-
អាជ្ញាធរនៃរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងបាត់ដំបងនៅតែបន្តអនុវត្តនូវវិធានណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខនៃរាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងនូវវិធានការទប់ស្កាត់ការឆ្លង និងការចម្លង មេរោគកូវីដ-19 ទៅក្នុងសហគមន៍

ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង រួមនិងអាជ្ញាធររដ្ឋបាលក្រុងបាត់ដំបង អមដំណើរដោយឯកឧត្តមជាអភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានចុះធ្វើការអប់រំណែនាំនិងបង្កើននូវការផ្សព្វផ្សាយពីការទប់ស្កាត់ ពីការឆ្លងនិងការចម្លងជំងឺកូវីដ-19និងបានចែកម៉ាស់នៅតាមផ្សារនានា។ជាពិសេស នៅផ្សារបឹងឈូក ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅវេលារសៀលថ្ងៃទី០៧ខែវិច្ឆិកា២០២០។ តាមរយៈការចុះចែកម៉ាស់ និងការចុះអប់រំណែនាំធ្វើការផ្សព្វផ្សាយនូវវិធានក្នុងការរឹតបន្តឹងក្នុងការទប់ស្កាត់កុំឲ្យឆ្លងនិងការចម្លងមេរោគកូវីដ-19គឺ៖ជាវិធានក្មុងការឆ្លើយតប ទៅនិងការណែនាំពីក្រសួងសុខាភិបាល និងតបតាមការអំពាវនាវ របស់ រាជរដ្ឋាភិបាលកម្ពុជា។ ហើយខេត្តបាត់ដំបង ក៏ជាមុខសញ្ញាមួយ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា និងដើម្បីចូលរួមទប់ស្កាត់ កុំឲ្យរីករាលដាល់ នៃជំងឺដ៏កាច់សាហាវនេះ។ ព្រមជាមួយគ្នានោះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានបង្កើននូវការអប់រំផ្សព្វផ្សាយ ក៏ដូចជា៖ ការចុះចែកម៉ាស់នៅតាមផ្សារក្នុងក្រុង និងទៅដល់អាជីវករដែលលក់ដូរក្នុងផ្សារនិងប្រជាពលរដ្ឋទូទៅមួយចំនួនផងដែរ ដើម្បីពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ។ ជាមួយគ្នានេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-19នេះ និងកុំឲ្យមានការចម្លងរីករាលដាលកាន់តែធ្ងន់ធ្ងរនៅក្នុងសហគមន៍។ កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំ និងជំរុញទៅអាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំងអស់ក្នុងខេត្តត្រូវតែបង្កើននូវការអប់រំនិងធ្វើការផ្សព្វផ្សាយពីជំងឺនេះ ឲ្យជ្រួតជ្រាប…
-
បុរសម្នាក់ និងនារីម្នាក់បានឆ្លង កូវីដ-១៩

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ មានបុរសម្នាក់ឈ្មោះ ស្រៀន គីមស៊្រុន ជានិស្សិតច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច បានឆ្លង កូវីដ-១៩ ក្រោយបានទៅហាង Zendo នៅសាខាបឹងកេងកង ។ ចំណែកនារីម្នាក់ទៀតឈ្មោះ អៀម ធីតា ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឆ្លង កូវីដ-១៩ ផងដែរ ក្រោយបានទៅហាង Pedro ផ្លូវព្រះសីហនុ ។ សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មានអ្នកឆ្លង កូវីដ-១៩ សរុបចំនួន៣៤នាក់ ហើយ ៕
-
សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការយកសំណាកលេីកទី២ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

-
អភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលទីតាំងសម្រាប់យកសំណាក អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការនៃការរៀបចំនេះទីតាំងដែលត្រូវ ពិនិត្យយកសំណាកជាលើកទី២នៅទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី០៨ខែធ្នូស្អែកនេះ ដំណើរការបានល្អ មានលក្ខណៈងាយស្រួល នាល្ងាចថ្ងៃទី០៧ធ្នូនេះ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំងនេះបន្ថែមទៀត ក្រោយពី បានរៀបចំដោយធ្វើរោងដាក់កៅអី បន្ទប់ដាក់គ្រឿងបរិក្ខារផ្សេងៗរួចហើយ។ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំដល់កងកម្លាំង ដូចជាមន្ត្រី ថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលត្រូវមកបំពេញការងារជាមួយមន្ត្រីរបស់ក្រសួងសុខាភិបាល នាថ្ងៃស្អែកនេះ ត្រូវប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺត្រូវតែការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងការឆ្លងរាលដាលពីជំងឺកូវីដ-១៩ ដោយយើងមិនដឹងថា ប្រជាពលរដ្ឋជាង៣០០០នាក់ដែលមកពិនិត្យយកសំណាកលើកទី២នេះ ពួកគាត់មានវិជ្ជាមានកូវីដ-១៩ឬយ៉ាងណានោះទេអ្វីដែលសំខាន់ គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា។
-
រដ្ឋបាលស្រុកតាំងគោក បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ដោយសង្កេតឃើញថា ករណីរីករាលដាលនៃជំងឺ Covid-19 នៅលើសកលលោក និងនៅ ព្រះរាជាណាចក្រកម្ពុជា នៅតែរីករាលដាលឥតឈប់ឈរ ក៏ដូចជាការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ប្រសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ក៏ដូចជាសារអប់រំ របស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលរបស់មេរោគ Covid-19 ។រដ្ឋបាលស្រុកតាំងគោក ក្រោមការបញ្ជាផ្ទាល់ពីអភិបាលស្រុកតាំងគោក បានបែងចែកជាពីរ ក្រុម ដើម្បីចុះធ្វើការផ្សព្វផ្សាយនិង ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន កន្លែងកំសាន្ត ហាងផឹកស៊ីនានា អំពីវិធានការនៃការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល នៅតាមគោលដៅសំខាន់ៗ ក្នុងស្រុក តាំងគោក តាំងពីយប់ថ្ងៃអាទិត្យមកម្ល៉េះ ។លុះដល់ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការី បានធ្វើការផ្សព្វផ្សាយដល់អាជីវករនៅផ្សារតាំងគោកពីវិធាន ការនៃការការពារ និងការធ្វើអនាម័យខ្លួនប្រាណ ដើម្បីជៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករប្រសិនបើធ្វើប្រទេសកើតមានអ្នកឆ្លងនៅសហគមន៍យើង ដូចជាការបិទផ្សារ…
-
រដ្ឋបាលខណ្ឌច្បារអំពៅ បន្តចែកម៉ាស់ដល់ប្រជាពលរដ្ធក្នុងមូលដ្ឋាន និងធ្វើការអប់រំណែនាំ ចំពោះវិធានការការពារខ្លួន ដើម្បីបង្ការ និងបញ្ជៀសពីការឆ្លងនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ម៉ាស់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ២០០០ម៉ាស់ ត្រូវបានសាលាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ និងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ព្រមទាំងមន្ត្រីសាលាខណ្ឌ និងសង្កាត់ បានចុះចែកម៉ាសជូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិដើមស្លែង និងភូមិដើមស្លែងទី១ និង២សហគមន៍ទៀត គឺសហគមន៍ថ្មសាន និងសហគមន៍ចុងដី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ លោក រស់ សុភ័ក្រ និងលោក យ៉ិន វុធ បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺជារលកថ្មីមួយទៀត ដែលជំងឺកូវីដ-១៩ បានវាយលុកចូលសហគមន៍ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ឋប្រឆាំងទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វិធានការណ៍របស់ក្រសួងសុខាភិបាល ។ ក្នុងឱកាសនោះ លោក រស់…
-
រដ្ឋបាលខេត្តកែប ចុះពិនិត្យ អប់រំ ណែនាំពីវិធានការការពារការឆ្លងរីករាលដាលនៃជំងឺ Covid-19 ចូលសហគមន៍ ដល់ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងរីស៊ត

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សមាជិកលេខាធិការដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ អប់រំ ណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រីស៊តឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារការឆ្លងរីករាលដាលនៃជំងឺ Covid-19 ដល់សហគមន៍ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ នៅក្នុងឱកាសនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងតែមានការរីករាលដាលឆ្លងក្នុងសហគមន៍ជាបណ្តើរៗហើយដូចជានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូច្នេះ ខ្ញុំសូមឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវប្រកាន់ភ្ជាប់នូវការពាក់ម៉ាស់ លាងដៃជាមួយអាល់កុលឲ្យបានញឹកញាប់ មានការគម្លាតសង្គមឲ្យបានត្រឹមត្រូវ ។ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ រីស៊ត ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវណែនាំដល់បុគ្គលិកទាំងអស់ឲ្យពាក់ម៉ាស់ សម្អាតដៃជាមួយអាល់កុល និងដាក់អាល់កុលជូនភ្ញៀវដែលចូលមកសម្រាក និងពិសារអាហារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលក្នុងប្រយុទ្ធប្រឆាំង ការការពារ និងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ តាមរយៈការចុះពិនិត្យ…
-
លោក ចូ បៃដិន តែងតាំងលោក ហ្សាវីយើ បេសេរ៉ា ជារដ្ឋមន្ត្រីសុខាភិបាលថ្មីរបស់សហរដ្ឋអាមេរិក

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជ្រើសតាំងរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ាលោក ហ្សាវីយើ បេសេរ៉ា អោយធ្វើជារដ្ឋមន្ត្រីសុខាភិបាលថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ។ កន្លងមក លោក ហ្សាវីយើ បេសេរ៉ា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីដឹកនាំច្បាប់សុខភាពរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងសភាចន្លោះពីឆ្នាំ២០០៩-២០១០ ។ កំឡុងពេលនោះ លោក បេសេរ៉ា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា អ្វីដែលលើកទឹកចិត្តលោកអោយដើរឆ្ពោះទៅមុខ គឺដោយសារមនុស្សរាប់ពាន់នាក់មិនមានការធានារ៉ាប់រងសុខភាពនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ។ ហើយបើសិនត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភានោះ លោក បេសេរ៉ា ក្នុងវ័យ៦២ឆ្នាំ នឹងក្លាយជាជនជាតិអាមេរិកាំង ដើមកំណើតឡាទីនដំបូងគេបង្អស់ ដែលដឹកនាំក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិ ដែលជាទីភ្នាក់ងារមានកញ្ចប់ថវិកាប្រចាំឆ្នាំ១ទ្រីលានដុល្លារ ជាមួយនឹងបុគ្គលិក៨ម៉ឺននាក់ ទទួលបន្ទុកត្រួតពិនិត្យឱសថ វ៉ាក់សាំង និង ការស្រាវជ្រាវវេជ្ជសាស្ត្រ ក៏ដូចជាកម្មវិធីធានារ៉ាប់រងសុខភាព ដែលគ្របដណ្តប់ពលរដ្ឋអាមេរិកច្រើនជាង១៣០លាននាក់ ៕

