Category: Covid-19

  • ថៃ​បន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ជាង​ ​៥​០​ ​ដើម្បី​លើក​ក​ម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​ប្រទេស​របស់​ខ្លួន

    ថៃ​បន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ជាង​ ​៥​០​ ​ដើម្បី​លើក​ក​ម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​ប្រទេស​របស់​ខ្លួន

    ​ថៃ​៖​ ​ថៃ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​ ​សម្រាប់​ពលរដ្ឋ​មកពី​៥​៦​ប្រទេស​ ​ដើម្បី​លើក​ក​ម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​ ​ដែល​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដោយសារ​ ​Co​v​i​d​-19 ​បើ​ទោះបីជា​ភ្ញៀវ​ទេសចរ​នឹង​តម្រូវ​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​សណ្ឋាគារ​រយៈពេល​ពីរ​ស​ប្តាហ៍​ក៏ដោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​ក្រុម​ការងារ​ ​Co​v​i​d​-19 ​របស់​ថៃ​ ​លោក​ ​តា​វី​ស៊ី​ន​ ​វី​សា​នុយុ​ត​ធិ​ន​ ​ថ្លែង​ថា​ ​អ្នកទេសចរ​មកពី​ប្រទេស​នានា​រួម​មាន​អូ​ស្រ្តា​លី​ ​បារាំង​ ​និង​សហរដ្ឋអាមេរិក​អាច​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ ​ប៉ុន្តែ​ត្រូវការ​លិខិត​បញ្ជាក់​ដើម្បី​បង្ហាញ​ថា​ ​ពួកគេ​មិន​មាន​ ​Co​v​i​d​-19 ​រយៈពេល​៧​២​ម៉ោង​ ​មុន​ពេល​ធ្វើដំណើរ​ ​និង​ការ​កក់​ស​ណ្ឋា ​គា​រ​ធ្វើ​ច​ត្តាឡី​ស័ក​ ​។​ លោក​បន្ថែម​ថា​ ​ភ្ញៀវ​ទេសចរ​នឹង​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ពីរ​ស​ប្តាហ៍​បន្ទាប់ពី​បាន​មកដល់​ ​លោក​ថា​ ​ទិដ្ឋាការ​ធម្មតា​រយៈពេល​៣​០​ថ្ងៃ​នឹង​ត្រូវ​ពន្យារ​ដល់​៤​៥​ថ្ងៃ​ ​។​ ​ការ​កែប្រែ​នេះ​ធ្វើឡើង​ស្រប​ពេល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិ​ស​័​យ​ទេសចរណ៍​មួយ​នេះ​ ​កំពុង​ខិតខំ​ជំរុញ​សកម្មភាព​ក្នុងស្រុក​បន្ថែម​ទៀត​ ​ប៉ុន្តែ​ការ​ហាមឃាត់​ការធ្វើដំណើរ​កំពុង​បន្ត​ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​បរទេស​ភាគច្រើន​មាន​ការលំបាក​ ​៕

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលម៉ាស និងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលម៉ាស និងជែលលាងដៃពីក្រុមហ៊ុនគ្រួសារកក់ក្តៅ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយមានម៉ាសចំនួន៥ម៉ីនម៉ាស និងជែលលាងដៃចំនួន៣ពាន់ដប ដើម្បីចែកជូនមន្រ្តីរាជការក្នុងរដ្ឋសភា និងប្រជាពលរដ្ឋសម្រាប់ការពារការឆ្លងជំជឺកូវីដ១៩ នៅភូមិគ្រឹះចំការមនរាជធានីភ្នំពេញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់ក្រុមហ៊ុន ដែលបានរួមចំណែកការការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដល់ប្រជាជនលើសកលលោករួមទាំងកម្ពុជាយើងផង។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រយៈពេលកន្លងមកនេះជំងឺកូវីដ១៩បានឆ្លងចូលក្នុងសហគមន៍យើងជាលើកដំបូង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ ពិសេស ការចូលរួមយ៉ាងផុលផុសពីបងប្អូនប្រជាពលរដ្ឋយើង បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា) នៅកម្ពុជាបានទាន់ពេលវេលា ធ្វើឱ្យសភាពការណ៍មានការធូរស្រាលឡើងវិញ។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ និងបន្តតាមដានអ្នកពាក់ព័ន្ធមកធ្វើចត្តាឡីស័កទាន់ពេលវេលា និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិ បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាត្រូវពាក់ម៉ាសជាប្រចាំ ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គម ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ដើម្បីការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មកលើខ្លួន ក្រុមគ្រួសារ…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ ​Co​v​i​d​-19 ​បន្ទាប់ពី​មនុស្សជំនិត​ម្នាក់​របស់​លោក​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ ​Co​v​i​d​-19 ​បន្ទាប់ពី​មនុស្សជំនិត​ម្នាក់​របស់​លោក​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​ដែល​មនុស្សជំនិត​ម្នាក់​ ​និង​ទីប្រឹក្សា​របស់​លោក​ ​គឺ​លោក​ ​សេ​ឌ្រិ​ច​ រិ​ច​មិន​ដ៍ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ធ្វើ​តេ​ស្ដ​រក​ឃើញ​វិជ្ជមាន​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុម​មន្ត្រី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​ រិ​ច​មិន​ដ៍ ​មិនបាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​លោក​ ​បៃ​ដិ​ន​, ​លោក​ Oss​off​ ​ឬក៏​លោក​ ​Warn​ock ​នោះ​ទេ​ ​ហើយ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​ធ្វើ​តេ​ស្ដ​រក​ ​CO​V​I​D​-19 ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយ​ចេញ​លទ្ធផលអវិជ្ជមាន​រួច​ទៅ​ហើយ​ដែរ​ ​។​ គួរ​បញ្ជាក់​ថា​ ​លោក​ ​សេ​ឌ្រិ​ច​ រិ​ច​មិន​ដ៍ ​ត្រូវ​បាន​ធ្វើ​តេ​ស្ដ​វិជ្ជមាន​ ​CO​V​I​D​-19 ​ពីរ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ ​អា​ត្លង់​តា​ ​ដើម្បី​ចូលរួម​យុទ្ធនាការ​ឃោសនា​មួយ​ ​ដែល​លោក​ ចូ ​បៃ​ដិ​ន​ ​កំពុង​ស្វែងរក​ការ​គាំទ្រ​សម្រាប់​បេក្ខភាព​សមាជិក​ព្រឹទ្ធ​ ​សភា​ពីរ​រូប​…

  • ​ប្រធានាធិបតី​បារាំង​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19 ​ចំ​ពេល​ដែល​អ្នក​ឆ្លងវីរុសសរុប​នៅ​ទូទាំង​ប្រទេស​អឺរ៉ុប​នេះ​កើន​ឡើងជា​ង​២​លាន​នាក់

    ​ប្រធានាធិបតី​បារាំង​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19 ​ចំ​ពេល​ដែល​អ្នក​ឆ្លងវីរុសសរុប​នៅ​ទូទាំង​ប្រទេស​អឺរ៉ុប​នេះ​កើន​ឡើងជា​ង​២​លាន​នាក់

    ​បារាំង​៖​ ​វិមាន​អេ​លី​ហ្សេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រកាស​ថា​ ​ប្រធានាធិបតី​បារាំង​លោក​ ​អ៊ែម​ម៉ា​នុយ​អ៊ែ​ល​ ​ម៉ា​ក្រុង​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​ហើយ​ពេលនេះ​លោក​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដើម្បី​ទទួលការ​ព្យាបាល​រយៈពេល​០​៧​ថ្ងៃ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ យោង​តាម​ការ​អនុវត្ត​វិធានការ​ផ្នែក​សុខាភិបាល​នោះ​ ​ប្រធានាធិបតី​បារាំង​មាន​វ័យ​៤​២​ឆ្នាំ​រូប​នេះ​ ​នឹង​ត្រូវ​តម្រូវ​អោយ​ស្នាក់​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​មួយ​ស​ប្តាហ៍ ​ដើម្បី​ទទួលការ​ព្យាបាល​ ​ប៉ុន្តែ​លោក​ ​ម៉ា​ក្រុង​ ​នៅតែ​អាច​បំ​ពេញការ​ងារ​បាន​ពី​ចម្ងាយ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ភរិយា​របស់​លោក​ ​គឺ​លោកស្រី​ ​Brig​it​t​e​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​រក​ឃើញ​អវិជ្ជមាន​ ​Co​v​i​d​-19 ​ប៉ុន្តែ​នៅតែ​បន្ត​ធ្វើ​ច​ត្តាឡី​ស័ក​ ​ឬ​ដាក់ខ្លួន​អោយ​នៅ​ដាច់ដោយឡែក​ពី​គេ​ ​៕

  • ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​ដែល​ទើប​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ ​Co​v​i​d​-19

    ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង​ដែល​ទើប​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ ​Co​v​i​d​-19

    អេស្ប៉ា​ញ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​លោក​ ​P​e​d​ro S​an​c​h​e​z​ ​បាន​និង​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​ឬ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ​ ​រហូតដល់​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ខាងមុខ​ ​បន្ទាប់ពី​ប្រធានាធិបតី​បារាំង​លោក​ ​អ៊ែម​ម៉ា​នុយ​អ៊ែ​ល​ ​ម៉ា​ក្រុង​ ​ជា​អ្នក​ដែល​លោក​បាន​ជួប​ជាមួយ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​របស់​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សេចក្តីថ្លែង​ការណ៍​ដដែល​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​គាត់​ (​លោក​ ​P​e​d​ro S​an​c​h​e​z​) ​នឹង​ត្រូវ​ផ្អាក​រាល់​សកម្មភាព​របស់​លោក​ ​ដែល​បាន​គ្រោងទុក​សម្រាប់​ថ្ងៃខាងមុខ​ ​ស្របតាម​ពិធីសារ​អនាម័យ​ ​។​ ​បន្ថែម​លើ​នេះ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី​ក៏​នឹង​ត្រូវ​បន្ត​ស្ថិត​ក្រោម​ការ​ធ្វើ​តេ​ស្ត​ ​ដើម្បី​តាម​តាន​ពី​ស្ថានភាព​របស់​គាត់​ ​ហើយ​បន្ទាប់មក​គឺ​អាស្រ័យ​លើ​លទ្ធផល​ ​ដើម្បី​សម្រេច​លើ​របៀបវារៈ​របស់​គាត់​សម្រាប់​ថ្ងៃខាងមុខ​ទៀត​ ​។​ សូម​ជម្រាប​ថា​ ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ ​ដែល​លោក​ ​P​e​d​ro S​an​c​h​e​z​ ​ត្រូវ​បាន​បង្ខំចិត្ត​ធ្វើ​ច​ត្តាឡី​ស័ក​ដោយខ្លួន​លោក​ផ្ទាល់​ ​ដោយសារតែ​កន្លងមក​ ​រឿង​បែប​នេះ​ក៏​ធ្លាប់​កើតឡើង​ម្តង​រួចមក​ហើយ​ ​បន្ទាប់ពី​ភរិយា​របស់​លោក​ ​គឺ​លោកស្រី​ ​Beg​on​a​ ​Go​me​z​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​កាលពី​ខែ​មិនា​ ​ឆ្នាំ​២​០​២​០​ ​៕

  • ​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ​អាល្លឺម៉ង់​៖​ ​ប្រជាជន​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​នឹង​ចាប់ផ្តើម​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ក្នុងរយៈពេល​១​០​ថ្ងៃ​ទៀត​នេះ​ ​ស្រប​ពេល​ប្លុក​មួយ​នេះ​ ​កំពុង​ព្យាយាម​ដេញ​តាម​ចក្រភពអង់គ្លេស​ ​និង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​អ្នកខ្លះ​បាន​រិះគន់​ថា​ ​ដំណើរការ​នៃ​ការ​អនុម័ត​វ៉ាក់សាំង​របស់​អឺរ៉ុប​ ​គឺ​មានការ​យឺត​យ៉ាង​ខ្លាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​អា​ល្លឺម៉លោ​ក​ J​e​ns S​p​a​h​n ​បាន​ថ្លែង​នៅមុន​ពេល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ On​line​ ​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​Angel​a​ ​Me​rk​e​l​ ​និង​នាយក​ប្រតិបត្តិ​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ B​ioN​T​e​c​h​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​អាល្លឺម៉ង់​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​នេះ​ ​បើ​សិន​ ​មានការ​យល់ព្រម​ ​តាម​ការ​គ្រោងទុក​ ​ខណៈ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ក៏​ចង់​ចាប់ផ្តើម​នៅ​ថ្ងៃ​ដូចគ្នា​នេះ​ដែរ​ ​។​ ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​អាល្លឺម៉ង់​ត្រូវ​មាន​កាតព្វកិច្ច​រង់ចាំ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​អនុម័ត​ជាមុន​សិន​ ​ដើម្បី​អាចឲ្យ​ប្រជាជន​ខ្លួន​ទទួល​ចាក់​វ៉ាក់សាំង​បាន​ ​ស្រប​ពេល​ដែលគេ​រំពឹង​ថា​ ​ទីភ្នាក់ងារ​ ​E​MA​ ​នឹង​ធ្វើ​ការប្រកាស​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៨​៣​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៨​៣​ម៉ឺន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៥​លាន​២​៥​ម៉ឺន​៥​ពាន់​៥​៥​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៦​ម៉ឺន​៧​ពាន់​៣​៧​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​២​លាន​៨​៣​ម៉ឺន​៦​ពាន់​៥​២​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៧​លាន​៦​២​ម៉ឺន​៥​ពាន់​២​៩​៧​នាក់​ ​ស្លាប់​ចំនួន​៣​១​ម៉ឺន​៧​ពាន់​៩​០​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​២​៩​ម៉ឺន​១​ពាន់​៥​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​៧​ម៉ឺន​៧​ពាន់​៨​៣​៤​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៤​ពាន់​៨​២​៩​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៥​២​ម៉ឺន​៤​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​១​១​ម៉ឺន​១​ពាន់​៥​២​៧​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៤​ពាន់​៨​៧​៦​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​៧​ម៉ឺន​៧​ពាន់​៧​០​២​នាក់​ ​៕

  • ព្រះគ្រូវិជិតមេធា មាស សំណាង បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀល ជូនសម្ដេចតេជោ តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ព្រះគ្រូវិជិតមេធា មាស សំណាង បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀល ជូនសម្ដេចតេជោ តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

    កណ្ដាល៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែអំបិល បានមានប្រសាសន៍ថា ដោយមានការអំពាវនាវពីសម្តេចតេជោ ក្នុងនាមព្រះសង្ឃ ទាំងអស់នៅក្នុងស្រុកស្អាង ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាល ក្នុងការបរិច្ចាគបច្ច័យ ចំនួន៣០០០ដុល្លារ និង៦លានរៀល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ មានប្រសាសន៍នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គទូទាំងស្រុកស្អាង ដែលបានបរិច្ចាគនូវបច្ច័យ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។…

  • អ្នកជំងឺកូវីដចំនួន១៧នាក់ បានជាសះស្បើយនៅថ្ងៃនេះ

    អ្នកជំងឺកូវីដចំនួន១៧នាក់ បានជាសះស្បើយនៅថ្ងៃនេះ

    យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃ១៨ ធ្នូនេះ បានបញ្ជាក់ថា នៅថ្ងៃនេះមិនមានករណីឆ្លងថ្មីនោះទេ តែមានអ្នកជាសះស្បើយចំនួន១៧នាក់។

  • កូវីដ​១​៩​៖​ ​ថៃ​សម្រេចបន្ធូរ​ការ​រឹតត្បិត​​​ ​ទេសចរ​មកពី​៥​៦​ប្រទេស​ ​ដើម្បី​ស្តារ​ទេសចរណ៍​វិញ

    កូវីដ​១​៩​៖​ ​ថៃ​សម្រេចបន្ធូរ​ការ​រឹតត្បិត​​​ ​ទេសចរ​មកពី​៥​៦​ប្រទេស​ ​ដើម្បី​ស្តារ​ទេសចរណ៍​វិញ

    ​ប្រទេស​ថៃ​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​បាន​សម្រេច​បន្ធូរបន្ថយ​ការ​រឹតត្បិត​ទេសចរ​ ​មកពី​៥​៦​ប្រទេស​ ​ក្នុង​គោលបំណង​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍ជាតិ​ដែល​រង​ការ​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ឡើងវិញ​ ​តែភ្ញៀវទេសចរ​ទាំងនោះ​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក ​នៅ​សណ្ឋាគារ​ ២​ស​ប្តាហ៍​ដោយ​។​ ​អ្នកនាំពាក្យ​រដ្ឋបាល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ ​លោក T​a​wee​sin​ ​W​i​s​an​u​y​o​thin​ ​បានឲ្យ​ដឹង​ថា​ ​ទេសចរ​មកពី​ប្រទេស​ទាំង​៥​៦​ ​រួម​មាន​ទាំង​អូស្ត្រាលី​ ​បារាំង​ ​និង​អាមេរិក​ ផងដែរនោះ​អាច​ធ្វើដំណើរ​ចូល​មក​ប្រទេស​ថៃ​ ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ ​ប៉ុន្តែ​ត្រូវការ​លិខិត​បញ្ជាក់​ថា​ ​គ្មាន​កូ​វី​ដ​១​៩​ ​៧​២​ម៉ោង​ មុន​ពេល​ចេញដំណើរ​ ​និង​ ​ត្រូវ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​សណ្ឋាគារ​ណាមួយ។​ ​លោក​ T​a​wee​sin​ ​W​i​s​an​u​y​o​thin បន្ថែម​ទៀត​ថា​ ​ទេសចរ​ទាំងនោះ​ ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​២​ស​ប្តាហ៍ ​ក្រោយពេល​មកដល់​ ​ហើយ​ទិដ្ឋាការ​ធម្មតា​៣​០​ថ្ងៃ​នឹង​ត្រូវ​ព​ន្យាពេលបន្ថែម ​ដល់​៤​៥​ថ្ងៃ​៕​​