Category: Covid-19

  • សង្ហិបុរី​ ​ម៉ាឡេស៊ី​ ​និង​ហុងកុង​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ភាគច្រើន​ជា​ករណី​នាំចូល

    សង្ហិបុរី​ ​ម៉ាឡេស៊ី​ ​និង​ហុងកុង​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ភាគច្រើន​ជា​ករណី​នាំចូល

    ​ម៉ាឡេស៊ី​៖​ ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នៅ​ក្នុង​ប្រទេស​ ​បន្ទាប់ពី​ការ​យក​សំណាក​ពី​រដ្ឋ​ ​សា​បា​ ​មក​ពិនិត្យ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​Time​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អគ្គនាយក​នៃ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ ​លោក​ ​តាន​ស្រ៊ីនួ​រ​ ​អាប់​ឌុ​ល​ឡា ​បញ្ជាក់​ថា​ ​វា​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ ​ថា​តើ​វា​ជា​វី​រុ​ស​កូរ៉ូ​ណា​ប្លែង​រូប​ឈ្មោះថា​A​701B ​ដែល​ជា​វី​រុ​ស​កូរ៉ូ​ណា​ឆ្លង​ជា​ធម្មតា​ដែរ​ឬ​អត់​ ​តែ​វា​ស្រដៀងគ្នា​នឹង​ប្រភេទ​វី​រុ​ស​ដែលគេ​រក​ឃើញ​នៅ​អា​ហ្រិ​ក​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​ហូឡង់​ ​។​ ​វី​រុ​ស​កូរ៉ូ​ណា​តែងតែ​ប្លែង​រូប​ ​ហើយ​យើង​ក៏​តែងតែ​តាមដាន​ពិនិត្យ​ ​និង​សិក្សាស្រាវជ្រាវ​ការ​ជាប់​ទាក់ទង​នៃ​វី​រុ​ស​ផ្សេងៗ​ចំពោះ​ប្រជាពលរដ្ឋ​ ​។​ ដោយឡែក​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​មួយ​ ​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​អង់គ្លេស​ ​ក៏​ទំនងជា​បាន​ចម្លង​សិស្ស​០​២​នាក់​ ​ដែល​វិល​ពី​អង់គ្លេស​មក​ហុងកុង​វិញ​ ​នៅ​ពេល​ទីក្រុង​ចិន​មួយ​នេះ​ ​ធានា​រក​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​២​២​.​៥​លាន​ដូ​ស​សំរាប់​ចាក់​អោយ​ប្រជាជន​ក្នុង​ក្រុង​នេះ​ ​។​ ​បើ​តាម​មន្ត្រី​សុខាភិបាល​ហុងកុង​នោះ​ ​សំណាក​វី​រុ​ស​ដែលគេ​យកចេញ​ពី​សិស្ស​ទាំង​០​២​ ​គឺ​ដូចគ្នានឹង​ប្រភេទ​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ ​ដែល​កំពុង​ចម្លង​ខ្លាំង​នៅ​អង់គ្លេស​ ​តែ​គេ​ត្រូវ​ធ្វើការវិភាគ​បន្ថែម​ទៀត​ ​៕

  • ​ថៃ​សម្រេច​បិទ​ខេត្ត​ចំនួន​០​៤​ ​ក្រោយ​ករណី​ផ្ទុះ​ ​Co​v​i​d​-19 ​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​រីក​រាលដាល​ដល់​២​២​ខេត្ត

    ​ថៃ​សម្រេច​បិទ​ខេត្ត​ចំនួន​០​៤​ ​ក្រោយ​ករណី​ផ្ទុះ​ ​Co​v​i​d​-19 ​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​រីក​រាលដាល​ដល់​២​២​ខេត្ត

    ថៃ​៖​ ​ខេត្ត​ចំនួន​បួន​របស់​ប្រទេស​ថៃ​ ​ដែល​កំពុង​ប្រឈម​នឹង​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​រលក​ថ្មី​ត្រូវ​បាន​បិទ​ជា​ផ្លូវការ​ ​ដើម្បី​ការពារ​កុំឲ្យ​មេរោគ​ឆ្លង​រាលដាល​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ខេត្ត​ ​សា​មុត​ ​សា​ខន​ ​បាន​បង្កើន​វិធានការ​ទប់​ស្កាត់​ដោយ​ប្រកាស​ថា​ ​ខេត្ត​នេះ​ជា​តំបន់​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​ទន្ទឹមគ្នា​ ​ខេត្ត​ ​សា​មុត​ ​សុង​ក្រាម​ ​ក៏បាន​ប្រកាស​បិទ​កាលពី​ថ្ងៃ​ទី​២​៣​ ​ដល់​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ខាងមុខ​ ​ដែល​ជាហេតុ​ធ្វើ​អោយ​មានការ​បិទ​កន្លែង​សាធារណៈ​នានា​ ​និង​ការលុបចោល​នូវ​ពិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​ ​។​ ជាមួយគ្នា​នេះ​ ​ខេត្ត​ ​សា​មុត​ ​ប្រា​កា​ន​ ​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ​ ​ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​មករា​ ​ដោយ​បិទ​កន្លែង​សាធារណៈ​ ​និង​លុបចោល​រាល់​ព្រឹត្តិការណ៍​សាធារណៈ​ទាំងអស់​ ​ចំ​នែក​ឯ​ខេត្ត​ឈៀ​ង​ម៉ៃ​វិញ​ ​ក៏បាន​បិទ​ស្រុក​ចំនួន​០​៣​ផង​ដែរ​ ​គឺ​ស្រុក​ ​T​h​a​ ​Ton​, ​Mal​i​k​a​ ​និង​ ​Ma​e​ ​A​i​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៥​លាន​៦​០​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៥​លាន​៦​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៩​លាន​៣​ម៉ឺន​១​ពាន់​៦​៥​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៧​៣​ម៉ឺន​៦​ពាន់​៥​៨​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៥​លាន​៦​០​ម៉ឺន​៧​ពាន់​១​៧​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៨​លាន​៩​១​ម៉ឺន​៥​ពាន់​៥​១​៣​នាក់​ ​ស្លាប់​ចំនួន​៣​៣​ម៉ឺន​៤​ពាន់​១​៧​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​១​លាន​១​០​ម៉ឺន​១​ពាន់​៤​៣​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​១​២​ម៉ឺន​៣​ពាន់​៥​៤​៤​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៦​ពាន់​៧​៧​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៦​៩​ម៉ឺន​២​ពាន់​៦​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៣​៦​ម៉ឺន​៦​ពាន់​៦​៧​៧​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៩​ពាន់​២​៦​៤​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៦​៩​ម៉ឺន​២​ពាន់​៦​១​នាក់​ ​៕

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤

    កាលពីថ្ងៃអង្គារ៍ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងវាក់សាំងការពារកូវីដ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាបាល បានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបន្តផ្តល់ការឧបត្ថម្ភពីព្រោះដោយមើលឃើញថា កម្មវិធីនេះពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់បងប្អូនប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ។ ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសម្តេចតេជោចង់ផ្តល់សាច់ប្រាក់នេះឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។ ការងារបច្ចុប្បន្នភាពគ្រួសារក្រីក្រនេះ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាជាថ្មីម្តងទៀតដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ហើយត្រូវចៀសវាងឱ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នា…

  • ជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២នាក់នៅថ្ងៃនេះ និងមិនមានករណីឆ្លងថ្មីឡើយ

    ជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២នាក់នៅថ្ងៃនេះ និងមិនមានករណីឆ្លងថ្មីឡើយ

    ក្រសួងសុខាភិបាលប្រកាសថាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២នាក់នៅថ្ងៃនេះ និងមិនមានករណីឆ្លងថ្មីឡើយ។

  • អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខ និងនាំយកអំណោយចែកដល់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយត្រលប់ពីធ្វើការនៅថៃ

    អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខ និងនាំយកអំណោយចែកដល់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយត្រលប់ពីធ្វើការនៅថៃ

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៥នាក់ ដែលកំពុងធ្វេីចត្តាឡីស័កយ៉ាងត្រឹមត្រូវ នៅវិទ្យាល័យ ជា សុីម កំពង់ថ្ម ក្រោយវិលត្រលប់មកពីធ្វេីការ នៅប្រទេសថៃ ។ ការធ្វេីចត្តាឡីស័ករបស់ប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ពីមន្រ្តីមូលដ្ឋាន គឺជាការអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែដាស់តឿនដល់ក្រសួង ស្ថាប័ន ឱ្យតាមដានជាប់ជានិច្ច ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍នេះ ។តាមការឱ្យដឹងពីលោក ហាក់ ម៉ុងហួត មកដល់ពេលនេះ ប្រជាពលរដ្ឋទាំង៥នាក់ខាងលើ មាន សុខភាពល្អធម្មតាទេ ហើយមន្ត្រីសុខាភិបាលក៏តែងយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ ។ លោកអភិបាលស្រុក បានដាស់តឿនបន្ថែម ដល់ប្រជាពលរដ្ឋខាងលើនេះឱ្យយកចិត្តទុកដាក់តាមដានពីសុខភាពរបស់ខ្លួន និងត្រូវប្រកាន់នូវអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស មិនត្រូវទាក់ទងដោយផ្ទាល់ជាមួយអ្នកណាម្នាក់ឡើយ ។ លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ដដែលនោះថា ការអនុវត្តខ្ជាប់ខ្ជួនរបស់ពួកគេ គឺជាការចូលរួមដ៏សំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ។ ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បាននាំយក…

  • ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងយុវជននៅបណ្ដាទ្វីបផ្សេងៗ រួមគ្នាបរិច្ចាគថវិកាជិត១០០លានរៀល និងជាង៥១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

    ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងយុវជននៅបណ្ដាទ្វីបផ្សេងៗ រួមគ្នាបរិច្ចាគថវិកាជិត១០០លានរៀល និងជាង៥១ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

    សមាជិក សមាជិកា និងក្រុមជំនួយការ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល (យ.គ.ក.) រួមជាមួយក្រុមការងារយុវជន នៅតាមបណ្ដាទ្វីប និងប្រទេស និងប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានស្មគ្រ័ចិត្តបរិច្ចាគថវិកា ចំនួន៩៤លាន៣សសែន៧ម៉ឺន៨ពាន់៤៥៦រៀល និង៥១ម៉ឺន៧ពាន់៦៥៦ដុល្លាសហរដ្ឋអាមេរិក តាមរយៈលោក ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនោះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហ៊ានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕កឹម ទៀង

  • ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍

    ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍

    ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍ក្រុមហ៊ុន Leisure Asia Corporation បានផ្តល់សម្ភារបរិក្ខារប្រឆាំងមេរោគកូវីដ-១៩ ជូនក្រសួងទេសចរណ៍ មានដូចជាទឹកសម្លាប់មេរោគម៉ាក Ebiodis ឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ពីក្រុមហ៊ុន Leisure Asia Corporation សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងជំនួបរវាងឯ ឧ ថោង ខុន រដ្ឋមមន្រ្តី ក្រសួង ទេសចរណ៍ ជាមួយលោកស្រី ហេង ពិសី អគ្គនាយិកា និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្ម នៃក្រុមហ៊ុន Leisure Asia Corporation នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ។ ឯ ឧ ថោង ខុន បានកោតសរសើរ ដល់ក្រុមហ៊ុន ដែលបានផលិតទឹកសម្លាប់មេរោគ…

  • ពលរដ្ឋខ្មែរ២នាក់ដែលលួចឆ្លងដែនចូលពីប្រទេសថៃដោយខុសសច្បាប់ ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន និងយកទៅធ្វើចត្តាឡីស័ក

    ពលរដ្ឋខ្មែរ២នាក់ដែលលួចឆ្លងដែនចូលពីប្រទេសថៃដោយខុសសច្បាប់ ត្រូវសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន និងយកទៅធ្វើចត្តាឡីស័ក

    យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ចំនួន២នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង២នាក់នោះ មាន ឈ្មោះ ស៊ឹម ទូច ភេទប្រុស អាយុ២៣ឆ្នាំ, និងម្នាក់ទៀតឈ្មោះ ផុន ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្របែក ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង។ ក្រោពីបានធ្វើការសាកសួរ អប់រំណែនាំរួច សមត្ថកិច្ចបានប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តន៍នីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕កឹម ទៀង

  • ប្រជាពលរដ្ឋ៧៥នាក់ មកពីប្រទេសថៃ ចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅថ្ងៃនេះ

    ប្រជាពលរដ្ឋ៧៥នាក់ មកពីប្រទេសថៃ ចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅថ្ងៃនេះ

    យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតត្រឹមម៉ោង៣រសៀលថ្ងៃ២៣ធ្នូឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ប៉ុន្តែភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ នៅថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន៧៥នាក់ ស្រី៣៥នាក់ ដែលពួកគេជាពលករ។ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានអជ្ញាធរដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យ តេជោសែន សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕កឹម ទៀង