Category: Covid-19

  • ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មុនគេ​ ​នៅ​ពេល​ទទួល​បាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r

    ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មុនគេ​ ​នៅ​ពេល​ទទួល​បាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r

    ​អ៊ីស្រាអែល​៖​ ​អ៊ីស្រាអែល​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ទទួល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្រុម​ដំបូង​មកពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ដោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ ប៊ិ​ន​ចា​មីន​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​បញ្ជាក់​ថា​ ​ទី​បញ្ចប់​នៃ​វី​រុ​ស​ឆ្លង​នេះ​កំពុង​លេចឡើង​លឹមៗ​ ​ហើយ​លោក​អះអាង​ថា​ ​នឹង​ចាក់​វា​មុនគេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូប​នេះ​បន្ថែម​ទៀត​ថា​ ​នេះ​ជា​ការ​អបអរ​ធំ​មួយ​សំរាប់​អ៊ីស្រាអែល​… ​ទី​អវសាន​នៃ​មេរោគ​នេះ​ ​កំពុង​លេចចេញ​ជា​ពន្លឺ​ហើយ​… ​អ្វី​ដែល​សំខាន់​ចំពោះ​ខ្ញុំ​ ​គឺថា​ ​ពលរដ្ឋ​អ៊ីស្រាអែល​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​តែ​ខ្ញុំ​ចង់​ធ្វើជា​គំរូ​ ​ដោយ​ចាក់​វា​មុនគេ​នៅ​ក្នុង​រដ្ឋ​អ៊ីស្រាអែល​ ​។​ គួរ​បញ្ជាក់​ថា​ ​ទំនិញ​ដែល​ដឹកនាំ​តាមយន្តហោះ​មកកាន់​អ៊ីស្រាអែល​ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​៨​លាន​ដូ​ស​ដែល​អ៊ីស្រាអែល​ទិញ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r B​ioN​T​e​c​h​ ​។​ ​តាមពិត​វ៉ាក់សាំង​ ​P​f​i​z​e​r ​នៅ​មិនទាន់​ទទួល​បានការ​យល់ព្រម​អោយ​ប្រើ​ពីសំណាក់​និយ័ត​ករ​អ៊ីស្រាអែល​នៅឡើយ​ទេ​ ​តែ​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​និយាយ​ថា​ ​រូបលោក​ផ្ទាល់​រំពឹង​ថា​ ​នឹងបាន​ការអនុញ្ញាត​អោយ​ប្រើ​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​៕

  • ​កាណាដា​ក្លាយ​ជា​ប្រទេស​ទី​៣​ ​ដែល​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​កាណាដា​ក្លាយ​ជា​ប្រទេស​ទី​៣​ ​ដែល​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

    ​កាណាដា​៖​ និ​យ​ត​ករ​សុខភាព​កាណាដា​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ហើយ​ ​ខណៈ​ការ​យល់ព្រម​នេះ​ ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​អង់គ្លេស​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ​ដែល​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​៣​ម៉ឺន​ដូ​ស​នឹង​ត្រូវ​ដឹក​មកដល់​កាណាដា​នៅ​ស​ប្ដាហ៍​ក្រោយ​ ​ហើយ​វ៉ាក់សាំង​ជាច្រើន​ទៀ​តនឹង​មកដល់​តាម​ក្រោយ​ ​។​ ​សរុបទៅ​ ​រដ្ឋាភិបាល​កាណាដា​បាន​ទិញ​វ៉ាក់សាំង​ចំនួន​២​០​លាន​ដូ​ស​ ​ដែល​គ្រប​គ្រាន់​ក្នុង​ការ​ចាក់​ដល់​មនុស្ស​ចំនួន​១​០​លាន​នាក់​ ​ហើយក៏​កំពុង​ពិចារណា​ទិញ​៥​៦​លាន​ដូ​ស​បន្ថែម​ទៀត​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​សម្រេច​ចិត្ត​ខាងលើ​នេះ​ ​បាន​ធ្វើ​អោយ​កាណាដា​ក្លាយ​ជា​ប្រទេស​ទី​៣​ ​បន្ទាប់ពី​អង់គ្លេស​ ​និង​បា​រ៉ែ​ន​ ​ដែល​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​បន្ទាន់​ ​នូវ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r- B​ioN​T​e​c​h​ ៕

  • អ្នកដំណើរ​២​ពាន់​នាក់​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​មនុស្សម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​Co​v​i​d​-19 ​ក្នុង​នាវា​ទេសចរណ៍​សិង្ហបុរី

    អ្នកដំណើរ​២​ពាន់​នាក់​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​មនុស្សម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​Co​v​i​d​-19 ​ក្នុង​នាវា​ទេសចរណ៍​សិង្ហបុរី

    ​ស​ង្ហិ​បុរី​៖​ ​អ្នកដំណើរ​ម្នាក់​នៅ​លើ​នាវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​ ​Royal​ ​Car​i​b​bean​ ​មកពី​ប្រទេស​សិង្ហបុរី​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ដែល​ជាហេតុ​បង្ខំ​អោយ​មនុស្ស​ប្រហែល​២​ពាន់​នាក់​ ​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​នៅ​ក្នុង​កាប៊ី​ន​របស់​ពួកគេ​ ​ហើយ​នាវា​ Qu​ant​u​m​ o​f​ ​t​h​e​ ​Sea​s ​បាន​វិលត្រឡប់​មក​គោក​វិញ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ កា​ពី​ទែន​នាវា​ Qu​ant​u​m​ o​f​ ​t​h​e​ ​Sea​s ​បាន​ប្រាប់​អ្នកដំណើរ​ថា​ ​ភ្ញៀវ​ម្នាក់​មិន​ស្រួលខ្លួន​ ​ហើយ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19 ​។​ ​លោក​បន្ត​ថា​ ​យើង​សូម​សំណូមពរ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​មាន​ជំងឺ​ដូចជា​ទឹកនោម​ផ្អែម​ ​និង​ជំងឺបេះដូង​ជាដើម​ត្រូវ​ទាក់ទង​ទៅ​សេវាកម្ម​ភ្ញៀវ​ ​ហើយ​ថា​ ​នាវា​បាន​វិលត្រឡប់​ទៅ​គោក​វិញ​ ​ពោល​គឺ​មួយថ្ងៃ​មុន​ពេល​បញ្ចប់​ដំណើរ​ទេសចរណ៍​រយៈពេល​បួន​ថ្ងៃ​ ​តាម​ការ​គ្រោងទុក​របស់​ខ្លួន​ ​។​ ដំណើរ​ក​ម្សាន្ត​របស់​ក្រុមហ៊ុន​ ​Royal​ ​Car​i​b​bean​ ​ចេញពី​ប្រទេស​សិង្ហបុរី​បាន​ចាប់ផ្តើម​កាលពី​ស​ប្តាហ៍​មុន​ ​ពោល​គឺ​ជាលើកដំបូង​របស់​ក្រុមហ៊ុន​នេះ​ ​ចាប់តាំង​ពី​ខ្លួន​បាន​បញ្ឈប់​ប្រតិបត្តិការ​ជាស​កល​នៅ​ក្នុង​ខែ​មីនា​កន្លងទៅ​ ​ដោយសារតែ​ជំងឺរាតត្បាត​ជាស​កល​ ​Co​v​i​d​-19 ​៕

  • អភិបាលខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ ត្រូវមានកិច្ចសហការល្អ ជាមួយអាជ្ញាធរ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

    អភិបាលខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ ត្រូវមានកិច្ចសហការល្អ ជាមួយអាជ្ញាធរ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

    ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវមានកិច្ចសហការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។ ការអំពាវនាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត នាឱកាសជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋជុំវិញខេត្ត ដោយជាក់ស្តែងថ្ងៃទី០៩ ខែធ្នូនេះ បានដោះស្រាយបានចំនួន១១ករណីផ្សេងគ្នា រួមមានករណីទំនាស់ដីធ្លី, ករណីជំពាក់ប្រាក់, ករណីទំនាស់ចែកទ្រព្យ, ករណីទំនាស់របងដី និងករណីសុំដឹកឈើធ្វើផ្ទះ។ កិច្ចសម្របសម្រួលដោះស្រាយខាងលើនេះ បានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោកប្រធានការិយាល័យ, ប្រជាពលរដ្ឋ, អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុមលេខាកត់ត្រា និងភាគីពាក់ព័ន្ធផ្សេងទៀត។ លោក ម៉ៅ ធនិន បានបន្ថែមទៀតថា នេះគឺជាទម្លាប់ដែលលោកតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកា ដោះស្រាយនាពេលនេះ។ ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ លោកបាន សម្រេចជ្រើសរើសសំណុំរឿងណាដែលចាំបាច់បំផុត…

  • ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ២នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ២នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ២នាក់។ ក្នុងនោះអ្នកដំណើរមកពីក្រៅប្រទេសម្នាក់ និងអ្នកឆ្លងក្នុងសហគមន៍ម្នាក់។

  • នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

    នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕អ៉ិត រ៉ាវុធ

  • ក្រុមហ៊ុន 7NG បរិច្ចាគថវិកាសរុប៧៧,៧៧៧ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

    ក្រុមហ៊ុន 7NG បរិច្ចាគថវិកាសរុប៧៧,៧៧៧ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

    ភ្នំពេញ៖ ក្រុមហ៊ុន 7NG បានបរិច្ចាគថវិកា ៧៧,៧៧៧ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុន 7NG បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ពោលកន្លងទៅគឺក្រុមហ៊ុន 7NG តែងចូលរួមជាសកម្មជាមួយសកម្មភាពមនុស្សធម៌ផ្សេង ឬនៅពេលរាជរដ្ឋាភិបាលត្រូវការជំនួយណាមួយពីសប្បុរសជន៕ ដោយ៖ Chan Vichet

  • ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​មួយ​ក​ម្រិ​ត​ទៀត​ ​ក្រោយ​កូរ៉េ​ខាងត្បូង​រិះគន់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង

    ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​មួយ​ក​ម្រិ​ត​ទៀត​ ​ក្រោយ​កូរ៉េ​ខាងត្បូង​រិះគន់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង

    ​កូរ៉េ​ខាងជើង​៖​ ​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​គឺ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ថ្លែង​វាយប្រហារ​លើ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​ ​បន្ទាប់ពី​និយាយ​រិះគន់​ដល់​វិធានការ​ការពារ​ ​Co​v​i​d​-19 ​របស់​កូរ៉េ​ខាងជើង​ ​និង​បាន​ព្រមាន​ថា​ ​ទង្វើ​នេះ​ ​នឹង​ធ្វើ​អោយ​ភាពជា​ប់​គាំង​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាន់តែ​អាក្រក់​ខ្លាំង​មួយ​ក​ម្រិ​ត​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​យ៉ុ​ប​ហាប់​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​បាន​បញ្ជាក់​ថា​ ​សម្តី​របស់​គាត់​ ​បង្ហាញ​អោយ​ឃើញ​ពី​ការ​និយាយ​ស្តី​ទាំង​គ្មាន​ការពិចារណា​ ​ដោយ​វា​កាន់តែ​ធ្វើ​អោយ​ភាពជា​ប់​គាំង​ក្នុង​ទំនាក់ទំនង​ខាងជើង​ ​និង​ខាងត្បូង​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ ​ហើយ​ថា​ ​ពួកយើង​នឹង​មិន​បំភ្លេច​សម្តី​របស់​គាត់​ ​ហើយ​គាត់​ប្រហែលជា​ត្រូវ​ទទួលការ​តបស្នង​ជា​ទីគាប់ចិត្ត​សម្រាប់​រឿង​នេះ​ ​។​ សូម​ជម្រាប​ថា​ ​ប្រតិកម្ម​របស់​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​ខាងលើ​នេះ​ ​កើតមានឡើង​បន្ទាប់ពី​កាលពី​ស​ប្តាហ៍​មុន​ ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងត្បូង​លោកស្រី​ ​កាង​ ឃ្យុ​ង​វ៉ា​ ​បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ប្រទេស​បា​រ៉ែ​ន​ថា​ ​កូរ៉េ​ខាងជើង​មិនបាន​ឆ្លើយតប​ទៅ​និង​កិច្ច​សហប្រតិបត្តិការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​តាម​ព្រំដែន​ ​ដែល​អំពាវនាវ​ដោយ​កូរ៉េ​ខាងត្បូង​នោះ​ឡើយ​ ​ហើយ​ថា​ ​អ្វី​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ថា​ ​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ ​Co​v​i​d​-19 ​សូម្បីតែ​មួយ​ ​គឺជា​រឿង​ពិបាក​ជឿ​…

  • អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ

    អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ

    ​អ៊ីស្រាអែល​៖​ ​អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខ​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អគ្គនាយក​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​លោក​ ​ហេ​ហ្ស៊ី ឡឺ​វី​ ​បាន​ធ្វើ​ការណែនាំ​ដល់​គ្លី​និ​ក​សេវា​សុខភាព​ ​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋ​ ​អោយ​ត្រៀម​ខ្លួន​សម្រាប់​មណ្ឌល​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​។​ ​លោក​ ឡឺ​វី​ ​បន្ថែម​ទៀត​ថា​ ​ក្រសួងសុខាភិបាល​បាន​និង​កំពុង​ធ្វើការ​ទៅលើ​បញ្ជី​អាទិភាព​នៃ​អ្នកទទួល​វ៉ាក់សាំង​ ​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុងរយៈពេល​ពីរ​ថ្ងៃ​ទៀត​នេះ​ ​ខណៈ​ដែល​វ៉ាក់សាំង​នឹង​ត្រូវ​ផ្តល់​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​។​ ដោយឡែក​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ដំបូង​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ដឹក​មកដល់​ទឹកដី​របស់​ប្រទេស​អ៊ីស្រាអែល​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​នៅក្នុងចំណោម​០​៨​លាន​ដូ​ស​ដែល​អ៊ីស្រាអែល​បាន​បញ្ជាទិញ​កាលពី​ខែមុន​ ​៕

  • ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ម៉ិ​ច​ស៊ី​កូ ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ម៉ិ​ច​ស៊ី​កូ ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ

    ម៉ិ​ច​ស៊ី​កូ​៖​ ​រដ្ឋាភិបាល​ម៉ិ​ច​ស៊ី​កូ​បញ្ជាក់​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​នៅមុន​ដំណាច់ខែ​ធ្នូ​ខាងមុខនេះ​ ​ដោយ​ផ្តល់​អាទិភាព​ដល់​ម​ន្រ្តី​ជំនាញ​ផ្នែក​សុខាភិបាល​ ​និង​ ​ក្រុម​មនុស្ស​មាន​វ័យ​ ​ចំណាស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អនុ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ម៉ិ​ច​ស៊ី​កូ​លោក​ ​ហ៊ូ​ហ្គោ ​ឡប់​ប៉េ​ស​ ហ្គា​ថែ​ល​ ​បាន​បញ្ជាក់​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​គួរតែ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ស​ប្តាហ៍​ទី​៣​នៃ​ខែ​ធ្នូ​ ​ហើយ​មាន​រយៈពេល​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ ចាប់ផ្តើម​នៅ​ក្នុង​រដ្ឋធានី​ម៉ិ​ច​ស៊ី​កូ​ស៊ី​ត​ធី​ ​ជា​ទីលំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ប្រមាណ​២​០​លាន​នាក់​ ​ហើយនឹង​ភាគ​ខាងជើង​រដ្ឋ​ ​ខូច​ហុយ​ឡា ​។​ ​បើ​តាម​រដ្ឋ​ម​ន្រ្តី​ការបរទេស​ម៉ិ​ច​ស៊ី​កូ​លោក​ ​ម៉ា​សែល​ឡូ​ អេ​ប្រា​ដ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​២​៥​ម៉ឺន​ដូ​ស​នឹង​មកដល់​ទឹកដី​ប្រទេស​ម៉ិ​ច​ស៊ី​កូ​នៅ​ក្នុង​ខែ​នេះ​តែម្តង​ ​៕