Category: Covid-19

  • ​ប្រមុខ​ការបរទេស​អាមេរិក​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​ ​Co​v​i​d​-19

    ​ប្រមុខ​ការបរទេស​អាមេរិក​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​ត្រូវ​បាន​ធ្វើ​ច​ត្តាឡី​ស័ក​ ​ឬ​ដាក់ខ្លួន​អោយ​នៅ​ដាច់ដោយឡែក​ពី​គេ​ ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​បុគ្គល​ដែល​មាន​ផ្ទុក​ជំងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​ក្រសួងការបរទេស​អាមេរិក​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​គិត​មកទល់​ពេលនេះ​ ​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19 ​។​ រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​រូប​នេះ​ ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​ ​CO​V​I​D​-19 ​ម្នាក់​ ​។​ ​ប៉ុន្តែ​សម្រាប់​ហេតុផល​ភាព​ឯកជន​ ​យើង​មិន​បង្ហាញ​អត្តសញ្ញាណ​បុគ្គល​ម្នាក់​នោះ​បានទេ​ ​៕

  • ​បុគ្គលិក​ថែទាំ​សុខភាព​ម្នាក់​ក្នុង​រដ្ឋ​ ​A​l​ask​a​ ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ ​P​f​i​z​e​r

    ​បុគ្គលិក​ថែទាំ​សុខភាព​ម្នាក់​ក្នុង​រដ្ឋ​ ​A​l​ask​a​ ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ ​P​f​i​z​e​r

    ​អាមេរិក​៖​ ​បុគ្គលិក​ថែទាំ​សុខភាព​ម្នាក់​ក្នុង​រដ្ឋ​ ​អា​ឡាស់​ស្កា​ ​ទទួលរង​ប្រតិកម្ម​ធ្ងន់​ ធ្ង​រ​ ​ក្រោយពេល​ចាក់​វ៉ាក់សាំង​ការពារ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Fox​ ​News​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បុគ្គលិក​ថែទាំ​សុខភាព​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ស្ត្រី​វ័យ​កណ្តាល​រូប​នេះ​ ​មាន​ប្រតិកម្ម​អា​ឡ​័​ក​ស៊ី​ ​ដូចជា​មុខឡើងក្រហម​ ​និង​ពិបាក​ដកដង្ហើម​រយៈពេល​១​០​នាទី​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​លើកដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​នៅ​ថ្ងៃពុធ​នេះ​ ​។​ ​ក្រោយមក​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​បា​ឡេ​ត​ ​ដោយសារតែ​ប្រតិ​ ​កម្ម​នេះ​ ​។​ ក្រុម​ម​ន្រ្តី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ​ស្ត្រី​ដែលគេ​មិន​បង្ហាញ​ឈ្មោះ​រូប​នេះ​ ​បាន​ទទួលរង​នូវ​ប្រតិកម្ម​អា​ឡ​័​ក​ស៊ី​អាណា​ហ្វី​ឡាក់​ទិច​ ​ដែល​តម្រូវ​អោយ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​និង​ ​តាមដាន​ ​ហើយនឹង​មិន​ទទួលការ​ចាក់​វ៉ាក់សាំង​លើក​ទី​២​ទេ​ ​ខណៈ​នាង​គ្មាន​ប្រវត្តិ​អា​ឡ​័​ក​ស៊ី​ពីមុន​មក​ឡើយ​ ​។​ ​យ៉ាងណាមិញ​ ​មន្ត្រី​សុខាភិបាល​រដ្ឋ​ ​អា​ឡាស់​ស្កា​ ​បាន​និយាយ​ថា​ ​នឹង​មិន​មាន​ការផ្លាស់ប្តូរ​ផែនការ​ចែកចាយ​វ៉ាក់សាំង​ទេ​ ​បន្ទាប់ពី​ឧប្បត្តិហេតុ​នេះ​ ​៕

  • ​អង្គការ​ ​WHO​ ​នឹង​បញ្ជូន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទៅ​ទីក្រុង​វូ​ហាន​ ​របស់​ប្រទេស​ចិន​នៅ​ខែ​មករា​ឆ្នាំក្រោយ​នេះ​ ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វី​រុ​ស​កូរ៉ូ​ណា

    ​អង្គការ​ ​WHO​ ​នឹង​បញ្ជូន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទៅ​ទីក្រុង​វូ​ហាន​ ​របស់​ប្រទេស​ចិន​នៅ​ខែ​មករា​ឆ្នាំក្រោយ​នេះ​ ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វី​រុ​ស​កូរ៉ូ​ណា

    ​ស្វីស​៖​ ​អ្នកជំនាញ​អន្តរជាតិ​មួយ​ក្រុម​ ​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ ​នៅ​ស​ប្ដាហ៍​ទី​១​ ​នៃ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​ ​ដើម្បី​ស៊ើប​អង្កេត​រក​ប្រភព​ដើម​នៃ​វី​រុ​ស​កូរ៉ូ​ណា​ ​ដែល​បង្ក​ទៅជា​ជំងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្រុម​អ្នកជំនាញ​អន្តរជាតិ​ខាងលើ​មាន​សមាជិក​ពី​១​២​ទៅ​១​៥​នាក់​ ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ ​ក្នុង​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​វូ​ហាន​ ​ដើម្បី​ស៊ើប​អង្កេត​ ​និង​ត្រួតពិនិត្យ​ភស្ដុតាង​ ​ក្នុង​នោះ​រួម​មាន​សំ​ណា​កមនុស្ស​ ​និង​សត្វ​ ​ដែល​ត្រូវ​បាន​ប្រមូល​ដោយក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​ ​សំដៅ​ចាប់ផ្ដើម​ការសិក្សា​បឋម​មួយ​របស់​ពួកគេ​ ​។​ សូម​ជម្រាប​ថា​ ​ចិន​បាន​ទទួលស្គាល់​ ​និង​ ​រាយការណ៍​ពី​ករណី​ឆ្លង​ដំបូង​ ​នៃ​វី​រុ​ស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​អាថ៌កំបាំង​មួយ​ ​នៅ​ឯ​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​ក្នុង​ទីក្រុង​វូ​ហាន​ ​ដែល​ក្រោយមក​ត្រូវ​បាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ដាក់ឈ្មោះ​អោយ​ជា​ផ្លូវការ​ថា​ ​CO​V​I​D​-19 ​៕​ ​

  • ចិន​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ B​ioN​T​e​c​h​ ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេសរបស់ខ្លួន

    ចិន​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ B​ioN​T​e​c​h​ ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេសរបស់ខ្លួន

    ចិន​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​របស់​ចិន​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​អាមេរិក​ ​P​f​i​z​e​r ​និង​ដៃគូ​សហការ​ B​ioN​T​e​c​h​ ​របស់​អាល្លឺម៉ង់​ ​ខណៈ​ចិន​ស្វែងរក​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្រៅ​ប្រទេស​បន្ថែម​លើ​វ៉ាក់សាំង​ដែល​ផលិត​ក្នុងស្រុក​ ​ដើម្បី​ធានា​ការ​ចាក់​គ្រប់គ្រាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Bloom​berg​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្រុមហ៊ុន​ឱសថ​ S​hang​h​a​i​ ​F​o​sun​ ​ដែល​កាលពី​ខែ​មីនា​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​ដើម្បី​អភិវឌ្ឍ​ ​និង​ដាក់​លក់​វ៉ាក់សាំង​ ​m​RN​A​ ​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ ​នឹង​ធ្វើការ​ទូទាត់ប្រាក់​ជាមុន​ចំនួន​២​៥​០​លាន​អឺ​រ៉ូ ​ឬ​ស្មើនឹង​៣​០​០​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​វ៉ាក់សាំង​៥​០​លាន​ដូ​ស​ដំបូង​ ​។​ បន្ថែម​លើ​នេះ​ ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាល្លឺម៉ង់​មួយ​នេះ​ ​ក៏​នឹង​ផ្គត់ផ្គង់​ប្រមាណ​ជាង​១​០​០​លាន​ដូ​ស​ ​សម្រាប់​ប្រទេស​ចិន​នៅ​ឆ្នាំ​២​០​២​១​ ​។​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​ដល់​ប្រទេស​ចិន​ ​គឺ​មិន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដៃគូ​ ​P​f​i​z​e​r ​ក្នុង​កិច្ចព្រមព្រៀង​នេះ​នោះ​ទេ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៣​៥​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៣​៥​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៤​លាន​៥​១​ម៉ឺន​៤​ពាន់​៧​៤​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៥​ម៉ឺន​៤​ពាន់​៣​៤​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​២​លាន​៣​៥​ម៉ឺន​៤​ពាន់​២​៨​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៧​លាន​៣​៩​ម៉ឺន​២​ពាន់​៦​១​៨​នាក់​ ​ស្លាប់​ចំនួន​៣​១​ម៉ឺន​៤​ពាន់​៥​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​១​៧​ម៉ឺន​៧​៣​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​៥​ម៉ឺន​១​ពាន់​៧​២​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៤​ពាន់​៤​៨​៧​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​៨​ម៉ឺន​៩​ពាន់​១​៤​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៤​ម៉ឺន​២​ពាន់​៦​៩​៥​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៣​ពាន់​៨​២​២​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​៣​ម៉ឺន​២​ពាន់​៦​៨​៣​នាក់​ ​៕

  • កូវីដ​១​៩​៖​ ​អាមេរិក​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ ​ខណៈ​ ១​ថ្ងៃ​​ មានស្លាប់​ជាង​២​៥​០​០​នាក់ព្រោះជំងឺនេះ​​

    កូវីដ​១​៩​៖​ ​អាមេរិក​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ ​ខណៈ​ ១​ថ្ងៃ​​ មានស្លាប់​ជាង​២​៥​០​០​នាក់ព្រោះជំងឺនេះ​​

    សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​បាន​ពង្រីក​យុទ្ធនាការ​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ទៅលើ​ក្រុម​វេជ្ជបណ្ឌិត​ ​និង​ ​គិលានុបដ្ឋាយិកា​រ​ ​ជា​ក្រុម​ជួរមុខ​ ​ខណៈ​ដែល​ជំងឺ​កូ​វី​ដ​១​៩​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ច្រើនជាង​២​៥​០​០​នាក់​ ​ជា​ប្រចាំថ្ងៃ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ CN​A​ ​។​ ​ប្រភព​ថា​ ​បច្ចុប្បន្ននេះ​ ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​អាមេរិក​ ​រួម​មាន​ទាំង​ ​P​f​i​z​e​r ​Inc​ ​និង​ ​ដៃគូ​អាល្លឺម៉ង់​ B​ioN​T​e​c​h​ S​E​ ​ខណៈ​ដែល​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​បន្ត​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​ផ្តល់​វ៉ាក់សាំង​ ​ទូទាំង​ប្រទេស​។​ ​វ៉ាក់សាំង​មួយទៀត​ ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​Inc​ ​ដែល​ទើប​ទទួល​បានការ​អនុម័ត​ពី​រដ្ឋបាល​អាហារ​និង​ឪ​ស​ថ​អាមេរិក​បន្ទាន់​​ ​នាស​ប្តាហ៍​នេះ​ ​នឹង​ត្រូវ​ប្រើប្រាស់​ផង​ដែរ​៕​

  • មណ្ឌលសុខភាពជ្រោយចង្វារ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញជ្រើសរើស ជាកន្លែងសម្រាប់ ព្យាបាលអ្នកជំងឺ កូវីដ-១៩

    មណ្ឌលសុខភាពជ្រោយចង្វារ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញជ្រើសរើស ជាកន្លែងសម្រាប់ ព្យាបាលអ្នកជំងឺ កូវីដ-១៩

    ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញបានសម្រេចជ្រើសរើសយកទីតាំងមណ្ឌលសុខភាព ជ្រោយចង្វារធ្វើជាកន្លែងចត្តាឡីស័ក និងព្យាបាលអ្នកឆ្លង កូវីដ-១៩។ ការសម្រេចជ្រើសរើសយកទីតាំងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០ ខណៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកនៅ ក្នុង ខណ្ឌដូនពេញ និង មណ្ឌលសុខភាពជ្រោយ ចង្វា សម្រាប់ការពង្រីក កន្លែង ព្យាបាល អ្នកឆ្លងកូវីដ ១៩។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងទាំងពីរខាងលើ ក្រុមការងារក៏បានសម្រេចជាគោលការណ៍ជ្រើសរើសយកទីតាំង មណ្ឌល សុខភាព ជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អាគារសម្រាប់ការធ្វើចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថា ទីតាំង នោះ មានទីធ្លាធំទូលាយអាចសាងសង់ជាអាគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អាគារព្យាបាលអ្នកជំងឺកូវីដ-១៩។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំង បន្ថែម ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅ ឡើយទេ…

  • ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩

    ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជា ទាំងករណីនាំចូល និងករណីឆ្លងក្នុងសហគមន៍។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន មួយវិញទៀត មិនមានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីនោះទេ មានតែអ្នកជាសះស្បើយពីជំងឺនេះចំនួន ៥នាក់៕

  • ក្រសួងសុខាភិបាល ច្រានចោលព័ត៌មាន​ដែលផ្សាយ​ថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»

    ក្រសួងសុខាភិបាល ច្រានចោលព័ត៌មាន​ដែលផ្សាយ​ថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយដែលមានខ្លឹមសារថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»។ ការចេញមកច្រានចោលព័ត៌មាននេះរបស់លោកជំទាវ ឱ វណ្ណឌីន ដោយសារព័ត៌មាននោះ សរសេរអត្ថបទព័ត៌មានខុសនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចាត់ទុកថា អត្ថបទនោះធ្វើឲ្យមានការយល់ច្រឡំ និងបានស្នើឲ្យម្ចាស់អត្ថបទខាងលើ ធ្វើការកែតម្រូវជាបន្ទាន់ផងដែរ។ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួន ១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទូលបាន ២០% នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន ០៣% នៃ ២០% នៃចំនួនប្រជាជនកម្ពុជាសរុប ជាដំណាក់កាលៗ)។ លោកជំទាវបន្តថា វ៉ាក់សាំងដែលកម្ពុជានឹងទទួលបាន តម្រូវឲ្យមានការវាយតម្លៃគុណភាព និងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទើបមជ្ឈមណ្ឌលកូវ៉ាក់ ធ្វើការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។…

  • លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា កុំរំពឹងលើវ៉ាក់សាំងកូវីដ-១៩ រហូតភ្លេចការពារខ្លួន

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា កុំរំពឹងលើវ៉ាក់សាំងកូវីដ-១៩ រហូតភ្លេចការពារខ្លួន

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រូវផ្តេកផ្តួលទៅលើវ៉ាក់សាំងកូវីដ-១៩ រហូតដល់ភ្លេចការពារខ្លួននោះឡើយ។ ក្រោយទទួលព័ត៌មានថា មានប្រទេសមួយចំនួនកំពុងតែចរាចរណ៍ និងប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បានធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរ និងទន្ទឹងរង់ចាំការមកដល់នៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅកម្ពុជា។ ជាពិសេសក្រោយពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសពីការទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានក្តីត្រេកអរ និងសាទរផងដែរ។ ទន្ទឹមនឹងដំណឹងល្អរបស់ពិភពលោកដែលមានរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងការរៀបចំផែនការទិញរបស់កម្ពុជានោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋគ្រប់រូបថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជាផ្នែកមួយចូលរួមការពារប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវមួយនេះ។ ប៉ុន្តែនៅក្នុងពេលរង់ចាំការមកដល់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនក្នុងការការពារខ្លួនដោយអនុវត្តន៍តាមវិធានការ៣ការពារ និង៣កុំ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់នោះឡើយ។ លោកជំទាវ វេជ្ជបណ្ឌិតបន្តថា ទោះបីជាប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងហើយក្ដី ក៏មិនគួរបំភ្លេចចោលនូវវិធានការអនាម័យ និងគម្លាតសង្គមនោះឡើយ។ ព្រោះវីរុសអាចវិវឌ្ឍន៍បន្ថែមទៀត។ សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦២នាក់…