-
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer កាន់តែខិតជិតការអនុញ្ញាតអោយប្រើប្រាស់ ក្រោយទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិកទទួលស្គាល់ពីប្រសិទ្ធភាព

អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូនេះថា ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA បានទទួលស្គាល់ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Covid-19 ដែលផលិតដោយក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ ។ ស្របពេលជាមួយគ្នានោះដែរ បុគ្គលិកទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក FDA ក៏បានបញ្ជាក់ដែរថា ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច បានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌ ដើម្បីទទួលបានការការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំង COVID-19 ។ ទោះបីជាយ៉ាងនេះក្តី ទីភ្នាក់ងារ FDA នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាលើការអនុម័តជាចុងក្រោយ ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច ៕
-
សេដ្ឋកិច្ចជប៉ុនងើបឡើងវិញបន្តិច កាលពីត្រីមាសទី៣ ឆ្នាំ២០២០ ក្រោយធ្លាក់ចុះយ៉ាងគំហុក កាលពីអំឡុងត្រីមាសទី២ ឆ្នាំ២០២០

ជប៉ុន៖ សេដ្ឋកិច្ចជប៉ុនបានស្គាល់សញ្ញាងើបឡើងវិញបន្តិច កាលពីត្រីមាសទី៣ ឆ្នាំ២០២០ ពោលគឺចាប់ពីខែកក្កដា ដល់ខែកញ្ញា បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុក កាលពីអំឡុងត្រីមាសទី២ ឆ្នាំ២០២០ គឺចាប់ពីខែមេសា ដល់ខែមិថុនា នេះបើតាមសារព័ត៌មាន CNA ។ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រទេសបន្ថែមទៀតនោះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បញ្ជាក់ថា ប្រទេសរបស់លោកនឹងរៀបចំអនុវត្តផែនការជម្រុញសេដ្ឋកិច្ចឡើងវិញ តាមរយៈកញ្ចប់ថវិកាសង្គ្រោះ៧៣.៦ទ្រីលានយ៉េន ឬស្មើនឹង៧០៨ពាន់លានដុល្លារ ។ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃគណបក្សកាន់អំណាចជប៉ុន LDP នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបញ្ជាក់ថា កញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចថ្មីនេះ ក៏នឹងរួមបញ្ចូលនូវការចំណាយនៃឆ្នាំសារពើពន្ធ ដែលមានទឹកប្រាក់សរុប៤០ទ្រីលានយ៉េនផងដែរ ខណៈការសម្រេចចុងក្រោយ និង ជាផ្លូវការធ្វើឡើងនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ៕
-
ធនាគរជាតិនៃកម្ពុជាថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុដែលបានរៀបចំការរៃអង្គាសមូលនិធិជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះសារទឹកជំនន់ និងជំងឺកូវីដ-១៩

យោងតាមលិខិតរបស់ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៧ធ្នូឆ្នាំ២០២០ បានថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុដែលបានរៀបចំការរៃអង្គាសមូលនិធិពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក និងមិនទាន់ជាសមាជិក ក្នុងការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់វិភាគទានថវិកា ដោយស្ម័គ្រចិត្តចំនួន ៥២លានរៀល និង ១ម៉ឺន៤ពាន់៧៦៩ដុល្លារអាមេរិក ដើម្បីជួយសម្រួលទុក្ខលំបាកប្រជាជនរងគ្រោះ ដោយសារការរីករាលដាលនៃកូវីដ-១៩ និង ទឹកជំនន់ នៅក្នុងខែតុលាឆ្នាំ២០២០។ ធនាគារជាតិនៃកម្ពុជា បានចាត់ទុកសកម្មភាពមនុស្សធម៌នោះ គឺជាវប្បធម៌របស់ខ្មែរ និងជាគំរូល្អមួយសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយគ្នានោះដែរ នៅថ្ងៃទី៩ធ្នូនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងអំណរគុណដល់គ្រឹះស្ថានហិរញ្ញវត្ថុ ទាំងជាសមាជិក និងមិនទាន់ជាសមាជិក ដែលបានចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជាដែលរងផល់ប៉ះពាល់ដោយសារទឹកជំនន់។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៤៧ ស្ថានប័ន បន្ថែមលើគ្រឹះស្ថានទាំង៤៧ខាងលើនោះ សមាជិកសមាគមជាច្រើនផ្សេងទៀត ក៏បានចូលរួមដោយផ្ទាល់តាមស្ថាប័នរៀងៗខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ៕កឹម ទៀង
-
Update ផ្អាក ការលក់ដូរនៅផ្សារ បឹងខ្យាង និងវត្ដវិហារត្រាញ់ ក្នុងស្រុកកណ្ដាលស្ទឹង ដើម្បីស្រាយជ្រាវអ្នកជាប់ពាក់ព័ន្ធចម្លងកូវិដ-១៩ ដែលបានទៅលេងម្ដាយនៅទីនោះ

កណ្តាល៖ នៅថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខា ភិបាល បាន ផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារ ត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន គឺដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ–១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ព្រោះដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រីអៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ–១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ចិកា- រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានទៅលេងម្ដាយ នៅស្រុកកណ្ដាលស្ទឹងនោះ។ យោងតាមរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន ៣៧នាក់ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ–១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបាន រៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធាន របស់ក្រសួងសុខា ភិបាល រួចហើយ៕ ដោយ / គ្រី សម្បត្តិ
-
អភិបាលខណ្ឌច្បារអំពៅ និងក្រុមគ្រួសារ ប្រកាសបរិច្ចាកថវិកា ២៥០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា និងក្រុមគ្រួសារដុល្លារ បានប្រកាសបរិច្ចាកថវិកាចំនួន ២៥០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕ ដោយ ធី វាន់លុក
-
សេចក្តីជូនព័ត៌មាន ស្តីពី បណ្តាញទាក់ទង និងគណនីធនាគារ សម្រាប់សប្បុរសជនចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩
-
អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អបស្សរា ទទួលអំណោយម៉ាស់ចំនួន៥ពាន់បន្ទះ ពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អបស្សរា បានទទួលអំណោយម៉ាស់ចំនួន ៥ពាន់បន្ទះ ពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា។ ពិធីប្រគល់និងទទួលធ្វើឡើងនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយលោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និង លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា។ មានប្រសាសន៍នៅក្នុងឱកាសនៃការប្រគល់ម៉ាស់នេះ លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា លើកឡើងថា ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19 មជ្ឈមណ្ឌលវប្បធម៌ចិនបានបរិច្ចាគនូវម៉ាស់ចំនួន ៥ពាន់ បន្ទះ ជូនដល់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ដែលជាដៃគូសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងឈរលើទស្សនៈរួមសុខរួមទុក្ខលើក្បូនតែមួយ និងជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងនាមថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា លោក ខ្វៃ អាទិត្យា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់មិត្តចិនដែលជានិច្ចកាលតែងគាំទ្រដល់កម្ពុជា ដែលជាពិសេសរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19។ លោក…
-
សម្ដេចតេជោ ថ្លែងថា ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាល

ក្នុងខណៈដែលថវិការបស់សប្បុរសជនចូលរួមសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ បានកើនដល់ប្រមាណជាង៣០លានដុល្លារអាម៉េរិកនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ ។ នៅលើផេកផ្លូវការនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសរ ថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុង ការ ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ”។ សម្ដេចតេជោបន្តថា មកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារអាម៉េរិក។ សម្ដេចតេជោបានលើកឡើងថា ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី២ទៀត នៅធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992 ប្រាក់ដុល្លារគឺ9991។ ចំពោះអេស៊ីលីដា ប្រាក់រៀលគឺ 00010556999989 ចំពោះប្រាក់ដុល្លារគឺ 00010556999999។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាម រយៈលេខគណនីខាងលើនេះ…
-
លោក ចូ បៃដិន អះអាងថា នឹងចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានកំណត់គោលដៅចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនចំនួន១០០លាននាក់ក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង និង ការជម្រុញអោយបើកសាលារៀនឡើងវិញ ក៏ដូចជាការពង្រឹងវិធានការពាក់ម៉ាស់ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានចូលរួមសន្និសីទសារព័ត៌មានមួយនៅរដ្ឋ ដេឡាវែល ដែលក្នុងអំឡុងពេលនោះ លោកបានណែនាំអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ាលោក សាវីយើ បេសេរ៉ា ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី រ៉ូឆែល វ៉ាលែនស្គី ជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC ។ លោក បៃដិន និយាយថា ១០០ថ្ងៃដំបូងរបស់ខ្ញុំ នឹងមិនអាចបញ្ចប់វីរុសកូរ៉ូណាបានទេ… ខ្ញុំមិនអាចសន្យាបានឡើយ ។ លោកបន្តថា ១០០ថ្ងៃដំបូង យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺនេះ និងផ្លាស់ប្តូរជីវិតនៅសហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរ ។ លោក បៃដិន ក៏បានព្រមានដែរថា កិច្ចខិតខំប្រឹងប្រែងយកឈ្នះមេរោគនេះ អាចយឺតយ៉ាវ និងជាប់គាំង ប្រសិនបើសភាមិនបញ្ចប់កិច្ចពិភាក្សាទ្វេភាគី និងរកថវិកាជាបន្ទាន់ទេនោះ ៕
