Category: Covid-19

  • ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ដាក់ពាក្យ​ស្នើសុំ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាន់​នៅ​ឥណ្ឌា

    ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ដាក់ពាក្យ​ស្នើសុំ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាន់​នៅ​ឥណ្ឌា

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​របស់​សហរដ្ឋអាមេរិក​បាន​ដាក់ពាក្យ​ស្នើសុំ​ការប្រើប្រាស់​បន្ទាន់​ ​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​រដ្ឋាភិបាល​ឥណ្ឌា​ ​។​ ទីប្រឹក្សា​រដ្ឋាភិបាល​ឥណ្ឌា​ទទួលបន្ទុក​កម្មវិធី​វ៉ា​ក់​សាក់​ ​CO​V​I​D​-19 ​លោក​ ​វី​ខេ ផូ​ល​ ​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​តាម​កញ្ចក់ទូរទស្សន៍​ឥណ្ឌា​ N​D​T​V​ ​នា​ពេលថ្មីៗនេះ​ថា​ ​យើង​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​ដែល​ចង់បាន​អាជ្ញាប័ណ្ណ​ប្រើប្រាស់​បន្ទាន់​ក្នុង​ប្រទេស​របស់យើង​ ​។​ ​លោក​ ​វី​ខេ ផូ​ល​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ជា​ធម្មតា​ឥណ្ឌា​ត្រូវការ​ពេល​៩​០​ថ្ងៃ​ ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​លើ​ការ​ស្នើសុំ​បែប​នេះ​ ​ប៉ុន្តែ​ការ​សម្រេច​ចិត្ត​លើ​វ៉ាក់សាំង​របស់​ ​ភី​ហ្វីហ្សឺ ​អាច​នឹង​ធ្វើឡើង​លឿន​ជាង​នេះ​ ​។​ យ៉ាងណាមិញ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ឥណ្ឌា​មិនបាន​ធ្វើការ​ឆ្លើយតប​ណាមួយ​ ​ជុំវិញ​នឹង​សំណើ​ខាងលើ​នេះ​របស់​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​នោះ​ទេ​ ​ខណៈ​ដែល​ម​ន្រ្តី​របស់​ ​ភី​ហ្វីហ្សឺ ​ប្រចាំ​ប្រទេស​ឥណ្ឌា​ ​ក៏​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​នោះ​ដែរ​ ​៕

  • ​លោក​ មូ​ន​ ចេ​អ៊ី​ន​ ​បញ្ជា​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ក្នុង​គ្រា​ដែល​ប្រទេស​ខ្លួន​ប្រឈម​នឹង​ការ​ផ្ទុះ​រលក​ទី​៣

    ​លោក​ មូ​ន​ ចេ​អ៊ី​ន​ ​បញ្ជា​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ក្នុង​គ្រា​ដែល​ប្រទេស​ខ្លួន​ប្រឈម​នឹង​ការ​ផ្ទុះ​រលក​ទី​៣

    ​កូរ៉េ​ខាងត្បូង​៖​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ ចេ​អ៊ី​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​អំពាវនាវ​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​និង​ការ​តាមដាន​យ៉ាង​ហ្មត់ចត់​បន្ថែម​ទៀត​ ​ស្រប​ពេល​ប្រទេស​នេះ​ព្យាយាម​គ្រប់គ្រង​រលក​នៃ​ការ​ឆ្លង​ចុងក្រោយបង្អស់​ ​និង​ ​ធំបំផុត​របស់​ខ្លួន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​របស់​វិមាន​ខៀវ​លោក​ ជុ​ង​ ​ម៉ាន់​ហូ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ​លោក​ មូ​ន​ ​បាន​បញ្ជា​អោយ​រដ្ឋាភិបាល​ប្រើ​គ្រប់​ធនធាន​ទាំងអស់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​ ​Co​v​i​d​-19 ​និង​អំពាវនាវ​អោយ​បង្កើន​ការ​ធ្វើ​តេ​ស្ត​បន្ថែម​ទៀត​ ​តាមរយៈ​ការ​កៀ​គរ​យោធា​ ​និង​ ​មនុស្ស​មកពី​សេវា​សាធារណៈ​ ​។​ ​អ្នកនាំពាក្យ​របស់​វិមាន​ខៀវ​រូប​នេះ​បន្ថែម​ទៀត​ថា​ ​លោក​ មូ​ន​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កន្លែង​ធ្វើ​តេ​ស្ត​គួរតែ​មាន​រយៈពេល​ច្រើន​ម៉ោង​ ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកធ្វើការ​អាច​ចូល​មក​ធ្វើ​តេ​ស្ត​បាន​ងាយស្រួល​ ​ហើយ​កន្លែង​ធ្វើ​តេ​ស្ត​ចល័ត​តាម​ដង​ផ្លូវ​គួរតែ​បង្កើត​ឡើង​អោយ​បាន​ច្រើន​បន្ថែម​ទៀត​ ​។​ បើ​តាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​ ​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៦​១​៥​ករណី​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ពោល​គឺ​វា​មាន​រយៈពេល​១​ខែ​គត់​ ​ដែល​ប្រទេស​មួយ​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​៣​ខ្ទង់​មិនធ្លាប់​មាន​ក្នុងរយៈពេល​០​៩​ខែ​មកនេះ​ ​៕

  • ជប៉ុន​ត្រៀម​បញ្ជូន​គិលានុបដ្ឋាយិកា​យោធា​ទៅកាន់​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ ​Co​v​i​d​-19

    ជប៉ុន​ត្រៀម​បញ្ជូន​គិលានុបដ្ឋាយិកា​យោធា​ទៅកាន់​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ ​Co​v​i​d​-19

    ជប៉ុន​៖​ ​ជប៉ុន​បាន​និង​កំពុង​ត្រៀម​បញ្ជូន​គិលានុបដ្ឋាយិកា​មកពី​កងកម្លាំង​ស្វ័យ​ការ​ ​ពារ​ខ្លួន​ទៅកាន់​កោះ​អូ​សា​កា​ ​និង​ ហុ​ក​កៃ​ដូ​ដើម្បី​ជួយ​ព្យាបាល​ ​ចំ​ពេល​មានការ​កើន​ឡើងក​រ​ណី​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ ​បន្ទាប់ពី​មាន​សំណើ​ពីសំណាក់​រដ្ឋាភិបាល​ដី​កោះ​ទាំងពីរ​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ប្រមុខរដ្ឋាភិបាល​ជប៉ុន​លោក​ ​កា​ស៊ុណូប៊ុ ​កា​តុ​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សារ​ព័ត៌មាន​ជប៉ុន​ ក្យូដូ ​បាន​រាយការណ៍​ថា​ ​កោះ​ ហុ​ក​កៃ​ដូ ​ភាគ​ខាងជើង​ជប៉ុន​បាន​និង​កំពុង​មាន​ផែនការ​ស្នើសុំ​រដ្ឋាភិបាល​ ​អោយ​បញ្ជូន​គិលានុបដ្ឋាយិកា​មកពី​កងកម្លាំង​ស្វ័យ​ការពារ​ខ្លួន​ដើម្បី​ជួយ​ព្យាបាល​ ​ខណៈ​ដែល​ដី​កោះ​មួយ​នេះ​បាន​មើលឃើញ​ពី​ការ​កើន​ឡើង​អ្នក​ឆ្លង​វី​រុ​ស​នៅ​ឯ​មន្ទីរពេទ្យ​ចំនួន​០​២​កន្លែង​ ​។​ ​បើ​តាម​សារ​ព័ត៌មាន​ជប៉ុន​ N​H​K ​កោះ​ ​អូ​សា​កា​ ​ភាគ​ខាងលិច​ជប៉ុន​វិញ​ ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ប្រចាំថ្ងៃ​កើន​ឡើង​ប្រមាណ​៣​០​០​ករណី​នៅ​ក្នុងរយៈពេល​០​៦​ថ្ងៃ​មកនេះ​ ​។​ សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​នៅ​ទូទាំង​ប្រទេស​ជប៉ុន​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​១​៦​ម៉ឺន​៩​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​២​ពាន់​៣​១​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​១​៣​ម៉ឺន​៥​ពាន់​២​៧​៧​នាក់​ ​៕

  • ​មី​យ៉ា​ន់​ម៉ា​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មី​ចំនួន​១​.​១​០​៨​ករណី​ ​និង​២​៩​នាក់​ទៀត​ស្លាប់​ ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ

    ​មី​យ៉ា​ន់​ម៉ា​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មី​ចំនួន​១​.​១​០​៨​ករណី​ ​និង​២​៩​នាក់​ទៀត​ស្លាប់​ ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​អាជ្ញាធរ​សុខាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​.​១​០​៨​ករណី​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ធ្វើ​អោយ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៩​ម៉ឺន​៩​ពាន់​១​៥​៥​ករណី​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងសុខាភិបាល​ ​និង​កីឡា​មី​យ៉ា​ន់​ម៉ា​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សេចក្តីថ្លែង​ការណ៍​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​អ្នកជំងឺ​ចំនួន​២​៩​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​បាត់បង់ជីវិត​នៅ​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​នាំ​អោយ​តួលេខ​អ្នកជំងឺ​ស្លាប់​សរុប​កើន​ដល់​២​ពាន់​១​១​០​នាក់​ ​។​ បើ​តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​ ​និង​កីឡា​មី​យ៉ា​ន់​ម៉ា​ ​អ្នកជំងឺ​ ​Co​v​i​d​-19 ​សរុប​៧​ម៉ឺន​៧​ពាន់​៦​៣​៦​នាក់​ហើយ​បាន​ជាសះស្បើយ​ឡើងវិញ​ ​និង​បាន​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ​ ​។​ ​ដោយ​ឡែ​កមនុស្ស​សរុប​១​លាន​២​៨​ម៉ឺន​៨​ពាន់​៣​៦​៥​នាក់​ផ្សេងទៀត​ក៏​ត្រូវ​បាន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ផង​ដែរ​ ​៕

  • អគារកាណាឌីយ៉ាទាំងមូលនឹងត្រូវបិទរហូតដល់ថ្ងៃ១៧ធ្នូ ឆ្នាំ២០២០

    អគារកាណាឌីយ៉ាទាំងមូលនឹងត្រូវបិទរហូតដល់ថ្ងៃ១៧ធ្នូ ឆ្នាំ២០២០

    យោងតាមលិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជូនដំណឹងដល់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា នៅថ្ងៃទី៧ធ្នូឆ្នាំ២០២០ នេះបានឲ្យដឹងថា ដោយសារបុគ្គលិកធនាគារចិនម្នាក់មានវិជ្ជមានវីរុសកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្ដើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា ដូច្នេះត្រូវបិទអគាកាណាឌីយ៉ាទាំងមូលបន្តទៀតរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៣ធ្នូដល់ថ្ងៃ១៧ធ្នូឆ្នាំ២០២០។ ក្រសួងសុខាភិបាលក៏រំលឹកឲ្យបុគ្គលិកដែលធ្វើការនៅអគារកាណាឌីយ៉ាទាំងអស់ ត្រូវមកធ្វើតេស្ដជាលើកទី២នៅថ្ងៃ១៣ធ្នូ និងលើកទី៣ នៅថ្ងៃ១៧ធ្នូឆ្នាំ២០២០។ អគារកាណាឌីយ៉ាត្រូវបានក្រសួងសុខាភិបាលបិទជាបណ្ដោះអាសន្ននៅថ្ងៃទី៣ធ្នូ បន្ទាប់ពីបានរកឃើញវីរុសកូវីដ-១៩លើបុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិលធនាគារចិន ស្ថិតក្នុងអគារកាណាឌីយ៉ា។ បុរសនោះ ត្រូវគេរាយការណ៍ថា ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំម្នាក់ ដែលបានរកឃើញថាបានឆ្លងរុសកូវីដ-១៩នៅថ្ងៃ២៩វិច្ឆិកាឆ្នាំ២០២០៕

  • រដ្ឋបាលខណ្ឌចំការមន ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

    រដ្ឋបាលខណ្ឌចំការមន ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

    ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍ណែនាំ និងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង១០ចំណុច ដែលបានដាក់ចេញ កាលពីពេលកន្លងមក ជាពិសេស អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច បានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆកាមកនោះ គេឃើញរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បាន បើកយុទ្ធនាការផ្សព្វផ្សាយយ៉ាងគគ្រឹកគ្រេង ។ អនុវត្តន៍តាមបទបញ្ជា និង អនុសាសន៍ខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានប្រុងប្រៀបរៀបចំចាត់ចែងកម្លាំងតាំងពីព្រឹកព្រលឹម ហើយបានបើកយុទ្ធនាការបន្តផ្សព្វផ្សាយអំពីវិធាននានារបស់ក្រសួងសុខាភិបាល និងបទបញ្ជាទាំង១០ចំណុច របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលចូលសហគមន៍ជាច្រើននៅភ្នំពេញ។ មុនពេលចេញក្បួនយុទ្ធនាការផ្សព្វផ្សាយនេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន…

  • សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យមន្រ្តី និងអ្នកពាក់ព័ន្ធដែលចូលទីស្តីការគណៈរដ្ឋមន្រ្តីទៅពិនិត្យសំណាក់១០០%

    សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យមន្រ្តី និងអ្នកពាក់ព័ន្ធដែលចូលទីស្តីការគណៈរដ្ឋមន្រ្តីទៅពិនិត្យសំណាក់១០០%

    សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមរយៈសារជាសំឡេងនៅថ្ងៃទី០៦ខែធ្នូបានអំពាវនាវសារជាថ្មីឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យទៅធ្វើតេស្តរកវីរុសកូវីដ១៩ទាំងអ្នកដែលបានធ្វើតេស្តរួចម្តងហើយ និងអ្នកមិនបានធ្វើតេស្តត្រូវតែទៅធ្វើតេស្តម្តងទៀតនៅថ្ងៃទី០៧ធ្នូនេះនៅទីស្តីការក្រសួងមហាផ្ទៃដើម្បីពិនិត្យបញ្ជាក់និងកាត់ផ្តាច់ខ្សែចម្លងទៅក្នុងសហគមន៍។ ការអំពាវនាវតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចក្រឡាហោម ស ខេង នៅពេលនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីរាជការក្រសួងមហាផ្ទៃមួយចំនួនរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតបានឆ្លងកូវីដ១៩តៗគ្នាបែបសហគមន៍ដែលបញ្ហានេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកាកន្លងទៅ។ សម្រាប់ពេលនេះអ្នកឆ្លង និងអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាច្រើននាក់កំពុងធ្វើចត្តាឡីស័កនៅតាមទីកន្លែងសុវត្ថិភាព និងតាមលំនៅដ្ឋានរៀងៗខ្លួន៕ដោយ៖ អ៊ិត រ៉ាវុធ

  • ទីបំផុត​ឥណ្ឌូណេស៊ី​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ចិន

    ទីបំផុត​ឥណ្ឌូណេស៊ី​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ចិន

    ​ឥណ្ឌូ​នេ​ស៊ី​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ការពារ​ ​CO​V​I​D​-19 ​ដំបូង​ ​ដែល​ដឹក​តាម​កប៉ាល់​ពី​ប្រទេស​ចិន​ហើយ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​។​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ ចូកូ ​វី​ដូដូ ​ក៏បាន​ធ្វើ​សេចក្តីប្រកាស​មួយ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ដែរ​ថា​ ​ឥ​ប្រទេស​របស់​លោក​បាន​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ជាលើកដំបូង​ចំនួន​១​.​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ (​Sin​o​v​a​c B​i​o​t​e​c​h​) ​ដែល​វ៉ាក់សាំង​ប្រភេទ​នេះ​ ​ឥណ្ឌូណេស៊ី​ធ្លាប់​ទ​ទួ​ក​យកមក​ធ្វើ​តេ​ស្ត​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​សីហា​កន្លងទៅ​នេះ​។​ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រទេស​របស់​លោក​នឹង​ត្រៀម​ទទួល​វ៉ាក់សាំង​ដដែល​នេះ​ ​ចំនួន​១​.​៨​លាន​ដូ​ស​ទៀត​នៅដើម​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​ថា​ ​នៅពេលដែល​យើង​សម្រេច​ថា​នឹង​ប្រើ​វា​បាន​ ​នោះ​យើង​អាច​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​ហើយ​អ្វី​គ្រប់​ៗ​យ៉ាង​នឹង​ត្រូវ​ត្រៀម​អោយ​រួចរាល់​ ៕

  • ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​វិនិយោគ​៥​១​៥​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​ផលិតកម្ម​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​វិនិយោគ​៥​១​៥​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​ផលិតកម្ម​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ចិន​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​បាន​ផ្តល់​ប្រាក់​៥​១​៥​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ ​ដើម្បី​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ខណៈ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បញ្ចេញ​ចាក់​អោយ​សាធារណៈ​ជន​ទូទៅ​ក្នុង​ខែ​ធ្នូ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​ ​Sin​o B​i​o​pharmaceutical​ ​របស់​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​អង្គភាព​ធុរកិច្ច​មួយ​នឹង​វិនិយោគ​ប្រាក់​៥​១​៥​លាន​ដុល្លារ​ទៅ​ក្នុង​ក្រុមហ៊ុន​ ​Sin​o​v​a​c ​Life​ ​Sciences​ ​ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Sin​o​v​a​c​ដើម្បី​ជួយ​អភិវឌ្ឍ​ ​និង​ផលិត​វ៉ាក់សាំង​ ​Corona​V​a​c ​។​ ​បើ​តាម​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​ខ្លួន​រំពឹង​ថា​ ​នឹង​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​០​០​លាន​ដូ​ស​ក្នុង​មួយ​ឆ្នាំ​ ​និង​មានបំណង​សង់​បញ្ចប់​រោងចក្រ​ផលិត​វ៉ាក់សាំង​ទី​២​នៅ​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ​២​០​២​០​ខាងមុខ​ ​ដើម្បី​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ប្រចាំ​ឆ្នាំ​អោយ​ដល់​៦​០​០​លាន​ដូ​ស​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៦​លាន​៥​៧​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៦​លាន​៥​៧​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៧​លាន​៣​៨​ម៉ឺន​៥​ពាន់​២​៨​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥​៤​ម៉ឺន​១​ពាន់​៦​៣​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៦​លាន​៥​៧​ម៉ឺន​៨​ពាន់​៨​៩​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៥​លាន​១​៥​ម៉ឺន​៩​ពាន់​៥​២​៩​នាក់​ ​ស្លាប់​ចំនួន​២​៨​ម៉ឺន​៨​ពាន់​៩​០​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​៨​៥​ម៉ឺន​៥​ពាន់​៥​៩​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៦​៧​ម៉ឺន​៦​ពាន់​៨​០​១​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៥​៩​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​១​៣​ម៉ឺន​៨​ពាន់​១​៧​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៦​០​ម៉ឺន​៣​ពាន់​៥​៤​០​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៦​ពាន់​៩​៦​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៧​៧​ម៉ឺន​៦​ពាន់​១​៨​២​នាក់​ ​៕