Category: Covid-19

  • ​កូរ៉េ​ខាងត្បូង​បញ្ជា​អោយ​បិទ​សាលារៀន​ ​ស្រប​ពេល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ​កូរ៉េ​ខាងត្បូង​បញ្ជា​អោយ​បិទ​សាលារៀន​ ​ស្រប​ពេល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​អោយ​បិទ​សាលារៀន​ ​គិត​ចាប់ពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​តទៅ​ ​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​និង​តំបន់​ក្បែរ​ខាង​គ្នា​ ​ខណៈ​ដែល​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ ​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដ៏​អាក្រក់​បំផុត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បណ្តាសា​លា​រៀន​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅជា​ការសិក្សា​តាម​អន​ឡា​ញ​វិញ​ ​រហូតដល់​ដំណាច់ខែ​ធ្នូ​នេះ​ ​ដែល​វា​ជា​ចំណាត់​ការ​ចុងក្រោយ​នៃ​វិធានការ​រក្សា​គ​ម្លា​ត​សង្គម​ ​ដែល​រហូតមក​ទល់​ពេលនេះ​ ​បាន​បរាជ័យ​ ​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​។​ ​ការ​បិទ​សាលារៀន​ ​គឺជា​ជំហាន​ឆ្ពោះទៅ​រកការ​ដាក់​ចេញ​នូវ​វិធានការ​ណ៍​ផ្លាស់ប្តូរ​គ​ម្លា​ត​សង្គម​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​ខណៈ​វិធានការ​នេះ​ ​នឹង​រាំង​ខ្ទប់​ដល់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី​បួន​នៅ​អាស៊ី​មួយ​នេះ​ ​។​ សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​នេះ​ ​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​សរុប​៤​ម៉ឺន​៣​ពាន់​៤​៨​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៥​៨​៧​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​សរុប​៣​ម៉ឺន​២​ពាន់​១​០​២​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ភែ​ន​ ​ព្រមទាំង​មន្ត្រី​កំពូល​ៗ​អាមេរិក​ដទៃទៀត​ ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ភែ​ន​ ​ព្រមទាំង​មន្ត្រី​កំពូល​ៗ​អាមេរិក​ដទៃទៀត​ ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​អនុ​ប្រធានាធិបតី​លោក​ ​ម៉ៃ​ ភែ​ន​ ​ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ដទៃទៀត​ ​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ មន្ត្រី​កំពូល​ៗ​នៅ​សេតវិមាន​ ​និង​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​ទៀត​របស់​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុងរយៈពេល​១​០​ថ្ងៃខាងមុខ​ទៀត​នេះ​ ​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ថា​តើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ភ្លាម​ៗ​ដែរ​ទេ​ ​ដោយសារតែ​រូបលោក​ធ្លាប់​ឆ្លង​ ​និង​ជាសះស្បើយ​ឡើងវិញ​ពី​ជំងឺ​នេះ​ ​។​ ម្យ៉ាង​វិញទៀត​ ​គេ​ក៏​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​តើ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​ ​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​ព្រមទាំង​មន្ត្រី​នៃ​ក្រុម​ការងារ​របស់​លោក​ ​បៃ​ដិ​ន​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ដែរ​ ​ឬក៏​អត់​នោះ​ដែរ​ ​៕

  • ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ចាប់ផ្តើម​ដឹក​ចេញពី​រោងចក្រ​ផលិត​នៅ​រដ្ឋ​ ​M​i​c​h​i​gan​ ​ដើម្បី​ចែកចាយ​ទៅកាន់​រដ្ឋ​ផ្សេងៗរបស់សហរដ្ឋអាមេរិក

    ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​ចាប់ផ្តើម​ដឹក​ចេញពី​រោងចក្រ​ផលិត​នៅ​រដ្ឋ​ ​M​i​c​h​i​gan​ ​ដើម្បី​ចែកចាយ​ទៅកាន់​រដ្ឋ​ផ្សេងៗរបស់សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​នេះ​ថា​ ​រថយន្ត​កុងតឺន័រ​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដំបូង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​បាន​បើក​ចេញពី​រោងចក្រ​ផលិត​នៅ​រដ្ឋ​មី​ឈីហ្គែ​ន​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​យកទៅ​ចែកចាយ​អោយ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​ ​។​ ក្នុង​ដំណាក់កាល​ដំបូង​ ​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​សត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចែកចាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​ហើយ​បើ​តាម​ក្រុម​មន្ត្រី​អាមេរិក​នោះ​ ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​នឹង​ត្រូវធ្វើ​ជា​ដំណាក់កាល​ ​ដោយ​ក្នុង​ដំណាក់កាល​ដំបូង​ ​នឹង​ទៅដល់​មណ្ឌល​ចែកចាយ​ចំនួន​១​៤​៥​កន្លែងនៅ​ចន្ទ​នេះ​ ​។​ ដោយឡែក​គោលដៅ​ចំនួន​៤​២​៥​កន្លែងផ្សេង​ទៀ​តនឹង​ទទួល​បាន​វ៉ាក់សាំង​នៅ​ថ្ងៃអង្គារ​ ​និង​៦​៦​កន្លែង​ទៀត​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​៕

  • ​គូ​វ៉ែត​បើកភ្លើងខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់

    ​គូ​វ៉ែត​បើកភ្លើងខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់

    ​គូ​វ៉ែត​៖​ ​ក្រសួងសុខាភិបាល​គូ​វ៉ែត​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បាន​បើកភ្លើង​ខៀវ​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Arab​ ​News​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ក្រសួងសុខាភិបាល​គូ​វ៉ែ​ទ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​t​e​c​h​ ​ក្នុង​ករណី​បន្ទាន់​ ​ខណៈ​ក្រសួង​បាន​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះឈ្មោះ​ជាមុន​ ​ដើម្បី​ទទួល​វ៉ាក់សាំង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ។ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រទេស​ឈូងសមុទ្រ​អា​រ៉ាប់​ពីរ​ទៀត​ ​គឺ​អា​រ៉ាប់​រួម​ ​និង​បា​រ៉ែ​ន​ក៏បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​p​harm​ ​ផង​ដែរ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​០​លាន​៨​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៥​០​លាន​៨​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​២​លាន​៦​៣​ម៉ឺន​៩​ពាន់​៨​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​១​ម៉ឺន​៨​ពាន់​៧​៥​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​០​លាន​៨​៥​ម៉ឺន​៩​ពាន់​៥​៦​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៦​លាន​៧​៣​ម៉ឺន​៧​ពាន់​២​៦​៧​នាក់​ ​ស្លាប់​ចំនួន​៣​០​ម៉ឺន​៦​ពាន់​៤​៥​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៧​២​ម៉ឺន​៤​ពាន់​៤​៣​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៨​៨​ម៉ឺន​៤​ពាន់​៧​១​៦​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៣​ពាន់​៣​៩​៣​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​៨​ម៉ឺន​៧​ពាន់​៦​០​៨​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៩​០​ម៉ឺន​១​ពាន់​៩​៩​០​នាក់​ ​ស្លាប់​១​៨​ម៉ឺន​១​ពាន់​៤​១​៩​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៩​៨​ម៉ឺន​២​ពាន់​៩​៥​៣​នាក់​ ​៕

  • ថ្ងៃនេះមាន ២អ្នក ជាសះស្បើយពីជំងឺកូវីដ-១៩ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    ថ្ងៃនេះមាន ២អ្នក ជាសះស្បើយពីជំងឺកូវីដ-១៩ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    កូវីដ-១៩ ៖ ព្យាបាលជាសះស្បើយ ០២នាក់ទៀត និង «គ្មាន» ករណីឆ្លងក្នុងសហគមន៍បន្ថែមទេ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០៖ អ្នកឆ្លងសរុប = ៣៥៩ នាក់ អ្នកឆ្លងក្នុងសហគមន៍ = ៤០ នាក់ អ្នកជាសះស្បើយ = ៣០៩ នាក់។

  • រដ្ឋបាលខណ្ឌច្បារអំពៅ ទទួលអំណោយជាអង្ករ ពីសប្បុរសជន ដេីម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ ១៩ ក្នុងមូលដ្ឋាន

    រដ្ឋបាលខណ្ឌច្បារអំពៅ ទទួលអំណោយជាអង្ករ ពីសប្បុរសជន ដេីម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌  និងការទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ ១៩ ក្នុងមូលដ្ឋាន

    ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌច្បារអំពៅ បានទទួលអំណោយរបស់លោកញ៉ូង ផាត និង ក្រុមគ្រួសារ ជាអង្ករចំនួន ៣តោន ដេីម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ ១៩ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។ ក្នុងឱកាសនេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពៅទឹកដ៏សប្បុរសរបស់លោក ញ៉ូង ផាត និង ក្រុមគ្រួសារ ដែលបានឧបត្ថម្ភអង្ករ ដេីម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ នៃការរីករាលដាលជម្ងឺកូវីដ ១៩ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នាពេលនេះ ។ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជូនពរ លោក និងក្រុមគ្រួសារ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយប៊ុនធី និង វ៉ាន់លុក

  • ​អង្គការសុខភាព​ពិភពលោក​កំពុង​ពិចារណា​ក្នុង​ការអនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r, ​Modern​a​ ​និង​ ​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់

    ​អង្គការសុខភាព​ពិភពលោក​កំពុង​ពិចារណា​ក្នុង​ការអនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r, ​Modern​a​ ​និង​ ​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់

    ​ស្វីស​៖​ ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ស​ថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​, ម៉ូឌែ​ណ​ ​និង​អា​ស្រ្តាហ្សេណេ​កា​ ​កំពុង​ស្ថិត​ក្នុង​ការពិចារណា​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក្នុង​ពេល​ពីរ​ទៅ​បី​ស​ប្តាហ៍​ទៀត​ ​មុននឹង​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចំនួន​១​០​ហើយ​បាន​ចាប់អារម្មណ៍​ដាក់ពាក្យ​មកកាន់​អង្គការ​អន្តរជាតិ​នេះ​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​ ​ធ្វើការ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ពួកគេ​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​ បើ​តាម​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នោះ​ ​ខ្លួន​អាច​នឹង​អនុម័ត​ឲ្យ​វ៉ាក់សាំង​ទាំង​បី​ខាងលើ​នេះ​ ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​បើ​ទោះបីជា​និយ័ត​ករ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ ​មិនទាន់​អាច​ពិនិត្យ​វ៉ាក់សាំង​បាន​លម្អិត​ដោយខ្លួនឯង​ក៏ដោយ​ ​៕

  • សហរដ្ឋអាមេរិក​សម្រេច​អនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    សហរដ្ឋអាមេរិក​សម្រេច​អនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​អាមេរិក​៖​ ​ទីបំផុត​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​អនុ​ញ្ញាតិ​ឲ្យ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ប្រើប្រាស់​ជាបន្ទាន់​នៅ​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទន្ទឹមគ្នា​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​ការប្រើប្រាស់​ជាបន្ទាន់​ត្រូវ​បាន​ផ្តល់​ជូន​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​អំពី​វ៉ាក់សាំង​ ​និង​ផលិតផល​ជីវសាស្ត្រ​ពាក់ព័ន្ធ​ ​។​ ​បើ​តាម​ ​F​D​A​ ​ការបញ្ជូន​វ៉ាក់សាំង​៣​លាន​ដូ​ស​ដំបូង​ ​ទៅកាន់​តំបន់​ប្រឈម​មុខ​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ស​ប្តាហ៍​ក្រោយ​ ​។​ សូម​ជម្រាប​ថា​ ​ការអនុញ្ញាត​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ក្រុម​ទីប្រឹក្សា​ខាងក្រៅ​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ ស្បតិ៍​ស​ប្តាហ៍​នេះ​ ​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​១​៧​ទល់​៤​ ​ចំពោះ​វ៉ាក់សាំង​នេះ​ ​ដោយ​សម្រេច​ថា​ ​គុណប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហា​និ​ភ័យ​សម្រាប់​ការប្រើប្រាស់​ដោយ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​១​៦​ឆ្នាំ​ឡើង​ទៅ​ ​៕

  • ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ច្រានចោល​ព័ត៌មាន​ថា​ ​មាន​មនុស្ស​០​៦​នាក់​ស្លាប់​ ​ដោយសារ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

    ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ច្រានចោល​ព័ត៌មាន​ថា​ ​មាន​មនុស្ស​០​៦​នាក់​ស្លាប់​ ​ដោយសារ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​បាន​ចេញមុខ​ច្រានចោល​ ​បន្ទាប់ពី​ព័ត៌មាន​ដែល​បន្ត​ចែកចាយ​ពាល​ពេញ​បណ្តាញទំនាក់ទំនងសង្គម​ថា​ ​មាន​មនុស្ស​០​៦​នាក់​បាន​ស្លាប់​ ​ដោយសារតែ​ទទួលការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​នៅ​ដំណាក់កាល​ចុងក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​លោក​វេជ្ជបណ្ឌិត​ B​our​l​a​ ​បាន​និយាយ​ថា​ ​ការ​អះអាង​ខាងលើ​នេះ​ ​គឺ​មាន​ផ្នែក​មិន​ពិត​ច្រើនជាង​ពិត​ ​ពីព្រោះ​ក្នុងចំណោម​មនុស្ស​០​៦​នាក់​ដែល​បាត់បង់ជីវិត​នោះ​ ​គឺ​មានតែ​០​២​នាក់​ប៉ុណ្ណោះ​ ​ដែល​ទទួលការ​តេ​ស្ត​វ៉ាក់សាំង​ ​ហើយ​០​៤​នាក់​ទៀត​គ្មាន​ជាប់​ទាក់ទង​នឹង​វ៉ាក់សាំង​នោះ​ទេ​ ​។​ ចំពោះ​បញ្ហា​ដែល​កើតឡើង​នៅ​អង់គ្លេស​ ​ដោយ​បុគ្គលិក​សុខាភិបាល​អង់គ្លេស​ពីរ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​កើត​អ​កា​រៈ​អា​លែក​ហ្ស៊ី ​បន្ទាប់ពី​ទទួលការ​ចាក់​វ៉ាក់សាំង​CO​V​I​D​-19​របស់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នោះ​ ​គឺជា​ករណី​ស្រាល​មួយ​ប៉ុណ្ណោះ​ ​ហើយ​ស្ថានភាព​ពួកគេ​ក៏បាន​ប្រសើរ​ឡើងវិញ​រួចហើយ​ដែរ​ ​៕