Category: Covid-19

  • កូវីដ​១​៩​៖​ ​ចក្រភពអង់គ្លេស​ចាក់​វ៉ាក់សាំង​លើ​ពលរដ្ឋ​ជិត​១​៤​ម៉ឺន​នាក់​ ​ក្នុង​ពេល​៧​ថ្ងៃ

    កូវីដ​១​៩​៖​ ​ចក្រភពអង់គ្លេស​ចាក់​វ៉ាក់សាំង​លើ​ពលរដ្ឋ​ជិត​១​៤​ម៉ឺន​នាក់​ ​ក្នុង​ពេល​៧​ថ្ងៃ

    ​មនុស្ស​ជិត​១​៤​ម៉ឺន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ចក្រ​អង់គ្លេស​ ​ក្នុង​ពេល​៧​ថ្ងៃ​មកនេះ​ ​ជា​តួលេខ​ដំបូង​ដែល​ត្រូវ​បាន​បង្ហាញ​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​telegraph​ ​នា​ថ្ងៃ​ទី​១​៦​ ​ធ្នូ​នេះ​។ រដ្ឋមន្ត្រី​វ៉ាក់សាំង​ N​a​d​him​ ​Z​a​haw​i​ ​បាន​និយាយ​ថា​ ​មនុស្ស​១​៣​៧​៨​៩​៧​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​រហូត​មកដល់ពេលនេះ​ ​រួម​មាន​ទាំង​ ​១​០​៨​០​០​០​នាក់​នៅ​អង់គ្លេស​, ​៧​៨​៩​៧​នាក់​ ​នៅ​ ​W​ale​s ​និង​ ​៤​០​០​០​នាក់​នៅ​ ​Northern​ ​Ire​land​ ​និង​ ​១​៨​០​០​០​នៅ​ ​Scotland​ ​។​ ​អង់គ្លេស​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួន​៤​០​លាន​ដូ​ស​ ​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​ ​Mat​t​ ​H​an​cock​ ​សង្ឃឹម​ថា​ ​មនុស្ស​រាប់​លាន​នាក់​អា​ចចាក់​បាន​ ​នៅមុន​ថ្ងៃបុណ្យ​គ្រី​ស្មា​ក់​។ របាយការណ៍​នេះ​បាន​បង្ហាញ​ ​នៅមុន​ពេល​កិច្ចប្រជុំ​លើក​ទី​២​ ​របស់​រាជ​\​រដ្ឋាភិបាល​អង់គ្លេស​ ​ទាំង​៤​តំបន់​នេះ​ ​ដោយ​ផ្តោត​លើ​ការ​ប​ន្ថូ​រ​បន្ថយ​ភាព​រឹតត្បិត​ខ្លះ​ ​សម្រាប់​ពិធីបុណ្យ​គ្រី​ស្មា​ក់​៕​​

  • ធនាគារពិភពលោកព្យាការណ៍សេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងងើបឡើងវិញ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩

    ធនាគារពិភពលោកព្យាការណ៍សេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងងើបឡើងវិញ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩

    យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) បង្ហាញនៅក្នុងរបាយការណ៍មួយ ឈ្មោះ Restrained Recovery ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា បានសរសេរថា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បន្តរងគ្រោះដោយសារឥទ្ធិពល នៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ច កំពុងចាប់ផ្តើម កម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដក២ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញ ហើយលូតលាស់ បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។ សេចក្ដីប្រកាសព័ត៌មាន របស់ World Bank បានឲ្យដឹងទៀតថា នៅពេលដែលមានការធូរស្រាលបន្តិច នៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិត ដែលមិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយមួយផ្នែកក្នុងការទ្រទ្រង់ ដល់ផ្នែកទទួលទានប្រើប្រាស់ ឲ្យនៅស្ថិតស្ថេរ ហើយអតិផរណា ក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។ យោងតាមរបាយការណ៍នោះ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។ របាយការណ៍បញ្ជាក់ថា ទោះបីជាការនាំចេញសរុប នៃផលិតផលកមន្តសាល បានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនោះ ក៏ដោយ ក៏កំណើននៅតែបន្តមាន ក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត…

  • អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៧នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ

    អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៧នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ

    យោងតាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា អ្នកជំងឺ Covid-19 ចំនួន៧នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន៥ នាក់ និងអ្នកដំណើចូលមកកម្ពុជាចំនួន ២ នាក់ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៦ធ្នូ ឆ្នាំ២០២០។ ជាមួយគ្នានោះ ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចា្យ ងី ម៉េង បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនោះ ។ ជាមួយគ្នានោះ លោកប្រធានមន្ទីរពេទ្យបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 ។ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៥ធ្នូឆ្នាំ២០២០មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៧នាក់។ អ្នកជាសះស្បើយទាំង៧នាក់មាន៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្នុងនោះមាន កុមារជនជាតិខ្មែរ អាយុ១២ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ទី២ បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ អាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ, ទី៣ បុរសជនជាតិខ្មែរអាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ…

  • ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​កូរ៉េ​ខាងត្បូង​ ​Cell​trio​n ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ករណី​ពិសេស

    ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​កូរ៉េ​ខាងត្បូង​ ​Cell​trio​n ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ករណី​ពិសេស

    ​កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​គ្រូពេទ្យ​អាច​គ្រប់គ្រង​ការ​ព្យាបាល​ដោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​សែល​ទ្រី​អន​ (​Cell​trio​n) ​ដល់​អ្នកជំងឺ​ ​ដែល​មាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​ក្រុមហ៊ុន​ ​សែល​ទ្រី​អន​ ​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​ធ្វើ​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី​២​ ​និង​ទី​៣​ ​សម្រាប់​វ៉ាក់សាំង​ C​T​-​P​59 ​ហើយ​គ្រោង​នឹង​ស្វែងរក​ការ​យល់ព្រម​អោយ​ប្រើប្រាស់​បន្ទាន់​ ​សម្រាប់​ការ​ព្យាបាល​មុន​ដំណាច់​ឆ្នាំ​២​០​២​០​នេះ​ ​។​ ​បើ​តាម​មន្ត្រី​ទីភ្នាក់ងារ​ទប់​ស្កាត់​ ​និង​ការពារ​ជំងឺ​កូរ៉េ​ខាងត្បូង​លោក​ K​w​on Jun-​wook​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ការ​ព្យាបាល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​ផ្តល់​ជូន​អ្នកជំងឺ​ដំបូង​ក្នុងពេលឆាប់ៗ​នេះ​ហើយ​ ​៕

  • ​តម្លៃ​ប្រេងឥន្ធនៈ​យន្តហោះ​ងើបឡើង​វិញ​ ​ក្រោយ​មាន​តម្រូវ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​​ ​និង​ចរាចរណ៍​នៃ​អ្នក​ធ្វើដំណើរ​ក៏​ចាប់ផ្តើម​មាន​ជា​បណ្តើរៗ

    ​តម្លៃ​ប្រេងឥន្ធនៈ​យន្តហោះ​ងើបឡើង​វិញ​ ​ក្រោយ​មាន​តម្រូវ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​​ ​និង​ចរាចរណ៍​នៃ​អ្នក​ធ្វើដំណើរ​ក៏​ចាប់ផ្តើម​មាន​ជា​បណ្តើរៗ

    ​អន្តរជាតិ​៖​ ​ទី​ផ្សារ​ប្រេងឥន្ធនៈ​យន្តហោះ​នៅ​លើ​ពិភពលោក​ ​បាន​វិលត្រឡប់​មក​មានជីវិត​ឡើងវិញ​ ​ដោយសារតែ​មាន​តម្រូវ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ឡើងវិញ​, ​ចរាចរណ៍​នៃ​អ្នក​ធ្វើដំណើរ​មាន​ជា​បណ្តើរៗ​ ​ហើយ​រំពឹង​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នឹង​ជ​ម្រុ​ញ​ឲ្យ​មាន​ជើង​ហោះហើរ​អន្តរជាតិ​កាន់តែ​ច្រើន​នៅ​ក្នុង​ឆ្នាំ​២​០​២​១​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ ការ​ចម្រាញ់​ប្រេង​យក​ប្រាក់ចំណេញ​ពី​ប្រេងឥន្ធនៈ​ ​មានការ​កើន​ឡើង​ក្នុងរយៈពេល​ជាច្រើន​ខែ​ ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​ៗ​ទាំងអស់​នៅ​ក្នុង​ខែ​ធ្នូ​នេះ​ ​ដោយមាន​ក្តី​រំពឹង​ថា​ ​នឹង​មាន​តម្រូវ​ការ​កាន់តែ​ច្រើន​សម្រាប់​ឆ្នាំ​២​០​២​១​ ​ជាមួយ​ក​ម្រិ​ត​ប្រាក់ចំណេញ​នៅ​សហរដ្ឋអាមេរិក​ ​និង​ ​អឺរ៉ុប​ ​ត្រូវ​បាន​គាំទ្រ​តាមរយៈ​ការ​មាន​ឡើងវិញ​ ​នៃ​ទំហំ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ ​និង​ ​នៅ​តំបន់​អា​ស៊ាន​ ​មានការ​គាំទ្រ​តាមរយៈ​មាន​ការធ្វើដំណើរ​ឡើងវិញ​ ​។​ ការ​ចម្រាញ់​ប្រេង​យន្តហោះ​ ​នៅ​តំបន់​អាស៊ី​ ​ដែល​ជាទី​ផ្សារ​ប្រេង​កំពូល​របស់​ពិភពលោក​នោះ​ ​បាន​កើន​ឡើង​៥​៨​០​ភាគរយ​ ​ហើយ​តម្លៃ​នាំចេញ​ ​បាន​កើន​ឡើង​៤​៥​ភាគរយ​ ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែកញ្ញា​ ​ទៅ​រក​ក​ម្រិ​ត​ខ្ពស់​បំផុត​គិត​ចាប់តាំង​ពី​ខែ​មីនា​មក​ ​។​ ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន​ ​Wood​ ​Ma​c​ken​z​i​e​ ​នៅ​សិង្ហបុរី​ ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២​០​២​១​ ​តម្រូវ​ការ​ប្រេងឥន្ធនៈ​យន្តហោះ​នៅ​តំបន់​អា​ស៊ាន​ ​នឹង​មាន​ចំនួន​១​.​៤​លាន​បា​រ៉ែ​ល​ក្នុងមួយថ្ងៃ​ ​៕

  • សហរដ្ឋអាមេរិក​គ្រោង​នឹង​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​នៅ​ចុង​ស​ប្តាហ៍​នេះ

    សហរដ្ឋអាមេរិក​គ្រោង​នឹង​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​នៅ​ចុង​ស​ប្តាហ៍​នេះ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នឹង​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​នៅ​ចុង​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​រក​ឃើញ​ថា​ ​វ៉ាក់សាំង​ក្រុមហ៊ុន​នេះ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ខ្ពស់​រហូតដល់​៩​៥​% ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​ចេញផ្សាយ​ទិន្នន័យ​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​Modern​a​ ​ខាងលើ​នេះ​ ​នៅមុន​កិច្ចប្រជុំ​គណៈកម្មាធិការ​វ៉ាក់សាំង​ ​ដែល​នឹង​បើក​ការពិភាក្សា​អំពី​វា​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​ )​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​អនុញ្ញាត​អោយ​ប្រើប្រាស់​ឬ​យ៉ាងណា​ ​។​ ប្រសិនបើ​វ៉ាក់សាំង​នេះ​ ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​ពិតមែន​នោះ​ ​វា​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទី​២​ហើយ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​៕

  • ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​ធ្វើ​ច​ត្តាឡី​ស័ក​លើក​ទីបី​ ​បន្ទាប់ពី​បាន​ទាក់ទង​ជាមួយ​មនុស្សម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​ធ្វើ​ច​ត្តាឡី​ស័ក​លើក​ទីបី​ ​បន្ទាប់ពី​បាន​ទាក់ទង​ជាមួយ​មនុស្សម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    អ៊ីស្រាអែល​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​លោក​ ប៊ិ​ន​ចា​មីន​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​កំពុង​ ​ធ្វើ​ច​ត្តាឡី​ស័ក​ជាថ្មី​ម្តងទៀត​ ​បន្ទាប់ពី​បាន​ទាក់ទង​ជាមួយ​មនុស្សម្នាក់​ ​ដែល​ក្រោយមក​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​នេះ​បើ​តាម​ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ R​T​ ​នៅ​យប់​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​ក៏បាន​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ចំនួន​០​២​ដង​រួចមក​ហើយ​ផង​ដែរ​ ​កាលពី​ថ្ងៃអាទិត្យ​ ​និង​ថ្ងៃចន្ទ​ស​ប្តាហ៍​កន្លងទៅ​ ​ប៉ុន្តែ​យោង​តាម​ការណែនាំ​ស្តីពី​មេរោគ​នេះ​ ​លោក​ត្រូវតែ​ធ្វើ​ច​ត្តាឡី​ស័ក​រហូតដល់​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​។​ ​នេះ​ជា​លើក​ទី​៣​ហើយ​ ​ដែល​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​ធ្វើ​ច​ត្តាឡី​ស័ក​ដោយសារតែ​ជំងឺ​Co​v​i​d​-19 ​ប៉ុន្តែ​រហូតមក​ទល់​ពេលនេះ​ ​លោក​មិនបាន​ឆ្លង​វី​រុ​ស​នេះ​នោះ​ទេ​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​រូប​នេះ​ ​នឹង​ធ្វើ​ច​ត្តាឡី​ស័ក​ហូត​ដល់​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ​ប្រធាន​តុលាការ​កំពូល​របស់​គណបក្ស​ ​L​i​ku​d​ ​លោក​ ​មី​ឆែល​ ក្លេណើ ​កាលពី​ស​ប្តាហ៍​មុន​ ​ខណៈ​ដែល​លោក​ ក្លេណើ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៧​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​២​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៧​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​២​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៣​លាន​៧​៨​ម៉ឺន​៩​ពាន់​៤​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៤​ម៉ឺន​៦​១​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​១​លាន​៧​៩​ម៉ឺន​៨​ពាន់​៣​៩​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៧​លាន​១​៤​ម៉ឺន​២​ពាន់​២​០​៧​នាក់​ ​ស្លាប់​ចំនួន​៣​១​ម៉ឺន​១​ពាន់​៥​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​៣​ពាន់​៣​២​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​៣​ម៉ឺន​២​ពាន់​៩​០​៨​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៤​ពាន់​១​៣​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​៥​ម៉ឺន​៥​ពាន់​៧​៩​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៩​៧​ម៉ឺន​៤​ពាន់​២​៥​៨​នាក់​ ​ស្លាប់​១​៨​ម៉ឺន​២​ពាន់​៨​៥​៤​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៦​ម៉ឺន​៧​ពាន់​៨​៦​២​នាក់​ ​៕

  • អ្នកដែលបានចូលហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ត្រូវទៅធ្វើតេស្ត ជាបន្ទាន់

    អ្នកដែលបានចូលហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ត្រូវទៅធ្វើតេស្ត ជាបន្ទាន់

    ក្រសួងសុខាភិបាល៖ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលប្រកាសថា ដោយសារមានបុរសអ្នកជំងឺកូវីដ-១៩ម្នាក់ ធ្លាប់អង្គុយក្នុងហាងកាហ្វេឈ្មោះ (hidden coffee ) ដូច្នេះ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលអង្គុយពិសារក្នុងហាងកាហ្វេ ឈ្មោះ ( hidden coffee ) ដែលមានទីតាំងផ្លូវលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ១៥និង៣០នាទី កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ត្រូវប្រញាប់ទៅធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ។ ក្រសួងក៏បានអំពាវនាវឲ្យអ្នកទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត ៕កឹម ទៀង

  • ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    ក្រសួងសុខាភិបាលបានបញ្ជាក់ថាថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ បានជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះទេ។