-
កងទ័ពជើងគោកបញ្ជូនរថយន្ត៣០គ្រឿងជាជំហានទី១ ទៅកាន់តំបន់ព្រំដែន ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរដែលអាចវិលត្រឡប់មកពីប្រទេសថៃតាមច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

នៅពេលថ្មីនេះ ប្រទេសថៃបានផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាង៥៧០ករណី នៅក្នុងសហគមន៍ខេត្តសមុទ្រប្រាកានរបស់ថៃ ដែលនាំឲ្យមានបារម្ភចំពោះប្រជាពលរដ្ឋថៃ និងពលករបរទេសដែលទៅធ្វើការនៅប្រទេសថៃផងដែរ។ ដោយគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បញ្ជាការដ្ឋានកងទ័ពជើងគោកបានបញ្ជូនរថយន្ត៣០គ្រឿងជាជំហានទី១ និងបម្រុងជាច្រើនគ្រឿងទៀតដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរដែលអាចវិលត្រឡប់មកពីប្រទេសថៃតាមច្រកប៉ោយប៉ែត ដោយប្រើប្រាស់កម្លាំង និងរថយន្តរបស់អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩០។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារជាសម្លេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្ការជម្ងឺកូវីដ-១៩ ដោយក្នុងខ្លឹមសារនោះ សម្តេចបានឲ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនប្រជាពលរដ្ឋដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់២ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍។ សូមបញ្ជាក់ផងដែរថា ក្រសួងការពារជាតិក៏បានបញ្ជាឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញរថយន្តចំនួន៤៥គ្រឿង ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរដែលអាចវិលត្រឡប់មកពីប្រទេសថៃនៅទិសច្រកដូង និងច្រកអូស្មាច់ ផងដែរ។ គួរកត់សំគាល់ថា រថយន្តកងទ័ពដែលត្រូវបានប្រើប្រាស់នៅពេលនេះ ក៏មានផងដែរនូវរថយន្តថ្មីៗ ដែលសម្តេចតេជោបានទិញពីប្រទេសចិនចំនួន២៩០គ្រឿងកន្លងទៅ ហើយរថយន្តថ្មីៗទាំងនោះ នឹងក្លាយជាមធ្យោបាយដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតក្នុងការចុះប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរនៅខណៈពេលនេះ៕កឹម…
-
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារក្នុងអំឡុងពេលឆ្លងឆ្នាំសាកល ថ្មី និងសម្រាប់ឆ្នាំ២០២១

-
ថ្ងៃនេះមានករីឆ្លងថ្មីវីរុសកូវីដ-១៩ ម្នាក់ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក

-
សម្ដេចតេជោ ស្នើពលរដ្ឋកម្ពុជា កុំជ្រួលច្របល់រត់ចេញពីប្រទេសថៃ ខណៈខេត្ដ និងក្រុងរបស់ថៃផ្ទុះការចម្លងជំងឺកូវីដ១៩ ក្នុងចំនួនច្រើន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ តាមរយៈខ្សែអាត់សំឡេងមានរយៈពេល ២១នាទី និង ៣៥វិនាទី បានស្នើដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែធ្វើការនៅប្រទេសថៃ សូមទុកចិត្ដចំពោះរាជរដ្ឋាភិបាលថៃក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ហើយមិនគួររត់ចេញពីប្រទេសថៃក្នុងពេលដែលថៃកំពុងជួបការលំបាកនាពេលនេះទេ ដែលមួយគឺជាការពារខ្លួនពីការឆ្លងជំងឺ និងមួយទៀត ចៀសវាងការវិលត្រឡប់ដែលអាចនឹងនាំចូលជំងឺមកកម្ពុជា ក្នុងករណីដែលមាន។ ជាងនេះសម្ដេចក៏ស្នើដល់ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានសាច់ញាតិ ធ្វើការនៅប្រទេសថៃ សូមជួយលើកទឹកចិត្ដឲ្យពួកគាត់បន្ដនៅប្រទេសថៃមួយរយៈសិន។ ទន្ទឹមជាមួយគ្នានេះ សម្ដេចតេជោ ក៏ស្នើដល់ពលរដ្ឋកម្ពុជាដែលបម្រុងចូលទៅក្នុងប្រទេសថៃ សូមផ្អាកជាបណ្ដោះអាសន្នសិន ដើម្បីកុំឲ្យប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។ យ៉ាងណានៅពេលនេះសម្ដេចតេជោ ហ៊ុន សែន កំពុងតែងពិភាក្សាជាមួយរដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដើម្បីរៀបចំការធ្វើចត្ដាឡីស័កនៅព្រំដែនផ្ទាល់។ លើសពីនេះរដ្ឋាភិបាលនឹងបញ្ចេញរថយន្ដទ័ពដើម្បីដឹកពលរដ្ឋ ដែលធ្វើដំណើរមកពីថៃ ដោយមិនអនុញ្ញាត្ដឲ្យរថយន្ដតាក់ស៊ីដឹកពលរដ្ឋចូលកម្ពុជានោះទេ ដែលយន្ដការណ៍នេះធ្វើឡើងក្នុងបំណងគ្រប់គ្រងការបែកខ្ញែករបស់ពលរដ្ឋ៕ ដោយ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារបន្ទាន់ ពាក់ព័ន្ធនឹងការឆ្លង នៃវីរុសកូវីដ១៩ នៅប្រទេសថៃ ដោយអំពាវនាវដល់ពលរដ្ឋខ្មែរ មានការប្រុងប្រយ័ត្ន

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងសារបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងការឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសថៃ ដោយសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំមានភ័យខ្លាចអំពីបញ្ហានេះ និងសូមបន្តរស់នៅ និងធ្វើការនៅទីនោះ គោរពតាមការណែនាំរបស់អាជ្ញាធរថៃ៕
-
សេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ មកក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ

-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា ៥០លានរៀល ក្នុង១ខេត្ត ដល់ខេត្តកម្ពុជាចំនួន៧ ជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កូវីដ-១៩ និងបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករដែលត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។ លោកជំទាវ យក់ សម្បត្តិ បានបន្តថា តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអភិបាលខេត្តទាំង៧ ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង…
-
ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានករណីឆ្លង ជំងឺកូវីដ១៩ ថ្មីនោះទេ ក្នុងរយៈពេល ជិត១សប្តាហ៍ នេះ មិនមានករណីឆ្លងនៅកម្ពុជាឡើយ

ភ្នំពេញ៖ នៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ។ រយៈពេលជិត១សប្តាហ៍នេះ ក្រសួងសុខាភិបាលនៅបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជាឡើយ។ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វត្ថុសំណាកនៅសល់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន៥៣០សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៦២២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកនៅសល់វត្ថុសំណាកចំនួន ២៣សំណាកទៀត ដែលត្រូវធ្វើការវិភាគបន្តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣០នាក់។ គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន…
-
អនុប្រធានាធិបតីអាមេរិក និងភរិយាទទួលការចាក់វ៉ាក់សាំង Covid-19 ដោយផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីកសាងទំនុកចិត្តដល់ប្រជាជន

អាមេរិក៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ភែន និងភរិយារបស់លោក គឺលោកស្រី Pence Karen និងវេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ លោក Jerome Adams បានទទួលការចាក់វ៉ាក់សាំង COVID-19 ដោយផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីធានាដល់ប្រជាពលរដ្ឋអាមេរិកថា វ៉ាក់សាំងគឺមានសុវត្ថិភាព នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ ក្រោយទទួលការចាក់វ៉ាក់សាំងរួចរាល់នៅឯសេតវិមាន លោក ម៉ៃ ភែន បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ការបង្កើនទំនុកចិត្តលើវ៉ាក់សាំង វាជាអ្វីដែលនាំយើងមកទីនេះ… ខ្ញុំមិនមានអារម្មណ៍អ្វីប្លែកទេ និងថា ពលរដ្ឋអាមេរិកអាចជឿជាក់បានថា យើងកំពុងមានវ៉ាក់សាំងមួយដែលមានសុវត្ថិភាព ហើយប្រហែលជាប៉ុន្មានម៉ោងទៀតនឹងមានមួយទៀត ។ តាមរយៈការចាក់វ៉ាក់សាំងនេះដែរ អនុប្រធានាធិបតីអាមេរិករូបនេះ បានក្លាយជាមេដឹកនាំពិភពលោក លំដាប់ខ្ពស់បំផុត ដែលទទួលការចាក់វ៉ាក់សាំង COVID-19 មុនគេ នៅថ្ងៃសុក្រនេះ ខណៈដែលប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ និងក្រុមគ្រួសាររបស់លោក ហាក់មិនទាន់បង្ហាញពីចេតនាទទួលចាក់វ៉ាក់សាំងនៅឡើយទេ ៕
