-
ក្រសួងសុខាភិបាលអំពាវនាវអ្នកប៉ះពាល់មួយអ្នកនាង ឆែម សុនីតា និង លោក តាំង សេវិនអាប់ ទៅធ្វើតេស្តរកកូវីដ១៩ ជាបន្ទាន់

ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មុននេះបន្តិច បានបង្ហាញអត្តសញ្ញាណបុគ្គល២រូប គឺឈ្មោះ ឆែម សុនីតា និងឈ្មោះ តាំង សេវិនអាប់ ដែលជាប្រភពនៃការចម្លងមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានអំពាវនាវដល់បុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដែលប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើ ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមទៅធ្វើតេស្តយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។ ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា ស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិន អាប់ អាយុ ៤២ឆ្នាំ អាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១នៃការចម្លងសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា…
-
រដ្ឋធានីម៉ូស្គូ របស់ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំ

រុស្ស៊ី៖ អភិបាលក្រុងម៉ូស្គូលោក សឺហ្គេ សប់ប្យ៉ាននីន បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋធានីរបស់ប្រទេសរុស្ស៊ីនេះ នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ Covid-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។ អភិបាលក្រុង ម៉ូស្គូ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា បុគ្គលិកពេទ្យ គ្រូបង្រៀន ព្រមទាំងបុគ្គលិកផ្តល់សេវាសង្គម នឹងក្លាយជាអ្នកដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំង ដោយសារតែពួកគេជាក្រុមងាយរងគ្រោះបំផុត ខណៈដែលមនុស្ស៥ពាន់នាក់ផ្សេងទៀតបានចុះឈ្មោះរួចរាល់ហើយសម្រាប់ការចាក់វ៉ាក់សាំង ។ ការលើកឡើងខាងលើនេះរបស់លោក សឺហ្គេ សប់ប្យ៉ាននីន ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានបញ្ជាអោយរដ្ឋាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំង Covid-19 ជូនដល់ប្រជាជនជាលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍ក្រោយនេះ ស្របពេលដែលចំនួនវ៉ាក់សាំងដែលបានផលិតមានប្រមាណជិត២លានដូស ៕
-
នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាក់ថា វ៉ាក់សាំង Covid-19 អាចនឹងផលិតរួចរាល់នៅឥណ្ឌានាប៉ុន្មានសប្តាហ៍ទៀតនេះ

ឥណ្ឌា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី នៅថ្ងៃសុក្រនេះប្រកាសថា វ៉ាក់សាំងការពារជំងឺ Covid-19 អាចនឹងផលិតរួចរាល់នៅក្នុងប្រទេសរបស់ខ្លួនក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ។ លោក ម៉ូឌី បានបញ្ជាក់ថា តម្លៃវ៉ាក់សាំងបាននិងកំពុងពិភាក្សាជាមួយបណ្តារដ្ឋ ហើយការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសវិញ នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅពេលដែលរដ្ឋាភិបាលសហព័ន្ធទទួលបានការយល់ព្រមពីក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌា ។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា វ៉ាក់សាំងចំនួន០៣នៅឥណ្ឌា គឺស្ថិតក្នុងតំណាក់កាលផ្សេងៗគ្នា… អ្នកជំនាញបានរំពឹងថា វ៉ាក់សាំងនេះគឺនឹងមិនប្រើពេលយូរទៀតនោះទេ វាប្រហែលជាពីរទៅបីសប្តាហ៍ទៀតប៉ុណ្ណោះ.. វ៉ាក់សាំងអាចនឹងផលិតរួចរាល់នៅឥណ្ឌា ។ លោក ម៉ូឌី បន្ថែមទៀតថា អាទិភាពដំបូងគេនឹងត្រូវបានផ្តល់ជូនដល់ក្រុមបុគ្គលិកជួរមុខ ដែលជាអ្នកឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ កូរ៉ូណា ៕
-
ប្រមុខអង្គការ WHO អំពាវនាវអោយគ្រប់គ្នារក្សាវិធានការការពារខ្លួន បើទោះបីជាវ៉ាក់សាំង Covid-19 ផលិតជិតបានសម្រេច

ស្វីស៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះថា អង្គការសុខភាពពិភពលោក WHO ព្រមានដល់រដ្ឋាភិបាល និងប្រជាជនទាំងអស់ មិនត្រូវបោះបង់ចោលវិធានការការពារខ្លួនពីជំងឺ COVID-19 ព្រោះតែឃើញវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះជិតសម្រេចបានជោគជ័យនោះឡើយ ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានបញ្ជាក់ថាដំណើរការទៅលើវ៉ាក់សាំងនានាបានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺនៅខាងចុងនៃផ្លូវដ៏ងងឹត ។ លោកបានសង្កត់ធ្ងន់ថា យ៉ាងណាមិញ អង្គការ WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ ។ សូមជម្រាបថា ការព្រមានបែបនេះរបស់ WHO ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិកសហការជាមួយអាល្លឺម៉ង់គឺ ភីហ្វីហ្សឺ និង បាយអូអិនធិច នៅក្នុងករណីបន្ទាន់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥២ម៉ឺននាក់ និងជាសះស្បើយជិត៤៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៦លាន២៣ម៉ឺន៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥២ម៉ឺន៤ពាន់៤៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៥លាន៨១ម៉ឺន២ពាន់៤០៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៧៧ម៉ឺន២ពាន់៥៣៥នាក់ ស្លាប់ចំនួន២៨ម៉ឺន៥ពាន់៥៥០នាក់ និងជាសះស្បើយចំនួន៨លាន៦៥ម៉ឺន៨ពាន់៨៨២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៦០ម៉ឺន៨ពាន់៤១៨នាក់ ស្លាប់ចំនួន១៣ម៉ឺន៩ពាន់៧៣៦នាក់ និងជាសះស្បើយ៩លាន៥ម៉ឺន៨ពាន់៨២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៥៣ម៉ឺន៤ពាន់៩៥១នាក់ ស្លាប់១៧ម៉ឺន៥ពាន់៩៨១នាក់ និងជាសះស្បើយ៥លាន៧៤ម៉ឺន៤ពាន់៣៦៩នាក់ ៕
-
រកឃើញអ្នកឆ្លងវីរុសកូវីដ-19 ចំនួន10នាក់បន្ថែមទៀត

-
សារសម្លេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ នាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាពជម្ងឺកូវីដ១៩ និងការណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលជាប់ពាក់ព័ន្ធដើម្បីទប់ស្កាត់នឹងបង្កាកុំអោយរីករាលដាលឆ្លងចូលសហគមន៍កាន់តែខ្លាំងឡើង

-
ក្រសួងសុខាភិបាលប្រកាសពង្រឹងអនុវត្តន៍វិធានការអនាម័យបន្ថែម ដើម្បីរួបគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុសខាភិបាលនៅថ្ងៃទី៤ធ្នូនេះ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ បង្ការការរីករាលដាលច្រើនចូលទៅក្នុងសហគមន៍ ក្រសួងសុខាភិបាល ណែនាំបន្ថែមដល់អាជីវករនៅផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់ទៅលើការការពារ បង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅ នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ វិធានការទាំងនោះរួមមាន បុគ្គលិកបម្រើការងារទាំងអស់ ត្រូវពាក់ម៉ាស និងរបាំងមុខការពារឲ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។ អតិថិជនទាំងអស់ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ឲ្យបានត្រឹមត្រួវ និងជាប់ជានិច្ចទាំងអស់គ្នា។ ធនាគារ ផ្សារទំនើប និងហាងនីមួយៗត្រូវបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តុ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រចូល និងដាក់អាល់កុល ឬជែងលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចួលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។ ត្រូវរៀបចំទៅតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រកន្លះ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ ដាក់បង្ហាញនូវសញ្ញាណែនាំការពាក់ម៉ាស និងរក្សាអនាម័យដៃស្អាត និងការណែនាំអនាម័យពេលក្អក កណ្ដាស នៅគ្រប់ច្រកចូល និងទីតាំងអាចមើលឃើញទាំងអស់គ្នា។ ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច៣ដងក្នុង១ថ្ងៃ។ ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមប្រពៃណីខ្មែរ ដោយលើកដៃសំពះចៀសវាងការចាប់ដៃគ្នា។ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ឲ្យបានឆាប់រហ័សជូនដល់អាជ្ញាធរពាក់ពន្ធ័ ឬក្រុមឆ្លើយតបបន្ទាន់តាមាប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍១១៥…
-
ប្រេសិតពិសេសអង្គការសហប្រជាជាតិបញ្ជាក់ថា មនុស្សគ្រប់រូបនៅលើពិភពលោកត្រូវតែទទួលបានវ៉ាក់សាំង Covid-19 ដោយតម្លាភាព

អាមេរិក៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូនេះថា តម្លាភាពក្នុងការទទួលបានវ៉ាក់សាំង COVID-19, ថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្ត្រគួរតែត្រូវបានធានា ដើម្បីឆ្លើយតបជាសកល ចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ នេះបើតាមអ្នកនាំពាក្យដែលបានចូលរួមក្នុងសម័យប្រជុំពិសេស នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមលោក មូនា អាក្រាំ បាននិយាយថា យើងត្រូវតែធានាដំបូងគេថា វ៉ាក់សាំងប្រឆាំងវីរុសអាចនឹងចែកចាយទៅដល់ប្រជាជនគ្រប់រូប មិនថា អ្នកមាន ឬអ្នកក្រ ប្រុស ឬស្រី ឬក៏នៅទីកន្លែងណានោះទេ ដោយឈរលើគោលការណ៍តម្លាភាព ។ អង្គការសុខភាពពិភពលោក WHO និងអង្គការជាដៃគូជាច្រើនទៀតបានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងមួយឈ្មោះ កូវ៉ាក់ ដែលមានគោលដៅចែកចាយវ៉ាក់សាំង ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ដោយតម្លាភាព និងសមធម៌ ហើយមកទល់ពេលនេះ មានប្រទេសជាង១០០បានចូលរួម ៕
-
ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា បញ្ជាក់ថា នឹងចែកចាយវ៉ាក់សាំង Covid-19 ចំនួន១២៥លានដូសនៅទូទាំងសកលលោក ក្នុងត្រីមាសទី១ ឆ្នាំ២០២១

អាមេរិក៖ ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួនរំពឹងថា នឹងចែកចាយវ៉ាក់សាំងការពារជំងឺ Covid-19 ដ៏មានប្រសិទ្ធភាពរបស់ខ្លួនប្រមាណពី១០០លាន ទៅ១២៥លានដូសទៅកាន់ពិភពលោកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិកមួយនេះបញ្ជាក់ថា នៅក្នុងចំណោមវ៉ាក់សាំង Covid-19 ទាំង១២៥លានដូសខាងលើនេះ ក្នុងនោះមាន៨៥លានទៅ១០០លានដូសនឹងត្រូវធ្វើការចែកចាយនៅក្នុងសហរដ្ឋអាមេរិក ខណៈដែល១៥លានទៅ២៥លានដូសទៀតនឹងត្រូវចែកចាយនៅក្រៅប្រទេស ។ ដោយឡែកនៅក្នុងត្រីមាសទី១វិញ គឺស្ថិតនៅក្នុងចន្លោះពី៥០០លានទៅដល់១ពាន់លានដូស ដោយក្រុមហ៊ុន ម៉ូឌែណា រំពឹងថា នឹងផលិតចែកចាយជាសកលនៅឆ្នាំ២០២១ខាងមុខនេះ ៕