Category: Covid-19

  • ​សហភាព​អឺរ៉ុប​ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ព្រមទាំង​អាល្លឺម៉ង់​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​៣​០​០​លាន​ដូ​ស

    ​សហភាព​អឺរ៉ុប​ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ព្រមទាំង​អាល្លឺម៉ង់​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​៣​០​០​លាន​ដូ​ស

    អ៊ឺរ៉ុ​ប​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​គណៈកម្មការ​អឺរ៉ុប​ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​រហូតដល់​៣​០​០​លាន​ដូ​ស​ ​។​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ក៏មាន​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ​ ​សម្រាប់​ទិញ​វាក់​សាំង​ ​CO​V​I​D​-19 ​ក្នុង​ទឹកប្រាក់​ចំនួន​១​.​៩​៥​ពាន់​លាន​ដុល្លារ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​។​ ​ដោយឡែក​នៅ​ក្រោម​កិច្ចព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​វិញ​ ​ប្រទេស​ចំនួន​២​៧​នៅ​ប្លុក​អ​អឺរ៉ុប​ ​មាន​សិទ្ធិ​ទិញ​បាន​២​០​០​លាន​ដូ​ស​ ​ហើយ​មាន​ជំរើស​ក្នុង​ការ​ទិញ​ ​១​០​០​លាន​ផ្សេងទៀត​ ​ហើយ​បើ​តាម​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងពីរ​នេះ​ ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​នឹង​ត្រូវធ្វើ​ឡើង​នា​បំណាច់​ឆ្នាំ​២​០​២​០​នេះ​ ​៕

  • ​ប្រេស៊ីល​បើកភ្លើង​ខៀវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​បន្ត​ការសាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើងវិញ

    ​ប្រេស៊ីល​បើកភ្លើង​ខៀវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​បន្ត​ការសាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើងវិញ

    ប្រេស៊ីល​៖​ ​អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីល​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បើកភ្លើង​ខៀវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​សាយ​ណូ​វ៉ា​ក់-​បាយ​អូ​ធិ​ច​ ​បន្ត​ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីល​ ​An​visa​ ​បញ្ជាក់​ថា​ ​ឥឡូវនេះ​ពួកគេ​បាន​ទទួល​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ ​អំពី​លក្ខណៈ​នៃ​ឧប្បត្តិហេតុ​មិន​ល្អ​ ​ដែល​នាំឲ្យ​បញ្ឈប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ចិន​ ​កាលពី​ថ្ងៃចន្ទ​ស​ប្តាហ៍​នេះ​នោះ​ហើយ​ ​និង​ថា​ ​ព័ត៌មាន​ទាំងនោះ​ ​គឺ​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ឡើងវិញ​បាន​ ​។​ ​សូម​បញ្ជាក់​ថា​ ​ការអនុញ្ញាត​អោយ​បន្ត​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​របស់​ចិន​ក្នុង​ប្រទេស​ប្រេស៊ីល​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​ម​ន្រ្តី​សុខភាព​សាធារណៈ​ប្រេស៊ីល​និយាយ​ថា​ ​ឧប្បត្តិហេតុ​មិន​ល្អ​ ​ដែល​នាំឲ្យ​ស្លាប់​អ្នកទទួល​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​តេ​ស្ត​ ​ដែល​ប៉ូលីស​កំពុង​ស៊ើប​អង្កេត​នោះ​ថា​ ​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ទេ​ ​មិន​មានការ​ជាប់​ទំនាក់ទំនង​ជាមួយ​វ៉ាក់សាំង​នោះ​ទេ​ ​៕

  • សហរដ្ឋអាមេរិក​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ជាង​១​៣​ម៉ឺន​នាក់​ថែមទៀត​ក្នុងរយៈពេល​២​៤​ម៉ោង

    សហរដ្ឋអាមេរិក​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ជាង​១​៣​ម៉ឺន​នាក់​ថែមទៀត​ក្នុងរយៈពេល​២​៤​ម៉ោង

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​មើលឃើញ​ពី​របាយការណ៍​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចាប់តាំង​ពីដើម​ខែវិច្ឆិកា​កន្លងមក​ ​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​សហរដ្ឋអាមេរិក​នៅតែ​ឈរ​លេខរៀង​ទី​១​ ​ដោយមាន​អ្នក​ឆ្លង​សរុប​ចំនួន​១​០​លាន​៧​០​ម៉ឺន​៨​ពាន់​៦​៣​០​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៧​ពាន់​៣​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៦​៤​ម៉ឺន​៨​ពាន់​៦​៧​៩​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​តួយ៉ាង​នៅ​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​សហរដ្ឋអាមេរិក​បាន​កត់ត្រា​ថ្មី​ពី​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​សរុប​រហូតដល់​១​៣​ម៉ឺន​២​ពាន់​៣​៧​៤​ករណី​ ​និង​អ្នក​ស្លាប់​ថ្មីៗ​ចំនួន​១​ពាន់​៣​១​៤​នាក់​បន្ថែម​ទៀត​ក្នុងរយៈពេល​២​៤​ម៉ោង​ ​។​ ​ជាច្រើន​ថ្ងៃ​មក​ហើយដែល​សហរដ្ឋអាមេរិក​បាន​រាយការណ៍​អំពី​ការ​បំបែក​កំណត់​ត្រា​ ​នៃ​ចំនួន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ក្នុងមួយថ្ងៃ​លើស​ជាង​១​០​ម៉ឺន​នាក់​ ​។​ ​សូម​បញ្ជាក់​ថា​ ​ការ​ធ្វើបាតុកម្ម​ ​ការ​ប្រមូលផ្តុំ​គ្នា​ ​និង​ការ​តវ៉ា​ដ៏​ចម្រូង​ច​ម្រាស់ ​ដោយ​មិនបាន​អនុវត្ត​វិធានការ​សុវត្ថិភាព​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​ជា​កត្តា​ចម្បង​ៗ​ដែល​ជំរុញ​អោយ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ ​៕​ ​

  • ​ម៉ាឡេស៊ី​ព្យាករណ៍​ថា​ ​ឧស្សាហកម្ម​អាកាសចរណ៍​ទំនងជា​ត្រូវការ​ពេល​០​៣​ឆ្នាំ​ដើម្បី​ងើប​ចេញពី​វិបត្តិ​ ​CO​V​I​D​-19

    ​ម៉ាឡេស៊ី​ព្យាករណ៍​ថា​ ​ឧស្សាហកម្ម​អាកាសចរណ៍​ទំនងជា​ត្រូវការ​ពេល​០​៣​ឆ្នាំ​ដើម្បី​ងើប​ចេញពី​វិបត្តិ​ ​CO​V​I​D​-19

    ​ម៉ាឡេស៊ី​៖​ ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ម៉ាឡេស៊ី​ ​អាច​ត្រូវការ​ពេលវេលា​០​៣​ឆ្នាំ​ ​ដើម្បី​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ពី​វិបត្តិ​ ​CO​V​I​D​-19 ​ដោយ​ផ្អែកលើ​ការ​ផ្ទុះឡើង​នៃ​វី​រ៉ុ​ស​នៅ​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​ ​នេះ​បើ​តាម​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូទាំង​ពិភពលោក​ ​ត្រូវ​ទទួលរង​ផល​ប៉ះពាល់​ដោយ​ ​សារ​តែ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​ដោយសារតែ​រដ្ឋាភិបាល​ប្រទេស​នានា​បាន​បិទ​ព្រំដែន​ ​ហើយ​ជើង​ហោះហើរ​ត្រូវ​បាន​ផ្អាក​ ​ដើម្បី​ទប់​ស្កាត់​ករណី​ឆ្លង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​។​ ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ ​លោក​ ​Wee​ K​a​ S​ion​g​ ​គណៈកម្មការ​អាកាសចរណ៍​ម៉ាឡេស៊ី​ ​MA​V​CO​M​ ​បាន​កែ​សម្រួលការ​ព្យាករណ៍​ ​សម្រាប់​ចរាចរណ៍​អ្នកដំណើរ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​។​ ​គណៈកម្មការ​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​រំពឹង​ថា​ ​ចំនួន​អ្នក​ធ្វើដំណើរ​នឹង​មានការ​ធ្លាក់ចុះ​រហូតដល់​៧​៥​.​៦​ភាគរយ​ ​ដែល​មាន​ចំនួន​ត្រឹមតែ​២​៦​.​៦​លាន​នាក់​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​១​០​៩​.​២​លាន​នាក់​ ​នៃ​អ្នក​ធ្វើដំណើរ​ដែល​មានកាល​ពី​ឆ្នាំ​២​០​១​៩​កន្លងទៅ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​២​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៦​លាន​៦​៧​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​២​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៦​លាន​៦​៧​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​២​លាន​៤​២​ម៉ឺន​៩​ពាន់​៥​៧​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​៨​ម៉ឺន​៩​ពាន់​៤​៨​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៦​លាន​៦​៧​ម៉ឺន​៣​ពាន់​៩​៣​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​០​ម៉ឺន​៨​ពាន់​៦​៣​០​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៧​ពាន់​៣​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៦​៤​ម៉ឺន​៨​ពាន់​៦​៧​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៦​៨​ម៉ឺន​៤​ពាន់​៣​៩​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៨​ពាន់​១​៦​៥​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៦​ម៉ឺន​៤​ពាន់​៥​៤​៨​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៧​៤​ម៉ឺន​៩​ពាន់​៧​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៣​ពាន់​៤​០​៦​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​ម៉ឺន​៤​ពាន់​៣​៤​៤​នាក់​ ​៕

  • ថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បើយថ្មីទេ

    ថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បើយថ្មីទេ

    ក្រសួងសុខាភិបាល៖ ស្ថានភាពជំងឺកូវីដនៅកម្ពុជា នាថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បើយថ្មីទេ ។ រីឯ លទ្ធផលតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌៣វិច្ឆិកា ក៏មិនទាន់រកឃើញអ្នកឆ្លងថ្មីនោះដែរ៕

  • ឯកឧត្តម ប្រាក់ សុខុន ៖ ស្ថានភាពសុខភាពរបស់ខ្ញុំគឺ នៅធម្មតា ក្រោយការជួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីរយៈពេល១០ថ្ងៃកន្លងមក

    ឯកឧត្តម ប្រាក់ សុខុន ៖ ស្ថានភាពសុខភាពរបស់ខ្ញុំគឺ នៅធម្មតា ក្រោយការជួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីរយៈពេល១០ថ្ងៃកន្លងមក

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោកគឺ នៅធម្មតា ក្រោយការជួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីរយៈពេល១០ថ្ងៃកន្លងមក។ នៅលើទំព័រហ្វេសប៊ុករបស់លោករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃ១២វិច្ឆិកាឆ្នាំ២០២០ បានសរសសេររៀបរាបយ៉ាងនេះ៖

  • សម្ដេចតេជោបញ្ជាក់ថា គ្មានគម្រោងបិទរាជធានីភ្នំពេញ និងការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយនោះទេ

    សម្ដេចតេជោបញ្ជាក់ថា គ្មានគម្រោងបិទរាជធានីភ្នំពេញ និងការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយនោះទេ

    ថ្មីៗនេះមានការបំផុសពាក្យចចាមអារាម និងចាយចាយតគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលមានគម្រោងបិទរាជធានីភ្នំពេញ និងខេត្តមួយចំនួន និងការបំផុសឲ្យពលរដ្ឋទិញស្បៀងទុកនោះជាដើម។ នៅព្រឹកថ្ងៃទី១២វិច្ឆិកាឆ្នាំ២០២០នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានច្រានចោលចំពោះពាក្យចចាមអារាមទាំងនោះ។ ទំព័រហ្វេសប៊ុកររបស់សម្ដេចតេជោ បានាសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឲ្យ ប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឲ្យយបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឲ្យបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឲ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕ ប្រភព៖ ទំព័រហ្វេសប៊ុកររបស់សម្ដេចតេជោ

  • ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​នឹង​ផ្តល់​អោយ​អេស្ប៉ា​ញ​នៅដើម​ឆ្នាំ​២​០​២​១

    ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​នឹង​ផ្តល់​អោយ​អេស្ប៉ា​ញ​នៅដើម​ឆ្នាំ​២​០​២​១

    អេស្ប៉ា​ញ​៖​ អេស្ប៉ា​ញ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដំបូងបង្អស់​របស់​ខ្លួន​ ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អា​ល្លឺម៉ង ​បាយ​អូ​អិ​ន​ធិ​ច​ ​នៅដើម​ឆ្នាំ​២​០​២​១​ ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​មួយ​ ​ដែល​កំពុង​ចរចា​ដោយ​សហភាព​អឺរ៉ុប​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​អេស្ប៉ា​ញ​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ជាមួយគ្នា​នេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​អេស្ប៉ា​ញ​ ​លោក​ ​សាល​វ៉ា​ដឺ​ ​អ៊ី​ល​ឡា ​បាន​ថ្លែង​នៅ​ក្នុង​កញ្ចក់ទូរទស្សន៍​រដ្ឋ​ ​T​V​E​ ​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​មានប្រសិទ្ធិភាព​នេះ​ចំនួន​២​០​លាន​ដូ​ស​ ​ដែល​វា​គ្រប់គ្រាន់​នឹង​អា​ចចាក់​លើ​មនុស្ស​ចំនួន​១​០​លាន​នាក់​ដោយ​ឥត​គិតថ្លៃ​ ​។​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​អេស្ប៉ា​ញ​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នឹង​ចាប់ផ្ដើម​ធ្វើឡើង​ពី​ខែ​មេសា​ ​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​ដូច្នេះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​នៅអេ​ស្ប៉ា​ញ​ ​នឹង​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​ប្រសើរ​ឡើង​ ​៕

  • រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម វេង សាខុន ប្រកាសលើកពេលអាពាហ៍ពិពាហ៍កូនរបស់លោក ដោយសារវិបត្តិកូវីដ-១៩

    រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម វេង សាខុន ប្រកាសលើកពេលអាពាហ៍ពិពាហ៍កូនរបស់លោក ដោយសារវិបត្តិកូវីដ-១៩

    តាមគម្រោង អាពាហ៍ពិពាហ៍រវាងកូនប្រុសរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ជាមួយកូនស្រីលោកចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២០នេះ បានចេញជូនដំណឹង ប្រកាសលើកពេលរៀបអាពាហ៍ពិពារហ៍កូនរបស់លោកទៅពេលក្រោយវិញ។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយសារមានព្រឹត្តិការណ៍៣វិច្ឆិកា ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់លោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ។ សូមជម្រាបថាឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីមួយរូប ក្នុងចំណោមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាង១េពាន់នាក់ផ្សេងទៀត ដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ហើយលោក និងភរិយា កំពុងធ្វើចត្តាឡីស័កផងដែរ៕