Category: Covid-19

  • សម្ដេចតេជោ និងក្រុមគ្រួសារមិនមានឆ្លងវីរុសកូវីដ-១៩ ឡើយ ឆ្លងកាត់តាមការធ្វើតេស្ដទាំង៤លើក

    សម្ដេចតេជោ និងក្រុមគ្រួសារមិនមានឆ្លងវីរុសកូវីដ-១៩ ឡើយ ឆ្លងកាត់តាមការធ្វើតេស្ដទាំង៤លើក

    យោងតាមបណ្ដាញហ្វេសប៊ុករបស់សម្ដេចតេជោ នៅថ្ងៃត្រង់ថ្ងៃ១៨វិច្ឆិកានេះ បានបញ្ជាក់ថា ការធ្វើតេស្ដលើកទី៤នៅថ្ងៃនេះ សម្ដេច និងក្រុមគ្រួសារ គឺអវិជ្ជមានវីរុសកូវីដ-១៩។ នេះគឺជាសាររបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញហ្វេសប៊ុករបស់សម្ដេច៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឲ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖ ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។ ២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ ៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។ ៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។ សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱយបន្តធ្វើចត្តាឡីស័កឱយបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។ ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា…

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​៩​៥​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​៩​៥​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៥​លាន​៩​៣​ម៉ឺន​៤​ពាន់​៦​៩​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៤​ម៉ឺន​២​ពាន់​៩​៤​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៨​លាន​៩​៥​ម៉ឺន​៤​ពាន់​៥​៦​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​៩​ម៉ឺន​៥​ពាន់​៦​៩​៨​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​៤​ពាន់​២​៥​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៨​ម៉ឺន​៧​ពាន់​៧​៩​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៩​១​ម៉ឺន​២​ពាន់​៧​០​៤​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​១​ពាន់​៣​១​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៣​៣​ម៉ឺន​៣​ពាន់​១​៣​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៩​១​ម៉ឺន​១​ពាន់​៧​៥​៨​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៦​ពាន់​៧​៤​៣​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៣​៦​ម៉ឺន​១​ពាន់​៥​៩​២​នាក់​ ​៕

  • កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ទៀតនៅថ្ងៃនេះ និងមិនមានជាសះស្បើយបន្ថែមទៀតឡើយ

    កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ទៀតនៅថ្ងៃនេះ និងមិនមានជាសះស្បើយបន្ថែមទៀតឡើយ

    យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ១៨វិច្ឆិកានេះ បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ នៅថ្ងៃ១៧ វិច្ឆិកា ឆ្នាំ២០២០។ អ្នកឆ្លងថ្មីនោះ ជាស្ត្រីជនជាតិខ្មែរ អាយុ៤៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០២០

  • ​ប្រធាន​អង្គការ​ ​WHO​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ជុំវិញ​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​ខណៈ​មាន​ភាព​វិជ្ជមាន​អំពី​វ៉ាក់សាំង

    ​ប្រធាន​អង្គការ​ ​WHO​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ជុំវិញ​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​ខណៈ​មាន​ភាព​វិជ្ជមាន​អំពី​វ៉ាក់សាំង

    អាមេរិក​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេត្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​លើកទឹកចិត្ត​ ​ជុំវិញ​លទ្ធផល​បឋម​នៃ​ការ​ធ្វើ​តេ​ស្ត​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ប៉ុន្តែ​លោក​ក៏​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​អំពី​ការ​កើន​ឡើងក​រ​ណី​ឆ្លង​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ​លោក​ ថេត្រូ​ស​ ​បាន​បញ្ជាក់​ថា​ ​យើង​នៅតែ​បន្ត​ទទួល​បាន​ព័ត៌មាន​លើកទឹកចិត្ត​ ​អំពី​លទ្ធផល​បឋម​នៃ​ការ​តេ​ស្ត​សាកល្បង​វ៉ាក់សាំង​ ​CO​V​I​D​-19 ​។​ ​លោក​បន្ត​ថា​ ​យើង​នៅតែ​មាន​សុទិដ្ឋិនិយម​ ​ដោយ​ក្ដី​ប្រុងប្រយ័ត្ន​បំផុត​ ​អំពី​សក្តានុពល​នៃ​ឧបករណ៍​ថ្មី​ដ៏​សំខាន់​មួយ​នេះ​ ​ដើម្បី​ចាប់ផ្តើម​បញ្ចេញ​ឱ្យ​ប្រើប្រាស់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ ​ប៉ុន្តែ​វា​មិនមែន​ជា​ពេលវេលា​ ​ដែល​យើង​គួរតែ​ពេញចិត្ត​នោះ​ទេ​ ​។​ ​ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ថេត្រូ​ស​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ពិភពលោក​​​មាន​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​យកឈ្នះ​លើ​ជំងឺ​ ​CO​V​I​D​-19 ​បន្ទាប់ពី​បេក្ខភាព​ទីពីរ​នៃ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​រី​វុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​រហូតដល់​៩​៤​.​៥​% ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​៤​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​៤​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៥​លាន​៣​៤​ម៉ឺន​៣​៧​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៣​ម៉ឺន​១​ពាន់​៧​៣​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៨​លាន​៤​៨​ម៉ឺន​៣​ពាន់​២​២​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៥​៣​ម៉ឺន​៨​ពាន់​៥​៧​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​២​ពាន់​៦​៥​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​១​ម៉ឺន​៩​ពាន់​៣​០​៤​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៨​៧​ម៉ឺន​៤​ពាន់​១​៧​២​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៥​៥​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​២​៨​ម៉ឺន​៨​ពាន់​១​៦​៩​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៨​៧​ម៉ឺន​៦​ពាន់​៧​៤​០​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៦​ពាន់​៦​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៣​២​ម៉ឺន​២​ពាន់​៤​០​៦​នាក់​ ​៕

  • រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េ​ខាងត្បូង​ព្រមាន​ថា​ ​ស្ថានភាព​ ​Co​v​i​d​-19 ​កំពុង​ឈាន​ដល់​ចំណុច​របត់​ដ៏​គ្រោះថ្នាក់​ខ្លាំង

    រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េ​ខាងត្បូង​ព្រមាន​ថា​ ​ស្ថានភាព​ ​Co​v​i​d​-19 ​កំពុង​ឈាន​ដល់​ចំណុច​របត់​ដ៏​គ្រោះថ្នាក់​ខ្លាំង

    ​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េ​ខាងត្បូង​លោក​ ​Park​ N​e​un​g​-​h​oo ​បាន​ពិចារណា​រឹត​បន្តឹង​វិធានការ​គ​ម្លា​ត​សុវត្ថិភាព​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​លោក​ ​Park​ N​e​un​g​-​h​oo ​បាន​គូស​បញ្ជាក់​ថា​ ​យើង​ស្ថិតនៅ​ដំណាក់កាល​សំខាន់​ ​ដែល​យើង​ប្រហែលជា​ត្រូវ​កែ​ទម្រង់​លើ​វិធានការ​គ​ម្លា​ត​សុវត្ថិភាព​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ស្ថានការណ៍​ជម្ងឺ​ ​Co​v​i​d​-19 ​បច្ចុប្បន្ន​ ​កំពុង​ឈាន​ដល់​របត់​គ្រោះថ្នាក់​ខ្លាំង​ ​បើ​មើលទៅ​លើ​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ប្រចាំថ្ងៃ​ ​និង​ល្បឿន​ឆ្លង​ ​។​ ​សូម​ជម្រាប​ថា​ ​ចំណាត់​ការ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​នឹង​រួមបញ្ចូល​ការ​ហាមឃាត់​ការ​ជួបជុំ​មនុស្ស​នៅ​ទី​សាធារណៈ​ចាប់ពី​១​០​០​នាក់​ឡើង​ទៅ​ ​ការ​រឹត​ ​ត្បិត​លើ​ការចូលរួម​ពិធី​សាសនា​ ​និង​ ​ការកំណត់​ចំនួន​អ្នក​ចូ​លមើល​ព្រឹត្តិការណ៍​កីឡា​ត្រឹម​៣​០​នាក់​ ​។​ ​ទន្ទឹម​នេះ​ ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ក៏​តម្រូវ​ឲ្យ​ទីតាំង​ដែល​ពួកគេ​ចាត់ទុកថា​ ​ប្រឈម​ហា​និ​ភ័យ​ឆ្លង​ខ្ពស់​ ​រួម​មាន​ ​ហាង​ស្រា​ ​និង​កន្លែង​ច្រៀង​កា​រ៉ា​អូខេ​ជាដើម​ ​ពង្រីក​វិធានការ​គ​ម្លា​ត​សុវត្ថិភាព​ក្នុងចំណោម​ភ្ញៀវ​ពួកគេ​ ​៕

  • ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​អះអាង​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​ភាគរយ​ក្នុង​ការ​ទប់​ស្កាត់​ ​Co​v​i​d​-19

    ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​អះអាង​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​ភាគរយ​ក្នុង​ការ​ទប់​ស្កាត់​ ​Co​v​i​d​-19

    អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ម៉ូឌែ​ណា​ ​របស់​សហរដ្ឋអាមេរិក​ប្រកាស​ថា​ ​ការ​តេ​ស្ត​សាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ក្នុង​ដំណាក់កាល​ទី​៣​ ​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ស្ថិតិ​ ​ដែល​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៤​.​៥​% ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ដំណឹង​ល្អ​នេះ​ ​បាន​កើតមានឡើង​មួយ​ស​ប្តាហ៍​ក្រោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយទៀត​ ​គឺ​ ​ភី​ហ្វីហ្សឺ ​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ក៏បាន​ប្រកាស​អំពី​ជោគជ័យ​ ​និង​ប្រសិទ្ធ​ភាពជា​ង​ ​៩​០​% ​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ផង​ដែរ​ ​។​ ​សូម​ជម្រាប​ថា​ ​រហូតមក​ទល់​ពេលនេះ​ ​សហរដ្ឋអាមេរិក​មាន​បេក្ខជន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ដែល​កំពុង​រងចាំ​ទិន្នន័យ​សុវត្ថិភាព​ ​និង​បទបញ្ញត្តិ​បន្ថែម​ទៀត​ ​ដើម្បី​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ​ ​ដែល​មាន​រហូតដល់​ ​៦​០​លាន​ដូ​ស​ ​៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ព្រមាន​ថា​ ​រដូវរងា​កំពុង​ឈាន​មកដល់​ ​ដែល​​នឹង​ធ្វើ​អោយ​ស្ថានភាព​ ​Co​v​i​d​-19 ​កាន់តែ​អាក្រក់​ឡើង

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ព្រមាន​ថា​ ​រដូវរងា​កំពុង​ឈាន​មកដល់​ ​ដែល​​នឹង​ធ្វើ​អោយ​ស្ថានភាព​ ​Co​v​i​d​-19 ​កាន់តែ​អាក្រក់​ឡើង

    ​អាមេរិក​៖​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​មនុស្ស​កាន់តែ​ច្រើន​នាក់​បន្ថែម​ទៀ​តនឹង​បាត់បង់ជីវិត​ ​បើ​សិន​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​រារាំង​ផែន​ការផ្ទេរ​អំណាច​ ​ស្រប​ពេល​ដែល​ស្ថានការណ៍​ជម្ងឺ​ ​CO​V​I​D​-19 ​ក្នុង​ប្រទេស​ ​កំពុង​វិវឌ្ឍ​កាន់តែ​អាក្រក់​ឡើង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​យើង​កំពុង​ឈាន​ចូល​រដូវរងា​រ​ ​ដែល​វា​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ជម្ងឺ​ ​CO​V​I​D​-19 ​កាន់តែ​អាក្រក់​ឡើង​… ​មនុស្ស​កាន់តែ​ច្រើន​នឹង​ត្រូវ​បាត់បង់ជីវិត​ ​បើ​សិន​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​រារាំង​ការផ្ទេរ​អំណាច​ ​។​ ​ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​ទីក្រុង​ ​វី​ល​មីង​តុ​ន​ ​រដ្ឋ​ ឌែ​ល​ឡាវែ​រ​ ​បន្ទាប់ពី​ជួប​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ក្រុម​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្ដាហ៍​នេះ​ ​៕

  • កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ និងជាសះស្បើយពីរនាក់នៅថ្ងៃនសេះ

    កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ម្នាក់ និងជាសះស្បើយពីរនាក់នៅថ្ងៃនសេះ

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ១៧វិច្ឆិកានេះ បានាឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ នៅថ្ងៃ១៦វិច្ឆិកាឆ្នាំ២០២០។ អ្នកឆ្លងថ្មីនោះ ជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក អាយុ៥៦ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបានបន្តជើអយន្តហោះនៅប្រទេសចិន តៃវ៉ាន មុនមកដល់ប្រទេសកម្ពុជានៅថ្ងៃ១៥វិច្ឆិកាឆ្នាំ២០២០។ ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនោះ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនោះ មានចំនួន១៦៤នាក់ នាក់ផ្សេងទៀត មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាកើឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅវិទ្យាវ័យពោធិ៍ចិនតុង និងនៅតាមសសណ្ឋាគារមួយចំនួន នារាជធានីភ្នំពេញ។ នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន២នាក់ ដែលក្នុងនោះ មានលោកសសួស យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការ៣វិច្ឆិកាកន្លងមក និងម្នាក់ទៀត ស្ត្រីខ្មែរអាយុ៣១ឆ្នាំ មានអសយដ្ឋាននៅស្រុកចិត្តបុរី ខេត្តក្រចេះ ជាអ្នកដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ១៩តុលាឆ្នាំ២០២០។ អ្នកទាំងពីរនាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន២លើក ហើយត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ យោងតាមក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ និងនៅសល់១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • មន្រ្តីជាន់ខ្ពស់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    មន្រ្តីជាន់ខ្ពស់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចេញផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ក្រុម​ទីប្រឹក្សា​វិទ្យាសាស្ត្រ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​អាមេរិក​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ Ron K​lain​ ​ដែល​ទើប​តែ​ត្រូវ​បាន​លោក​ ចូ ​បៃ​ដិ​ន​ ​ជ្រើសរើស​ឱ្យ​កាន់​តំណែង​ជា​នាយសេនាធិការ​សេតវិមាន​ ​នៅ​ពេល​រដ្ឋបាល​ថ្មី​របស់​លោក​ចូលកាន់​តំណែង​នោះ​ ​បាន​បញ្ជាក់​ថា​ ​យើង​នឹង​ចាប់ផ្ដើម​ពិគ្រោះ​យោបល់​នៅ​ក្នុង​ស​ប្ដាហ៍​នេះ​ ​ជាមួយ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក​ដទៃទៀត​ ​។​ ​ជំនួប​ពិភាក្សា​ខាងលើ​នេះ​ ​គ្រោង​ធ្វើឡើង​ចំ​ពេល​ដែល​ការផ្ទេរ​អំណាច​ប្រ​ធា​​នា​ធិ​ប​តី​អាមេរិក​នៅតែ​ស្ថិត​ក្នុង​ភាព​ចម្រូង​ច​ម្រាស់​នៅឡើយ​ ​ត្បិត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិនព្រម​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​ ​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​នោះ​ទេ​ ​៕