-
រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ និងអ្នកជាសះស្បើយម្នាក់នៅថ្ងៃនេះ

ក្រសួងសុខាភិបាល៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា។ សេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងសុខភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ចំណែកលោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបាន ចុះសម្របសម្រួលនិស្សិតអាហាររូបករណ៍ដែលជាប់គាំងក្នុងកំឡុងពេលកូវីដ១៩

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ និងលោកអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ រួមទាំងមន្ត្រីស្ថានទូត នៅថ្ងៃទី១៩ និងថ្ងៃសទី២០វិច្ឆិកានេះ បានចូលរួមសហការជាមួយក្រុមការងារគម្រោងព្រះរាជឧបត្ថម្ភលើវិស័យអប់រំកម្ពុជារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ដែលដឹកនាំដោយលោក វិឈិត យ៉ាធីប ប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាប្រធានគម្រោង បានចុះពិនិត្យ និងសម្របសម្រួលនិស្សិតអាហាររូបករណ៍កម្ពុជា ដែលជាប់គាំងក្នុងកំឡុងពេលកូវីដ១៩ បានចូលតាមច្រកអន្តរជាតិចុងជាំ-អូរស្មាច់ (ខេត្តសុរិន្ទ-ខេត្តឧត្តរមានជ័យ) ដើម្បីវិលត្រឡប់មកបន្តការសិក្សាវិញតាមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសថៃ។ កន្លងមកក្រុមការងារគម្រោងបានជួយសម្របសម្រួលយកនិស្សិតអាហាររូបករណ៍កម្ពុជាចំនួន៧លើករួចមកហើយ ចាប់ពីខែសីហាដល់ខែវិច្ឆិកាឆ្នាំ២០២០ ហើយនិស្សិតទាំងអស់ត្រូវអនុវត្តតាមវិធានការសុខាភិបាល រួមទាំងការធ្វើចត្តាឡីស័ករយះពេល ១៤ថ្ងៃ មុននឹងធ្វើដំណើរទៅតាមសាកលវិទ្យាល័យ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានចុះទស្សនកិច្ចការងារ និងជួបពិភាក្សាជាមួយអាជ្ញាធរនៅខេត្តសុរិន្ទ និងខេត្តបុរីរ៉ាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្តជាប់ព្រំដែនរបស់កម្ពុជា។ ទន្ទឹមនឹងនោះ ក្រុមការងារស្ថានទូតក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរកស៊ីនៅផ្សារព្រំដែនចុងជាំ ខេត្តសុរិន្ទ ព្រមទាំងបានផ្តាំផ្ញើការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះប្រជាពលរដ្ឋខ្មែរផងដែរ៕
-
លោក ត្រាំ និងលោក ស៊ី នឹងមានជំនួបតាមអនឡាញ អំឡុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក

ម៉ាឡេស៊ី៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជិនពីង នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាស្តីពីបញ្ហាជម្ងឺ Covid-19 ក៏ដូចជាការស្តារសេដ្ឋកិច្ចសកលឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ មេដឹកនាំប្រទេសមហាអំណាចទាំងពីរ នឹងចូលរួមកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អេពិច (APEC) ដែលមានប្រទេសចំនួន ២១ ជាសមាជិក ដោយប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរជាតិនេះ ពោលគឺពីរសប្តាហ៍បន្ទាប់ពីលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ មេដឹកនាំនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវនៅថ្ងៃព្រហស្បត៍នេះ អោយមានពាណិជ្ជកម្មបើកចំហរ និង ពហុភាគី ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសកលលោក ដែលត្រូវបានរងផលប៉ះពាល់ដោយ សារវិបត្តិ Covid-19 ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មការពារទំនិញក្នុងប្រទេស ចាប់តាំងពីលោកបានចូលកាន់តំណែងនៅដើមឆ្នាំ ២០១៧ មក ។ គោលការណ៍ទាំងនោះរួមមានផងដែរនូវការយកពន្ធគយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារលើទំនិញរបស់ចិន ដែលបានធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ៕
-
កម្ពុជា ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥៧លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣៦ម៉ឺននាក់ និងជាសះស្បើយជិត៤០លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៧លាន២២ម៉ឺន៣៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣៦ម៉ឺន៤ពាន់៨៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៩លាន៧១ម៉ឺន៣ពាន់៨១៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១២លាន៦ម៉ឺន៨ពាន់៣នាក់ ស្លាប់ចំនួន២៥ម៉ឺន៨ពាន់៣០២នាក់ និងជាសះស្បើយចំនួន៧លាន២៤ម៉ឺន២ពាន់៦៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៤ពាន់៣២៥នាក់ ស្លាប់ចំនួន១៣ម៉ឺន២ពាន់២០២នាក់ និងជាសះស្បើយ៨លាន៤២ម៉ឺន៧ពាន់១៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៩៨ម៉ឺន៣ពាន់៨៩នាក់ ស្លាប់១៦ម៉ឺន៨ពាន់១៤១នាក់ និងជាសះស្បើយ៥លាន៤០ម៉ឺន៧ពាន់៤៩៨នាក់ ៕
-
ឥណ្ឌាបង្កើនការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនពាក់ម៉ាស់ ចំពេលដែលចំនួនអ្នកឆ្លង Covid-19 កើនឡើងខ្លាំង

ឥណ្ឌា ៖ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមន្ត្រីក្នុងរដ្ឋធានីរបស់ឥណ្ឌា បានបង្កើនការផាកពិន័យប្រាក់គុណនឹង០៤ សម្រាប់មនុស្សដែលមិនពាក់ម៉ាស់ ខណៈករណីឆ្លង Covid-19 បន្តកើនឡើងខ្លាំង ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរដល់មន្ទីពេទ្យ និងទីកន្លែងបញ្ចុះសព ។ ប្រាក់ពិន័យរហូតដល់២.០០០រូពី ឬស្មើនឹង២៧ដុល្លារ ដែលប្រកាសដោយអភិ បាលក្រុងញូវដេលី បានកើតឡើងស្របពេលដែលករណីឆ្លង Covid-19 សរុបនៅឥណ្ឌាមានចំនួនជិត៩លាននាក់ដែលជាចំនួនខ្ពស់បំផុតទី២នៅលើពិភពលោក ។ អភិបាលក្រុងញូដេលី លោក អាវីន កេចរីវ៉ាល់ បានប្រាប់សន្និសីទកាសែតមួយថា ពេលខ្លះនៅពេលដែលពាក្យសម្តីតែមួយមុខលែងបានការ ចឹងយើងមានតែលេងធម៌ក្តៅបន្តិចហើយ ។ លោកក៏បានសរសេរនៅលើបណ្តាញ Twitter ផងដែរថា ទីក្រុងដែលមានប្រជាជនរស់នៅ២០លាននាក់នេះ កំពុងធ្វើសង្គ្រាមប្រឆាំងវីរុស ៕
-
ទីក្រុងតូក្យូរបស់ជប៉ុនសម្រេចបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត

ជប៉ុន៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ជប៉ុនបានកត់ត្រាករណីឆ្លង Covid-19 ថ្មីៗចំនួន២.២០៨ករណីថែមទៀតក្នុងពេលមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាតួលេខខ្ពស់បំផុតពុំធ្លាប់មានពីមុនមក នេះបើតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋាន ។ នៅទីក្រុងតូក្យូ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺ Covid-19 នេះ ចំនួនរហូតដល់៥៣៤ករណី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ ហើយក៏ជាលើកដំបូងដែរ ដែលរដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ បានកត់ត្រាអ្នកឆ្លងថ្មីលើស ៥០០ករណីក្នុងមួយថ្ងៃ ។ ក្នុងរយៈពេលដូចគ្នានេះដែរ អាជ្ញាធរជប៉ុនក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន១២នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១.៩៥៩នាក់ ។ ឆ្លើយតបទៅនឹងកំណើនករណីឆ្លងថ្មីៗខាងលើនេះ បានធ្វើអោយអាជ្ញាធរជប៉ុន សម្រេចបង្កើនកម្រិតប្រកាសអាសន្នរហូតដល់កម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ Covid-19 ៕
-
នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ និងមានអ្នកជាសះស្បើយ៣នាក់

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២០ វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៤នាក់។ នៅថ្ងៃ២០វិច្ឆិកានេះ ផងដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣នាក់ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន២៩៤នាក់ និងនៅសល់១០នាក់តែប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជាសសះស្បើយទាំង៣នាក់ មានបុរសជនជាតិប៉ាគីស្ថានអាយុ៣៥ឆ្នាំ មានអាសដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពញេ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌូត និងបន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០។ អ្នកជាសះស្បើយទី២ បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្ដាល និងទី៣ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅក្រុងដូនកែវ ខេត្តតាកែវ។ ពួកគេទាំង២នាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន ហើយបានបន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២០។ បុគ្គលទាំង៣នាក់ខាងលើ ត្រូវក្រសួងសុខាភិបាលបញ្ជាក់ថា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន២ដង ហើយពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
-
នាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់ថា ជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត ក្រោយករណីឆ្លង Covid-19 កើនឡើងខ្លាំង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នកម្រិតខ្ពស់បំផុត បន្ទាប់ពីបានកត់ត្រានៃចំនួនអ្នកឆ្លងជម្ងឺ Covid-19 ប្រចាំថ្ងៃកើនឡើងខ្លាំង ប៉ុន្តែជប៉ុនមិនមានផែនការដាក់ចេញវិធានការរឹតត្បិតនោះទេ នេះបើតាមសារព័ត៌មានAPនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក កាតស៊ូណូប៊ុ កាតុ បានថ្លែងប្រាប់ក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា រដ្ឋាភិបាលជប៉ុននឹងមិនប្រកាសពីភាពអាសន្នផ្នែកសុខាភិបាលភ្លាមៗនោះទេ ហើយនឹងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីអត្រាឆ្លង និងសមត្ថភាពនៃមន្ទីរពេទ្យដើម្បីដោះស្រាយ ហើយថា យើងនឹងធ្វើការឆ្លើយតបសមស្របដោយផ្អែកលើលក្ខខណ្ឌ ។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជម្ងឺ Covid-19 ត្រូវបានគេរាយការណ៍នៅទូទាំងប្រទេសជប៉ុនមានជាង២ពាន់ករណី នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដោយករណីឆ្លងចំនួន៥០០ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីតូក្យូតែមួយប៉ុណ្ណោះ ៕
