Category: Covid-19

  • ក្រសួងសុខាភិបាលប្រកាសផ្អាកដំណើរការធនាគារកាធេយូណាធីតជាបណ្ដោះអាសន្នក្រោយរកឃើញបុគ្គលិកម្នាក់វិជ្ជមានវីរុសកូវីដ-១៩

    ក្រសួងសុខាភិបាលប្រកាសផ្អាកដំណើរការធនាគារកាធេយូណាធីតជាបណ្ដោះអាសន្នក្រោយរកឃើញបុគ្គលិកម្នាក់វិជ្ជមានវីរុសកូវីដ-១៩

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣ធ្នូនេះ គេបានរកឃើញករណីវិជ្ចមានវីរុសកូវីដ-១៩លើមនុស្ស២នាក់។ ក្នុងចំណោមនោះមានស្ត្រីខ្មែរម្នាក់អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលស្បូវ រាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវ ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងដោយសារធនាគារកាធេយូណាយធីត នៅផ្លូវសម្ដេចប៉ាន ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាបុគ្គលិកច្រើនដែលកំពុងបម្រើការនៅទីនោះ ក្រសួងបានផ្អាកដំណើរការធនាគារកាធេ ជាបណ្ដោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ធ្នូឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់ និងតម្រូវឲ្យបុគ្គលិកទាំងអស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ កឹម ទៀង

  • រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣ធ្នូនេះ បានឲ្យដឹងថា នៅថ្ងៃទី២ធ្នូឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន២នាក់ និងមិនមានករណីជាសះស្បើយឡើយ។ អ្នកឆ្លងថ្មីទាំងពីរនាក់នោះ គឺទីមួយស្ត្រីខ្មែរអាយុ២៣ឆ្នាំ មានអសយដ្ឋាននៅសង្កាត់វាលស្បូវ រាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលវិជ្ជមានវីរុសកូវីដ-១៩ និងម្នាក់ទៀត ជាស្ត្រីខ្មែរអាយុ២១ឆ្នាំ នអសយដ្ឋាននៅសង្កាត់វាលស្បូវ រាជធានីភ្នំពេញ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាប្អូនបង្កើតរបស់ស្ត្រីខាងលើ ហើយនាងជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលលើវត្ថុសំណាករបស់ស្ត្រីទាំង២នាក់ ផ្ដល់ដោយវិទ្យាស្ថានប៉ាសស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់២៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • អង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលអនុញ្ញាតអោយប្រើវ៉ាក់សាំង របស់ Pfizer-BioNTech នាសប្តាហ៍ក្រោយនេះ

    អង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលអនុញ្ញាតអោយប្រើវ៉ាក់សាំង របស់ Pfizer-BioNTech នាសប្តាហ៍ក្រោយនេះ

    អង់គ្លេស៖ សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូនេះថា ទីបំផុតអង់គ្លេសបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ។

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​រៀបចំកិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​សហគ្រាស​ ​និង​ម​ន្រ្តី​រដ្ឋាភិបាលនាសប្តាហ៍ក្រោយ​ ​ដើម្បី​ពិភាក្សា​ស្តីពី​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​រៀបចំកិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​សហគ្រាស​ ​និង​ម​ន្រ្តី​រដ្ឋាភិបាលនាសប្តាហ៍ក្រោយ​ ​ដើម្បី​ពិភាក្សា​ស្តីពី​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ធ្វើការ​ប្រមូលផ្តុំ​មេដឹកនាំ​មកពី​សហគ្រាស​តូច​-​ធំ​ ​និង​ម​ន្រ្តី​រដ្ឋាភិបាល​នាស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រួមគ្នា​មួយ​ ​ស្តីពី​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ ​នេះ​បើ​តាម​សេតវិមាន​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។ ​អ្នកនាំពាក្យ​សេតវិមាន​លោក​ ​ប្រាយ​អិ​ន​ ​ម​័​រ​ហ្គេ​ន​ស្ទើ​ន​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​លោក​ប្រធានាធិបតី​កំពុង​រង់ចាំ​ការ​ប្រមូលផ្តុំ​នៃ​មេដឹកនាំ​មកពី​រដ្ឋាភិបាល​សហ​ព័ន្ធ​ ​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​ វិ​ស​័​យ​ឯកជន​ ​យោធា​ ​និង​សហគមន៍​វិទ្យា​សា​ស្រ្ត ​សម្រាប់​កិច្ចពិភាក្សា​ដ៏​ទូលំទូលាយ​ជាមួយ​ប្រជាជន​អាមេរិក​ ​ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក​ ​ត្រាំ​ ​រៀបចំ​ឡើង​ដើម្បី​ការ​ផ្តល់​ជូន​ជា​ប្រវត្តិ​សា​ស្រ្ត​នេះ​ ​ការ​បញ្ចេញ​វ៉ាក់សាំង​ ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​២​៤​ម៉ោង​ ​បន្ទាប់ពី​មានការ​យល់ព្រម​ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ ​F​D​A​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ជួបជុំគ្នា​ខាងលើ​នេះ​ ​គ្រោង​នឹង​ធ្វើឡើង​ចំ​ពេល​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដាក់​សម្ពាធ​លើ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​របស់​លោក​ ​ដើម្បី​ពន្លឿន​ការ​អនុម័ត​វ៉ាក់សាំង​ ​។​ ​យ៉ាងណាមិញ​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​នៅឡើយ​នោះ​ទេ​ ​៕

  • ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​និង​B​ioN​T​e​c​h​ ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​សហភាព​អឺរ៉ុប​ ​ចំពោះ​កា​រដាក់​អោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន

    ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​និង​B​ioN​T​e​c​h​ ​កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​សហភាព​អឺរ៉ុប​ ​ចំពោះ​កា​រដាក់​អោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន

    ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្ស៊ឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​របស់​អាល្លឺម៉ង់​ ​ព្រមទាំង​គូរ​ប្រជែង​ ម៉ូឌែ​ណា​ ​បាន​ដាក់ពាក្យ​ស្នើសុំ​ការ​អនុម័តយល់ព្រម​ក្នុង​កា​រដាក់​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​របស់​ពួកគេ​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ​E​MA​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ដាច់ដោយឡែក​ថា​ ​ពាក្យ​ស្នើសុំ​ដែល​ដាក់​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្ស៊ឺ ​និង​ដៃគូ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​នឹង​ត្រូវ​បាន​វាយ​តម្លៃ​នៅ​ឯ​កិច្ចប្រជុំ​គណៈកម្មាធិការ​ពិសេស​មួយ​ ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​នេះ​ ​។​ ​ដោយឡែក​ពាក្យ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​បាយ​អូ​ធិ​ច​ ​របស់​អេស្ប៉ា​ញ​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក​ ម៉ូឌែ​ណា​ ​នឹង​ត្រូវ​ពិភាក្សា​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ សូម​បញ្ជាក់​ថា​ ​យោង​តាម​ប្រភព​ពី​គេហទំព័រ​របស់​អង្គការ​សុខា​ភាព​ពិភពលោក​ ​WHO​ ​បាន​អោយ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​កន្លងទៅ​នេះ​ ​មាន​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សរុប​ចំនួន​ ​២​១​៣​ ​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ក្នុង​នោះ​មាន​៤​៩​ស្ថិត​ក្នុង​តំ​ណាក់​ធ្វើ​តេ​ស្ត​ ​៕

  • ​មនុស្ស​ស្លាប់​កើន​ដល់​០​៥​នាក់​ ​ក្នុង​នោះ​មាន​ទារក​ម្នាក់​ ​ក្នុង​ហេតុការណ៍​ឡាន​បើក​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់

    ​មនុស្ស​ស្លាប់​កើន​ដល់​០​៥​នាក់​ ​ក្នុង​នោះ​មាន​ទារក​ម្នាក់​ ​ក្នុង​ហេតុការណ៍​ឡាន​បើក​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់

    ​អាល្លឺម៉ង់​៖​ ​មនុស្ស​០​៥​នាក់​បាន​បាត់បង់ជីវិត​ ​ក្នុង​នោះ​ក៏មាន​ទារក​ម្នាក់​ផង​ដែរ​ ​ខណៈ​មនុស្ស​១​៥​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​ ​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ទៅលើ​អ្នកថ្មើរជើង​នៅ​ទីក្រុង​ ​T​r​i​e​r ​ស្ថិត​ភាគ​និរតី​ប្រទេស​អាល្លឺម៉ង់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ព្រះរាជអាជ្ញា​អាល្លឺម៉ង់​លោក​ ​P​e​t​e​r ​F​r​it​z​e​n ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​ជន​សង្ស័យ​ទំនងជា​ស្រវឹង​ស្រា​ ​ហើយ​អាជ្ញាធរ​មិនបាន​ធ្វើការ​ស​ន្មត់​ថា​ ​មាន​ក្រុមសកម្ម​ប្រយុទ្ធ​ឥស្លាម​និយម​ ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នោះ​ទេ​ ​។​ ​ដោយឡែក​សាក្សី​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​មាន​រថយន្ត​ ​Ranger​ ​Rover​ ​មួយ​គ្រឿង​ពណ៌​ប្រផេះ​ ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ហ្វូង​មនុស្ស​ ​ដែល​កំពុង​ដើរ​បណ្តាល​អោយ​ពួកគេ​ប៉ើង​ពាសពេញ​ផ្លូវ​ ​។​ តាមរយៈ​សារ​បង្ហោះ​នៅ​លើ​ ​T​wit​t​e​r ​មន្ត្រី​ប៉ូលីស​បាន​និយាយ​ថា​ ​អាជ្ញាធរ​ប៉ូលីស​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ជាមួយនឹង​សេវាកម្ម​បន្ទាន់​ ​ហើយ​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ចៀស​ឆ្ងាយ​ពី​ទីតាំង​កើតហេតុ​នោះ​ ​។​ ​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​ថា​ ​រថយន្ត​ត្រូវ​បាន​បញ្ឈប់​ ​ហើយ​អ្នក​បើកបរ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ​ ៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៤​លាន​៤​៣​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៤​លាន​៤​៣​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៤​លាន​១​៨​ម៉ឺន​៨​ពាន់​៩​៥​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៨​ម៉ឺន​៦​ពាន់​៦​០​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៤​លាន​៤​៣​ម៉ឺន​៧​ពាន់​៩​៨​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៤​លាន​១​០​ម៉ឺន​៨​ពាន់​៤​៩​០​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​៦​ពាន់​៩​៧​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​៣​៣​ម៉ឺន​៣​ពាន់​១​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​៩​ម៉ឺន​៩​ពាន់​៧​១​០​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៨​ពាន់​១​៥​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៩​៣​ម៉ឺន​១​ពាន់​៧​៩​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៣​៨​ម៉ឺន​៨​ពាន់​៥​២​៦​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៣​ពាន់​៨​៦​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​៥​ម៉ឺន​៦​ពាន់​៤​៩​៨​នាក់​ ​៕

  • ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ បន្ថែមទៀត នៅថ្ងៃនេះ

    ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ បន្ថែមទៀត នៅថ្ងៃនេះ

    ក្រសួងសុខាភិបាល៖​ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២ធ្នូនេះ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៣នាក់ទៀត ប៉ុន្តែជាអ្នកដំណើរមកពីក្រៅប្រទេស ដោយមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨វិច្ឆិកាឡើយ និងមិនមានករណីជាសះស្បើយនោះទេ នៅថ្ងៃទី១ធ្នូឆ្នាំ២០២០។ អ្នកឆ្លងថ្មីទាំង៣នាក់នោះ មានបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអសយដ្ឋាននៅស្រុក ដងទង់ខេត្តកំពត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអសយដ្ឋាននៅខេត្តកណ្ដាល។ អ្នកទាំង២ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០។ ពួកគេទាំងពីនាក់ពេលធ្វើតេស្តលើកទី១អវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែលទ្ធផលតេស្ដលើកទី២នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគេ គឺទទួលបានវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ពួកគេត្រូវបាដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែកអ្នកឆ្លងថ្មីម្នាក់ទៀត គឺស្ត្រីជនជាតិខ្មែរអាយុ៣៥ឆ្នាំ មានអសយដ្ឋាននៅស្រុកទឹកឈូ ខេត្តកំពត ជាអ្នកដំណើរមកពីប្រទេសចិន មកដល់ប្រទេសកម្ពុជានៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺទទួលបានវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ស្ត្រីនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ គិតត្រឹមព្រឹកថ្ងៃទី២ធ្នូឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣២៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់២៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ ដោយ៖ កឹម ទៀង

  • មនុស្សជិត៤០០នាក់ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកកូវីដ-១៩ នៅសៀមរាប

    មនុស្សជិត៤០០នាក់ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកកូវីដ-១៩ នៅសៀមរាប

    សៀមរាប៖ អ្នកពាក់ព័ន្ធដោយប្រយោល និងជិតស្និត ស្ថិតក្នុងព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា ដែលមានមនុស្សជិត៤០០នាក់ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្ដាឡីសក្ដិខេត្ដសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប ទទួលបន្ទុកវិស័យសុខាភិបាល បានអោយដឹងនៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០២០នេះថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្ន ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួនជិត៤០០នាក់ បានចូលរួមយកសំណាកធ្វើតេសរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្ដាឡីសក្ដិសាលាអនុវត្ដគរុកោសល្យ និងវិក្រិតិការខេត្ដ ដែលក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធនៃព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកាផងដែរ ។ លោកបានបន្ដថា មន្ដ្រីជំនាញសុខាភិបាលបានប្រមូលយកសំណាកអ្នកពាក់ព័ន្ធរួមមានប្រជាពលរដ្ឋក្នុងខេត្ត, នៅក្នុងមន្ទីរឃុំឃាំង(ពន្ធធនាគារ)ខេត្ដសៀមរាប និងនៅតំបន់ពាក់ព័ន្ធក្នុងបុរីសៀងណាំផងដែរ។ លោកបានបន្ដថា ក្រោយយកសំណាកធ្វើតេស្ដចំនួនជិត៤០០នាក់នោះ មានចំនួន១៩២នាក់អវិជ្ជមាន ដែលបានធ្វើតេសនៅថ្ងៃទី២៩ខែវិច្ឆិកា ។ លោកបានបន្ដថា មនុស្សដែលបានដាក់នៅក្នុងមណ្ឌលគរុកោសល្ស និងវិក្រិតិការខេត្ដសៀមរាបនេះ ត្រូវបានផ្ដល់អាហារឲ្យចំនួន៣ពេល និងមានប្រព័ន្ធអ៊ីធ័រណែតឲ្យប្រើដោយមិនគិតថ្លៃផងដែរ។ លោក ពិន ប្រាកដ ក៏បាន អំពាវដល់ប្រជាពលរដ្ឋកុំឲ្យមានការបំផុសព័ត៌មាន ដែលមិនពិត តាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩នេះផងដែរ ដើម្បីកុំឲ្យមានការភ័នច្រឡំ។ បើតាមមន្ដ្រីនៃមន្ទីរសុខាភិបាលខេត្ដសៀមរាប បានឲ្យដឹងថា ចាប់ពីក្រោយសហគមន៍ថ្ងៃព្រឹត្ដិការណ៍២៨វិច្ឆកា មកដល់ម៉ោង៣រសៀលលថ្ងៃទី០១ខែធ្នូឆ្នាំ២២០២០នេះ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល…

  • រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំដល់រដ្ឋបាលក្រុង-ស្រុក ទាំង១៤ ក្នុងខេត្ត ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩(Covid-19)នៅក្នុងសហគមន៍ ក្នុងខេត្តបាត់ដំបង

    រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំដល់រដ្ឋបាលក្រុង-ស្រុក ទាំង១៤ ក្នុងខេត្ត ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩(Covid-19)នៅក្នុងសហគមន៍ ក្នុងខេត្តបាត់ដំបង

    នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៤ក្នុងខេត្ត ស្តីពីការទប់ស្កាត់ពីការឆ្លងមេរោគកូវីដ-១៩(Covid-19) នៅក្នុងសហគមន៍ ក្នុងខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងខ្លឹមសារនៃសេចក្តីណែនាំ លេខ០០៩/២០សណន ចុះថ្ងៃទី៣០ខែវិច្ឆិកា២០២០នេះ និងចុះហត្ថលេខា និងត្រា ដោយឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក្នុងន័យខ្លឹមសារ លើលិខិតដើមទាំងស្រុង ដែលភ្នាក់ងារយើងទើបទទួលបាននៅថ្ងៃទី០១ខែធ្នូ២០២០មានខ្លឹមសារដូចខាងក្រោមនេះ៖