-
ថៃ៖ អ្នកទិញនៅផ្សារលក់អាហារសមុទ្រក្នុងខេត្តសាមុត សាខន គេឲ្យធ្វើតេស្តរកកូវីដ១៩ ទាំងអស់

«មានមនុស្សប្រមាណ១០០០នាក់ទូទាំងប្រទេសបានទៅទិញទំនិញ ក្នុងផ្សារនេះ ប៉ុន្តែកុំស្លន់ស្លោ គ្រប់គ្នាដែលបានទៅទីនោះគួរតែធ្វើតេស្តរកជំងឺវីរុសកូវីដ១៩» នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ១៩នៃប្រទេសថៃ Taweesin Wisanuyothin កាលពីម្សិលមិញ។ ផ្សារលក់អាហារសមុទ្រស្ថិតក្នុងខេត្តសាមុត សាខនមួយនេះហើយដែលស្ត្រីអ្នកលក់បង្គារម្នាក់បានឆ្លងហើយបន្តឆ្លងក្នុងទ្រង់ទ្រាយធំឡើងវិញ ក្នុងប្រទេសថៃ ដោយអាជ្ញាធរថា អ្នកទិញទំនិញមកពី២២ខេត្ត ចាប់ពីថ្ងៃទី១ ធ្នូ ដល់ ១៨ ធ្នូ គួរតែត្រូវបានធ្វើតេស្តទាំងអស់គ្នា។ កាលពីថ្ងៃទី២២ ធ្នូ ម្សិលមិញ ករណីសហគមន៍ទ្រង់ទ្រាយដ៏ធំនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤២៧នាក់ទៀត ក្នុងនោះ រួមមានទាំងជនអន្តោប្រវេសន៍៣៩៧នាក់៕ ប្រភពពី CNA
-
ក្រុមហ៊ុនផលិតឱសថចិនដាក់គោលដៅនាំចេញវ៉ាក់សាំង Covid-19 ជិត៤០០លានដូសទៅអោយប្រទេសនានា

ចិន៖ ក្រុមហ៊ុនផលិតឱសថចិនមានផែនការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ជិត៤០០លានដូសទៅអោយប្រទេសផ្សេងៗ ខណៈការចែកចាយទូទាំងពិភពលោកបានចាប់ផ្តើមហើយ ហើយរដ្ឋាភិបាលនានាក៏កំពុងប្រជែងគ្នា ដើម្បីទទួលបានវ៉ាក់សាំង នេះបើតាមសារព័ត៌មាន South China Morning Post ។ ក្រុមហ៊ុនចិនឈានមុខទាំងបី ក្នុងនោះរួមមាន China National Pharmaceutical Group (Sinopharm), Sinovac Biotech និង CanSino Biologics បានធ្វើកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងទៅអោយបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ី នេះបើតាមទិន្នន័យសាធារណៈដែលចងក្រងដោយក្រុមហ៊ុនវិភាគអង់គ្លេស Airfinity និងមជ្ឍមណ្ឌលសុខភាពអន្តរជាតិ Duke ។ កិច្ចព្រមព្រៀងខាងលើនេះ បានកើតឡើងស្របនឹងកិច្ចសន្យាការទូតរបស់ប្រទេសចិន ដែលថា នឹងផ្តល់វ៉ាក់សាំងផលិតដោយចិន ធ្វើជាទំនិញសាធារណៈជាសកលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧២ម៉ឺននាក់ និងជាសះស្បើយជាង៥៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៨លាន៣៣ម៉ឺន៣ពាន់៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧២ម៉ឺន២ពាន់៥៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៥លាន៨ម៉ឺន៤ពាន់៩១៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន៦៧ម៉ឺន១ពាន់៨៦០នាក់ ស្លាប់ចំនួន៣៣ម៉ឺន៥៦៣នាក់ និងជាសះស្បើយចំនួន១០លាន៩១ម៉ឺន៩ពាន់៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩ម៉ឺន៩ពាន់៣០៣នាក់ ស្លាប់ចំនួន១៤ម៉ឺន៦ពាន់៤៧៦នាក់ និងជាសះស្បើយ៩លាន៦៦ម៉ឺន២ពាន់៦៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៣២ម៉ឺន២០នាក់ ស្លាប់១៨ម៉ឺន៨ពាន់២៨៥នាក់ និងជាសះស្បើយ៦លាន៣៥ម៉ឺន៤ពាន់៩៧២នាក់ ៕
-
អ្នកជំងឺកូវីដ-១៩ចំនួន២នាក់បន្ថែមទៀត បានជាសះស្បើយនៅថ្ងៃនេះ

-
មូលនិធិវីអេហ្វ (The VF Foundation) បានធ្វើការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញក្នុងស្រុក ដើម្បី ផ្តល់ធនធានសម្រាប់ជួយសង្រ្គោះដល់ជីវិតកម្មករកាត់ដេរនៅអាស៊ី ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩

រាជធានីភ្នំពេញ – ថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ – រាល់ការលើកឡើងរបស់សហគមន៍សកលរបស់យើង បានមើលឃើញអំពីផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺ រួមទាំងអ្នកដែលផលិតផលិតផលវីអេហ្វ (VF Products)ផងដែរ។ នៅទូទាំងទ្វីបអាស៊ី ជំងឺកូវីដ-១៩ បានធ្វើឱ្យប្រតិបត្តិការផលិតកម្មរាប់រយកន្លែងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។ ជាលទ្ធផល កម្មករកាត់ដេរដែលងាយរងគ្រោះរាប់ពាន់នាក់ នៅតែបន្តទទួលរងគ្រោះដោយសារបញ្ហាហិរញ្ញវត្ថុនិងអសន្តិសុខស្បៀង ដែលកើតមានចំពោះគ្រួសាររបស់ពួកគេ។ ដើម្បីចូលរួមចំណែកជួយសម្រាលបញ្ហានេះ មូលនិធិវីអេហ្វ (The VF Foundation) បានធ្វើការវិនិយោគទឹកប្រាក់ជាង ៣២០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មករកាត់ដេរនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងការផ្តល់ហិរញ្ញប្បទានទាំងពីរលើកកាលពីពេលថ្មីៗនេះនៅប្រទេសកម្ពុជានិងឥណ្ឌា។អង្គការ CARE International នៅកម្ពុជា៖ ជំនួយសម្រាប់ស្រ្តីនៅប្រទេសកម្ពុជា មានកម្មកររោងចក្រកាត់ដេរប្រមាណជិត ៦០០,០០០នាក់ ដែលមានស្រ្តីប្រមាណ ៨៥% នៅក្នុងកម្លាំងពលកម្មនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យរោងចក្រកាត់ដេរជាង ២០០ នៅកម្ពុជាផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយបង្កឱ្យមានផលប៉ះពាល់ដល់កម្មករប្រមាណជាង ១៥០,០០០នាក់ ដែលភាគច្រើនជាស្រ្តី។ យោងតាមអង្គការ CARE Cambodia កម្មការិនីមានកាតព្វកិច្ចដូចគ្នា និងជានិច្ចកាលជាអ្នកឧបត្ថម្ភផ្តាច់មុខដល់គ្រួសាររបស់ពួកគេ ដោយបានផ្តល់ប្រាក់ខែរបស់ខ្លួនច្រើនជាង៤០% ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាលទ្ធផល ពួកគេនិងគ្រួសាររបស់ពួកគេបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិកូវីដ-១៩ និងតម្រូវឱ្យមានជំនួយយេនឌ័រជាក់លាក់ (gender-specific)។…
-
ក្រសួងសុខាភិបាលព្រមានថា ការបាញ់អាល់កុលលើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សថែមទៀត

យោងតាមវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ២២ធ្នូឆ្នាំ២០២០ បានបញ្ជាក់ថា ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ ឫអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន លើកលែងតែការលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩បាន។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យោងតាមការពន្យល់ណែនាំរបស់អង្កការសុខភាពពិភពលោក តាំងពីថ្ងៃ២៧មេសាឆ្នាំ២០២០ បានបង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួន លោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក។ លើសពីនោះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនោះ អាចធ្វើឲ្យពុល ប្រសិនបើប៉ះមាត់ហើយលេបចូលទៅ អាចធ្វើឲ្យរំខាន ដូចជារមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែក របស់មនុស្ស។ ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយតែប៉ុណ្ណោះ។ ត្រូវចងចាំ និងត្រូវរក្សាសារធាតុគ្លរីន…
-
អង្គការ WHO អះអាងថា នៅមិនទាន់មានភស្តុតាងបញ្ជាក់ថា ទម្រង់ថ្មីនៃវីរុស Covid-19 អាចបំផ្លាញដល់ប្រសិទ្ធភាពវ៉ាក់សាំងនោះទេ

ស្វីស៖ ដោយផ្អែកលើទិន្នន័យបានមកពីអង់គ្លេសនោះ ក្រុមមន្ត្រីរបស់អង្គការសុខភាពពិភពលោក WHO បាននិយាយថា ទម្រង់ថ្មីនៃជំងឺ COVID-19 គ្រាន់តែជាការវិវត្តន៍ ឬការផ្លាស់ប្ដូរទម្រង់ជាធម្មតានៃវីរុសតែប៉ុណ្ណោះ ហើយក៏មិនទាន់មានភស្ដុតាងបញ្ជាក់ថា ទម្រង់ថ្មីនេះអាចបំផ្លាញដល់ប្រសិទ្ធភាពវ៉ាក់សាំងនោះដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ ការអត្ថាធិប្បាយបែបនេះរបស់ក្រុមមន្រ្តី WHO បានកើតមានឡើងក្រោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានប្រកាសថា វីរុស COVID-19 ប្រភេទថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាល លឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ។ យ៉ាងណាមិញបើតាមក្រុមមន្ត្រីរបស់អង្គការ WHO នោះ មិនទាន់មានភាពចាំបាច់ ដែលត្រូវប្រកាសអាសន្នកម្រិតធ្ងន់ឡើយ ព្រោះយើងនៅមិនទាន់មានការបញ្ជាក់ណាមួយថា ទម្រង់ថ្មីនៃ Covid-19 នេះ អាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មានភាពកាចសាហាវជាងមុននាពេលសព្វថ្ងៃនេះទេ ៕
-
លោក បូរីស ចនសុន និយាយថា ប្រជាជនអង់គ្លេសប្រមាណ៥០ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង covid-19 ក្នុងចក្រភពអង់គ្លេស

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទនេះថ្លែងថា ប្រជាជនជាងកន្លះលាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 នៅក្នុងចក្រភពអង់គ្លេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា ថ្ងៃនេះខ្ញុំអាចប្រកាសបានថា ប្រជាជនជាងកន្លះលាននាក់ហើយនៅចក្រភពអង់គ្លេស ឥឡូងនេះបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ ។ សូមជម្រាបផងដែរថា កាលពីដើមខែធ្នូនេះ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានអនុញ្ញាតអោយចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ និងបាយអូអិនធិច ៕
-
ទីបំផុតសហភាពអឺរ៉ុបបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech

ប៊ែលហ្ស៊ិក៖ ទីបំផុតសហភាពអឺរ៉ុប នៅយប់ថ្ងៃចន្ទដើមនេះ បានសម្រេចចិត្តបើកភ្លើងខៀវអោយបណ្តារដ្ឋទាំង២៧របស់ខ្លួន អាចប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយែន ថ្លែងថា យើងបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំង Covid-19 ដំបូង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពដំបូង ។ វ៉ាក់សាំងបន្ថែមទៀត នឹងរួចរាល់នាពេលឆាប់ៗនេះ ។ វ៉ាក់សាំងជាច្រើនដូស ដែលបានអនុម័តនៅថ្ងៃនេះ នឹងត្រូវផ្តល់ដល់បណ្តាប្រទេសជាសមាជិកទាំងអស់ក្នុងពេលតែមួយ និង លក្ខខណ្ឌតែមួយ ។ សូមជម្រាបថា វ៉ាក់សាំង COVID-19 នឹងត្រូវធ្វើការចែកចាយទៅកាន់បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ហើយការចាប់ផ្តើមចាក់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូដដែលនេះ ។ អឺរ៉ុបទាំងមូលនឹងទទួលបានវ៉ាក់សាំងរហូតដល់២០០លានដូសនៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខណៈការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សមានវ័យចំណាស់ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ព្រមានថា ការបិទផ្នែកខ្លះអាចនឹងក្លាយជារឿងដែលមិនអាចជៀសវាងបាន

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា ការបិទផ្នែកខ្លះអាចនឹងក្លាយជារឿងដែលមិនអាចជៀសវាងបាន បើសិនជាចំនួនអ្នកឆ្លង Covid-19 កើនឡើងខ្លាំងហួសពីការគ្រប់គ្រង នេះបើតាមសារព័ត៌មាន The Thaiger នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ បានបន្ទោសការផ្ទុះជំងឺ Covid-19 លើក្រុមកម្មករខុសច្បាប់បំរើការក្នុងរោងចក្រ ដោយសារតែពួកគេបានលួចចូលមកធ្វើការក្នុងប្រទេសថៃ ដោយឆ្លងកាត់ព្រំដែនថៃ-មីយ៉ាន់ម៉ាដោយពុំបានធ្វើចត្តាឡីស័កត្រឹមត្រូវ ។ ទន្ទឹមគ្នា លោក ប្រាយុទ្ធ បានប្រាប់ទៅអាជ្ញាធរថា ត្រូវតែធ្វើជាប្រព័ន្ធនៅក្នុងតាមរកកម្មករចំណាកស្រុកមកពិនិត្យសុខភាព ហើយលោកសង្ឃឹមថា សភាពការណ៍នឹងវិលមកល្អប្រសើរឡើងវិញក្នុងពេល១សប្តាហ៍ទៀត ។ គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីអ្នកឆ្លង COVID-19 ថ្មីៗសរុប៣៨២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនគឺជាពលករចំណាកស្រុក ដែលស្ថិតនៅខេត្ត សាមុត សាខន ភាគនិរតីប្រទេស ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីៗទាំង៣៨២នាក់ខាងលើនេះដែរ គឺមាន ៣៦០នាក់ជាពលករនៅក្នុងខេត្ត សាមុត សាខន ខណៈ១៤នាក់ទៀតគឺជាអ្នកដែលរស់នៅក្នុងខេត្តចំនួន០៦របស់ថៃ ប៉ុន្តែខេត្តទាំងអស់នេះ…