Category: Covid-19

  • ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ព័រ​ទុ​យ​ហ្កាល់​និយាយ​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​ទាំងអស់​ដោយ​ឥត​គិតថ្លៃ

    ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ព័រ​ទុ​យ​ហ្កាល់​និយាយ​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​ទាំងអស់​ដោយ​ឥត​គិតថ្លៃ

    ​ព័រ​ទុ​យ​ហ្គាល់​៖​ ​រដ្ឋាភិបាល​ព័រ​ទុ​យ​ហ្កាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​អំពី​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​មនុស្ស​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ដោយ​ស​័្ម​គ្រ​ចិត្ត​ ​និង​ដោយ​ឥត​គិតថ្លៃ​ ​ហើយ​ថា​ ​ខ្លួន​សង្ឃឹម​ថា​ ​នឹង​ទទួល​បាន​ប្រជាជន​ចូលរួម​ជិត​១​០​ភាគរយ​ក្នុង​ដំណាក់កាល​ដំបូង​ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អាទិភាព​ដំបូង​នឹង​ត្រូវ​ផ្តល់​ដល់​អ្នក​ដែល​មាន​អាយុ​លើស​ពី​៥​០​ឆ្នាំ​ដែល​មាន​ជំងឺ​ពីមុន​ស្រាប់​ ​ដូចជា​ជំងឺ​សរសៃឈាម​ក្នុង​បេះដូង​ ​ឬ​ ​ជំងឺសួត​ ​អ្នកជំនាញ​ជួរមុខ​មកពី​វិ​ស​័​យ​នានា​ ​ក្នុង​នោះ​រួម​មាន​វិ​ស​័​យ​សុខាភិបាល​ ​យោធា​ ​និង​សន្តិសុខ​ជាដើម​ ​។​ រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ព័រ​ទុ​យ​ហ្កាល់​លោកស្រី​ ​Mart​a​ ​T​e​mid​o ​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោកស្រី​នឹង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​២​២​លាន​ដូ​ស​ ​តម្លៃ​២​៤​៣​.​១​៤​លាន​ដុល្លារ​អាមេរិក​ ​លោកស្រី​ថា​ ​វា​ត្រូវ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ជាទិញ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​ៗ​មួយ​ចំនួន​ ​មាន​ដូចជា​ ​Cure​V​a​c, ​P​f​i​z​e​r-B​ioN​T​e​c​h​, ​Modern​a​, Jo​h​n​son​&Jo​h​n​son​, S​an​o​f​i​ ​និង​ ​G​SK ​៕

  • នាំនារី ៤នាក់ ដែលកោសខ្យល់ ឲ្យភរិយាអគ្គនាយក ពន្ធនាគារ ទៅធ្វើតេស្តរកកូវីដ-១៩

    នាំនារី ៤នាក់ ដែលកោសខ្យល់ ឲ្យភរិយាអគ្គនាយក ពន្ធនាគារ ទៅធ្វើតេស្តរកកូវីដ-១៩

    ភ្នំពេញ៖ នារីកោសខ្យល់ចំនួនបួននាក់ ក្នុងចំណោមប្រាំនាក់ដែលបានកោសខ្យល់ឲ្យភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបានក្រសួងសុខាភិបាលនាំទៅយកសំណាកទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។ ចំណែកនារីម្នាក់ទៀតបានធ្វើដំណើរទៅស្រុកកំណើត ដោយមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរកំពុងតែធ្វើការទំនាក់ទំនង។ នារីកោសខ្យល់ទាំងប្រាំនាក់គឺបម្រើការនៅហាងកោសខ្យល់ស្ថិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វាសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ លោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាៈ តាមការណែនាំរបស់លោកមានចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញបានឲ្យទៅយកនារីកោសខ្យល់ទាំងប្រាំនាក់ នៅខណ្ឌពោធិ៍សែនជ័យធ្លាប់បានទៅកោសខ្យល់ឱ្យភរិយាលោកឆែមសាវុធអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃហេតុនេះបានជាមន្ត្រីសុខាភិបាលរាជធានីភ្នំពេញ និងសាលាខណ្ឌពោធិ៍សែនជ័យចុះទៅយកគឺយកបានមនុស្សប្រាំនាក់ក្នុងនោះមានក្មេងម្នាក់ និងនារីម្នាក់ទៀតបានធ្វើដំណើរទៅស្រុក។ លោកបានបញ្ជាក់ថាៈនារីទាំងបួននាក់ និងកូនក្មេងម្នាក់គឺបានដឹកទៅយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែខណ្ឌមានជ័យប៉ុន្តែមកដល់ល្ងាចនេះគឺនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ៕ ដោយ៖ សីហា

  • អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល

    អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួម ពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់បឹង ត្របែក ផងដែរនោះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសអោយ បានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ។ លោក ថេង សុថុល ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា ។…

  • ​អតីត​មេដឹកនាំ​អាមេរិក​ជាច្រើន​រូប​ ​និង​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​នឹង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សាធារណៈ​ជន

    ​អតីត​មេដឹកនាំ​អាមេរិក​ជាច្រើន​រូប​ ​និង​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​នឹង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សាធារណៈ​ជន

    ​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ B​a​rack​ Ob​am​a​, ​លោក​ ​G​e​or​g​e​ ​W​ ​Bush​ ​និង​លោក​ ​Bill​ C​lint​on ​ព្រមទាំង​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​ ​ប្រសិនបើ​សកម្មភាព​នេះ​នឹង​ជួយ​បង្កើន​ទំនុក​ចិត្ត​ពីសំណាក់​សាធារណៈ​ជន​ទូទៅ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ លោក​ Ob​am​a​ ​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ ​Sir​i​us​X​M​ ​ថា​ ​ប្រសិនបើ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​លោក​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ប្រាប់​ខ្ញុំ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មាន​សុវត្ថិភាព​ ​ហើយ​អ្នក​អា​ចចាក់​វ៉ាក់សាំង​បាន​… ​តើ​អ្នកដឹង​ទេ​ ​ខ្ញុំ​ពិតជា​នឹង​ទទួលយក​វា​ ​។​ សូម​ជម្រាប​ថា​ ​កន្លងមក​នេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​និង​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ព្រមទាំង​ក្រុមហ៊ុន​អាមេរិក​ ​Modern​a​ ​បាន​រាយការណ៍​ថា​ ​លទ្ធផល​បឋម​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ពួកគេ​ ​ក្នុង​ដំណាក់កាល​ចុងក្រោយ​ ​គឺ​មាន​ប្រសិទ្ធ​ភាព​លើស​ពី​៩​០​ភាគរយ​ ​ដែល​ជា​ក​ម្រិ​ត​ប្រសិទ្ធ​ភាព​ដ៏​ខ្ពស់​មួយ​ ​៕

  • នាយករដ្ឋមន្ត្រី​បារាំង​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ប្រជាជន​ដោយឥត​គិតថ្លៃ

    នាយករដ្ឋមន្ត្រី​បារាំង​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ប្រជាជន​ដោយឥត​គិតថ្លៃ

    ​បារាំង​៖​ ​នាយករដ្ឋមន្ត្រី​បារាំង​លោក​ ហ្សង់ ​កា​ស្ទិ​ច​ ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​បារាំង​ផ្សេងៗ​ទៀត​ថា​ ​បារាំង​នឹង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​ទាំងអស់​ ​ដោយ​មិន​គិតថ្លៃ​នោះ​ឡើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នា​ឱកាស​នោះ​ដែរ​ ​នាយករដ្ឋមន្ត្រី​បារាំង​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នឹង​មិន​តម្រូវ​ឲ្យ​គ្រប់គ្នា​ត្រូវតែ​ចាក់​វា​នោះ​ឡើយ​ ​ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​អំពាវនាវ​អោយ​គ្រប់គ្នា​ចាក់​វា​អោយ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅរួច​ ​។​ បន្ថែម​លើ​នេះ​ ​លោក​ ហ្សង់ ​កា​ស្ទិ​ច​ ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដោយ​មិន​គិតថ្លៃ​ខាងលើ​នេះ​ ​គឺ​ស្ថិត​ក្រោម​កម្មវិធី​ ​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គម​របស់​បារាំង​ ​ដែល​បាន​ត្រៀម​កញ្ចប់​ថវិកា​សរុប​១​.​៥​ពាន់​លាន​អឺ​រ៉ូ ​ឬ​ស្មើនឹង​១​.​៨​២​ពាន់​លាន​ដុល្លារ​ ​ដើម្បី​បញ្ជាទិញ​វ៉ាក់សាំង​សម្រាប់​ឆ្នាំ​២​០​២​១​ខាងមុខ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៥​លាន​៣​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៥​លាន​៣​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៥​លាន​៥​១​ម៉ឺន​៥​ពាន់​៤​៤​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥​១​ម៉ឺន​១​ពាន់​៩​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៥​លាន​៣​៦​ម៉ឺន​៣​ពាន់​៥​៩​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៤​លាន​៥​៣​ម៉ឺន​៤​ពាន់​៦​៣​២​នាក់​ ​ស្លាប់​ចំនួន​២​៨​ម៉ឺន​២​ពាន់​៨​២​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​៥​៦​ម៉ឺន​១​ពាន់​៣​៩​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៥​៧​ម៉ឺន​១​ពាន់​៧​៨​០​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៩​ពាន់​២​២​៧​នាក់​ ​និង​ជាសះស្បើយ​៩​លាន​១​ម៉ឺន​៥​ពាន់​៦​៨​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៤​៨​ម៉ឺន​៧​ពាន់​៥​១​៦​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៥​ពាន់​៣​០​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៧​២​ម៉ឺន​៥​ពាន់​១​០​នាក់​ ​៕

  • ​Apple​ ​កំពុង​បើក​ការស៊ើបអង្កេត​ ​ក្រោយ​ទូរស័ព្ទ​ ​i​Phone​ 12 ​ជាច្រើន​ជួប​បញ្ហា​សេវា​ 5​G​ ​និង​ 4​G

    ​Apple​ ​កំពុង​បើក​ការស៊ើបអង្កេត​ ​ក្រោយ​ទូរស័ព្ទ​ ​i​Phone​ 12 ​ជាច្រើន​ជួប​បញ្ហា​សេវា​ 5​G​ ​និង​ 4​G

    ​អាមេរិក​៖​ ​អំឡុង​វេទិកា​រ​ ​Forum​ ​របស់​ ​Apple​ ​មាន​អតិថិជន​ ​និង​អ្នកប្រើប្រាស់​ជាច្រើន​បាន​បង្ហោះ​សារ​ថា​ ​ទូរស័ព្ទ​ ​i​Phone​ 12 ​របស់​ពួកគេ​ ​បាន​ជួប​បញ្ហា​បាត់​សេវា​នៅ​ពេល​ប្រើ​ប្រព័ន្ធ​ 5​G​ ​និង​ 4​G​ ​ជាពិសេស​គឺ​ប្រើ​ជាមួយ​ក្រុមហ៊ុន​ ​V​e​r​i​z​on ​និង​ ​AT​&​T​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​G​S​M​ ​Arena​ ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទន្ទឹមគ្នា​នេះ​ ​ក៏មាន​អ្នកប្រើ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ​ក្រៅពី​សហរដ្ឋអាមេរិក​ក៏បាន​បញ្ចេញ​សារ​ដូចគ្នា​នេះ​ផង​ដែរ​ ​ដោយ​ភាគច្រើន​គឺ​បាត់​សេ​វ៉ា​តែម្តង​ ​នៅ​ពេល​ពួកគេ​ប្រើ​ប្រព័ន្ធ​ 5​G​ ​។​ ​បើ​តាម​អ្នកជំនាញ​នោះ​ ​វា​ប្រហែលជា​មកពី​ការ​ផលិត​ ​i​Phone​ 12 ​របស់​ ​Apple​ ​មិនទាន់​សមស្រប​ទៅតាម​ស្ថានការណ៍​ ​ឬ​បរិ​បទ​នៃ​បច្ចេកវិទ្យា​ 5​G​ ​ពោល​គឺ​បច្ចេកវិទ្យា​ ​និង​បច្ចេកទេស​នៅ​មិនទាន់​ដំ​ណើ​ការ​ស៊ីគ្នា​ល្អ​ ​។​ យ៉ាងណាមិញ​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ឆ្លើយ​ប​ត​ថា​ ​នៅ​ពេលនេះ​ក្រុមហ៊ុន​អ្នកជំនាញ​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​ ​និង​ស្វែងរក​មូលហេតុ​ ​៕

  • រដ្ឋបាលខណ្ឌចំការមន បន្តចែកម៉ាស ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលត្បាតនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍

    រដ្ឋបាលខណ្ឌចំការមន បន្តចែកម៉ាស ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលត្បាតនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍

    ភ្នំពេញ៖ កាលរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, នាយក នាយករងរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ , នគរបាលប៉ុស្ដិ៍ទន្លេបាសាក់ និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌចំការមន បន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងវិថី គោលដៅតាមបណ្ដោយមហាវិថីព្រះសុធារស នៅមុខសកលវិទ្យាល័យ បៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ ការចុះចែកម៉ាសជូនប្រជាពលរដ្ឋនេះដែរ គឺធ្វើឡើងក្រោយពីទទួលបានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រើប្រាស់គ្រប់យន្តការ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចុះចែកម៉ាស់ និងផ្សព្វផ្សាយអំពីវិធានការការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមសហគមន៍។ ក្នុងឱកាសនេះ លោក ថេង សុថុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍ឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…

  • សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ

    សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ

    សុន្ទរកថាគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅបុរីញូវយ៉ក ត្រូវនឹងព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា៕

  • រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់បន្ថែមទៀត ជាអ្នកដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

    រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់បន្ថែមទៀត ជាអ្នកដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

    ក្រសួងសុខាភិបាល៖ បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់បន្ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ អ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី ទាំង៤នាក់នោះរួមមាន៖ ១-បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី២ធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ២- ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ៣- កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី…