-
ក្រុមប្រឹក្សាសហរដ្ឋអាមេរិកបើកភ្លើងខៀវអោយចាក់វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

អាមេរិក៖ ក្រុមប្រឹក្សាមួយរបស់រដ្ឋាភិបាលអាមេរិកបានយល់ព្រមឲ្យចាក់វ៉ាក់សាំងប្រឆាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអនុម័តចុងក្រោយរបស់វ៉ាក់សាំងនេះ សម្រាប់ការចែកចាយនៅទូទាំងប្រទេស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមទីប្រឹក្សាខាងក្រៅនៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបោះឆ្នោតគាំទ្រក្នុងសំឡេង១៧ទល់៤ ចំពោះវ៉ាក់សាំងនេះ ដោយសម្រេចថា គុណប្រយោជន៍របស់វាមានច្រើនជាងហានិភ័យសម្រាប់ការប្រើប្រាស់ដោយបុគ្គលដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ត្រូវបានគេរំពឹងថា នឹងផ្តល់សិទ្ធិចែកចាយចាក់វ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។ ប្រការនេះមានន័យថា ក្នុងពេលឆាប់ៗខាងមុខ វ៉ាក់សាំងរាប់លានដូសអាចត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិក ស្របពេលដែលខ្លួនគឺជាប្រទេសដែលមានអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុត ដោយសារជំងឺ Covid-19 នៅលើពិភពលោក ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង Covid-19 លើកុមារ ហើយលទ្ធផលនឹងដឹងនៅឆ្នាំ២០២១

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួនបានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំងប្រឆាំង Covid-19 របស់ខ្លួនទៅលើកុមារ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ នាយកប្រតិ បត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយថា យើងរីករាយចំពោះការចាប់ផ្តើមការសិក្សាដំណាក់កាលទី២ និងទី៣នៃវ៉ាក់សាំង mRNA-1273 លើក្មេងជំទង់ដែលមានសុខភាពល្អនៅសហរដ្ឋអាមេរិក ។ លោកបន្តថា គោលដៅរបស់យើង គឺដើម្បីបង្កើតទិន្ន័យនៅនិទាឃរដូវឆ្នាំ២០២១ ដែលនឹងគាំទ្រការប្រើប្រាស់វ៉ាក់សាំង mRNA-1273 ចំពោះមនុស្សវ័យជំទង់នៅមុនឆ្នាំសិក្សា២០២១ ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលនឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលត្រូវបានគេស្គាល់ថា mRNA-1273 ចំនួន២ដូសក្នុងរយៈពេល៤សប្តាហ៍ដាច់ពីគ្នាហើយអ្នកស្ម័គ្រចិត្តពាក់កណ្តាលទៀតនឹងទទួលបានថ្នាំ Placebo ។ ក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលសុវត្ថិភាព និង ប្រសិទ្ធភាព នៃការចាក់ថ្នាំបង្ការរោគចំពោះកុមារ ហើយពួកគេនឹងត្រូវតាមដានរយៈពេល១២ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥៨ម៉ឺននាក់ និងជាសះស្បើយជាង៤៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧០លាន៦៩ម៉ឺន៧ពាន់៧៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥៨ម៉ឺន៧ពាន់៥៦៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៩លាន១៣ម៉ឺន២៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន៣ម៉ឺន៨ពាន់៧៧០នាក់ ស្លាប់ចំនួន២៩ម៉ឺន៩ពាន់៦៩២នាក់ និងជាសះស្បើយចំនួន៩លាន៣២ម៉ឺន៩ពាន់២៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៧៩ម៉ឺន៦ពាន់៩៩២នាក់ ស្លាប់ចំនួន១៤ម៉ឺន២ពាន់២២២នាក់ និងជាសះស្បើយ៩លាន២៩ម៉ឺន១៨៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៧៨ម៉ឺន៣ពាន់៥៤៣នាក់ ស្លាប់១៧ម៉ឺន៩ពាន់៨០១នាក់ និងជាសះស្បើយ៥លាន៩៣ម៉ឺន១ពាន់៧៧៧នាក់ ៕
-
ក្រុមហ៊ុនធនាគាររបស់កូរ៉េមួយផ្ដល់ម៉ាស់ដែលគិតជាទឹកប្រាក់១ម៉ឺនដុល្លារដល់កម្ពុជា
ក្រុមហ៊ុនធនាគាររបស់កូរ៉េមួយផ្ដល់ម៉ាស់ដែលគិតជាទឹកប្រាក់១ម៉ឺនដុល្លារដល់កម្ពុជា។ ការផ្ដល់ម៉ាស់នោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង គណៈប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូត ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ នៅថ្ងៃតី១០ធ្នូឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ការពិភាក្សានោះ ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា។ សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត៩សាខា ជាមួយបុគ្គលិកប្រមាណជាង៦០០នាក់។ ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជំរុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានោះ លោក KIM TAE OH ក៏បានថ្លែងថា…
-
លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងក្រុមគ្រសារ បានបរិច្ចាកថវិកា១លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ និងក្រុមគ្រសារ បាន បរិច្ចាកថវិកា១លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ និងភរិយា ព្រមទាំងមន្រ្តីរាជការ បរិច្ចាកថវិកា១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ និងភរិយា ព្រមទាំងមន្រ្តីរាជការ បរិច្ចាកថវិកា១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមចំណែកបរិច្ចាគនូវថវិកាមួយចំនួន ជូនរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរ ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិយើង ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមចំណែកបរិច្ចាគនូវថវិកាមួយចំនួន ដែលទទួលបានទឹកប្រាក់សរុបចំនួន ៥,៦៩៩ដុល្លារ (ប្រាំពាន់ ប្រាំមួយកៅសិបប្រាំបួនដុល្លារ) និង ២៦,៤៧៥,០០០រៀល (ម្ភៃប្រាំមួយលាន បួនរយចិតសិបប្រាំពាន់រៀល) ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ថវិកាដែលប្រមូលបាននេះ ត្រូវយកទៅបានប្រគល់ជូន ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី៕
-
អភិបាលស្រុកតាំងគោក និងក្រុមគ្រួសារ ប្រកាសបរិច្ចាកថវិកា ១លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ លោក ហាក់ ម៉ុងហួត និងក្រុមគ្រួសារ បានប្រកាសបរិច្ចាកថវិកាចំនួន ១លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
-
ក្រុមសេដ្ឋីអាមេរិកកើនទ្រព្យជាង១ទ្រីលានដុល្លារ ក្នុងបរិបទកូវីដ១៩

ក្រុមមហាសេដ្ឋីអាមេរិកបានកើនទ្រព្យសម្បត្តិរបស់ខ្លួន ដល់ទៅជាង១ទ្រីលានដុល្លារអាមេរិក ចាប់តាំងពីពេលចាប់ផ្តើមផ្ទុះជំងឺកូវីដ១៩មក ជាហេតុនាំឲ្យមានការជំរុញឲ្យអ្នកមានទ្រព្យទាំងនោះ គួរបង់ពន្ធឲ្យច្រើនជាងបច្ចុប្បន្ន នេះបើតាមការសិក្សាមួយបង្ហាញឲ្យដឹង កាលពីថ្ងៃពុធ ទី៩ ធ្នូ ២០២០ម្សិលមិញ។ ការសិក្សារបស់វិទ្យាស្ថាន ATF ដែលសិក្សាលើគោលនយោបាយនិងការបង់ពន្ធរបស់ពលរដ្ឋអាមេរិកឲ្យស្មើភាពបានឲ្យដឹងទៀតថា ទ្រព្យសម្បតិ្តក្រុមហាសេដ្ឋី ៦៥១នាក់ នៅអាមេរិកបានកើនឡើពី២.៩៥ទ្រីលានដុល្លារអាមេរិក កាលពីថ្ងៃទី១៨ មីនា ដល់ ៤.០១ទ្រីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ «មិនធ្លាប់ទេ ដែលអាមេរិកឃើញថាទ្រព្យដ៏លើសលុបមាននៅក្នុងកណ្តាប់ដៃមនុស្សប៉ុន្មាននាក់បែបនេះ» នេះបើតាមលោក Frank Clemente នាយកប្រតិបត្តិ ATF ដោយលោកបន្ថែមទៀតថា ក្រុមមហាសេដ្ឋីទាំងនោះគួរតែគិតគូរលើការចំណាយជួយឲ្យមានកញ្ចប់ថវិការសង្គ្រោះ ដែលសភាគួរពិចារណា៕ ប្រភពពី CNA
