Category: Covid-19

  • ​ក្រុមហ៊ុន​ផលិតឱសថចិន​ CNBG ​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ដើម្បី​នាំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅកាន់​ទី​ផ្សារ

    ​ក្រុមហ៊ុន​ផលិតឱសថចិន​ CNBG ​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ដើម្បី​នាំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅកាន់​ទី​ផ្សារ

    ចិន​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ CNB​G​ ​បាន​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ទៅកាន់​និយ័ត​ករ​ចិន​ ​ដើម្បី​នាំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅកាន់​ទី​ផ្សារ​អោយ​បាន​មុន​ ​ឬ​ស្មើ​ការ​ចេញ​ប្រើ​វ៉ាក់សាំង​របស់​គូប្រជែង​មកពី​បស្ចិមប្រទេស​ ​នៅ​ពេល​ការសាកល្បង​អំពី​ប្រសិទ្ធ​ភាព​របស់​វ៉ាក់សាំង​មួយ​ចំនួន​ ​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ពាក្យសុំ​នេះ​ ​ទំនងជា​មាន​បញ្ចូល​ទៅ​ជាមួយ​នូវ​ទិន្នន័យ​បាន​មកពី​កា​រសាក​ពិសោធន៍​លើ​មនុស្ស​នៅ​ដំណាក់កាល​ទី​៣​របស់​ក្រុមហ៊ុន​ ​ដែល​ធ្វើឡើង​នៅ​មជ្ឈិមបូព៌ា​ ​និង​អាមេរិក​ខាងត្បូង​ ​។​ ​បើ​តាម​ក្រុមហ៊ុន​ CNB​G​ ​ខ្លួន​មិន​ទទួល​បាន​របាយការណ៍​អំពី​ប្រតិកម្ម​វ៉ាក់សាំង​អាក្រក់​ខ្លាំង​ ​លើ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​នោះ​ទេ​ ​។​ សូម​ជម្រាប​ថា​ CNB​G​ ​អាច​នឹង​ក្លាយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដំបូង​គេ​ ​ក្រៅពី​រុស្ស៊ី ​ដែល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​នឹង​ត្រូវ​យកទៅ​ចាក់​សំរាប់​សាធារណៈ​ជន​ទូទៅ​ ​ដែល​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន​ ​ក្នុង​ការ​ដើរ​តួនាទី​ធំ​មួយ​សំរាប់​ការចែក​ចាយ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ ​៕

  • ​ថៃ​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 តម្លៃ​៦​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ

    ​ថៃ​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 តម្លៃ​៦​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ

    ថៃ​៖​ ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​តម្លៃ​៦​ពាន់​លាន​ដុល្លារ​ ​សម្រាប់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អង់គ្លេស​-ស៊ុ​យ​អែ​ត​ ​អា​ស្រ្តាហ្សេណេ​កា​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​។​ ស្ថិត​ក្រោម​កិច្ចសន្យា​ខាងលើ​នេះ​ ​ប្រទេស​ថៃ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19​ចំនួន​២​៦​លាន​ដូ​ស​ ​ដែល​គ្រប់គ្រាន់​ល្មម​សម្រាប់​ចាក់​អោយ​មនុស្ស​ចំនួន​១​៣​លាន​នាក់​ ​។​ ​បើ​តាម​អ្នកនាំពាក្យ​រង​របស់​រដ្ឋាភិបាល​ថៃ​លោកស្រី​ ​ត្រៃ​ស៊ូ​រី​ តៃ​សា​រ៉ា​ណា​គុល​ ​លោក​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​នេះ​បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ការ​ទិញ​វ៉ាក់សាំង​នេះ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​។​ លោកស្រី​បញ្ជាក់​ថា​ ​ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​ ​នឹង​ផ្តល់​អោយ​ប្រជាជន​ថៃ​នូវ​ឱកាស​ប្រសើរ​ជាង​ប្រទេស​ដទៃទៀត​ ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ ​លោកស្រី​ថា​ ​ការ​ទទួលយក​វ៉ាក់សាំង​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ធ្វើឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​ ​២​០​២​១​ ​។​ ​ហើយ​កិច្ចសន្យា​នេះ​ដែរ​ ​អាច​នឹង​គ្របដណ្តប់​លើ​ការ​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​ថៃ​ ​នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន​ S​i​am​ B​i​o​science​ ​Group​ ​ដោយ​លោកស្រី​បាន​និយាយ​ថា​ ​វា​រួមបញ្ចូល​ទាំង​ការផ្ទេរ​បច្ចេកវិជ្ជា​ផលិតកម្ម​ផង​ដែរ​ ​៕

  • ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយនោះដែរ

    ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយនោះដែរ

    យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៦វិច្ឆិកានេះ បានឲ្យដឹងថា គេពុំបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ នៅថ្ងៃ២៥វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៦វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៩៨នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ​ប្រធានាធិបតី​បារាំង​រំពឹង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នឹង​ចាប់ផ្តើម​នៅបារាំងនា​ចុង​ឆ្នាំនេះ ឬដើមឆ្នាំក្រោយ

    ​ប្រធានាធិបតី​បារាំង​រំពឹង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នឹង​ចាប់ផ្តើម​នៅបារាំងនា​ចុង​ឆ្នាំនេះ ឬដើមឆ្នាំក្រោយ

    បារាំង​៖​ ​ប្រធានាធិបតី​បារាំង​លោក​ ​អែ​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​នៅ​ថ្ងៃអង្គារ​នេះ​ថ្លែង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​Co​v​i​d​-19 ​ដែល​បង្កឡើង​ដោយ​វី​រុ​ស​កូរ៉ូ​ណា​ ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​អោយ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ក្នុង​ប្រទេស​បារាំង​នៅ​ចុង​ឆ្នាំ​២​០​២​០​ ​ប្រសិនបើ​មានការ​យល់ព្រម​ពី​និយ័ត​ករ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​ម៉ា​ក្រុង​ ​ធ្វើឡើង​តាមរយៈ​កញ្ចក់ទូរទស្សន៍​រដ្ឋ​ ​ដើម្បី​លំអិត​ពី​វិធី​សា​ស្រ្ត​ដែល​បារាំង​នឹង​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធានការ​រឹត​បន្តឹង​ការ​បិទ​ប្រទេស​ក្នុង​ស​ប្តាហ៍​នេះ​ ​។​ ​លោក​ ​ម៉ា​ក្រុង​ ​បាន​និយាយ​ទៀត​ថា​ ​យើង​ទំនង​ ​ជា​នឹង​ទទួល​បាន​នូវ​ការអនុញ្ញាត​ពី​អាជ្ញាធរ​សុខាភិបាល​ ​ដើម្បី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​ ​ជាពិសេស​មនុស្ស​មាន​វ័យ​ចំណាស់​ក្នុងពេលឆាប់ៗ​ខាងមុខ​ ​ពោល​គឺ​នៅ​ចុង​ឆ្នាំនេះ​ ​ឬ​នៅដើម​ខែ​មករា​ ​ឆ្នាំក្រោយ​ ​លោក​ថា​ ​ក្រុមប្រជាជន​ផ្សេងទៀត​នឹង​ត្រូវ​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ជាបន្តបន្ទាប់​ ​។​ គួរ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​ចំនួន​២​លាន​១​៥​ម៉ឺន​៣​ពាន់​៨​១​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​៥​ម៉ឺន​២​៣​៧​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​១​៥​ម៉ឺន​៤​ពាន់​៦​៧​៩​នាក់​ ​៕

  • សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​៦​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា

    សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​៦​០​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា

    ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​ក្នុង​ការ​ផ្គត់ផ្គង់​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានគណៈកម្មការ​អឺរ៉ុប​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រធានគណៈកម្មការ​អឺរ៉ុប​លោកស្រី​ ​យូ​ស៊ូ​ឡា វ៉ុ​ន​ ​ដឺ​ ​ឡេ​យ៉ែ​ន​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ​ខ្ញុំ​រីករាយ​ដែល​បាន​ប្រកាស​ថា​ ​ថ្ងៃស្អែក​នេះ​យើង​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសន្យា​ថ្មី​មួយ​ ​ដើម្បី​ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ ​Co​v​i​d​-19 ​បន្ថែម​ទៀត​ ​លោកស្រី​ថា​ ​កិច្ចព្រមព្រៀង​នោះ​ ​នឹង​អនុញ្ញាត​អោយ​យើង​បញ្ជាទិញ​វ៉ាក់សាំង​ចំនួន​១​៦​០​លាន​ដូ​ស​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ស​ប្តាហ៍​មុននេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក​ ម៉ូឌែ​ណា​ ​បាន​ប្រកាស​ពី​លទ្ធផល​ ​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​នៅ​ដំណាក់​ទី​៣​ ​ដោយ​អះអាង​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​% ​ក្នុង​ការ​ទប់​ស្កាត់​នឹង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​៕

  • ​រ​ុស្ស៊ី​សន្យា​ថា​ ​នឹង​លក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស

    ​រ​ុស្ស៊ី​សន្យា​ថា​ ​នឹង​លក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស

    រុស្ស៊ី​៖​ រុស្ស៊ី​បាន​បញ្ចេញ​លទ្ធផល​ថ្មី​មួយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ហើយ​សន្យា​ថា​ ​វ៉ាក់សាំង​នឹង​លក់​លើ​ទី​ផ្សារ​អន្តរជាតិ​ទាប​ជាង​វ៉ាក់សាំង​របស់​ដៃ​គូប្រជែង​មកពី​បស្ចិមប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស្ពូ​ត​នី​គ​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោកស្រី​ ​តាត​យ៉ា​ណា​ ហ្គោ​លី​កូ​វ៉ា​ ​បាន​លើកឡើង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​លោកស្រី​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ចំនួនជា​ង​២​លាន​ដូ​ស​នឹង​ត្រូវ​ផលិត​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​។​ យោង​តាម​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី ​ដែល​គ្រប់គ្រង​ការ​ផលិត​វ៉ាក់សាំង​ ​បាន​អោយ​ដឹង​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​នឹង​មាន​តម្លៃ​ទាប​ជាង​គូប្រជែង​ ​ត្រឹមតែ​១​០​ដុល្លារ​ក្នុង​មួយ​ដូ​ស​ ​ឬ​តិច​ជាង​២​០​ដុល្លារ​សម្រាប់​ពីរ​ដូ​ស​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ ​ហើយ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នឹង​មិន​គិតថ្លៃ​សម្រាប់​ប្រជាជន​រុស្ស៊ី​នោះ​ទេ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​៥​៤​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​៥​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​០​លាន​៩​ម៉ឺន​៩​ពាន់​៤​១​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​១​ម៉ឺន​៤​ពាន់​៦​១​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​១​លាន​៥​៤​ម៉ឺន​៩​ពាន់​៥​៧​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៩​៥​ម៉ឺន​៥​ពាន់​៧​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​៥​ពាន់​៨​៩​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៦​៣​ម៉ឺន​៦​ពាន់​៦​៨​៤​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​២​២​ម៉ឺន​១​ពាន់​៩​៩​៨​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៤​ពាន់​៧​៤​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៦​៤​ម៉ឺន​១​ពាន់​៤​០​៤​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​១​២​ម៉ឺន​១​ពាន់​៤​៤​៩​នាក់​ ​ស្លាប់​១​៧​ម៉ឺន​១​៧​៩​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​៧​ម៉ឺន​៦​ពាន់​១​៨​នាក់​ ​៕

  • នៅថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ និងមានអ្នកជាសះស្បើយ២នាក់បន្ថែមទៀត

    នៅថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ និងមានអ្នកជាសះស្បើយ២នាក់បន្ថែមទៀត

    យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៥វិច្ឆិកានេះ បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ នៅថ្ងៃ២៤វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៧នាក់។ អ្នកឆ្លងថ្មីនោះ ជាបុរសជនជាតិនេប៉ាល់អាយុ៣៧ឆ្នាំ មានអស័យដ្ឋាននៅសសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ បានាធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅទីក្រុងដូហា ប្រទេសកាតា និងបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ១១វិច្ឆិកាឆ្នាំ២០២០។ អ្នកដំណើររូបនោះ ធ្លាប់មានវិជ្ជមានវីរុសកូវីដ-១៩ កាលពីនៅប្រទេសនេប៉ាល់នៅថ្ងៃ១៩តុលាឆ្នាំ២០២០ និងបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅពេលនោះ។ នៅថ្ងៃទី២ និងទី៨វិច្ឆិកាឆ្នាំ២០២០ បុរសរូបនោះ បានធ្វើតេស្ដឡើងវិញដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងពីរលើក។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ថ្ងៃដែលបានមកដល់កម្ពុជា គាត់បានធ្វើតេស្ដដោយទទួលបានលទ្ធផលនៅថ្ងៃស១២វិច្ឆិកាឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។ លទ្ធផលតេស្ដនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុរសនោះ ត្រូវនឹងថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២០ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ហើយបុរសនេប៉ាល់រូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃ២៥វិច្ឆិកានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយចំនួន២នាក់។ អ្នកជាសះស្បើយចំនួន២នាក់នោះ គឺម្នាក់ជាបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងម្នាក់ទៀតជាបុរសជនជាតិអាមេរិកកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតមកដល់ថ្ងៃ២៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៩៨នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ​បេក្ខភាព​វ៉ាក់សាំង​ Co​v​i​d​-19 ​ចំនួន​០​២​របស់​ប្រទេសថៃ​ ​ឈាន​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ហើយ

    ​បេក្ខភាព​វ៉ាក់សាំង​ Co​v​i​d​-19 ​ចំនួន​០​២​របស់​ប្រទេសថៃ​ ​ឈាន​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ហើយ

    ​ថៃ​៖​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​វ៉ាក់សាំង​ជាតិ​របស់​ថៃ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន​០​៧​របស់​ថៃ​ ​ត្រូវ​បាន​ទទួលជោគជ័យ​ក្នុង​ការ​ធ្វើ​តេ​ស្ត​ទៅលើ​សត្វ​ ​ហើយ​បន្ទាប់មក​នឹង​បន្ត​ទៅ​សាកល្បង​ទៅលើ​មនុស្ស​វិញ​ម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ នាយក​វិទ្យាស្ថាន​ខាងលើ​នេះ​ ​គឺ​លោក​វេជ្ជបណ្ឌិត​ N​a​korn ​Pre​ms​r​i​ ​បាន​បញ្ជាក់​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ដែល​កំពុង​ធ្វើ​តេ​ស្ត​ក្នុង​ដំណាក់កាល​ទី​២​ទៅលើ​មនុស្ស​នេះ​ ​មួយ​គឺ​វ៉ាក់សាំង​ ​m​RN​A​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​និង​មួយទៀត​ ​គឺ​វ៉ាក់សាំង​ ​D​N​A​ ​ដែល​បង្កើត​ដោយ​ស្ថាប័ន​ B​ioN​e​t​-​Asia​ ​។​ បើ​តាម​ការ​រំពឹង​ទុក​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​នោះ​ ​វ៉ាក់សាំង​ ​m​RN​A​ ​របស់​ខ្លួន​នឹង​ឈាន​ចូល​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​វ៉ាក់សាំង​ ​m​RN​A​ ​នឹង​ធ្វើ​តេ​ស្ត​លើកដំបូង​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​៧​២​នាក់​ ​ហើយ​ប្រសិនបើ​ជោគជ័យ​នោះ​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​នឹង​ធ្វើ​តេ​ស្ត​លើក​ទី​២​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​៦​០​០​នាក់​បន្ថែម​ទៀត​ ៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​១​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​១​លាន​១​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៩​លាន​៥​០​ម៉ឺន​១​ពាន់​៥​៤​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​០​ម៉ឺន​១​ពាន់​៥​៦​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​១​លាន​១​៤​ម៉ឺន​៥​ពាន់​៨​៨​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៧​៧​ម៉ឺន​៦​ពាន់​៧​៣​៧​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​៣​ពាន់​៦​៨​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៥​៤​ម៉ឺន​៨​ពាន់​៤​៣​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​១​៧​ម៉ឺន​៧​ពាន់​៧​២​២​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៤​ពាន់​២​៥​៤​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៦​០​ម៉ឺន​៣​ពាន់​៥​៧​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៨​ម៉ឺន​៨​ពាន់​៤​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៩​ពាន់​៥​៤​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​៤​ម៉ឺន​៥​ពាន់​៩​៥​នាក់​ ​៕