Category: Covid-19

  • ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ ​P​f​i​z​e​r ​និង​ B​ioN​T​e​c​h​ ​អាច​នឹង​ចាប់ផ្តើម​នៅ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​នា​ខែ​ក្រោយនេះ

    ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ ​P​f​i​z​e​r ​និង​ B​ioN​T​e​c​h​ ​អាច​នឹង​ចាប់ផ្តើម​នៅ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​នា​ខែ​ក្រោយនេះ

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​អាមេរិក​ ​ភី​ហ្វីហ្ស៊ឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​របស់​អាល្លឺម៉ង់​ ​អាច​នឹង​ចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅមុន​ថ្ងៃ​បុណ្យណូអែល​ខាងមុខនេះ​ ​។​ ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ប្រទេស​ទាំងពីរ​ ​អាច​នឹង​ទទួល​បាន​ការអនុញ្ញាត​ជាបន្ទាន់​ពី​ស្ថាប័ន​ជំនាញ​សហរដ្ឋអាមេរិក​ ​និង​ ​អឺរ៉ុប​ ​សម្រាប់​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​នា​ខែ​ក្រោយនេះ​ ​បន្ទាប់ពី​លទ្ធផល​នៃ​ការសាកល្បង​ចុងក្រោយ​បាន​បង្ហាញ​ថា​ ​វា​មាន​អត្រា​ជោគជ័យ​រហូតដល់​៩​៥​ភាគរយ​ ​ហើយ​មិន​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​។​ ​ទន្ទឹមគ្នា​នេះ​ ​ការពិសោធន៍​ចុងក្រោយ​បាន​អះអាង​ថា​ ​ប្រសិទ្ធ​ភាព​នៃ​ការ​ចាក់​ថ្នាំបង្ការរោគ​ទាំងពីរ​នេះ​ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​មាន​ប្រសិទ្ធ​ភាព​គ្រប់​ជាតិសាសន៍​ ​និង​ ​ក្រុម​អាយុ​ ​៕

  • ​ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ម៉ាឡេស៊ី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​Co​v​i​d​-19

    ម៉ាឡេស៊ី​៖​ ​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ចិន​ ​ក្នុង​គោលបំណង​សហការ​បង្កើត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​ ​និង​ការ​ច្នៃប្រឌិត​ថ្មី​ម៉ាឡេស៊ី​លោក​ ​ខៃ​រី​ ចា​ម៉ា​លូ​ដ​ឌី​ន​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សម​ភាគី​ចិន​លោក​ ​វ៉ាង​ ​ជី​កាង​ ​នៅ​ក្នុង​ពិធី​មួយ​តាម​អ៊ី​ន​ធឺ​ណេ​ត​ ​។​ ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​គណៈកម្មាធិការ​​​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួងការបរទេស​ប្រទេស​ទាំងពីរ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​តុលា​កន្លងទៅ​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នៅ​ក្រោយ​សម័យ​ ​Co​v​i​d​-19 ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ជាធរមាន​រយៈពេល​០​៥​ឆ្នាំ​ខាងលើ​នេះ​ ​ប្រទេស​ម៉ាឡេស៊ី​នឹង​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៩​លាន​៣​៤​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៩​លាន​៣​៤​ម៉ឺន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៦​លាន​៥​៥​ម៉ឺន​៤​ពាន់​៩​១​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៥​ម៉ឺន​៤​ពាន់​៥​៥​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៩​លាន​៣​៤​ម៉ឺន​៨​ពាន់​៥​៨​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៨​៧​ម៉ឺន​៣​ពាន់​៧​២​៧​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​៦​ពាន់​២​៥​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​១​៦​ម៉ឺន​៦​ពាន់​៩​៩​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៩​៥​ម៉ឺន​៨​ពាន់​១​៤​៣​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​១​ពាន់​៦​១​៨​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៣​៨​ម៉ឺន​១​ពាន់​៧​៧​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៩​៤​ម៉ឺន​៧​ពាន់​៤​០​៣​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៧​ពាន់​៤​៩​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៣​៨​ម៉ឺន​៩​ពាន់​៨​៦​៣​នាក់​ ​៕

  • សម្ដេចតេជោចាប់ផ្ដើមសកម្មភាពហាត់ប្រាណឡើងវិញ ក្រោយការអាក់ខានរយៈពេលជាង១ខែមក

    សម្ដេចតេជោចាប់ផ្ដើមសកម្មភាពហាត់ប្រាណឡើងវិញ ក្រោយការអាក់ខានរយៈពេលជាង១ខែមក

    ទំព័តហ្វេសប៊ុករបស់សម្ដេចតេជោ នៅថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ សម្ដេចមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។ សម្ដេចបានបន្តថា នៅថ្ងៃនេះ សម្ដេចបានចេញវាយកូនគោលលើកដំបូងជាមួយសម្ភារៈថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះសម្ដេចត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានសូមអភ័យទោសដែលសម្ដេចយកថ្ងៃធ្វើការមកវាយកូនគោល តែសម្ដេចបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចថ្ងៃ១៩វិច្ឆិកានេះ សម្ដេចនឹងបន្តការងារដដែល។ មូលហេតុដែលសម្ដេចធ្វើដូចនេះ ក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ ចងបញ្ចប់ សម្ដេចតេជោ បានសរសេរថា លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕

  • នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយបន្ថែមទៀតដែរ

    នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយបន្ថែមទៀតដែរ

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ១៩វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកដែលប៉ះពាល់ព្រឹតិត្តិការណ៍ថ្ងៃទី៣វិច្ឆិកា នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការថ្ងៃសទី៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ពន្ធ័ព្រឹត្តិការ៣វិច្ឆិកាផ្ទាល់ និងប្រយោល សរុបចំនួន១ពាន់៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៤នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានចាត់ទុកថា នោះគឺជាលទ្ធផលដ៏ល្អមួយសម្រាប់កម្ពុជា ដែលឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន បានកំណត់រួចហើយថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់តាមការធ្វើចត្តាឡីស័កតាមពេលវេលាដូចជា សម្រាប់ថ្ងៃសទី១៩វិច្ឆិកាឆ្នាំ២០២០ មានរាជធានីភ្នំពេញចំនួន១ពាន់៥៦៩នាក់ ក្នុងនោះមានជនជាតិហុងគ្រីចំនួន៥នាក់ ដោយរាប់ទាំងអ្នកអវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សសូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផងដែរ។ ខេត្តកណ្ដាលមានចំនួន៦៧នាក់ ខេត្តពោធិ៍សាត់មានចំនួន៤០នាក់ ខេត្តព្រៃវែងមានចំនួន២៣នាក់ ខេត្តកំពង់ធំមានចំនួន៣នាក់។ សម្រាប់ថ្ងៃទី២១វិច្ឆិកាឆ្នាំ២០២០ មានខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ សម្រាប់ថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ មានខេត្តកែប១៨នាក់ ខេត្តព្រះសីហនុចំនួន៤០នាក់ និងខេត្តកំពង់ចាម១នាក់។ សម្រាប់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២០ មានខេត្តព្រះវិហារចំនួន២០នាក់ និងខេត្តរតនគិរីចំនួន១០នាក់៕

  • ​ទីក្រុង​តូក្យូ​របស់​ជប៉ុន​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ ​Co​v​i​d​-19 ​ដល់ក​ម្រិ​ត​ទី​៤​ ​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត

    ​ទីក្រុង​តូក្យូ​របស់​ជប៉ុន​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ ​Co​v​i​d​-19 ​ដល់ក​ម្រិ​ត​ទី​៤​ ​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត

    ​ជប៉ុន​៖​ ​ទីក្រុង​តូក្យូ​បាន​និង​កំពុង​ត្រៀម​បង្កើន​ការប្រកាស​អាសន្ន​ក្នុង​ក​ម្រិ​ត​ទី​៤​ ​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ចំ​ពេល​ដែល​ចំនួន​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​ ​កំពុង​កើន​ឡើង​ខ្លាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សារ​ព័ត៌មាន​ជប៉ុន​ N​i​kk​e​i​ ​បាន​ចេញផ្សាយ​ថា​ ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​នោះ​ ​រដ្ឋាភិបាល​ក្រុង​តូក្យូ​កំពុង​ពិចារណា​ស្នើសុំ​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​កាត់បន្ថយ​នូវ​ការ​លក់ដូរ​របស់​ពួកគេ​ ​ដោយឡែក​សេចក្តីប្រកាស​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​យ៉ាងណាមិញ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​អាជ្ញាធរ​ក្រុង​តូក្យូ​មិនបាន​ឆ្លើយតប​ភ្លាម​ៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ​ ​។​ ​សូម​ជម្រាប​ថា​ ​ទីក្រុង​តូក្យូ​បាន​បន្ទាប​ក​ម្រិ​ត​ប្រកាស​អាសន្ន​ដល់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ទី​២​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​ពី​ក​ម្រិ​ត​កំពូល​នៃ​ករណី​ឆ្លង​៤​០​០​ករណី​នៅ​រដូវក្តៅ​ ​។​ ​ប៉ុន្តែ​ចាប់តាំង​ពីដើម​ខែ​នេះ​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​ ​ដែល​ឈាន​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​ទី​៣​ ​ដោយមាន​អ្នក​ឆ្លង​៣​៩​៣​ករណី​កាលពី​ស​ប្តាហ៍​មុន​ ​៕

  • ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក​ ​អាច​បង្កើត​ប្រព័ន្ធ​ភាព​សុំា​ឆ្លើយតប​ភ្លាម​ៗ​ទៅ​នឹង​វី​រុ​ស​នេះ

    ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក​ ​អាច​បង្កើត​ប្រព័ន្ធ​ភាព​សុំា​ឆ្លើយតប​ភ្លាម​ៗ​ទៅ​នឹង​វី​រុ​ស​នេះ

    ​ចិន​៖​ ​ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ឱសថ​ចិន​ ​ស៊ី​ណូ​វ៉ា​ក​ ​ហៅឈ្មោះ​ថា​ កូរ៉ូ​ណា​វ៉ា​ក់ ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ការ​ធ្វើ​តេ​ស្ដ​នោះ​ ​អាច​បង្កើត​ប្រព័ន្ធ​ភាព​សុំា​ឆ្លើយតប​ភ្លាម​ៗ​ទៅ​នឹង​មេរោគ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​ចេញផ្សាយ​ពី​ការ​សិក្សាស្រាវជ្រាវ​ថ្មី​ខាងលើ​នេះ​ ​បាន​កើតមាន​ចំ​ពេល​ដែល​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វឺហ្សឺ ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ព្រមទាំង​ក្រុមហ៊ុន​រុស្ស៊ី ​សុទ្ធតែ​អះអាង​រៀងៗខ្លួន​ថា​ ​វ៉ាក់សាំង​របស់​ពួកគេ​មាន​ប្រសិទ្ធ​ភាព​ច្រើនជាង​៩​០​ភាគរយ​ ​ដោយ​ឈ​រលើ​ទិន្នន័យ​បឋម​អំពី​ការ​ធ្វើ​តេ​ស្ដ​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​ដែល​ជា​ជំហាន​ចុងក្រោយ​ ​។​ ​បើ​តាម​ក្រុម​អ្នកស្រាវជ្រាវ​ចិន​ ​ការសិក្សា​នៅ​ក្នុង​ការ​ធ្វើ​តេ​ស្ដ​ដំណាក់កាល​ទី​៣​គឺជា​រឿង​សំខាន់​បំផុត​ ​ដើម្បី​កំណត់​ថា​តើ​វ៉ាក់សាំង​ កូរ៉ូ​ណា​វ៉ា​ក់ ​អាច​នឹង​ការពារ​មនុស្ស​មិន​ឱ្យ​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​បាន​ដែរ​ឬក៏​យ៉ាងណា​ ​ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​ស៊ី​ណូ​វ៉ា​ក​ ​កំពុង​ដំណើរការ​ការ​ធ្វើ​តេ​ស្ដ​វ៉ាក់សាំង​លើ​មនុស្ស​ក្នុង​ដំណាក់កាល​ទី​ ​៣​ ​នៅ​ឥណ្ឌូណេស៊ី​ ​ប្រេស៊ីល​ ​និង​តួ​ក​គី​ ​៕

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា និងក្រុមគ្រួសារសរុប ៤៣នាក់ លទ្ធផលតេស្តចុងក្រោយ គឺអវិជ្ជមាន ពីកូវីដ១៩

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា និងក្រុមគ្រួសារសរុប ៤៣នាក់ លទ្ធផលតេស្តចុងក្រោយ គឺអវិជ្ជមាន ពីកូវីដ១៩

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា រួមនឹងក្រុមគ្រួសារសរុប ៤៣នាក់ បានបន្តអវិជ្ជមានមេរោគ កូវីដ១៩ នៅក្នុងការធ្វើតេស្តលើកទី៤ ហើយក៏ជាលើកចុងក្រោយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញ សារពត៌មានថា លទ្ធផលតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងចេញជាបន្តបន្ទាប់រហូតដល់យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការធ្វើតេស្តលើកទី៤ ពិសេស ចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺបញ្ចប់តែម្តង ដោយក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់អស់អ្នកធ្វើតេស្ត។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។ ដើម្បីធានាបានថា មេរោគកូវីដ១៩ មិន ត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យ ដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា លទ្ធផលតេស្ដលើកទី៤របស់លោកគឺអវិជ្ជមានវីរុសកូវីដ-១៩

    រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា លទ្ធផលតេស្ដលើកទី៤របស់លោកគឺអវិជ្ជមានវីរុសកូវីដ-១៩

    រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន គឺជារដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមរដ្ឋមន្ត្រីក្រសួងមួយចំនួន ដែលបានជួបប្រាស្រ័យផ្ទាល់ក្នុងព្រឹត្តិការណ៏ថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០។ នៅរសៀលថ្ងៃ១៨វិច្ឆិកានេះ តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេរថា លោក មានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទី៤នាព្រឹកមិញថ្ងៃ១៨វិច្ឆិារបស់លោក គឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ-១៩។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត៕

  • ទូតអង់គ្លេសប្រចាំកម្ពុជា កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    ទូតអង់គ្លេសប្រចាំកម្ពុជា កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

    ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភព អង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាល-ដាល នៃជំងឺកូវីដ-១៩ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងអាណិត្តបំពេញ ភារកិច្ចការទូតនេះ លោកជំទាវ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជ រដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ។ បន្ថែមលើកិច្ចពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វភាគី, ភាគីទាំងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ, លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក…