Category: Covid-19

  • លោកជំទាវ ម៉ែន សំអន អរគុណចំពោះក្រុមហ៊ុន ឡាយ សអុិនវេសមិនដែលបានប្រគល់ម៉ាស់ចំនួន១១ម៉ឺន៥ពាន់ចែកថ្នាក់មូលដ្ឋាន

    លោកជំទាវ ម៉ែន សំអន អរគុណចំពោះក្រុមហ៊ុន ឡាយ សអុិនវេសមិនដែលបានប្រគល់ម៉ាស់ចំនួន១១ម៉ឺន៥ពាន់ចែកថ្នាក់មូលដ្ឋាន

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអរគុណចំពោះក្រុមហ៊ុនឡាយ សអុិនវេសមិនដែលបានប្រគល់ម៉ាស់ចំនួន១១ម៉ឺន៥ពាន់ដើម្បីចែកជូនតាមមូលដ្ឋានបន្តទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការអរគុណបែបនេះខណៈរៀបចំពិធីប្រគល់ និងទទួលនូវម៉ាស់ ចំនួន ១១ម៉ឺន៥ពាន់ម៉ាស់ និងអាកុល៤៤កានពីក្រុមហ៊ុនឡាយ សអុិនវេសមិន និង សហការីនាព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនឡាយ សអុិនវេសមិនដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខាពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ១៩ នៅកម្ពុជា ។ ដោយឡែកថ្ងៃនេះ ក្រុមហ៊ុនឡាយ សអុិនវេសមិនក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកជំទាវ នូវការផ្តល់នូវម៉ាស់និងអាកុលទាំងនេះសម្រាប់បែងចែកជូនដល់ថ្នាក់មូលដ្ឋានបន្ត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៍ដោយក៍ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ៣៦៣នាក់ អ្នកជាសះស្បើយមានចំនួន ៣៤៧នាក់…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ដើម្បី​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ជូន​ដល់​ប្រជាជន​ខ្លួន

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ដើម្បី​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ជូន​ដល់​ប្រជាជន​ខ្លួន

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចហើយ​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ជូន​ដល់​ប្រជាជន​ខ្លួន​ ​នៅមុន​ពេល​ត្រូវ​បាន​ចែកចាយ​នៅ​ទូទាំង​ប្រទេស​នា​ឆ្នាំក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​វ័យ​៧​៨​ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​គឺ​ស្ថិតនៅ​ក្នុង​ចង្កោម​វ័យ​ ​ដែល​ងាយ​ប្រឈម​មុខ​ខ្លាំង​ចំពោះ​វី​រុ​ស​នេះ​ ​។​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅតែ​អះអាង​ថា​ ​លោក​នឹង​ចាប់ផ្តើម​យុទ្ធការ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​នៅ​អាមេរិក​ជាង​៣​១​ម៉ឺន​៥​ពាន់​នាក់​ទៅ​ហើយ​នេះ​ ​នៅ​ក្រោយពេល​លោក​ស្បថ​ឡើង​កាន់​តំណែង​ ​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​អនុ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ម៉ៃ​ ភែ​ន​ ​និង​ភរិយា​ ​កាលពី​ចុង​ស​ប្តាហ៍​មុននេះ​ ​ក៏បាន​ទទួលការ​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ដែរ​ ​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​វិញ​ ​ធ្លាប់​បាន​អះអាង​ថា​ ​លោក​នឹង​ចាក់​វ៉ាក់សាំង​នេះ​ ​នៅ​ពេល​គ្រូពេទ្យ​ផ្តល់​យោបល់​ ​៕

  • ​អ្នកជំនាញ​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ចិន​ ​គឺ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព នេះបើតាមលទ្ធផលនៃការធ្វើតេស្តគ្លីនិក និងចាក់បន្ទាន់

    ​អ្នកជំនាញ​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ចិន​ ​គឺ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព នេះបើតាមលទ្ធផលនៃការធ្វើតេស្តគ្លីនិក និងចាក់បន្ទាន់

    ចិន​៖​ ​បើ​តាម​លទ្ធផល​ ​នៃ​ការ​តេ​ស្ត​គ្លី​និ​ក​ ​និង​ចាក់​បន្ទាន់​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​គឺ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ជនជាតិ​ចិន​ម្នាក់​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​យប់​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ រហូតមក​ទល់​ពេលនេះ​ ​មាន​មនុស្ស​ប្រមាណ​ជាង​ ​៦​ម៉ឺន​នាក់​ហើយ​ ​នៅ​តាម​តំបន់​នានា​ក្រៅពី​ប្រទេស​ចិន​ ​ដែល​បាន​ទទួល​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ ​ហើយក៏​មិន​មាន​របាយការណ៍​អំពី​ប្រតិកម្ម​អាក្រក់​ធ្ងន់ធ្ងរ​នោះ​ដែរ​ ​។​ ​មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​សុខភាព​ជាតិ​ចិន​ N​H​C ​និង​ជា​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍន៍​ថ្នាំបង្ការ​ជាតិ​ ​លោក​ ​Z​hen​g​ ​Z​h​on​g​w​e​i​ ​បញ្ជាក់​ថា​ ​ចិន​បាន​អនុវត្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ ​ជិត​មួយលាន​ដូ​ស​រួច​ទៅ​ហើយ​ ​។​ លោក​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ទាំងនេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ស្ម័គ្រចិត្ត​ ​និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ព្រមទាំង​ស្រប​តាមច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ផង​ដែរ​ ​ហើយ​ថា​ ​ប្រតិកម្ម​មិន​ល្អ​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ ​ប៉ុន្តែ​មិន​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​ទេ​ ​៕

  • ​សិង្ហបុរី​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h

    ​សិង្ហបុរី​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h

    ​សិង្ហបុរី​៖​ ​ទីបំផុត​សិង្ហបុរី​ ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​បន្ទាប់ពី​វា​ត្រូវ​បាន​ដឹក​តាមយន្តហោះ​មកដល់​នៅ​ល្ងាច​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​លោក​ ​លី​ ​សៀន​ឡុង​ ​បាន​និយាយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​របស់​លោក​ ​នឹង​ត្រូវធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ ​ហើយ​អាទិភាព​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ​បំផុត​ ​ដូចជា​បុគ្គលិក​ពេទ្យ​ជួរមុខ​ ​និង​មនុស្សចាស់​ជរា​ជាដើម​ ​។​ ​សូម​ជម្រាប​ថា​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ខាងលើ​នេះ​ ​ត្រូវ​បាន​ដឹកជញ្ជូន​តាម​ជើង​ហោះហើរ​លេខ​ SQ7979 ​តាមរយៈ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​សិង្ហបុរី​អ៊ែ​រឡាញ​ ​ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ព្រុ​ច​ស៊ែ​ល​ ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ ​ហើយ​ចុះចត​នៅ​អាកាសយានដ្ឋាន​សិង្ហបុរី​ ​ចាង​ជី​ ​នៅ​វេលា​ម៉ោង​០​៧​ ​និង​៣​៦​នាទី​ល្ងាច​ថ្ងៃចន្ទ​នេះ​ ​៕

  • ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែ​លួចចូល​ថៃ​ ​បើ​ទោះបីជា​ប្រទេស​នេះ​កំពុង​ផ្ទុះ​ ​Co​v​i​d​-19 ​ក្នុង​សហគមន៍

    ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែ​លួចចូល​ថៃ​ ​បើ​ទោះបីជា​ប្រទេស​នេះ​កំពុង​ផ្ទុះ​ ​Co​v​i​d​-19 ​ក្នុង​សហគមន៍

    ​ថៃ​៖​ ​កងទ័ព​ថៃ​ ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​បាន​សារភាព​ថា​ ​ពួកគេ​មិន​អាច​បិទ​ព្រំដែន​ទាំងស្រុង​ពី​ជន​ចំណាកស្រុក​ខុសច្បាប់​បានទេ​ ​សូម្បីតែ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ការ​ឆ្លង​មេរោគ​ចុងក្រោយបង្អស់​នៅ​ឯ​ទី​ផ្សារ​បង្គា​មួយ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​មាន​ទំនាក់ទំនង​ជាមួយ​ពលករ​ចំណាកស្រុក​ក៏ដោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយរង​សេនាធិការ​និង​ជា​អ្នកនាំពាក្យ​កងទ័ព​លោក​ឧត្តមសេនីយ៍ឯក​ S​ant​i​p​on​g​ ​T​ham​map​i​y​a​ ​បញ្ជាក់​ថា​ ​ពលករ​ចំណាកស្រុក​ខុសច្បាប់​កំពុង​ឆ្លង​ដែន​ដោយ​ប្រើប្រាស់​បណ្តាញ​ធម្មជាតិ​ ​បើ​ទោះបីជា​យើង​បាន​ដាក់​ពង្រាយ​កង​ទាហាន​ទៅ​ការពារ​ព្រំដែន​ប្រវែង​៥​.​៥​២​៦​គីឡូម៉ែត្រ​របស់យើង​ក៏ដោយ​ ​។​ ​លោក​បាន​ទទួលស្គាល់​ថា​ ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែ​លួចចូល​ថៃ​ពី​មី​យ៉ា​ន់​ម៉ា​ ​ជាពិសេស​នៅ​តាម​ទីតាំង​តូច​ៗ​ក្នុង​ខេត្ត​ ​T​a​k, C​h​i​an​g​ R​a​i​ ​និង​ K​an​c​h​a​nab​ur​i​ ​ហើយ​ថា​ ​កងទ័ព​នឹង​ដាក់​ធនធាន​បន្ថែម​ទៀត​ ​រួម​ទាំង​យន្តហោះ​ដ្រូ​ន​ ​កង​អង្គភាព​ល្បាត​ចល័ត​ ​និង​របង​លួសបន្លា​ផង​ដែរ​ ​ដើម្បី​ការពារ​តំបន់​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​។​ នាយក​វិទ្យាស្ថាន​គ្រប់គ្រង​ជំងឺ​ក្រុង​លោក​វេជ្ជបណ្ឌិត​ ​V​i​c​h​an​ ​P​a​w​un ​និយាយ​ថា​ ​ពលករ​ចំណាកស្រុក​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​អាច​ជា​មូលហេតុ​នៃ​ការ​ឆ្លង​ថ្មី​បំផុត​ក្នុង​ផ្សារ​បង្គា​នៅ​ស្រុក​ ​M​u​an​g​ ​។​ ​លោក​វេជ្ជបណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ ​ផ្អែកលើ​ការ​ធ្វើ​តេ​ស្ត​បាន​រក​ឃើញ​ថា​ ​៩​០​ភាគរយ​នៃ​អ្នក​ឆ្លង​គឺជា​កម្មករ​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ ​៕​

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៧​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៤​លាន​៥​៧​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៧​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៤​លាន​៥​៧​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៧​លាន​៧​០​ម៉ឺន​៦​ពាន់​៧​០​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៧​០​ម៉ឺន​៨​ពាន់​៤​០​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៤​លាន​៥​៧​ម៉ឺន​៨​ពាន់​៤​៩​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៨​លាន​៤​៧​ម៉ឺន​៣​ពាន់​៦​៩​៧​នាក់​ ​ស្លាប់​ចំនួន​៣​២​ម៉ឺន​៦​ពាន់​៧​៧​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​៨​០​ម៉ឺន​២​ពាន់​៤​៩​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​ម៉ឺន​៥​ពាន់​៤​២​២​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៦​ពាន់​១​៤​៥​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៦​៣​ម៉ឺន​៥​ពាន់​៦​១​៤​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​២​៦​ម៉ឺន​៤​ពាន់​២​២​១​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៧​ពាន់​៣​២​២​នាក់​ ​និង​ជាសះស្បើយ​៦​លាន​២​៨​ម៉ឺន​៦​ពាន់​៩​៨​០​នាក់​ ​៕

  • ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    ក្រសួងសុខាភិបាលបានបញ្ជាក់ថា ថ្ងៃនេះមានអ្នកជំងឺកូវីដ-១៩ចំនួន២នាក់បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេុ។

  • ​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវការ​ពេលគិត​៧​ថ្ងៃ​ ​សម្រេច​លុប​ឬ​មិន​លុប​ពិធីឆ្លង​ឆ្នាំ​ទូទាំង​ប្រទេស​តែម្តង

    ​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវការ​ពេលគិត​៧​ថ្ងៃ​ ​សម្រេច​លុប​ឬ​មិន​លុប​ពិធីឆ្លង​ឆ្នាំ​ទូទាំង​ប្រទេស​តែម្តង

    ​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃ​ទី​២​១​ ​ធ្នូ​ ​២​០​២​០​នេះ​បាន​និយាយ​ថា​ ​លោក​ត្រូវការ​ពេល​៧​ថ្ងៃ​ទៀត​ ​ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​កូ​វី​ដ​១​៩​ ​មុន​ពេល​លោក​ត្រូវ​សម្រេច​ចិត្ត​លុប​ឬ​មិន​លុប​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ ​សកល​ ​ទូទាំង​ប្រទេស​តែម្តង​។​ ​និយាយ​ក្រោយ​ពេលប្រជុំ​ជាមួយ​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ ​ទាក់ទង​ការ​ផ្ទុះ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ដ៏​ធំ​កាលពី​ចុង​ស​ប្តាហ៍​នោះ​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​បន្ថែម​ទៀត​ថា​ ក្រុ​មន្ត្រី​សុខាភិបាល​និង​នគរបាល​តាម​ព្រំដែន​បាន​ពង្រឹង​សន្តិសុខ​ ​ប៉ុន្តែ​នៅ​មាន​ច​ម្លោះ​ប្រហោង​ ​នៅ​តំបន់​ព្រំដែន​ជាមួយ​មី​យ៉ា​ន់​ម៉ា​។​ ​កាលពី​ចុង​ស​ប្តាហ៍ ​មាន​ឆ្លងកូវីដ១៩ ករណី​ថ្មី​ ​ច្រើនជាង​៨​០​០នាក់​ ​ទាក់ទង​នឹង​អ្នក​លក់​បង្គា​រ​ម្នាក់​ ​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ខណៈ​ដែល​ស្រុក​ ​M​u​an​g​ ​នៃ​ខេត្ត​មួយ​នេះ​ក៏​ទើប​ផ្ទុះ​ការ​ចម្លង​ក្នុង​សហគមន៍​ ​ផ្តើម​ចេញពី​ក្រុម​អន្តោប្រវេសន៍​ខុសច្បាប់​ដែរ​៕​ ប្រភពពី The Nations

  • ​ឧបនាយក​រដ្ឋ​ម​ន្រ្តី​ប្រទេសមួយបានស្លាប់ ក្រោយ​ឆ្លង​វី​រុ​ស​ជំងឺ​កូ​វី​ដ​១​៩

    ​ឧបនាយក​រដ្ឋ​ម​ន្រ្តី​ប្រទេសមួយបានស្លាប់ ក្រោយ​ឆ្លង​វី​រុ​ស​ជំងឺ​កូ​វី​ដ​១​៩

    ​លោក​ ​M​u​seven​i​ ​ប្រធានាធិបតី​អ៊ូ​ហ្គង់​ដា​បាន​ថ្លែង​ថា​ ​លោក​ K​i​v​e​j​in​j​a​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី​ទី​២​នៃ​ប្រទេស​អ៊ូ​ហ្គង់​ដា​បាន​ទទួល​មរណភាព​ដោយសារ​ឆ្លង​វី​រុ​ស​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្នុង​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​ដែល​បាន​ធ្វើ​នៅ​ក្រុង​H​o​i​ma​ភាគ​ខាងលិច​ប្រទេស​អ៊ូ​ហ្គង់​ដា​ ​លោក​ ​M​u​seven​i​ ​បាន​ថ្លែង​ថា​ ​លោក​ K​i​v​e​j​in​j​a​ ​ដែល​កំពុង​ទទួលការ​ព្យាបាល​ពី​ជំងឺ​កូ​វី​ដ​១​៩​នៅ​មន្ទីរពេទ្យ​M​u​lag​o​នៃ​រដ្ឋធានី​អ៊ូ​ហ្គង់​ដា​ជាអកុសល​បាន​ទទួល​មរណភាព​ដោយសារ​មាន​អា​កា​រៈ​អាប់អួ​រ​ទៅ​ ​លោក​​​មាន​ការឈឺចាប់​និង​មាន​ក្តី​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​រឿង​នេះ​។​ ​លោក​ ​Nab​a​koob​a​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​និង​ប​ច្ចេ​វិទ្យា​ទូរគមនាគមន៍​អ៊ូ​ហ្គង់​ដា​បាន​បង្ហោះ​សារ​តាម​បណ្តាញទំនាក់ទំនងសង្គម​កាលពី​យប់​ថ្ងៃ​ដដែល​ថា​ ​លោក​K​i​v​e​j​in​j​a​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​M​u​lag​o​កាលពី​ថ្ងៃ​ទី​១​៩​ខែ​ធ្នូ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​មុននេះ​ ​លោក​បាន​ទទួលការ​ព្យាបាល​ក្នុង​បន្ទប់​I​CU​រហូត​។​ ​លោក​Rug​un​d​a​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ូ​ហ្គង់​ដា​បាន​បង្ហោះ​សារ​តាម​បណ្តាញទំនាក់ទំនងសង្គម​ថា​ ​ការ​ទទួល​មរណភាព​របស់​លោក​K​i​v​e​j​in​j​a​គឺជា​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​របស់​អ៊ូ​ហ្គង់​ដា​៕​

  • ​សមាជិកសភា​អាមេរិក​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ ​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩​ជិត​៩​០​០​ពាន់​លាន​ដុល្លារ

    ​សមាជិកសភា​អាមេរិក​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ ​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩​ជិត​៩​០​០​ពាន់​លាន​ដុល្លារ

    ​អាមេរិក​៖​ ​សមាជិកសភា​អាមេរិក​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ ​Co​v​i​d​-19 ​ជិត​៩​០​០​ពាន់​លាន​ដុល្លារ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ មេដឹកនាំ​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​លោក​ ​មី​ត​ ​ម៉ាក​ខូ​ន​នែ​ល​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​យើង​បាន​ព្រមព្រៀង​លើ​កញ្ចប់​ថវិកា​ជិត​៩​០​០​ពាន់​លាន​ដុល្លារ​… ​វា​ត្រូវ​បាន​រៀបចំ​ឡើងជា​មួយ​គោល​នយោបាយ​គោលដៅ​ ​ដើម្បី​ជួយ​ប្រជាជន​អាមេរិក​ ​ដែល​បាន​រង់ចាំ​ជាយូរមកហើយ​ ​។​ ​ប្រធាន​សភា​បក្ស​ប្រជាធិបតេយ្យ​លោកស្រី​ ​ណាន់​ស៊ី​ ប៉េ​ឡូ​ស៊ី​ ​និង​មេដឹកនាំ​សំឡេង​ភាគតិច​ព្រឹទ្ធសភា​លោក​ ​ឆាក់​ ​ស៊ូ​មឺ ​បាន​បញ្ជាក់​ដែរ​ថា​ ​ការ​ព្រមព្រៀង​ត្រូវ​បាន​សម្រេច​ជាមួយ​បក្ស​សាធារណរដ្ឋ​ ​និង​សេតវិមាន​លើ​កិច្ចព្រមព្រៀង​មួយ​ ​ដែល​ផ្តល់​ថវិកា​ចាំបាច់​បន្ទាន់​ ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ ​និង​ជីវភាព​របស់​ប្រជាជន​អាមេរិក​ ​ខណៈ​ ​Co​v​i​d​-19 ​បង្កើន​ល្បឿន​ឆ្លង​ ​។​ សូម​ជម្រាប​ថា​ ​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ខាងលើ​នេះ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​រួមបញ្ចូល​ជំនួយ​សម្រាប់​ការចែក​ចាយ​វ៉ាក់សាំង​ ​និង​ ​ភស្តុភារ​អត្ថប្រយោជន៍​បន្ថែម​ ​សម្រាប់​អ្នក​គ្មាន​ការងារ​ធ្វើ​ចំនួន​៣​០​០​ដុល្លារ​ក្នុង​មួយ​ស​ប្តាហ៍ ​និង​ការចែក​មូលប្បទានប័ត្រ​សំរាប់​ជំរុញ​សេដ្ឋកិច្ច​ជុំ​ថ្មី​ក្នុង​មួយ​មូលប្បទានប័ត្រ​៦​០​០​ដុល្លារ​ ​៕