Category: Covid-19

  • ថវិកា៥ពាន់ដុល្លារ ត្រូវបាន លោកជំទាវ កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន បរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់​សាំងប្រឆាំង វីរុសកូវីដ១៩

    ថវិកា៥ពាន់ដុល្លារ ត្រូវបាន លោកជំទាវ កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន បរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់​សាំងប្រឆាំង វីរុសកូវីដ១៩

    ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំង​ប្រឆាំងវីរុសកូវីដ-១៩។ ការបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា​ទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាស និងបញ្ជាអោយក្រសួង​សុខាភិបាល និងក្រសួងពាក់ព័ន្ធ ត្រៀមបម្រុងថវិកា ដើម្បីបញ្ជាទិញវ៉ាក់សាំង ជំហានដំបូងចំនួន ១លានដូស ប៉ុន្តែមិនទាន់​កំណត់ថា​ទិញពីប្រទេសណានៅឡើយទេ៕

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ថា ​ចង់​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​តាម​ទូរទស្សន៍​ដែរ​ ​តែថា​ ​មិន​ចាំបាច់​ទេ​ ​ព្រោះ​គាត់​ឈ្នះ​ជំងឺ​នេះ​រួច​ទៅ​ហើយ

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ថា ​ចង់​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​តាម​ទូរទស្សន៍​ដែរ​ ​តែថា​ ​មិន​ចាំបាច់​ទេ​ ​ព្រោះ​គាត់​ឈ្នះ​ជំងឺ​នេះ​រួច​ទៅ​ហើយ

    អាមេរិក​៖​ ​ម​ន្រ្តី​សេតវិមាន​ ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មាន​ឆន្ទៈ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​តាម​កញ្ចក់ទូរទស្សន៍​ដែរ​ ​ប៉ុន្តែ​គាត់​ប្រហែលជា​មិនមែន​ជា​បេក្ខជន​ល្អ​​​ជាងគេ​ទេ​ ​ពីព្រោះ​គាត់​បាន​យកឈ្នះ​ជំងឺ​នេះ​រួច​ទៅ​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ ​Daily​ ​Mail​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ មន្ត្រី​ម្នាក់​ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​គាត់​ (​លោក​ ​ត្រាំ​) ​បាន​បង្ហាញ​នូវ​ឆន្ទៈ​.. ​ខ្ញុំ​គិតថា​ ​មាន​សំណួរ​បើកចំហ​ ​ថា​តើ​គាត់​នឹង​ក្លាយ​ជា​មនុស្សម្នាក់​ ​ក្នុងចំណោម​អ្នក​ដែល​ចាក់​វ៉ាក់សាំង​តាម​ទូរទស្សន៍​ដែរ​ឬក៏​អត់​… ​ហើយ​នោះ​គ្រាន់តែ​ជា​តម្រូវ​ការ​ ​ដើម្បី​បំពេញ​បំណង​អ្នក​ដែល​ចង់បាន​ប៉ុណ្ណោះ​ ​។​ ការ​លើកឡើង​ខាងលើ​នេះ​របស់​ម​ន្រ្តី​សេតវិមាន​ ​បាន​កើតមានឡើង​បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក​ចំនួន​០​៣​រូប​ ​គឺ​លោក​ ​Bill​ C​lint​on ​លោក​ ​G​e​or​g​e​ ​W​. ​Bush​ ​និង​លោក​ B​a​rack​ Ob​am​a​ ​បាន​និយាយ​ថា​ ​ពួក​លោក​នឹង​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ ​ហើយ​ចាក់​វា​ផ្សាយ​តាម​ទូរទស្សន៍​ ​ក្នុង​គោលបំណង​កសាង​ទំនុក​ចិត្ត​ដល់​សាធារណៈ​ជន​ ​៕

  • ​កាណាដា​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​០៦​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​នៅ​ត្រឹម​ចុងខែ​មីនា​ ​ឆ្នាំ​២​០​២​១

    ​កាណាដា​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​០៦​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​នៅ​ត្រឹម​ចុងខែ​មីនា​ ​ឆ្នាំ​២​០​២​១

    ​កាណាដា​៖​ ​កាណាដា​នឹង​ចាប់ផ្តើម​ទទួល​ដូ​ស​ដំបូង​នៃ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​នៅមុន​ដំណាច់ខែ​ធ្នូ​ឆ្នាំនេះ​ ​ឆាប់​ជាង​ការ​រំពឹង​ទុក​ ​ហើយ​វ៉ាក់សាំង​រាប់​លាន​ដូ​ស​បន្ថែម​ទៀត​ ​នឹង​មកដល់​នៅដើម​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​ក្រុម​មន្ត្រី​កាណាដា​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ថ្លែង​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​និយាយ​ថា​ ​វា​គឺជា​ឆ្នាំ​ដ៏​លំបាក​ ​ហើយ​យើង​មិនទាន់​រួចផុត​ពី​វិបត្តិ​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ឥឡូវនេះ​ ​វ៉ាក់សាំង​នឹង​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខ​ ​។​ ​ចំពោះ​វ៉ាក់សាំង​ដំណាក់កាល​ដំបូង​ ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ទីតាំង​ចំនួន​១​៤​កន្លែង​ ​ហើយ​ត្រូវ​ផ្តល់​អាទិភាព​ទៅ​ឲ្យ​បុគ្គលិក​សុខាភិបាល​ ​មនុស្សចាស់​ជរា​ ​និង​ពលរដ្ឋ​នៅ​តាម​តំបន់​ស្រយាល​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​។​ សូម​ជម្រាប​ថា​ ​ប្រទេស​កាណាដា​ក៏បាន​រំពឹង​ផង​ដែរ​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​ចំនួន​ ​៦​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ម៉ូឌែ​ណា​ ​នៅ​ត្រឹម​ចុងខែ​មីនា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​៕

  • ​ទីក្រុង​សៅ​ ប៉ូ​ឡូ​ ​របស់​ប្រទេស​ប្រេស៊ីល​ ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នា​ខែ​មករា​ ​ឆ្នាំ​២​០​២​១

    ​ទីក្រុង​សៅ​ ប៉ូ​ឡូ​ ​របស់​ប្រទេស​ប្រេស៊ីល​ ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នា​ខែ​មករា​ ​ឆ្នាំ​២​០​២​១

    ប្រេស៊ីល​៖​ ​អភិបាល​រដ្ឋ​សៅ​ ប៉ូ​ឡូ​ ​លោក​ ​ចៅ​ ដូរៀ ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​រដ្ឋ​របស់​លោក​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ ​Co​v​i​d​-19 ​ទ្រង់ទ្រាយ​ធំ​នៅ​អំឡុង​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​បើ​ទោះបីជា​ផែនការ​នេះ​ ​អាច​នឹង​ត្រូវ​បាន​រារាំង​ពីសំណាក់​ប្រធានាធិបតី​ប្រេស៊ីល​លោក​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​ក៏ដោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អភិបាល​រដ្ឋ​សៅ​ ប៉ូ​ឡូ​ ​លោក​ ​ចៅ​ ដូរៀ ​បាន​និយាយ​ថា​ ​ការ​ចាក់​ថ្នាំបង្ការរោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​វ៉ាក់សាំង​ កូរ៉ូ​ណា​វ៉ា​ក់ (​Corona​V​a​c) ​ដែល​ផលិត​ ​និង​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន​ ​នឹង​ចាប់ផ្តើម​ធ្វើឡើង​ជាមួយ​ក្រុម​បុគ្គិ​ល​ពេទ្យ​ ​មនុស្ស​មាន​វ័យ​ចំណាស់​ ​និង​ក្រុម​មនុស្ស​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ សូម​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ កូរ៉ូ​ណា​វ៉ា​ក់ ​របស់​ចិន​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​សមរភូមិ​នយោបាយ​រវាង​លោក​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​និង​ ​លោក​ ​ចៅ​ ដូរៀ ​ដែល​ជា​គូប្រជែង​កំពូល​ ​សម្រាប់​ការប្រកួតប្រជែង​តំណែង​ពី​ប្រធានាធិបតី​ស្តាំនិយម​ ​នៅ​ក្នុង​ការបោះឆ្នោត​របស់​ប្រទេស​ប្រេស៊ីល​នៅ​ឆ្នាំ​ ​២​០​២​២​ ​ខាងមុខនេះ​ ​៕

  • ​កូរ៉េ​ខាងត្បូង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​រាប់​លាន​នាក់​នៅ​ឆ្នាំក្រោយ

    ​កូរ៉េ​ខាងត្បូង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​រាប់​លាន​នាក់​នៅ​ឆ្នាំក្រោយ

    កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​លោក​ ​ផាក​ នុ​ង​ហ៊ូ​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា​ ​រដ្ឋាភិបាល​បាន​រៀបចំ​ទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​, ​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ ម៉ូឌែ​ណា​ ​ព្រមទាំង​ចំនួន​០​៤​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​’s ​ដែល​អាច​ផ្ដល់​ជូន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​រហូតដល់​ ​៣​៤​លាន​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ រដ្ឋ​ម​ន្រ្តី​សុខាភិបាល​កូរ៉េ​ខាងត្បូង​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​ចំនួន​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​សម្រាប់​មនុស្ស​១​០​លាន​នាក់​ទៀត​ ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​តាមរយៈ​គម្រោង​ផលិត​វ៉ាក់សាំង​ពិភពលោក​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​មានឈ្មោះ​ថា​ កូ​វ៉ា​ក់ (​CO​V​A​X) ​។​ ចំពោះ​ដំណើរការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នឹង​ចាប់ផ្តើម​មិន​យូរ​ជាង​ខែ​មីនា​ខាងមុខនេះ​ទេ​ ​ចំ​នែក​ឯ​ដំណើរការ​ចាក់​វ៉ាក់សាំង​វិញ​ ​ក៏​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ផង​ដែរ​ ​៕

  • សម្តេចតេជោ ហ៊ុន សែន អំណរគុណសប្បុរសជនដែលបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»

    សម្តេចតេជោ ហ៊ុន សែន អំណរគុណសប្បុរសជនដែលបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ១៩ ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពាកូវីដ១៩ ដែលគិតមកដល់ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ទទួលបានថវិកាសប្បុរសធម៌ពីមហាសេដ្ឋីពាណិជ្ជករ មានជាង២៤លានដុល្លារ រួចហើយ ដោយអ្នកចូលរួមបរិច្ចាគជាមួយសម្តេចតេជោ ហ៊ុន សែន មានទឹកប្រាក់ខ្ពស់រហូតដល់ម្នាក់ៗ ចំនួន៣លានដុល្លារអាមេរិក ។ កាយវិការនៃសប្បុរសជន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្លែងអំណរគុណ និងក៏បានសរសេរដោយផ្ទាល់ដៃក្នុងផេកផ្លូវការរបស់ សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក» ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕

  • មជ្ឈមណ្ឌលវប្បធម៌ចិន ផ្តល់ម៉ាស់ ២មុឺន និងសម្ភារមួយចំនួន ជូនក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩

    មជ្ឈមណ្ឌលវប្បធម៌ចិន ផ្តល់ម៉ាស់ ២មុឺន និងសម្ភារមួយចំនួន ជូនក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលអំណោយដ៏ថ្លៃថ្លាពីលោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំទីក្រុងភ្នំពេញ ដែលរួមមានម៉ាស់ចំនួន ២មុឺន និងសម្ភារមួយចំនួន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ជាពិសេស បន្ទាប់ពីកើតមានព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា។ អំណោយដ៏ថ្លៃថ្លានេះ ក្រសួងនឹងចែកជូនមន្ត្រីរាជការក្រសួងទេសចរណ៍ ប្រើប្រាស់សម្រាប់កិច្ចប្រជុំនានា ហើយមួយចំណែកទៀត នឹងប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលមាន ឯកឧត្តម រដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ពិសេសនៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍។ កាយវិការមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ដែលត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀតរហូតឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយ រវាងកម្ពុជា-ចិន។ បន្ថែមលើនេះ ស្ថិតក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ-១៩នេះ មិត្តចិនបានបង្ហាញឱ្យឃើញពីអត្ថន័យដ៏ជ្រាលជ្រៅ និងគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការជួយដល់កម្ពុជាលើគ្រប់វិស័យ ដើម្បីឈានទៅសម្រេចឱ្យបាននូវ…

  • រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង១០ចំណុច ដែលបានដាក់ចេញ កាលពីពេលកន្លងមក ជាពិសេស អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆកាមកនោះ គេឃើញរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បាន បើកយុទ្ធនាការផ្សព្វផ្សាយយ៉ាងគគ្រឹកគ្រេង ។ តាមរយៈយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញពីកម្លាំងចលករដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដាស់រំលឹកដល់ប្រជាពលរដ្ឋ កុំភ្លេចស្មារតីឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារខ្លួន ការពារគ្រួសារ សហគមន៍ និងប្រទេសជាតិ ក្នុងគ្រាកំពុងជួបនូវជំងឺរាត្បាតដ៏កាចសាហាវមួយនេះនៅក្នុងសហគមន៍។ អនុវត្តន៍តាមបទបញ្ជា និងអនុសាសន៍ខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំចាត់ចែងកម្លាំងនគរបាល មានរថយន្ត និងម៉ូតូកង់បីរបស់អាវុធហត្ថ បំពាក់ឧបករណ៍បំពងសម្លេង ហើយបានបើកយុទ្ធនាការបន្តផ្សព្វផ្សាយ…

  • អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា

    អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា

    នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំមន្ត្រីជំនាញអ្នកពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុង ព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ចំនួន ៤៤១នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័កកំរិត២ របស់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដោយរកឃើញអ្នកដែលមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ២៣គ្រួសារ ស្មើនឹងមនុស្ស ៣៣នាក់ ស្រី១៩នាក់ ក្នុងនោះ (គ្រួសារប្រភេទក្រ ១ ចំនួន១២គ្រួសារ និងប្រភេទក្រ២ ចំនួន១១គ្រួសារ)។ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកថវិការបស់រាជរដ្ឋាភិបាល រួមនឹងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត…

  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលអំណោយម៉ាស់ចំនួន២ម៉ឺនបន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលអំណោយម៉ាស់ចំនួន២ម៉ឺនបន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា

    ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានអំណោយម៉ាស់ចំនួន២០០០០បន្ទះពីមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ដែលពិធីប្រគល់និងទទួលនេះធ្វើឡើងកាលពី រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោក ឈាន យានកាង (QUAN YANGANG) ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី  តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19 មជ្ឈមណ្ឌលវប្បធម៌ចិន បានបរិច្ចាគនូវម៉ាស់ចំនួន២ម៉ឺនបន្ទះ ជូនដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាដៃគូសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា និងឈរលើទស្សនៈរួមសុខរួមទុក្ខលើក្បូនតែមួយ និងជួយយកអាសារគ្នាទៅវិញទៅមក។ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់មិត្តចិនដែលជានិច្ចកាលតែងបានគាំទ្រដល់កម្ពុជា ដែលជាពិសេសរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCOVID-19។ អំណោយនាពេលនេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។ លោកជំទាវក៏ បានលើកឡើងផងដែរ ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នទាំងពីរ…