Category: Covid-19

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទទួលស្គាល់​ថា​ ​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទទួលស្គាល់​ថា​ ​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ ​លោក​ ​Will​i​am​ ​Bar​r ​នឹង​លាលែង​ពី​តំណែង​នៅ​ស​ប្ដាហ៍​ក្រោយនេះ​ ​មុន​ពេលថ្ងៃ​បុណ្យណូអែល​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​លោក​ ​Will​i​am​ ​Bar​r ​បាន​និយាយ​ថា​ ​រូបលោក​នឹង​លាលែង​ពី​តំណែង​ជា​រដ្ឋ​ម​ន្រ្តី​យុត្តិធម៌​អាមេរិក​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បើ​តាម​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អគ្គ​រដ្ឋអាជ្ញា​រង​ ​និង​អនុ​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​លោក​ J​e​f​f​ ​Rose​n ​នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ស្ដីទី​ ​ក្រោយ​ការ​ចាកចេញ​របស់​លោក​ ​Will​i​am​ ​Bar​r ​៕

  • សហរដ្ឋអាមេរិក​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង​ញូ​យ៉​ក

    សហរដ្ឋអាមេរិក​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទីក្រុង​ញូ​យ៉​ក

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដំបូង​របស់​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​ដោយ​ចាប់ផ្តើម​នៅ​ទីក្រុង​ញូ​យ៉​ក ​ខណៈ​ចំនួន​ស្លាប់​ដោយសារ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​កើន​ឡើង​ជិត​៣​០​ម៉ឺន​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទីក្រុង​ញូ​វ​យ៉​ក ​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​បុគ្គលិក​ថែទាំ​សុខាភិបាល​ប​ស់​ពួកគេ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​ ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​រដ្ឋ​លោក​ ​And​r​e​w​ ​And​r​e​w​o​m​o ​។​ សូម​រំលឹក​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​រាប់​លាន​ដូ​ស​ ​ត្រូវ​បាន​ប្រមូល​សម្រាប់​ចែកចាយ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បន្ទាប់ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​៕

  • ​ហ្វីលីពីន​ចង់​បញ្ជាទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​៥​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c

    ​ហ្វីលីពីន​ចង់​បញ្ជាទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​៥​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c

    ​ហ្វីលីពីន​៖​ ​ហ្វីលីពីន​ចង់​សម្រេចកិច្ច​ចរចា​ជាមួយ​ក្រុមហ៊ុន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​ដើម្បី​ទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​៥​លាន​ដូ​ស​ ​ពី​ក្រុមហ៊ុន​របស់​ចិន​មួយ​នេះ​ ​ដោយ​ត្រូវ​ប្រគល់​វ៉ាក់សាំង​នៅ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទន្ទឹមគ្នា​ ​ប្រធាន​វ៉ាក់សាំង​របស់​ហ្វីលីពីន​ ​លោក​ ​Car​l​it​o ​G​a​l​v​e​z​ ​បាន​បញ្ជាក់​ថា​ ​មន្ត្រី​ហ្វីលីពីន​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​កន្លងទៅ​ ​ហើយនឹង​មាន​ជំនួប​មួយផ្សេងទៀត​នៅ​ស​ប្តាហ៍​នេះ​ ​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ ​។​ ដោយឡែក​ប្រធានាធិបតី​ហ្វីលីពីន​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ ​ដែល​បាន​បន្ត​ទំនាក់ទំនង​យ៉ាង​កក់ក្តៅ​ជាមួយ​រដ្ឋាភិបាល​ចិន​ ​ចង់​អោយ​ប្រជាជន​ហ្វីលីពីន​ប្រមាណ​១​០​៨​លាន​នាក់​នោះ​ ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដោយ​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី ​ឬក៏​ចិន​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​១​លាន​៣​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​១​លាន​៣​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៣​លាន​១​៨​ម៉ឺន​១​៨​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​២​ម៉ឺន​៧​ពាន់​៣​៦​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​១​លាន​៣​១​ម៉ឺន​២​២​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៦​លាន​៩​៤​ម៉ឺន​១​ពាន់​៩​៨​៦​នាក់​ ​ស្លាប់​ចំនួន​៣​០​ម៉ឺន​៨​ពាន់​៤​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៨​៦​ម៉ឺន​៩​ពាន់​៨​៩​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​០​ម៉ឺន​៦​ពាន់​៥​០​៧​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៣​ពាន់​៧​៤​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​២​ម៉ឺន​១​ពាន់​៨​៣​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៩​២​ម៉ឺន​៩​ពាន់​៤​០​៩​នាក់​ ​ស្លាប់​១​៨​ម៉ឺន​១​ពាន់​៩​៤​៥​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​ម៉ឺន​៦​ពាន់​៨​៥​នាក់​ ​៕

  • ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីដែលបានធ្វើចត្តាឡីស័ក និងបានធ្វើតេស្ដគ្រប់៣លើកហើយ អវិជ្ជមាន អាចចូលធ្វើការបាន

    ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីដែលបានធ្វើចត្តាឡីស័ក និងបានធ្វើតេស្ដគ្រប់៣លើកហើយ អវិជ្ជមាន អាចចូលធ្វើការបាន

    ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីដែលបានធ្វើចត្តាឡីស័ក និងបានធ្វើតេស្ដគ្រប់៣លើកហើយ អវិជ្ជមាន អាចចូលធ្វើការបាន ចាប់ពីថ្ងៃ១៥ធ្នូឆ្នាំ២០២០តទៅ។

  • រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣នាក់បន្ថែមទៀត

    រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣នាក់បន្ថែមទៀត

    ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣នាក់ ក្នុងនោះ ០២នាក់ជាករណីនាំចូលមកកម្ពុជា និង០១នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងបានព្យាបាលជាសះស្បើយបានចំនួន ៣នាក់ ដែលជាអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៕

  • ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់ ម្នាក់ជា​កូនអាយុ១ឆ្នាំ និង២នាក់ទៀត ជាករណីនាំចូល

    ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់ ម្នាក់ជា​កូនអាយុ១ឆ្នាំ និង២នាក់ទៀត ជាករណីនាំចូល

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករកឃើញវិជ្ជមាន២នាក់ផ្សេងទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ដោយឡែក ចំនួន ៣នាក់ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាសះស្បើយអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ។ អ្នកទាំង៣នាក់ដែលវិជ្ជមានកូវីដ១៩ រួមមាន៖ ១៖ កុមារាជនជាតិខ្មែរ អាយុ១ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រស់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ សូមគត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន ១០៥នាក់ ដែលនៅក្នុងនេះ មានស្ត្រីខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន១០៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន…

  • អគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដំណឹងឲ្យអ្នកដែលធ្វើចត្តឡីស័ករយៈពេល១៤ថ្ងៃត្រឹមត្រូវរួចហើយ ចូលចូលធ្វើការបាន

    អគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដំណឹងឲ្យអ្នកដែលធ្វើចត្តឡីស័ករយៈពេល១៤ថ្ងៃត្រឹមត្រូវរួចហើយ ចូលចូលធ្វើការបាន

    យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃ១៤ធ្នូឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រោយពីការប្រកាសរបស់ក្រសួងសុខាភិបាលអំពីលទ្ធផលនៃការធ្វើតេស្ដលើកទី៣ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺទទួលបានលទ្ធផលអវិជ្ជមាន។ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងដល់សមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានធ្វើតេស្ដលើកទី៣ និងធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃរួចហើយ អាចមកបំពេញការងារជាធម្មតាបាន ពុំមានការធ្វើតេស្ដលើកទី៤ទេ។ ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានណែនាំឲ្យអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវដូចជា ពាក់ម៉ាសជាប់ជានិច្ច, លាងដៃជាមួយសាប៊ូ និងទឹកស្អាតឬជាមួយអាកុល ឬទឹកជែលសម្រាប់លាងដៃឲ្យបានញឹកញាប់, មិនមានជួបជុំគ្នាកុះករច្រើនលើសពី២០នាក់ និងត្រូវរក្សាគម្លាតសុវត្ថិភាព ឲ្យលើសពីមួយម៉ែត្រកន្លះឡើងទៅជាដើម៕កឹម ទៀង

  • វ៉ាក់សាំង​ ​Co​v​i​d​-19 ​​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ដឹកជញ្ជូនតាមយន្តហោះ​ទៅដល់​​កាណាដា

    វ៉ាក់សាំង​ ​Co​v​i​d​-19 ​​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ដឹកជញ្ជូនតាមយន្តហោះ​ទៅដល់​​កាណាដា

    ​កាណាដា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​ថ្លែង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ក្រុម​ដំបូង​បាន​ដឹកជញ្ជូន​តាមយន្តហោះ​មកដល់​ទឹកដី​កាណាដា​ហើយ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ខណៈ​ប្រជាជន​កាណាដា​មួយ​ចំនួន​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃចន្ទ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​កាណាដា​ ​និង​ ​សហរដ្ឋអាមេរិក​ ​ក្លាយ​ជា​ប្រទេស​លោក​ខាងលិច​ដំបូងបង្អស់​ ​បន្ទាប់ពី​អង់គ្លេស​ដែល​បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​។​ វ៉ាក់សាំង​ក្រុម​ដំបូង​ចំនួន​៣​ម៉ឺន​ដូ​ស​ខាងលើ​នេះ​ ​នឹង​ត្រូវ​ដាក់​ប្រើប្រាស់​ទៅកាន់​១​៤​កន្លែង​ទូទាំង​ប្រទេស​កាណាដា​ ​។​ ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ ​រួម​ទាំង​មនុស្សចាស់​ជរា​នៅ​ក្នុងមណ្ឌល​ថែទាំ​ ​និង​បុគ្គលិក​ថែទាំ​សុខភាព​ ​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ ​៕

  • នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​ក្នុង​មន្ទីរពេទ្យ​អាហ្វ្រិក​ខាងត្បូង

    នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​ក្នុង​មន្ទីរពេទ្យ​អាហ្វ្រិក​ខាងត្បូង

    ​ស្វា​ស៊ី​ឡង់​៖​ ​នាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​បាន​ទទួល​មរណភាព​នៅ​ក្នុង​អាយុ​៥​២​ឆ្នាំ​ ​បន្ទាប់ពី​លោក​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​អស់​រយៈពេល​០​២​ស​ប្តាហ៍ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ធំ​មួយ​ ​ក្នុង​ប្រទេសជិតខាង​ខ្លួន​ ​គឺ​អាហ្វ្រិក​ខាងត្បូង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ឧបនាយករដ្ឋមន្ត្រី​ស្វា​ស៊ី​ឡង់​ ​លោក​ ធឹ​ម​បា​ ​ម៉ា​ស៊ូ​គូ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ព្រះមហាក្សត្រ​របស់យើង​ ​បាន​ត្រាស់បង្គាប់​ឲ្យរូ​ប​ខ្ញុំ​ជម្រាប​ជូនដំណឹង​ក៏​ក្រៀមក្រំ​បំផុត​ ​ទៅកាន់​ប្រជាជាតិ​របស់យើង​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​បាន​ទទួល​មរណភាព​ហើយ​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​លោក​ ​អាំ​ប្រូស​ ដ្លា​មីនី​ ​ត្រូវ​បាន​គេ​ប្រកាស​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លងទៅ​ថា​ ​រូបលោក​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ប៉ុន្តែ​លោក​​​មាន​សុខភាព​ល្អ​ធម្មតា​ ​។​ ​លោក​ ដ្លា​មីនី​ ​គឺ​អ្នកជំនួញ​ ​ប៉ុន្តែ​ក៏​អ្នកនយោបាយ​មួយ​រូប​ផង​នោះ​ ​ត្រូវបានតែងតាំងជា​នាយក​រដ្ឋ​ម​ន្រ្តី​ស្វា​ស៊ី​ឡង់​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​៕