Category: Covid-19

  • សាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសទី៣០វិច្ឆិកាឆ្នាំ២០២០នេះ បបានចេញសេចក្តីជូនដំណឹងស្តីពី ការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ មូលហេតុនៃការលើកពេលនោះ ដោយសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-១៩ ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហើយមានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។ ដូចនេះ ការនាំជនជាប់ឃុំមកសវនាការមិនអាចប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមានកម្លាំងមន្ត្រីគ្រប់គ្រាន់ និងបង្ការការរីករាលដាលដល់ជនជាប់ឃុំ។ ប៉ុន្តែក្នុងករណីចាបាច់មួយចំនួន ដែលចៅក្រមនឹងពិនិត្យមើលតាមចាក់ស្ដែង។ យ៉ាងណាក៏ដោយ ការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋគឺនៅតែដំណើរការជាធម្មតា។

  • ​មន្រ្តីជំនាញ​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​អាមេរិក​អំពាវនាវ​អោយ​ប្រជាជន​ទៅ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​បន្ទាប់ពី​ការធ្វើដំណើរ​ក្នុង​ថ្ងៃបុណ្យ​ ​Thanks​g​i​v​in​g

    ​មន្រ្តីជំនាញ​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​អាមេរិក​អំពាវនាវ​អោយ​ប្រជាជន​ទៅ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​បន្ទាប់ពី​ការធ្វើដំណើរ​ក្នុង​ថ្ងៃបុណ្យ​ ​Thanks​g​i​v​in​g

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​នេះ​ថា​ ​ម​ន្រ្តី​កំពូល​ផ្នែក​សុខាភិបាល​អាមេរិក​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​ធ្វើការ​អំពាវនាវ​អោយ​ប្រជាជន​អាមេរិក​ ​ដែល​បាន​ធ្វើដំណើរ​ក្នុង​ថ្ងៃបុណ្យ​រំលឹក​គុណ​ ​ឬ​ “​Thanks​g​i​v​in​g​” ​ទៅ​ធ្វើ​តេ​ស្ត​រក​មេរោគ​ ​Co​v​i​d​-19 ​ដើម្បី​ទប់​ស្កាត់​ករណី​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​។​ អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​លោក​ ​អាន់​ថូ​នី​ ហ្វូ​ស៊ី​ ​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​BC ​ថា​ ​បញ្ហា​ទំនងជា​កើតឡើង​ ​នៅពេលដែល​អ្នក​ត្រឡប់ទៅ​កាន់​កន្លែង​ដែល​អ្នក​បាន​មក​… ​បើ​សិន​ដូច្នេះ​ ​អ្នក​គួរតែ​ធ្វើ​ច​ត្តាឡី​ស័ក​ដោយខ្លួនឯង​ក្នុង​អំឡុង​ពេលនេះ​ ​ឬក៏​ទៅ​ធ្វើ​តេ​ស្ត​រក​មេរោគ​ ​ដើម្បី​អោយ​ប្រាកដ​ថា​ ​អ្នក​មិនបាន​នាំ​ជំងឺឆ្លង​ត្រឡប់ទៅ​កាន់​ទី​កន្លែងផ្សេង​ទេ​ ​ក្នុង​នោះ​មាន​ផ្ទះ​ ​និង​គ្រួសារ​ផ្សេងទៀត​ ​។​ ​ការ​អំពាវនាវ​ខាងលើ​នេះ​របស់​លោក​ ​អាន់​ថូ​នី​ ហ្វូ​ស៊ី​ ​ធ្វើឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ទើប​រក​ឃើញ​ករណី​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​រហូតដល់​ទៅ​​​ជាង​ ​១​៣​ម៉ឺន​៨​ពាន់​១​៨​៨​ករណី​ថ្មីៗ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងទៅ​នេះ​ប៉ុណ្ណោះ​ ​ខណៈ​អ្នកជំងឺ​៨​១​៩​នាក់​ទៀត​បាន​ស្លាប់​ ​ដែល​នេះ​នៅតែ​ជា​អត្រា​ឆ្លង​ ​និង​ស្លាប់​ខ្ពស់​បំផុត​ដដែល​ ​៕

  • ​កាណាដា​ព​ន្យា​រពេល​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​ចូល​មកកាន់​ប្រទេស​ខ្លួន​រហូតដល់​ខែ​មករា ​ឆ្នាំក្រោយ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​កាណាដា​ព​ន្យា​រពេល​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​ចូល​មកកាន់​ប្រទេស​ខ្លួន​រហូតដល់​ខែ​មករា ​ឆ្នាំក្រោយ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    កាណាដា​៖​ ​រដ្ឋាភិបាល​កាណាដា​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​បាន​ប្រកាស​អូស​បន្លាយពេល​ការ​រឹតត្បិត​ការធ្វើដំណើរ​អន្តរជាតិ​បន្ថែម​ទៀត​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​រដ្ឋ​ម​ន្រ្តី​សុវត្ថិភាព​សាធារណៈ​ ​និង​ការ​ត្រៀម​បង្ការ​គ្រាអាសន្ន​របស់​កាណាដា​ ​លោក​ ប៊ៀ​ល​ ប៊្លែ​រ​ ​បាន​ប្រកាស​ថា​ ​ការ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ​លើ​ប្រជាជន​អាមេរិក​ចូល​មកកាន់​កាណាដា​ ​នឹង​ត្រូវ​ព​ន្យា​ពេល​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ហើយ​ការ​រឹត​ ​ត្បិត​លើ​រាល់​អ្នកដំណើរ​ដែល​មកដល់​ ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀ​តនឹង​ត្រូវ​អូស​បន្លាយពេល​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​ប្រទេស​កាណាដា​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​កើន​ដល់​៣​៧​ម៉ឺន​២​៧​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺស្លាប់​សរុប​១​ម៉ឺន​២​ពាន់​៣​២​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​សរុប​២​៩​ម៉ឺន​៤​ពាន់​៤​១​១​នាក់​ ​៕

  • ​មី​យ៉ា​ន់​ម៉ា​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​.​៥​០​៩​ករណី​ ​និង​៣​១​នាក់​ស្លាប់​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ

    ​មី​យ៉ា​ន់​ម៉ា​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​.​៥​០​៩​ករណី​ ​និង​៣​១​នាក់​ស្លាប់​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​អាជ្ញាធរ​សុខាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចំនួន​១​.​៥​០​៩​ករណី​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​នេះ​បើ​តាម​សេចក្តីប្រកាស​របស់​​​ក្រសួងសុខាភិបាល​ ​និង​កីឡា​របស់​មី​យ៉ា​ន់​ម៉ា​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ តួលេខ​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​បាន​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កើន​ឡើង​ដល់​៨​ម៉ឺន​៩​ពាន់​៤​៨​៦​ករណី​ ​។​ ​ហើយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​នេះ​ដែរ​ ​ក៏មាន​សេចក្តីរាយការណ៍​ពី​អ្នក​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​ថ្មី​ចំនួន​៣​១​នាក់​ផង​ដែរ​ ​ប្រការ​នេះ​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់​១​ពាន់​៩​១​៨​នាក់​ ​។​ ដោយឡែក​បើ​តាម​របាយការណ៍​របស់​​​ក្រសួងសុខាភិបាល​ ​និង​កីឡា​របស់​មី​យ៉ា​ន់​ម៉ា​ ​អ្នក​ជម្ងឺ​ ​Co​v​i​d​-19 ​ដែល​ជាសះស្បើយ​ឡើងវិញ​ ​និង​ ​អនុញ្ញាត​អោយ​ចេញពី​មន្ទីរពេទ្យ​មាន​ចំនួន​៦​ម៉ឺន​៨​ពាន់​៩​១​០​នាក់​ ​។​ ​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចំនួន​០​២​ករណី​ជាលើកដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​០​នេះ​ ​៕

  • គណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ បានសម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរីករាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា

    គណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ បានសម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរីករាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា

    គណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ បានសម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរីករាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។

  • ក្រសួងវប្បធម៌បិទជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍

    ក្រសួងវប្បធម៌បិទជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍

    ក្រសួងវប្បធម៌បិទជាបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

  • សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង
  • នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​ចុះ​ទស្សនកិច្ច​ទីតាំង​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំ​ពេល​មាន​ករណី​ឆ្លង​កើន​ឡើង​ខ្លាំង

    នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​ចុះ​ទស្សនកិច្ច​ទីតាំង​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំ​ពេល​មាន​ករណី​ឆ្លង​កើន​ឡើង​ខ្លាំង

    ​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​ថ្មីៗ​នេះ​ថា​ ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​លោក​ ​ន​រិន្ទ្រា ម៉ូ​ឌី​ ​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ចំនួន​០​៣​ ​ដើម្បី​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ដំណើរការ​អភិវឌ្ឍ​ ​និង​ការ​ផលិត​វ៉ាក់សាំង​ ​។​ អំឡុង​ដំណើរ​ស្ស​ន​កិច្ច​នៅ​សួន​ ​Z​y​d​us​ B​i​o​t​e​c​h​ ​នៅ​ទីក្រុង​ ​A​h​me​dab​a​d​ ​សួន​ B​h​a​rat​ B​i​o​t​e​c​h​ ​នៅ​ទីក្រុង​ ​H​y​d​era​bad​ ​និង​វិទ្យាស្ថាន​ ​Serum​ ​នៅ​ទីក្រុង​ ​Pun​e​ ​លោក​ ម៉ូ​ឌី​ ​បាន​ប្រាប់​អ្នកវិទ្យាសាស្ត្រ​ថា​ ​លោក​បាន​ជួប​ពួកគេ​ទល់មុខគ្នា​ ​ដើម្បី​លើក​ក​ម្ពស់​សីលធម៌​ ​និង​ជួយ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​នៅ​ដំណាក់កាល​អភិវឌ្ឍន៍​វ៉ាក់សាំង​ ​។​ នា​ឱកាស​នោះ​ដែរ​ ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ឥណ្ឌា​ចាត់​ទុក​វ៉ាក់សាំង​មិន​ត្រឹមតែ​សំខាន់​ចំពោះ​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជា​សុខភាព​សកល​ផង​ដែរ​ ​ហើយ​វា​ជា​កាតព្វកិច្ច​របស់​ឥណ្ឌា​ក្នុង​ការ​ជួយ​ប្រទេស​ដទៃទៀត​ ​រួម​ទាំង​ប្រជាជាតិ​នានា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19 ​៕

  • ​ទីបំផុត​កូរ៉េ​ខាងត្បូង​សម្រេច​ដាក់​ចេញ​បំរាម​ហាមឃាត់​មិន​អោយ​មាន​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​ទីបំផុត​កូរ៉េ​ខាងត្បូង​សម្រេច​ដាក់​ចេញ​បំរាម​ហាមឃាត់​មិន​អោយ​មាន​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    កូរ៉េ​ខាងជើង​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ដាក់​ចេញ​នូវ​បម្រាម​ហាមឃាត់​មិន​អោយ​មានការ​ប្រ​គុំ​តន្ត្រី​មួយ​ចំនួន​ ​និង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​។​ បន្ថែម​លើ​នេះ​ ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ក៏បាន​អះអាង​ទៀត​ថា​ ​សូ​ណា​សាធារណៈ​ ​និង​ហាង​កាហ្វេ​មួយ​ចំនួន​ក៏​ត្រូវតែ​បិទ​ផង​ដែរ​ ​ស្រប​ពេល​ដែល​ករណី​ឆ្លង​ ​CO​V​I​D​-19 ​បាន​កើន​ឡើងវិញ​ក្នុង​អត្រា​ខ្ពស់​បំផុត​ ​។​ ​បើ​តាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​ ​អាជ្ញាធរ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មីៗ​ចំនួន​៤​៥​០​នាក់​ទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បន្ទាប់ពី​បាន​កត់ត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើនជាង​៥​០​០​ករណី​ក្នុងរយៈពេល​០​៣​ថ្ងៃ​ជាប់គ្នា​មក​ហើយ​ ​។​ ទន្ទឹមគ្នា​ ​នាយក​រដ្ឋ​ម​ន្រ្តី​កូរ៉េ​ខាងត្បូង​ ​លោក​ C​h​un​g​ ​Sy​e​-k​y​un ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​វិធានការ​រឹត​បន្តឹង​នឹង​ត្រូវ​រឹតត្បិត​លើ​ការ​ប្រមូលផ្តុំ​គ្នា​ ​និង​សកម្មភាព​ទាំងឡាយ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មាន​ហា​និ​ភ័យ​ខ្ពស់​ ​ក្នុង​ការ​ឆ្លង​ ​CO​V​I​D​-19 ​ជាពិសេស​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ​និង​នៅ​តំបន់​ជុំវិញ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៣​លាន​៥​៤​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៣​លាន​៥​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៣​លាន​៦​ម៉ឺន​៤​ពាន់​៨​៨​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៦​ម៉ឺន​៥​ពាន់​២​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៣​លាន​៥​៤​ម៉ឺន​១​ពាន់​៦​៣​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​៧​៥​ម៉ឺន​៤​០​៤​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​៣​ពាន់​៧​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​១​០​ម៉ឺន​៧​ពាន់​២​០​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​៣​ម៉ឺន​២​ពាន់​៧​៥​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៧​ពាន់​១​៧​៧​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៨​៤​ម៉ឺន​៦​ពាន់​៣​១​៣​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៣​១​ម៉ឺន​៤​ពាន់​៧​៤​០​នាក់​ ​ស្លាប់​១​៧​ម៉ឺន​២​ពាន់​៨​៤​៨​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៥​៧​ម៉ឺន​៨​ពាន់​១​១​៨​នាក់​ ​៕