រាប់​ពិធីជប់លៀង​ឆ្នាំ​ថ្មី​ ​។​ ចុងក្រោយ​គឺ​ការខូចខាត​ដល់​វិ​ស​័​យ​ទេសចរណ៍​ក្នុងស្រុក​ ​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ ​មាន​ចំនួន​១​៧​ពាន់​លាន​បាត​ ​ឬ​ប្រហែល​៣​០​ភាគរយ​នៃ​ប្រាក់ចំណូល​ទេសចរណ៍​សរុប​ក្នុងរយៈពេល​មួយ​ខែ​ ​។​ ​ការ​ប៉ាន់ស្មាន​នេះ​ ​គឺ​ស្ថិតនៅ​ក្រោម​ការ​ស​ន្មត់​ថា​ ​ការធ្វើដំណើរ​តាម​ខេត្ត​នៅតែ​ត្រូវ​បាន​អនុញ្ញាត​ ​៕

  • ស្ថានទូតខ្មែរអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ អនុវត្តន៍នូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃស ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ស្ថានទូតខ្មែរអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ អនុវត្តន៍នូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃស ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    យោងតាមសេចក្ដីជូនដំណឹងរបស់របស់ស្ថានទួតខ្មែរប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃ២២ធ្នូឆ្នាំ២០២០ បានជូនដំណឹងដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃថា ដើម្បីគ្រប់គ្រង និងការពារមិនឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសសេចក្ដីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រសហគ្រាស និងក្រុមហ៊ុននានាគ្រប់ទឹកកន្លែងនៅក្នុងប្រទេសថៃ ។ វិធានការទាំងនោះរួមមានទាំងការហាមចល័តពលករបរទេស ចេញ ចូល តំបន់តែមានការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។ ស្ថានទូតខ្មែរបានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃទាំងអស់ ត្រូវបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត។ ស្ថានទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរណាដែលមានបញ្ហា ឲ្យទាក់ទងមកាន់ស្ថានទូត តាមរយៈលេខទូរសព្ទ័ ០៩២ ៨០៥០ ៥៦១, ០៩៤ ០៩២៥ ៩០៥ និងលេខ Hotline របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង សម្រាប់ពលករបរទេស ចុចលេខ១៤២២ ភ្ជាប់ទៅលេខ៨១ សម្រាប់ភាសាខ្មែរ។ យោងតាមទីប្រឹក្សាស្ថានទូតកម្ពុជាទទួលបន្ទុកពលករ ប្រចាំប្រទេសថៃ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ២៣ធ្នូឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទូទាំងប្រទេស មាន ១ពាន់១០២នាក់ ដែលក្នុងនោះ ខេត្តសាមុតសាខនចំនួន ១ពាន់៦៣នាក់, ទីក្រុង បាងកក ៩នាក់,…

  • ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រួសារអប្សរា បរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

    ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រួសារអប្សរា បរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានបរិច្ចាគថវិកាសរុប ១លានរៀល និង៥ដុល្លារអាមេរិក ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។ សូមបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ៕វណ្ណ លុក

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ត្រៀម​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ពី​ ​Co​v​i​d​-19 ​ក្រោយ​មានការ​អនុម័ត​ពី​សភា​អាមេរិក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ត្រៀម​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ពី​ ​Co​v​i​d​-19 ​ក្រោយ​មានការ​អនុម័ត​ពី​សភា​អាមេរិក

    អាមេរិក​៖​ ​សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​៨​៩​២​ពាន់​លាន​ដុល្លារ​ ​សំដៅ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ ​Co​v​i​d​-19 ​ក៏ដូចជា​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​រសៀល​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​ថ្មី​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ការចរចា​គ្នា​យ៉ាង​តាន​ដាន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ ​ទើប​សភា​អាមេរិក​ទាំងពីរ​បាន​យល់ព្រម​ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ដ៏​ធំ​មួយ​នេះ​ ​បន្ទាប់ពី​សភាតំណាងរាស្ត្រ​បាន​អនុម័ត​ជាដំបូង​ ​ហើយ​ព្រឹទ្ធសភា​ក៏បាន​ធ្វើតាម​ដូចគ្នា​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ចុះហត្ថលេខា​សេចក្តីព្រាង​កញ្ចប់​ថវិកា​នេះ​នា​ពេល​ឆាប់ៗ​ ​៕

  • រុស្ស៊ី​ប្រកាស​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ក្នុង​ការ​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    រុស្ស៊ី​ប្រកាស​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ក្នុង​ការ​ប្រឆាំង​នឹង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    រុស្ស៊ី​៖​ រុស្ស៊ី​ប្រកាស​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ប្រទេស​ខ្លួន​ ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ដែល​បាន​ចុះបញ្ជី​ដំបូង​គេ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ឥឡូវនេះ​ ​ខ្លួន​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ប្រឆាំង​នឹង​វី​រុ​ស​ក្លាយ​ថ្មី​ ​ដែល​កំពុង​រីក​រាលដាល​ពាសពេញ​ទ្វីប​អឺរ៉ុប​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Daily​ ​Star​ ​។​ ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​នៃ​សហ​ព័ន្ធ​រុស្ស៊ី ​លោក​ K​i​r​ill​ ​Dim​it​r​i​e​v​ ​និយាយ​ថា​ប្រទេស​រុស្ស៊ី​បាន​អោយ​ដឹង​ថា​ ​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ការផ្លាស់ប្តូរ​ទម្រង់​ថ្មី​ ​ក៏ដូចជា​ប្រឆាំង​នឹង​វី​រុ​ស​ដែល​មានស្រាប់​ ​ហើយ​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​របស់​វា​ម្តង​ហើយ​ម្តងទៀត​ ​បើ​ទោះបីជា​មាន​ការផ្លាស់ប្តូរ​ពីមុន​ខ្លះ​ៗ​ក៏ដោយ​ ​។​ សូម​ជម្រាប​ថា​ ​បច្ចុប្បន្ន​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អង់គ្លេស​ ​បាន​និង​កំពុង​ធ្វើ​តេ​ស្ត​លើ​វី​រុ​ស​ប្រភេទ​ថ្មី​ ​ដើម្បី​កំណត់​ថា​តើ​ការ​វិវត្ត​នេះ​ ​នឹង​មាន​ឥទ្ធិពល​អ្វី​លើ​វ៉ាក់សាំង​របស់​ក្រុម​ផលិត​ឱសថ​ ​P​f​i​z​e​r / B​ioN​T​e​c​h​ ​ដែល​កំពុង​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​ ​៕

  • ប្រទេស​ចំនួន​០​៥​ផ្អាក​ជើង​ហោះហើរ​ពី​អាហ្វ្រិក​ខាងត្បូង​ ​ដោយសារ​ព្រួយបារម្ភ​ការ​ឆ្លង​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ប្រទេស​ចំនួន​០​៥​ផ្អាក​ជើង​ហោះហើរ​ពី​អាហ្វ្រិក​ខាងត្បូង​ ​ដោយសារ​ព្រួយបារម្ភ​ការ​ឆ្លង​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​បរទេស​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​ថា​ ​យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន​០​៥​បាន​សម្រេច​ព​ន្យា​ពេល​ជើង​ហោះហើរ​ពី​អាហ្វ្រិក​ខាងត្បូង​ ​បន្ទាប់ពី​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​នា​ពេល​ថ្មីៗ​បាន​ឆ្លង​រាតត្បាត​គ្របដណ្តប់​លើ​ប្រទេស​នេះ​ ​។​ ប្រទេស​អាល្លឺម៉ង់​ ​តួ​ក​គី​ ​អ៊ីស្រាអែល​ ​ស្វីស​ ​និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ ​ស្ថិត​នៅក្នុងចំណោម​ប្រទេស​ដែល​បាន​ប្រកាសហាម​ឃាត់​ជើង​ហោះហើរ​ ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​វី​រុ​ស​ S​AR​S-​CO​V​-2 ​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​វី​រុ​ស​ 501.​V​2 ​ទម្រង់​ថ្មី​ ​។​ ​ការ​ផ្អាក​ជើង​ហើរ​នេះ​ដែរ​ ​ត្រូវ​បាន​ចូលជាធរមាន​គិត​ចាប់ពី​ថ្ងៃ​ ​ចន្ទ​ ​ដើម​ស​ប្តាហ៍​នេះ​ ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ធំ​ ​។​ ​កាលពី​ស​ប្តាហ៍​មុននេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​និង​ក្រុម​អ្នក​វិទ្យា​សា​ស្រ្ត​អង់គ្លេស​បាន​ប្រកាស​ថា​ ​វី​រុ​ស​CO​V​I​D​-19​ទម្រង់​ថ្មី​មួយ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​វត្តមាន​នៅ​អង់គ្លេស​ ​ហើយ​ ​មាន​សមត្ថភាព​ឆ្លង​រាលដាល​ ​លឿន​ជាង​វី​រុ​ស​ ​CO​V​I​D​-19 ​ធម្មតា​រហូតដល់​៧​០​ភាគរយ​ ​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ ​ប្រធាន​សាខា​ប្រចាំ​តំបន់​អឺរ៉ុប​បញ្ជាក់​ថា​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​កោះហៅ​បណ្តា​រដ្ឋ​ជា​សមាជិក​អោយ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ ​ដើម្បី​ពិភាក្សាគ្នា​ស្តីពី​យុទ្ធសាស្ត្រ​ ​និង​វិធានការ​ឆ្លើយតប​ ​ក្រោយ​ទម្រង់​ថ្មី​នៃ​វី​រុ​ស​កូរ៉ូ​ណា​ ​ត្រូវ​បាន​រាយការណ៍​នៅ​អង់គ្លេស​ ​។​ ​ប៉ុន្តែ​មិនទាន់​មានការ​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ ​ដែល​ត្រូវ​រៀបចំ​កិច្ចប្រជុំ​នោះ​នៅឡើយ​ទេ​ ​៕