Category: Covid-19

  • សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការយកសំណាកលេីកទី២ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

    សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការយកសំណាកលេីកទី២ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

    សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការយកសំណាកលេីកទី២ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

  • រដ្ឋបាលខេត្តសៀមរាប​ បន្តចុះណែនាំដល់អាជីករលក់ដូរនៅផ្សារារត្រីអង្គរឃ្យុងយូទាំងអស់ឱ្យអនុវត្តន៍ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន

    រដ្ឋបាលខេត្តសៀមរាប​ បន្តចុះណែនាំដល់អាជីករលក់ដូរនៅផ្សារារត្រីអង្គរឃ្យុងយូទាំងអស់ឱ្យអនុវត្តន៍ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន

    សៀមរាប៖ នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាបមានមន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីប៉ូលីសនៃស្នងការដ្ឋាននរគបាលខេត្តបានបន្តចុះណែនាំដល់អាជីវករអ្នកលក់ដូរសម្ភារ និងចំណីអាហារនៅផ្សាររាត្រីអង្គរឃ្យុងយូក្នុងក្រុងសៀមរាបឱ្យអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយក្នុងទីកន្លែងនីមួយៗត្រូវ ពាក់ម៉ាស់ ព្រមទាំងលាងដៃនឹងអាកុល ជែល និងសាប៊ូ ដើម្បីសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការអនុវត្តបែបនេះគឺជាចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍ ពិសេសក៏ជាការការពារខ្លួនឯងកុំឱ្យឆ្លងជំងឺកូវីដ១៩ផងដែរ។ ក្នងនាមអាជ្ញាធរខេត្ត រដ្ឋបាលខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបាន សំណូមយ៉ាងទទូចដល់បងប្អូន អាជីវករនិងអ្នកទិញព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖ 1.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា2.កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។ ក្នុងនាមអាជ្ញាធរខេត្តលោក នាក់ ណេរ៉ុន សង្ឃឹមយ៉ាងមុតមាំថា អ្នកលក់ អ្នកទិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តន៍តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

  • រកឃើញមានអ្នកឆ្លងជំងឺកូវីដ-19 ថ្មីចំនួន2នាក់បន្ថែមទៀត

    រកឃើញមានអ្នកឆ្លងជំងឺកូវីដ-19 ថ្មីចំនួន2នាក់បន្ថែមទៀត

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងជំងឺកូវីដ-19 ថ្មីចំនួន2នាក់បន្ថែមទៀត។

  • ក្រសួងសុខាភិបាល ប្រកាសដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានតេស្តសំណាកលើកទី១ មកពិនិត្យសំណាកលើកទី២ នៅថ្ងៃនេះ

    ក្រសួងសុខាភិបាល ប្រកាសដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានតេស្តសំណាកលើកទី១ មកពិនិត្យសំណាកលើកទី២ នៅថ្ងៃនេះ

    ភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល ប្រកាសដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ចំនួន១៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។ ដោយឡែកក្រសួងសុខាភិបាល បានកំណត់ទីតាំង៥កន្លែងសម្រាប់ធ្វើតេស្តយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល «ព្រឹត្តិការណ៍ ២៨វិច្ឆិកា» នៅអង្គារ៍ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីជូនពលរដ្ឋ​កម្ពុជាថា នឹងមិនមានការបិទប្រទេស រឺរាជធានី​ភ្នំពេញ ក្នុងគ្រាមានអាសន្ន ដូចជនអគតិមួយចំនួន​លើក​ឡើងនោះទេ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សារជាថ្មីជូនពលរដ្ឋ​កម្ពុជាថា នឹងមិនមានការបិទប្រទេស រឺរាជធានី​ភ្នំពេញ ក្នុងគ្រាមានអាសន្ន ដូចជនអគតិមួយចំនួន​លើក​ឡើងនោះទេ

    យោងតាមគេហទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនស្នើសុំព្រះមហាក្សត្រ បិទប្រទេស រឺរាជធានីភ្នំពេញក្នុងគ្រាមានអាសន្ន ដូចជន​អគតិមួយ​ចំនួនលើកឡើងនោះទេ។ ការបញ្ជាក់នេះ ដោយហេតុថា មានជនអគតិមួយចំនួន បានប្រឌិតព័ត៌មានបំពុលសង្គម និងចង់ធ្វើអោយប្រទេសចលាចល ទិញទំនិញទុកបំរុង។ ចំណុចនេះ សម្តេចតេជោ បញ្ជាក់ថាគ្មានទេ។ សុំអនុញ្ញាតិ ដាក់ខ្លឹមសារ នៅលើ Facebook សម្តេចតេជោ ទាំងស្រុង។ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាព​ប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញក្នុង​ពេលប៉ុន្មាន​ថ្ងៃខាង​មុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញ ត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខ​នៃរាជរដ្ឋា​ភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង​ជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

  • អភិបាលរាជធានីបន្តផ្តល់ម៉ាសចំនួន៤ម៉ឺននិងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា

    អភិបាលរាជធានីបន្តផ្តល់ម៉ាសចំនួន៤ម៉ឺននិងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា

    ភ្នំពេញ៖ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្តល់ម៉ាសចំនួន៤០០០០ម៉ាសនិងឧបករណ៍បំពងសំឡេងចំនួន៤០គ្រឿង ដល់ស្នងការនគរបាលរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃអាទិត្យទី០៦ខែវិច្ឆិកានេះលោកអភិបាលរាជធានីក៏បានចុះត្រួតពិនិត្យគ្រប់គោលដៅនៃស្តុបនីមួយ ខណៈកងកម្លាំងទាំងអស់កំពុងពង្រាយក្នុងចែកម៉ាសជូនអ្នកដំណើរនិងបំពងសំឡេងតាមឃោសនស័ព្ទ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងរាជធានីបានបញ្ជាក់ឲ្យដឹងថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្តល់ម៉ាសចំនួន៤០០០០ម៉ាស មីក្រូសម្រាប់បំពងសំឡេងចំនួន៤០គ្រឿងមកស្នងការនគរបាលរាជធានីភ្នំពេញ ហើយលោកបានបន្តចែកទៅកម្លាំងមានសមត្ថកិច្ចចំនួន២២គោលដៅនៅតាមស្តុប ដើម្បីឲ្យកងកម្លាំងមានសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ធ្វើការចែកបន្តទៅប្រជាពលរដ្ឋជាអ្នកដំណើរដែលមិនពាក់ម៉ាស។ ចំណែកមីក្រូបំពងសម្លេង ក៏បានផ្ញើរសារទៅប្រជាពលរដ្ឋព្រមគ្នាផងដែរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែលជំងឺនេះកំពុងរីករាលដាលចូលដល់សហគមន៍ហើយនោះ។ចំពោះគោលដៅសំខាន់ៗទាំង ២២ មានដូចជា គោលដៅ ១ – ស្តុប BKC ២- ស្តុប ពេទ្យចិន៣- ស្តប បូកគោ ៤- ស្តុបច្រមុះជ្រូកក្បាលថ្នល់៥- ស្តុបអង្គឌួង ៦- ស្តុបក្រសួងអប់រំ ៧- ស្តុបជលផល៨- ស្តុប ក្តាន់ពីរ ៩- ស្តុប អាងទឹក ១០ – ស្តុបចេនឡា១១- ស្តុបទួលសង្កែ ១២- ស្តុប កាំកូ ១៣- ស្ពានអាកាស៧មករា ១៤-…

  • អភិបាលខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ជាប្រចាំ ជាមួយប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា

    អភិបាលខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ជាប្រចាំ ជាមួយប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា

    ខេត្តកណ្តាល៖ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកល្វាឯម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋ មកពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលមានមន្ត្រីជំនាញសុខាភិបាលនៅរង់ចាំទទួល។ លោក កន សុកាយ អភិបាលស្រុកល្វាឯម បានឲ្យដឹងថា នៅក្នុងស្រុកល្វាឯម មានមណ្ឌលចត្តាឡីស័កមួយកន្លែង គឺនៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ហើយនៅទូទាំងស្រុកល្វាឯម…

  • សារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រើនរំលឹកទៅអាជ្ញាធររាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន ឱ្យបន្តចុះពិនិត្យ អនុវត្តគម្លាតសង្គមឱ្យបានម៉ឺងម៉ាត់ តាមដានគ្រប់ទីកន្លែងលក់ដូរ ទីប្រជុំជន និងផ្សារនានា ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល (ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០)

    សារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រើនរំលឹកទៅអាជ្ញាធររាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន ឱ្យបន្តចុះពិនិត្យ អនុវត្តគម្លាតសង្គមឱ្យបានម៉ឺងម៉ាត់ តាមដានគ្រប់ទីកន្លែងលក់ដូរ ទីប្រជុំជន និងផ្សារនានា ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល(ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០)

  • ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩​ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro

    ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ១៩​ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន​បញ្ជាក់ពីការ​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។ អ្នកវិជ្ជមានកូវីដ១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ទន្ទឹមនឹងរកឃើញ ក៏មានអ្នកជាសះស្បើយម្នាក់ គឺបុរសជនជាតិនេប៉ាល់ ឈ្មោះ ហ្គូរ៉ុង កាម៉ា ស៊ុលទីម អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០…

  • ក្រសួងសុខាភិបាលប្រកាសថា បុគ្គលិកហាង Burger ម្នាក់ទៀត នៅទួលទំពូង បានឆ្លងជំងឺកូវីដ-១៩ និងជាសះស្បើយម្នាក់

    ក្រសួងសុខាភិបាលប្រកាសថា បុគ្គលិកហាង Burger ម្នាក់ទៀត នៅទួលទំពូង បានឆ្លងជំងឺកូវីដ-១៩  និងជាសះស្បើយម្នាក់

    យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ យុវជនម្នាក់ឈ្មោះ សាយ សៅហេង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ បានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕