Category: Covid-19

  • សម្តេច ហេង សំរិន ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍៤៨លានរៀល ចូលរួមទិញវ៉ាក់សាំងកូវីដ ចាក់ជូនពលរដ្ឋ

    សម្តេច ហេង សំរិន ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍៤៨លានរៀល ចូលរួមទិញវ៉ាក់សាំងកូវីដ ចាក់ជូនពលរដ្ឋ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ ដែលសរុប៤៨លានរៀល សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ការប្រកាសរបស់ សម្តេច ហេង សំរិន បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី៧ធ្នូ ឆ្នាំ២០២០ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា គ្រោងនឹងទិញជាជំហានដំបូង ចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់ដំបូង ដែលអាចនឹងចាក់សម្រាប់ក្រុមគ្រូពេទ្យ គ្រូបង្រៀន មុនគេ។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ក៏មានសប្បុរសជននានា បានបរិច្ចាគថវិការបស់ខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ដែលគិតមកដល់ព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានជិត២០លានដុល្លារនោះហើយ៕ កឹម ទៀង

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្រោង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​ដែល​នឹង​ផ្តល់​អាទិភាព​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​អាមេរិកមុនដំបូង

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្រោង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​ដែល​នឹង​ផ្តល់​អាទិភាព​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​អាមេរិកមុនដំបូង

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្នុង​គោលបំណង​ធានា​អោយ​បាន​នូវ​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​រដ្ឋាភិបាល​អាមេរិក​បញ្ជាទិញ​ ​ទុក​ចាក់​ជូន​ប្រជាជន​អាមេរិក​ ​មុននឹង​ផ្គត់ផ្គង់​ទៅក្រៅ​ប្រទេស​ ​។​ បើ​តាម​មន្ត្រី​អាមេរិក​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ ​បទ​ប​ញ្ជ​ប្រតិបត្តិ​ខាងលើ​នេះ​ ​ក៏​នឹង​បង្កើត​របៀបវារៈ​មួយ​សម្រាប់​ទីភ្នាក់ងារ​ទាំង​ ​ឡាយ​នៃ​រដ្ឋាភិបាល​អាមេរិក​ ​អោយ​ជួយ​ដល់​បណ្ដា​ប្រទេស​ដទៃ​ ​ដើម្បី​ទិញ​ ​ឬ​ទទួល​បាន​វ៉ាក់សាំង​ផង​ដែរ​ ​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ចែកចាយ​វ៉ាក់សាំង​នេះ​ដែរ​ ​សេតវិមាន​គ្រោង​បើក​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ថ្ងៃអង្គារ​ដដែល​នេះ​ ​ដើម្បី​ពិភាក្សា​លើ​គ្នា​នីតិវិធី​ចែកចាយ​វ៉ាក់សាំង​ ​ខណៈ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​ចាប់ផ្ដើម​ចាក់​ជូន​ប្រជាជន​អាមេរិក​ ឱ្យ​បាន​មុន​ថ្ងៃ​បុណ្យណូអែល​ ​ខណៈ​ក្រុម​មន្ត្រី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ឡើយ​ ​៕

  • ​អ៊ី​រ៉​ង់​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ ​បាន​រារាំង​ប្រទេស​ខ្លួន​មិន​អោយ​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​អ៊ី​រ៉​ង់​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ ​បាន​រារាំង​ប្រទេស​ខ្លួន​មិន​អោយ​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​អ៊ី​រ៉​ង់​៖​ ​ប្រធាន​ធនាគារ​កណ្តាល​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​អាមេរិក​កំពុង​ព្យាយាម​យ៉ាងសកម្ម​ដើម្បី​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ៊ី​រ៉​ង់ ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​តាមរយៈ​កម្មវិធី​ ​CO​V​A​X ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ជាស​កល​ ​ធ្វើឡើង​ដោយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​l​ J​a​z​e​era​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រធាន​ធនាគារ​កណ្តាល​អ៊ី​រ៉​ង់​លោក​ ​A​b​do​l​n​ass​e​r ​Hem​mat​i​ ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​វា​គួរតែ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ ​កិច្ចប្រឹងប្រែង​របស់​អ៊ី​រ៉​ង់​ក្នុង​ការ​ទិញ​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ ​CO​V​A​X ​ត្រូវ​បាន​រារាំង​ដោយសារតែ​បញ្ហា​ផ្ទេរ​ប្រាក់​ដែល​កើតឡើង​ពី​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ​។​ ប្រធាន​ធនាគារ​កណ្តាល​អ៊ី​រ៉​ង់​រូប​នេះ​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ ​Inst​a​gram​ ​ថា​ ​មកទល់​ពេលនេះ​ ​វិធី​សា​ស្រ្ត​ណា​ក៏ដោយ​ ​ក្នុង​ការ​ទូទាត់​ ​និង​ ​ផ្ទេរ​រូបិយប័ណ្ណ​ដែល​ត្រូវការ​ ​គឺ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដោយសារតែ​ការ​ដាក់ទណ្ឌកម្ម​អមនុស្សធម៌​របស់​រដ្ឋាភិបាល​អាមេរិក​ ​និង​តម្រូវ​ការ​ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​ ​របស់​​​ក្រសួង​រតនាគារ​អាមេរិក​ O​F​A​C ​៕

  • ជីប ម៉ុង បរិច្ចាគ ៣លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩

    ជីប ម៉ុង បរិច្ចាគ ៣លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩

    ជីប ម៉ុង បរិច្ចាគទឹកប្រាក់ចំនួន៣លានដុល្លាអាមេរិកជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំ សម្រាប់ទិញវ៉ាក់សាំងការពារ កូវីដ១៩ ចាក់ជូន ប្រជាពល រដ្ឋដោយ ឥតគិត ថ្លៃ។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀម ថវិកាទិញវ៉ាក់សាំងកូវីដ១៩ក្នុងជំហានដំបូងចំនូន១លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងលិខិតថ្លែងអំណរជូនចំពោះក្រុមហ៊ុន ជីប ម៉ុង ថា៖« ជំនួយជាថវិកាចំនួន៣លានដុល្លារអាមេរិកសម្រាប់រាជរដ្ឋាភិបាល រកទិញវ៉ាក សាំងការ ពារជំងឺ COVID-19 នៅកាលៈទេសៈនេះពិតជាមានតម្លៃដែលពុំអាចកាត់ថ្លៃបាន។ » ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលជានិច្ចជាកាល ទាន់ពេលវេលា និងគ្រប់ កាលៈ ទេសៈក្នុងការជួយសម្រួលការលំបាកនានារបស់រាជរដ្ឋាភិបាល។ ក្នុងឆ្នាំ២០២០នេះ ជីប ម៉ុង បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន៥០ម៉ឺនដុល្លារ អាមេរិកសម្រាប់ យុទ្ធនា ការ ប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ១៩, ៥០ម៉ឺន ដុល្លារអាមេរិក ជូន កាកបាទក្រហមកម្ពុជា, ៤០…

  • ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​តម្រូវ​ដោយ​ច្បាប់

    ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​តម្រូវ​ដោយ​ច្បាប់

    ​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​ការ​ព្យាយាម​ពន្យល់​អោយ​ប្រជាជន​យល់​ដឹង​អំពី​គុណប្រយោជន៍​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នឹង​មាន​ប្រសិទ្ធ​ភាព​ឆ្ងាយ​ជាង​ការ​ព្យាយាម​ធ្វើ​អោយ​ការ​ចាក់​វ៉ាក់សាំង​នេះ​ក្លាយ​ជា​អ្វី​តម្រូវ​ដោយ​ច្បាប់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ប្រធាន​នាយកដ្ឋាន​វ៉ាក់សាំង​របស់​អង្គការ​ ​WHO​ ​លោកស្រី​ ​កេត​ ​អូ​ប្រាយ​អ៊ឹ​ន​ ​បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​មួយ​ថា​ ​ខ្ញុំ​អត់​គិតថា​ ​ការ​តំរូវ​ដោយ​ច្បាប់​ ​ក្នុង​ការ​ធ្វើ​ដូច្នេះ​ ​ជា​ទិសដៅ​ត្រូវ​អនុវត្ត​នៅ​ទីនេះ​ទេ​… ​ជាការល្អ​ ​ត្រូវ​មានការ​លើកទឹកចិត្ត​ ​និង​ជួយ​សម្រួល​អោយ​មានការ​ប្រើ​វា​ ​ជាជាង​ការ​ចាប់​បង្ខំ​ ​។​ បន្ថែម​លើ​នេះ​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​វា​ជា​ការសំរេចចិត្ត​ ​និង​ការទទួលខុសត្រូវ​របស់​សា​ម៉ី​ប្រទេស​ ​ថា​តើ​ពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​របៀបណា​ ​។​ ​តែ​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​ ​នៅតែ​និយាយ​ថា​ ​ការ​តំរូវ​ដោយ​ច្បាប់​ថា​ ​ត្រូវតែ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​គឺជា​ផ្លូវដើរ​ខុសឆ្គង​មួយ​ ​។​ ​តួយ៉ាង​កាលពី​អតីតកាល​ ​ការ​ចាប់​បង្ខំ​អោយ​ចាក់​វ៉ាក់សាំង​បាន​នាំមក​នូវ​ប្រតិកម្ម​ ​គឺ​ការ​ប្រឆាំង​ជំទាស់​កាន់តែ​ខ្លាំង​ឡើង​ ​៕

  • សមាគម ៣ ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា លើកទឹកចិត្តដល់សាធារណជន ទាំងអស់ឱ្យធ្វើការទូទាត់ប្រាក់តាមបប្រព័ន្ធអេឡិចត្រូនិកដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    សមាគម ៣ ពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា លើកទឹកចិត្តដល់សាធារណជន ទាំងអស់ឱ្យធ្វើការទូទាត់ប្រាក់តាមបប្រព័ន្ធអេឡិចត្រូនិកដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    យោងតាមសសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃសទី៨ធ្នូឆ្នាំ២០២០ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា(CAFT) បានចេញសេចក្តីថ្លែងការណ៍រួម លើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា៕កឹម ទៀង

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៥​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៧​លាន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៥​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៧​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៧​លាន​៩​២​ម៉ឺន​៧​ពាន់​៨​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥​៤​ម៉ឺន​៩​ពាន់​៨​០​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៦​លាន​៩​៩​ម៉ឺន​៩​ពាន់​៣​៦​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៥​លាន​៣​៦​ម៉ឺន​៩​ពាន់​៤​៦​នាក់​ ​ស្លាប់​ចំនួន​២​៩​ម៉ឺន​៤​៤​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​៩​៨​ម៉ឺន​២​ពាន់​២​៤​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៧​០​ម៉ឺន​៣​ពាន់​៩​០​៨​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៩​៩​៤​នាក់​ ​និង​ជាសះស្បើយ​៩​លាន​១​៧​ម៉ឺន​៧​ពាន់​៦​៤​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៦​២​ម៉ឺន​៨​ពាន់​៦​៥​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៧​ពាន់​៣​៨​៨​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៨​០​ម៉ឺន​១​ពាន់​៦​៧​នាក់​ ​៕

  • នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕

  • ប្រជាពលរដ្ឋ មកធ្វើតេស្តរកកូវីដ១៩លើកទី២ នៅពហុកីឡដ្ឋានស្តាតអូឡាំពិក

    ប្រជាពលរដ្ឋ មកធ្វើតេស្តរកកូវីដ១៩លើកទី២ នៅពហុកីឡដ្ឋានស្តាតអូឡាំពិក

    ប្រជាពលរដ្ឋ មកធ្វើតេស្តរកកូវីដ១៩លេីកទី២ នៅពហុកីឡដ្ឋានស្តាតអូឡាំពិក នាព្រឹកថ្ងៃសទី៨ធ្នូនេះ ត្រូវគេឃើញបានអនុវត្តន៍តាមការ ណែនាំ ពីក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានល្អ ដោយរក្សាគម្លាតដែលបានកំណត់។

  • គិតមកដល់ម៉ោង៩ព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០២០ សប្បុរសជនបានចូលថវិកាជាង១៨លានដុល្លារហើយ សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

    គិតមកដល់ម៉ោង៩ព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០២០ សប្បុរសជនបានចូលថវិកាជាង១៨លានដុល្លារហើយ សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

    សម្ដេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក នៅព្រឹកនេះ បានសរសេរថា បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សម្ដេចបានបន្តថា សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ​ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត។ នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណា និងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជំរាបជូនថាក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារសុខភាពរបស់ប្រជាជន)៕ កឹម ទៀង