Category: Covid-19

  • សម្តេចតេជោ ថ្លែងថា លទ្ធផលធ្វើតេស្ដលើកទី២ សម្ដេច និងភរិយា ព្រមទាំងអ្នកនៅជាមួយ អវិជ្ជមានកូវីដ-១៩ ទាំងអស់

    សម្តេចតេជោ ថ្លែងថា លទ្ធផលធ្វើតេស្ដលើកទី២ សម្ដេច និងភរិយា ព្រមទាំងអ្នកនៅជាមួយ អវិជ្ជមានកូវីដ-១៩ ទាំងអស់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនៅរសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០ ថា៖ លទ្ធផល គឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល ។ សម្ដេចបញ្ជាក់ថា ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា ។ សារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការណ៍ ដែលខ្ញុំសូមដាក់ឈ្មោះថា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ ព្រឹត្តិការណ៍ (៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកំរិតកុំឲ្យមនុស្សកើនឡើង តម្រូវឲ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឲ្យកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។ ដើម្បីបញ្ជៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឲ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឲ្យបានហ្មត់ចត់។ នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ឲ្យបានឆាប់តាមរយៈកុំឲ្យកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឲ្យកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។…

  • មនុស្ស៤នាក់ដែលធ្វើការនៅស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងត្រូវរកឃើញឆ្លងជំងឺកូវីដ-១៩

    មនុស្ស៤នាក់ដែលធ្វើការនៅស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងត្រូវរកឃើញឆ្លងជំងឺកូវីដ-១៩

    យោងតាមសសេចក្ដីប្រកាសពព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៩វិច្ឆិកានេះ បានឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បាធ្វើតេស្ដសំណាកទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៥​លាន​៧​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៥​លាន​៧​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​០​លាន​៧​២​ម៉ឺន​២​ពាន់​៧​៨​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​៦​ម៉ឺន​១​ពាន់​៧​៤​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៥​លាន​៧​៨​ម៉ឺន​៦​ពាន់​៩​៧​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​២​៨​ម៉ឺន​៨​ពាន់​៤​៨​០​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៣​ពាន់​៧​៦​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៤​៨​ម៉ឺន​៣​ពាន់​១​៧​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៥​៥​ម៉ឺន​៣​ពាន់​៨​៦​៤​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៦​ពាន់​៦​៥​៣​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៩​១​ម៉ឺន​៥​ពាន់​៦​៦​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៦​៦​ម៉ឺន​៤​ពាន់​១​១​៥​នាក់​ ​ស្លាប់​១​៦​ម៉ឺន​២​ពាន់​៣​៩​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​ម៉ឺន​៤​ពាន់​៣​៤​៤​នាក់​ ​៕

  • ការធ្វើតេស្ដដេលសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រីបានកើនដល់៩៤៤នាក់ហើយ ក្នុងចំណោមនោះ មានម្នាក់បានឆ្លងជំងឺកូវីដ-១៩

    ការធ្វើតេស្ដដេលសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រីបានកើនដល់៩៤៤នាក់ហើយ ក្នុងចំណោមនោះ មានម្នាក់បានឆ្លងជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាល៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសទី៣វិច្ឆិកាឆ្នាំ២០២០ ហើយលោកត្រូវបានប្រទេសថៃរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩នៅថ្ងៃសទី៤វិច្ឆិកាឆ្នាំ២០២០ នៅពេលដែលលោកបន្តបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ក្រសួងសុខាភិបាលនៅថ្ងៃទី៩វិច្ឆិកានេះបានបញ្ជាក់ថា ការធ្វើតេស្ដអ្នកប៉ះពាល់ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃសទី៨វិច្ឆិកាឆ្នាំ២០២០ មានចំនួន៥២នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានទាំងអស់។ ដូច្នេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មានចំនួន៩៤៤នាក់ ដែលបានមកធ្វើតេស្ដពីថ្ងៃទី៤ដល់ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០២០ ក្នុងចំណោមនោះមានបុរសម្នាក់ជាអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី មានវិជ្ជមានវីរុសកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានណែនាំឲ្យអ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវត្រលប់មកធ្វើតេស្ដវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ ចាប់ពីម៉ោង៧ព្រឹក ។ ការយកសំណាក នឹងត្រូវយកលើកទី២នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០, លើកទី៣នៅថ្ងៃ១៤វិច្ឆិកាឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០៕

  • ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៩៧នាក់

    ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៩៧នាក់

    ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០ ករណីឆ្លងថ្មីទាំងពីរនាក់នោះ គឺជាបុរសជនជាតិខ្មែរ ម្នាក់មានអាយុ២៩ឆ្នាំ មានអសយដ្ឋាននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និងម្នាក់ទៀតអាយុ៣៨ឆ្នាំ មានអសដ្ឋាននៅក្រុងដូនកែវ ខេត្តតាកែវ។ អ្នកទាំងពីរនាក់នោះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦តុលាឆ្នាំ២០២០។ ការរកឃើញករណីវិជ្ជមាននោះ គឺខណៈដែលគេធ្វើតេស្ដវត្ថុសសំណាកលើទី២របស់ពួកគេ នៅថ្ងៃទី១៣នៃរយៈពេលធ្វើចត្តាឡីស័ករបស់ពួកគេរយៈពេល១៤ថ្ងៃ។ ជាលទ្ធផលដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារាជធានីភ្នំពេញ បានបញ្ជាក់ថា ពួកគេមានវិជ្ជមានវីរុសកូវីដ-១៩ ហើយពួកគេត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមជើងយន្តហោះជាមួយបុរសពីរនាក់ខាងលើ ពេលមកដល់កម្ពុជា បានធ្វើតេស្ដលើកទី១ ដោយទទួទលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់ផងដែរ ក្នុងនោះម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងម្នាក់ទៀតបានជាសះស្បើយ។ រីឯអ្នកដំណើរចំនួន៣៥នាក់ផ្សេងទឪត ដែលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ២កន្លែងនៅរាជធានីភ្នំពេញ និងនៅវិទ្យាល័យពោធិ៍ចិនតុង។ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន២៩៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៨នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥០លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៤ម៉ឺននាក់ និងជាសះស្បើយជាង៣៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥០លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៤ម៉ឺននាក់ និងជាសះស្បើយជាង៣៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៩លាន៦៦ម៉ឺន៧ពាន់៦៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៤ម៉ឺន៨ពាន់៧៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥លាន២៥ម៉ឺន៤ពាន់៧២៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៥ម៉ឺន៨ពាន់៥៨៦នាក់ ស្លាប់ចំនួន២៤ម៉ឺន២ពាន់២៣០នាក់ និងជាសះស្បើយចំនួន៦លាន៣៩ម៉ឺន១ពាន់២០៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៤៦ម៉ឺន២ពាន់៨០នាក់ ស្លាប់ចំនួន១២ម៉ឺន៥ពាន់៦០៥នាក់ និងជាសះស្បើយ៧លាន៨១ម៉ឺន៩ពាន់៨៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៣ម៉ឺន២ពាន់៥០៥នាក់ ស្លាប់១៦ម៉ឺន២ពាន់៣៥នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕

  • កម្ពុជាបានធ្វើតេស្ដមនុស្សជាង៨០០នាក់ ដែលសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រី ប៉ុន្តែមានទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩នៅឡើយទេ

    កម្ពុជាបានធ្វើតេស្ដមនុស្សជាង៨០០នាក់ ដែលសង្ស័យថាបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីកាបរទេស និងពាណិជ្ចកម្មហុងគ្រី ប៉ុន្តែមានទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩នៅឡើយទេ

    រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសទី៣វិច្ឆិកាឆ្នាំ២០២០ ហើយលោកត្រូវបានប្រទេសថៃរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩នៅថ្ងៃសទី៤វិច្ឆិកាឆ្នាំ២០២០ នៅពេលដែលលោកបន្តបំពេញទស្សនកិច្ចនៅប្រទេសថៃ។ ក្រសួងសុខាភិបាលនៅថ្ងៃទី៥វិច្ឆិកានេះ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់លោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងពេលដែលលោកកំពុងបំពេញបេសកកម្មផ្លូវការនៅប្រទេសថៃ នៅថ្ងៃសទី៤វិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយលោករដ្ឋមន្ត្រី ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០កន្លងទៅ និងបានយកវិត្ថុសំណាកអ្នកដែលប៉ះពាល់ទៅវិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃទី៤វិច្ឆិកា អ្នកប៉ះពាល់សរុបចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្ដសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា។ ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០ ការធ្វើតេស្ដអ្នកប៉ះពាល់លោករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មានចំនួន២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ផងដែរ ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា។ ដូច្នេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន៨៤០ បានធ្វើតេស្ដ សម្រាប់ថ្ងៃទី៤និងទី៥វិច្ឆិកា ដោយទទួលបានលទ្ធផលអវិជ្ជមានវូរុសកូវីដ-១៩ទាំងអស់។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានណែនាំឲ្យអ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្ដលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវត្រលប់មកធ្វើតេស្ដវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្ដរកវីរុសកូវីដ-១៩ ចាប់ពីម៉ោង៧ព្រឹក ។ ការយកសំណាក នឹងត្រូវយកលើកទី២នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០, លើកទី៣នៅថ្ងៃ១៤វិច្ឆិកាឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៣ម៉ឺននាក់ និងជាសះស្បើយជិត៣៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៣ម៉ឺននាក់ និងជាសះស្បើយជិត៣៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៩លាន៨ពាន់២៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៣ម៉ឺន៨ពាន់៨១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៤លាន៩៧ម៉ឺន៤ពាន់៩២០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៩១ម៉ឺន៧ពាន់២៣២នាក់ ស្លាប់ចំនួន២៤ម៉ឺន៩៤៦នាក់ និងជាសះស្បើយចំនួន៦លាន៣៤ម៉ឺន៥៥០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៤១ម៉ឺន១ពាន់៣៤នាក់ ស្លាប់ចំនួន១២ម៉ឺន៥ពាន់២៩នាក់ និងជាសះស្បើយ៧លាន៧៦ម៉ឺន៤ពាន់៧៦៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦១ម៉ឺន៤ពាន់២៥៨នាក់ ស្លាប់១៦ម៉ឺន១ពាន់៧៧៩នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕

  • កម្ពុជានៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    កម្ពុជានៅថ្ងៃនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ និងមិនមានអ្នកឆ្លងថ្មីនោះទេ

    ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមិនមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ឡើយ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន៣នាក់។ អ្នកជាសះស្បើយទាំង៣នាក់ មានជនជាតិខ្មែរអាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ធំ, ជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំស្នាក់នៅខេត្តព្រះសីហនុ និងបុរសជនជាតិបារាំងម្នាក់អាយុ៣៧ឆ្នាំ ស្នាក់់នៅរាជធានីភ្នំពេញ។  គិតមកដល់ថ្ងៃទី៥ច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩២នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៦នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ក្រសួងការបរទេស៖ សេចក្តីប្រកាសព័ត៌មាន

    ក្រសួងការបរទេសកម្ពុជា ប្រកាសថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលជួបប្រមុខការទូតហុងគ្រី ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ថៃ រកឃើញវិជ្ជមានមេរោគកូវីដ១៩ លើឯ,ឧ ភីធើ ស៊ីចាតូ ខណៈសមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកប្រទេសកម្ពុជា មានវិញ្ញាបនបត្រសុខភាព បញ្ជាក់ថា «គ្មានវីរុសកូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា ៕