-
ឯកឧត្តម ឃួង ស្រេង និងមន្ដ្រីក្រោមឱវាទបានបន្តចុះចែកម៉ាស របស់សម្ដេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋ នៅគោលដៅស្ដុបផ្សារដើមគរ ដើម្បីការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ដ្រីក្រោមឱវាទ រួមជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី និងសមត្ថកិច្ច បន្តចុះចែកម៉ាស ដែលជា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នានាយក រដ្ឋមន្ដ្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋទូទៅ នៅតាមទីសាធារណៈ តំបន់ស្ដុបផ្សារដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ ឯឧអភិបាលរាជធានីភ្នំពេញ ក៏បានបែកចែកឲ្យ អាជ្ញាធរខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ បន្ដធ្វើពិធី ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃផង ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ និងក្រើនរំលឹកឲ្យប្រជាពលរដ្ឋអំពីការ ឆ្លង នៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជា មួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាព ផងដែរ។ ថ្ងៃនេះជាថ្ងៃទី២ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…
-
សហរដ្ឋអាមេរិកបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង១៦ម៉ឺនករណីថែមទៀតក្នុងរយៈពេលមួយថ្ងៃ

អាមេរិក៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer បានអោយដឹងនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកបានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗសរុប ១៦ម៉ឺន១ពាន់៥៤១ករណី និងអ្នកស្លាប់១ពាន់១៩០នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ខណៈអត្រាឆ្លងនេះគឺមានកម្រិតខ្ពស់បំផុតនៅលើពិភពលោក នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ worldometer នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅថ្ងៃសុក្រនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC ក៏បានព្យាករណ៍ដែរថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកនឹងកើនឡើងដល់២៨ម៉ឺន២ពាន់នាក់នៅដើមខែធ្នូខាងមុខ ពីព្រោះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំង ហើយអ្នកជំងឺដែលមានវ័យចំណាស់នឹងពិបាកស៊ូទ្រាំ ។ ក្រោយការបូកបញ្ជូនចំនួនថ្មីៗខាងលើនេះ នាំឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់១០លាន៨៧ម៉ឺន៣ពាន់៩៣៦នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន២៤ម៉ឺន៨ពាន់៥៨៥នាក់ និងជាសះស្បើយឡើងវិញជាង៦លាន៧២ម៉ឺន៧ពាន់នាក់ ។ សូមជម្រាបថា ការធ្វើបាតុកម្ម ការប្រមូលផ្តុំគ្នា និងការតវ៉ាដ៏ចម្រូងចម្រាស់ ដោយមិនបានអនុវត្តវិធានការសុវត្ថិភាព ត្រូវបានគេជឿជាក់ថា ជាកត្តាចម្បងៗដែលជំរុញអោយករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 កើនឡើងយ៉ាងគំហុកបែបនេះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥៣លាននាក់ ក្នុងនោះស្លាប់ជិត១លាន៣០ម៉ឺននាក់ និងជាសះស្បើយជាង៣៧លាន២០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៣លាន៧ម៉ឺន៣ពាន់៦០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៩ម៉ឺន៨ពាន់៥៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៧លាន២០ម៉ឺន២ពាន់៤៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៨៧ម៉ឺន១ពាន់១៦៥នាក់ ស្លាប់ចំនួន២៤ម៉ឺន៨ពាន់៥៦០នាក់ និងជាសះស្បើយចំនួន៦លាន៧២ម៉ឺន៧ពាន់១៧១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៧២ម៉ឺន៧ពាន់៩០០នាក់ ស្លាប់ចំនួន១២ម៉ឺន៨ពាន់៦៨៦នាក់ និងជាសះស្បើយ៨លាន១១ម៉ឺន៣ពាន់៣៤៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៧៨ម៉ឺន៣ពាន់៦៤៧នាក់ ស្លាប់១៦ម៉ឺន៤ពាន់៣៣២នាក់ និងជាសះស្បើយ៥លាន២៥ម៉ឺន៦ពាន់៧៦៧នាក់ ៕
-
មនុស្ស៥៦នាក់បន្ថែមទៀតត្រូវបានធ្វើតេស្ដ ក្រោយការសង្ស័យថាបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣វិច្ជិកា ដោយទទួលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៣ វិច្ឆិកានេះ បានឲ្យដឹងថា នៅថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០ ការធ្វើតេស្ដអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា មានចំនួនសរុប៥៦នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់។ ក្រសួងសុខាភិបាលបានបន្តថា គិតចាប់ពីថ្ងៃសទី៤ ដល់ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០ ការធ្វើតេស្ដអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកា មានចំនួនសរុប២ពាន់៥៥៣វត្ថុសំណាក ដោយរួមទាំងអ្នកធ្វើតេស្តលើកទី១មានចំនួន១ពាន់៧៣៤នាក់ និងលើកទី២ ចំនួន៨១៩នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានមនុស្សចំនួន៤នាក់ប៉ុណ្ណោះ គឺឯកឧត្តមសួស យ៉ារ៉ា ជាតំណាងរាស្ត្រ, លោក ស ចិត្រា នៅក្រសួងកសិកម្ម, ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម និងម្នាក់ទៀតជាអង្គរក្សការពារផ្ទាល់ក្នុងព្រឹត្តិការថ្ងៃទី៣វិច្ឆិកានោះ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩។ អ្នកទាំង៤នាក់ ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលបានក្រៀនរំលឹកឲ្យអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ និងលើកទី២អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ តាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាលឲ្យបបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពបេលធ្វើចត្តាឡីស័កនោះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនោះពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍។ កម្ពុជាគិតមកដល់ព្រឹកថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៩នាក់ និងនៅសល់១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ដោយ កឹម ទៀង koem…
-
កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ម្នាក់នៅថ្ងៃនេះ

ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ១៣ វិច្ឆិកានេះ បានឲ្យដឹងថា នៅថ្ងៃ១២វិច្ឆិកា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ ដែលនាំឲ្យអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់តែ១២នាក់ប៉ុណ្ណោះ។ អ្នកជាសះស្បើយនោះ ជាស្ត្រីជនជាតិបារាំងអាយុ២៣ឆ្នាំ មានអសយដ្ឋាននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ២៥តុលាឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការជាសះស្បើយរបស់ស្ដ្រីជនជាតិ បារាំងនោះ តាមារយៈការទទួលបានាលទ្ធផលនៃតេស្តអវិជ្ជមានចំនួន២ដង ហើយគាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កម្ពុជាគិតមកដល់ថ្ងៃ១៣វិច្ឆិកាឆ្នាំ២០២០មានអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន៣០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៩នាក់ និងនៅសល់១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ដោយ កឹម ទៀង koem Tieng
-
លោក ចូ បៃដិន សន្ទនាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំអូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូងស្តីពីបញ្ហាសកល ការប្រែប្រួលអាកាសធាតុ និងជំងឺ Covid-19

អាមេរិក៖ សារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ចូ បៃដិន បានទទួលការហៅទូរស័ព្ទរបស់មេដឹកនាំមកពីប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ។ បើតាមការិយាល័យអន្តរកាលរបស់លោក ចូ បៃដិន នោះ មេដឹកនាំសហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន និងកូរ៉េខាងត្បូង បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាសកល ជំងឺឆ្លង Covid-19 និងការប្រែប្រួលអាកាសធាតុ ។ បន្ទាប់ពីបានផ្តួលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុននេះ លោក ចូ បៃដិន បានផ្តោតសំខាន់លើការចាក់គ្រឹះរដ្ឋបាលរបស់លោក ខណៈដែលក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានដាក់ពាក្យបណ្ដឹងក្នុងរដ្ឋ មីឈីហ្គែន ដែលនេះជាការបោះជំហានមួយថ្មីទៀត ក្នុងយុទ្ធសាស្ត្រតវ៉ាតាមផ្លូវច្បាប់ ដើម្បីសុំឲ្យធ្វើមោឃភាពជ័យជម្នះរបស់លោក បៃដិន ៕
-
រុស្ស៊ីអះអាងថា វ៉ាក់សាំងប្រឆាំង Covid-19 របស់ប្រទេសខ្លួនមានប្រសិទ្ធភាពរហូតដល់៩២ភាគរយ

រុស្ស៊ី៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះបញ្ជាក់ថា វ៉ាក់សាំងប្រឆាំង Covid-19 របស់ខ្លួន ដែលមានឈ្មោះថា Sputnik V មានប្រសិទ្ធភាពរហូតដល់៩២ភាគរយ ប្រសើរជាងវ៉ាក់សាំងបង្កើតដោយក្រុមហ៊ុន ភីហ្វីហ្ស៊ឺ របស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក មីខាអ៊ីល មូរ៉ាស្កូ បានចាត់ទុកលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញថា វ៉ាក់សាំង Sputnik V គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការបញ្ឈប់ការរីករាលដាលនៃជម្ងឺ Covid-19 ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រមានមូលដ្ឋាននៅទីក្រុងឡុង ចក្រភពអង់គ្លេស បានចោទជាមន្ទិលអំពីលទ្ធផលនេះ ដោយព្រមានថា មានភាពមិនប្រាកដប្រជាច្រើនណាស់ ដោយសារតែចំនួនករណីឆ្លងតិចតួចនៅក្នុងការសាកល្បងព្យាបាលនេះ ។ បន្ថែមលើនេះ ពួកគេក៏បានរិះគន់ក្រុមមន្ត្រីរុស្ស៊ីផងដែរ ដែលមកប្រៀបធៀបជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្ស៊ឺ ហើយអ្នកវិទ្យាសាស្ត្រម្នាក់ថែមទាំងនិយាយទៀតថា ដោយផ្អែកលើចំនួនវ៉ាក់សាំង Covid-19 ដំបូងៗ វាប្រហែលជាមានប្រសិទ្ធភាពតែ៦០ភាគរយប៉ុណ្ណោះ ៕
-
ម៉ាសរបស់សម្តេចតេជោ ត្រូវបានរដ្ឋបាលខណ្ឌចំការមន ចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់ផ្សារដើមថ្កូវ និងអាជីវករ ក្នុងផ្សារទួលទំពូង

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌដោយមានការចូលរួមពីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យខណ្ឌ មន្ត្រីខណ្ឌ និងសង្កាត់ផ្សារដើមថ្កូវ ហើយដោយមានការចូលរួមពីលោក ចំរើន សុខលីម ប្រធានគណកម្មការផ្សារទួលទំពូងផងដែរនោះ បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍រុងរឿង ក្នុងសង្កាត់ផ្សារដើមថ្កូវ និងចែកជូនដល់អាជីវករលក់ដូរនៅក្នុងផ្សារទួលទំពូង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក ថេង សុថុល បានថ្លែងថា ការចុះចែកម៉ាសនេះ បានធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន ឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ នេះគឺជាប្រភេទម៉ាសសាច់ ក្រណាត់ ដែលអាចបោកទឹកបាន និងប្រើប្រាស់បានយូរ ហើយការចែកជូននេះ ប្រជាពលរដ្ឋម្នាក់ ទទួលបានម៉ាស២ សំរាប់ពាក់ផ្លាស់ប្តូរ ។ នៅក្នុងឱកាសចុះចែកម៉ាសជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍រុងរឿង នៃសង្កាត់ផ្សារដើមថ្កូវ លោកអភិបាលខណ្ឌ បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការសម្អាតអនាម័យបរិស្ថាន ដែលខ្លួនរស់នៅ…
-
ម៉ាសរបស់សម្ដេចតេជោ ត្រូវបាលរដ្ឋបាលខណ្ឌច្បារអំពៅ ចែកជូនប្រជាពលរដ្ឋក្រីក្រ តាមសហគមន៍នានា ទូទាំងខណ្ឌ

ភ្នំពេញ៖ ម៉ាសចំនួន៣ម៉ឺនបន្ទះ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនតាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសហគមន៍នានាទូទាំងខណ្ឌ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក ចេង មុនីរ៉ា បានឱ្យដឹងថា៖ ម៉ាសចំនួន៣ម៉ឺនបន្ទះនេះ គឺជាចំនួនបឋម បើចែកប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រមិនគ្រប់ទេ សាលារាជធានីភ្នំពេញ នឹងបន្តផ្តល់ជូនទៀត។ នេះគឺជាប្រភេទម៉ាសសាច់ក្រណាត់ ដែលអាចបោកទឹកបាន និងប្រើប្រាស់បានយូរ ហើយការចែកជូននេះ ប្រជាពលរដ្ឋម្នាក់ ទទួលបានម៉ាស២ សំរាប់ពាក់ផ្លាស់ប្តូរ។ លោកអភិលខណ្ឌ បានបន្តថា៖ ការផ្តល់ជូនម៉ាស់ដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៍ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីត១៩ មកលើប្រជាពលរដ្ឋកម្ពុជា។ ឆ្លៀតនៅក្នុងឱកាស ចែកជូនម៉ាស់នេះ, លោក ចេង មុនីរ៉ា ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់…
