Category: Covid-19

  • ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាហ្វ្រិក​បញ្ជាក់​ថា​ ​ទ្វីប​អាហ្វ្រិក​អាច​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នា​ពាក់កណ្តាល​ឆ្នាំ​២​០​២​១

    ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាហ្វ្រិក​បញ្ជាក់​ថា​ ​ទ្វីប​អាហ្វ្រិក​អាច​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នា​ពាក់កណ្តាល​ឆ្នាំ​២​០​២​១

    អាហ្វ្រិក​៖​ ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាហ្វ្រិក​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ទ្វីប​អា​ហ្រ្វិ​ក​ទំនងជា​នឹង​ត្រូវ​រង់ចាំ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដើម្បី​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ទន្ទឹមគ្នា​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក៏បាន​ជំរុញ​អោយ​បណ្តា​ប្រទេស​អាហ្វ្រិក​ ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​ព្រមាន​ថា​ ​ទ្វីប​នេះ​នៅ​មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ចាក់​ថ្នាំបង្ការ​នោះ​ទេ​ ​។​ ជាមួយនឹង​វ៉ាក់សាំង​ការពារ​ ​Co​v​i​d​-19 ​ចំនួន​០​៣​ ​ឥឡូវនេះ​បាន​បង្ហាញ​ពី​អត្រា​ប្រសិទ្ធិភាព​៧​០​ភាគរយ​ ​ឬ​លើស​នេះ​ ​ហើយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក៏បាន​អំពាវនាវ​អោយ​ទ្វីប​អាហ្វ្រិក​បង្កើន​ការ​ត្រៀមលក្ខណៈ​ ​សម្រាប់​ប្រព័ន្ធ​ចាក់​ថ្នាំបង្ការរោគ​ដ៏​ធំបំផុត​មិនធ្លាប់​មាន​របស់​ទ្វីប​មួយ​នេះ​ ​៕

  • ​ហ្វីលីពីន​ចុះកិច្ចព្រមព្រៀងទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca

    ​ហ្វីលីពីន​ចុះកិច្ចព្រមព្រៀងទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca

    ហ្វីលីពីន​៖​ ​ហ្វីលីពីន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​ចំនួន​០​២​លាន​ដូ​ស​ ​នៅ​ក្នុង​ថ្ងៃសុក្រ​នេះ​ ​ដែល​វា​ជា​ការ​ចុះ​កិច្ចព្រមព្រៀង​លើកដំបូង​របស់​ប្រទេស​កំពុង​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​ ​ក្រោយ​រង​ផល​ប៉ះពាល់​ពី​វី​រុ​ស​រាតត្បាត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ប្រធាន​ផ្នែក​វ៉ាក់សាំង​ ​និង​អនុវត្ត​គោល​នយោបាយ​ទប់​ស្កាត់​ជំងឺ​ ​Co​v​i​d​-19 ​លោក​ ​កា​លី​តូ ហ្កាល់វេ​ស​ ​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​នេះ​ ​រួមបញ្ចូល​បណ្តា​ក្រុមហ៊ុន​ឯកជន​ ​ដែល​នឹង​ជួយ​មូលនិធិ​រដ្ឋាភិបាល​ ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ ​។​ ​ការរៀបចំ​ស្រដៀងគ្នា​ ​ក៏​នឹង​ត្រូវធ្វើ​ឡើងជា​មួយ​បណ្តា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដទៃទៀត​ផង​ដែរ​ ​បើ​ការ​ទិញដូរ​មិន​គិត​ពី​ផល​ចំណេញ​ ​និង​ពួកគេ​បញ្ចុះ​ថ្លៃ​ ​។​ តាមពិត​រដ្ឋាភិបាល​ហ្វីលីពីន​មាន​គំរោង​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​ខ្លួន​ដល់ទៅ​៣​០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​សំរេច​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ប្រជាពលរដ្ឋ​ខ្លួន​៧​៥​ភាគរយ​ ​។​ ​តែ​យ៉ាងណាមិញ​ ​ការ​ផ្តល់​វ៉ាក់សាំង​នេះ​ ​ទំនងជា​នឹង​មិន​កើតមានឡើង​មុន​ចុង​ត្រីមាស​ទី​២​ឆ្នាំក្រោយ​ទេ​ ​ដោយសារតែ​តំរូវ​ការ​ ​និង​ការចែក​ចាយ​វ៉ាក់សាំង​លើ​ពិភពលោក​​​មាន​ភាព​មមាញឹក​ខ្លាំង​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​២​លាន​៣​៩​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​២​លាន​៣​៩​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​១​លាន​៣​០​ម៉ឺន​៥​៦​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៣​ម៉ឺន​៧​ពាន់​៦​២​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​២​លាន​៣​៩​ម៉ឺន​២​ពាន់​១​៧​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​២​៤​ម៉ឺន​៨​ពាន់​៦​៧​៦​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​៩​ពាន់​៥​៥​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៨​៤​ម៉ឺន​៦​ពាន់​៨​៧​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៣​០​ម៉ឺន​៩​ពាន់​៨​៧​១​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៥​ពាន់​៧​៥​២​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៧​១​ម៉ឺន​៧​ពាន់​៧​០​៩​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​២​០​ម៉ឺន​៤​ពាន់​៥​៧​០​នាក់​ ​ស្លាប់​១​៧​ម៉ឺន​១​ពាន់​៤​៩​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៥​២​ម៉ឺន​៨​ពាន់​៥​៩​៩​នាក់​ ​៕

  • នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយនោះដែរ

    នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយនោះដែរ

    យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៧វិច្ឆិកានេះ បានឲ្យដឹងថា គេពុំបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ នៅថ្ងៃ២៦វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៧វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៩៨នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ​ឥណ្ឌា​ត្រៀម​រៀបចំ​ស​ម្ភារៈ​ក្លា​សេ​សម្រាប់​ការ​រក្សាទុក​ ​និង​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​សុវត្ថិភាព

    ​ឥណ្ឌា​ត្រៀម​រៀបចំ​ស​ម្ភារៈ​ក្លា​សេ​សម្រាប់​ការ​រក្សាទុក​ ​និង​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​សុវត្ថិភាព

    ​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ឥណ្ឌា​កំពុង​ត្រៀម​រៀបចំ​ស​ម្ភារៈ​ក្លា​សេ​ (​ទូរ​ទឹកកក​) ​សម្រាប់​ការ​រក្សាទុក​ ​និង​ចែកចាយ​វ៉ាក់សាំង​ដោយ​សុវត្ថិភាព​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​តម្រូវ​អោយ​រក្សាទុក​ ​និង​ដឹកជញ្ជូន​ក្នុង​បរិស្ថាន​ត្រជាក់​ខ្លាំង​បំផុត​ជាប់​ជានិច្ច​ ​ព្រោះថា​ ​ពួកវា​នឹង​បាត់បង់​ប្រសិទ្ធ​ភាព​ ​នៅ​ពេល​ស្ថិត​ក្រោម​សីតុណ្ហភាព​ខ្ពស់​ ​ឬ​ត្រជាក់​មិនដល់​ក​ម្រិ​ត​ ​។​ ​សូម​ជម្រាប​ថា​ ​ឥណ្ឌា​អាច​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចន្លោះ​ពី​៤​០​០​-​៥​០​០​លាន​ដូ​ស​ ​ខណៈ​រដ្ឋាភិបាល​បាន​បង្គាប់​អោយ​បណ្តា​រដ្ឋ​ទាំងឡាយ​ ​បង្កើត​ផែនការ​ជាបន្ទាន់​ ​ដើម្បី​ត្រៀម​សម្រាប់​ការ​រក្សាទុក​ ​និង​ការចែក​ចាយ​វ៉ាក់សាំង​ទាំងនោះ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​៕

  • នាយក​រដ្ឋ​ម​ន្រ្តី​ប៉ា​គី​ស្ថាន​អះអាង​ថា​ ​ខ្លួន​មិន​ចង់​ឃើញ​ប្រជាជន​ស្លាប់​ដោយសារ​ការអត់ឃ្លាន​ ​ព្រោះតែ​ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ឡើយ

    នាយក​រដ្ឋ​ម​ន្រ្តី​ប៉ា​គី​ស្ថាន​អះអាង​ថា​ ​ខ្លួន​មិន​ចង់​ឃើញ​ប្រជាជន​ស្លាប់​ដោយសារ​ការអត់ឃ្លាន​ ​ព្រោះតែ​ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ឡើយ

    ប៉ា​គី​ស្ថាន​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​នាយក​រដ្ឋ​ម​ន្រ្តី​ប៉ា​គី​ស្ថានលោក​ ​អ៊ី​ម​រ៉ា​ន់ ​ខាន់​ ​នឹង​មិន​ចេញ​បញ្ជា​អោយ​បិទ​ប្រទេស​ ​ដោយសារតែ​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​ជា​ថ្មីទៀត​នោះ​ទេ​ ​ហើយ​ថា​ ​រូបលោក​មិន​ចង់​ឃើញ​ប្រជាជន​ខ្លួន​ស្លាប់​ព្រោះតែ​ការអត់ឃ្លាន​ ​ស្រប​ពេល​កំពុង​ព្យាយាម​សង្គ្រោះ​ជីវិត​ពួកគេ​ពី​ការ​ឆ្លង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​។​ ​លោក​ ​អ៊ី​ម​រ៉ា​ន់ ​ខាន់​ ​បាន​ថ្លែង​បែប​នេះ​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នៅ​ឯ​ភាគ​ខាងកើត​ទីក្រុង​ ឡា​ហូរ​ ​ប៉ុន្មាន​ម៉ោង​ក្រោយ​អាជ្ញាធរ​បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​ជម្ងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​៩​នាក់​បន្ថែម​ទៀត​ ​ខណៈ​ប៉ា​គី​ស្ថាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ចំនួន​អ្នក​ស្លាប់​កើន​ខ្ពស់​បំផុត​ ​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​និង​ករណី​ឆ្លង​ថ្មីៗ​ចំនួន​៣​ពាន់​នាក់​ផ្សេងទៀត​ក៏​ត្រូវ​បាន​រាយការណ៍​ផង​ដែរ​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​ប៉ា​គី​ស្ថាន​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​រូបលោក​មិន​ចង់​បិទ​រោងចក្រ​ ​ហាង​លក់ទំនិញ​ ​និង​ផ្សារ​ទំនើប​នោះ​ទេ​ ​ដោយសារ​វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ​ ​ហើយ​ជាមួយគ្នា​នេះ​ ​លោក​ ​ខាន់​ ​ក៏បាន​ជ​ម្រុ​ញ​ផង​ដែរ​ ​អោយ​ប្រជាជន​រឹត​បន្តឹង​វិធានការ​រក្សា​គ​ម្លា​ត​សង្គម​ ​ហើយ​ថា​ ​កា​រពាក់​ម៉ា​ស​ការពារ​គឺជា​វិធីការ​ពារ​ដ៏​ងាយស្រួល​បំផុត​ ​ដើម្បី​ទប់​ស្កាត់​ជ​ម្ងឹ ​Co​v​i​d​-19 ​៕

  • ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​មី​យ៉ា​ន់​ម៉ា​ ​កើន​ដល់​១​.​៨​១​០​នាក់​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ស្លាប់​ថ្មី​២​៦​នាក់​ទៀត​ក្នុង​ពេល​មួយថ្ងៃ

    ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​នៅ​មី​យ៉ា​ន់​ម៉ា​ ​កើន​ដល់​១​.​៨​១​០​នាក់​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ស្លាប់​ថ្មី​២​៦​នាក់​ទៀត​ក្នុង​ពេល​មួយថ្ងៃ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កើន​ឡើង​ដល់​១​ពាន់​៨​១​០​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃពុធ​ម្សិលមិញ​ ​នេះ​បើ​តាម​របាយការណ៍​របស់​​​ក្រសួង​កីឡា​ ​និង​សុខាភិបាល​មី​យ៉ា​ន់​ម៉ា​ ​។​ របាយការណ៍​ដដែល​បាន​អោយ​ដឹង​ថា​ ​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​កន្លងមក​នេះ​ ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​បាន​រក​ឃើញ​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​ ​Co​v​i​d​-19 ​ថ្មី​ចំនួន​២​៦​នាក់​បន្ថែម​ទៀត​ ​។​ ​ហើយ​គិត​មកទល់​ពេលនេះ​ ​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កើន​ដល់​៨​ម៉ឺន​៣​ពាន់​៥​៦​៦​ករណី​ ​ដែល​រួមបញ្ចូល​ទាំង​ករណី​ឆ្លង​ថ្មី​ចំនួន​១​ពាន់​៣​៣​០​នាក់​ទៀត​ ​ខណៈ​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​៦​ម៉ឺន​៣​ពាន់​៣​៦​៦​នាក់​ ​។​ សូម​ជម្រាប​ថា​ ​ជម្ងឺ​ ​Co​v​i​d​-19 ​ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​រក​ឃើញ​លើកដំបូង​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​០​នេះ​ ​៕

  • កម្ពុជា ប្រគល់អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យ ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា

    កម្ពុជា ប្រគល់អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យ ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ នៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា។ ទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​Co​v​i​d​-19 ​ធ្វើ​អោយ​មានការ​បែកបាក់​ផ្នែក​នយោបាយ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ ​និង​អំពាវនាវ​អោយ​មានការ​ឯកភាព​គ្នា

    ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​Co​v​i​d​-19 ​ធ្វើ​អោយ​មានការ​បែកបាក់​ផ្នែក​នយោបាយ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ ​និង​អំពាវនាវ​អោយ​មានការ​ឯកភាព​គ្នា

    អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​ជំងឺ​ ​Co​v​i​d​-19 ​បាន​ធ្វើ​អោយ​មានការ​បែកបាក់​ផ្នែក​នយោបាយ​កាន់តែ​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ហើយ​លោក​ថែមទាំង​បាន​អំពាវនាវ​អោយ​មានការ​ឯកភាព​គ្នា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ។​ នៅ​ក្នុង​សុន្ទរកថា​អបអរ​ថ្ងៃបុណ្យ​រំលឹក​គុណ​ “​Thanks​g​i​v​in​g​” ​នៅ​ឯ​ស្រុកកំណើត​របស់​លោក​ក្នុង​ទីក្រុង​វី​ល​មីង​តុ​ន​ ​រដ្ឋ​ដេឡាវែ​រ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​វា​ (​Co​v​i​d​-19) ​បាន​ធ្វើ​អោយ​យើង​បែកបាក់​គ្នា​… ​ធ្វើ​អោយ​យើង​ខឹងសម្បា​… ​ធ្វើ​អោយ​យើង​ប្រឆាំង​គ្នា​ ​។​ ​ខ្ញុំ​ដឹង​ថា​ ​ប្រទេស​នេះ​កាន់តែ​បារម្ភ​ឡើង​អំពី​ការ​ប្រយុទ្ធ​គ្នា​ ​ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា​ ​យើង​កំពុង​ធ្វើសង្គ្រាម​ជាមួយ​វី​រុ​ស​មិនមែន​ជាមួយគ្នា​នោះ​ទេ​ ​ហើយ​ថា​ ​ខ្ញុំ​ជឿ​ថា​ ​រដូវ​កាល​បែកបាក់​គ្នា​ដ៏​សែន​លំបាក​នេះ​ ​នឹង​ឈាន​ទៅ​រក​ឆ្នាំ​នៃ​ពន្លឺ​ភ្លឺស្វាង​ ​និង​ការ​ឯកភាព​គ្នា​ ​។​ បន្ថែម​លើ​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ក៏បាន​សន្យា​ដែរ​ថា​ ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទីមួយ​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ខ្ញុំ​ ​យើង​នឹង​ចាត់វិធានការ​ដែល​នឹង​ផ្លាស់ប្តូរ​ទិស​របស់​ជំងឺរាតត្បាត​ ​ហើយ​លោក​បាន​ជំរុញ​អោយ​ជនជាតិ​អាមេរិក​អនុវត្ត​តាម​គោលការណ៍​ផ្នែក​សុខភាព​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​២​លាន​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​២​លាន​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​០​លាន​៧​១​ម៉ឺន​៥​ពាន់​៧​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​២​ម៉ឺន​៦​ពាន់​៧​៣​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​២​លាន​២​ម៉ឺន​៨​ពាន់​២​៤​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​១​៣​ម៉ឺន​៧​ពាន់​៩​៦​២​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​៨​ពាន់​២​១​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៨​០​ម៉ឺន​៥​ពាន់​២​៨​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​២​៦​ម៉ឺន​៦​ពាន់​៦​៩​៧​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៥​ពាន់​២​៦​១​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៦​៧​ម៉ឺន​៧​ពាន់​៩​៨​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​១​៦​ម៉ឺន​៦​ពាន់​៨​៩​៨​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៧​៩​៩​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៥​១​ម៉ឺន​២​ពាន់​៨​៤​៧​នាក់​ ​៕