-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៥លាន៣សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៨ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន៩សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៥លាន៣១ម៉ឺន៣ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៨ម៉ឺន៥ពាន់៧៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន៩៨ម៉ឺន៥ពាន់៦៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន២១ម៉ឺន២ពាន់៧៦៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៤ពាន់១៧៧នាក់ និងជាសះស្បើយចំនួន៥លាន៩៨ម៉ឺន៣ពាន់៣៤៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៨ម៉ឺន៨ពាន់៤៦នាក់ ស្លាប់ចំនួន១២ម៉ឺន១ពាន់១៣១នាក់ និងជាសះស្បើយ៧លាន៣៧ម៉ឺន១ពាន់៨៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤៩ម៉ឺន៦ពាន់៤០២នាក់ ស្លាប់១៥ម៉ឺន៩ពាន់៣៣នាក់ និងជាសះស្បើយ៤លាន៩៥ម៉ឺន៤ពាន់១៥៩នាក់ ៕
-
ការសិក្សាស្រាវជ្រាវនៅអង់គ្លេសរកឃើញថា អង់ទីគ័រការពារ Covid-19 ធ្លាក់ចុះយ៉ាងឆាប់រហ័ស

អង់គ្លេស៖ ការសិក្សាថ្មីមួយទៅលើប្រជាជនអង់គ្លេសបង្ហាញថា អង់ទីគ័រការពារមេរោគក្នុងសារពាង្គកាយមនុស្ស ដើម្បីទប់ទល់ជំងឺ Covid-19 មានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងចំណោមប្រជាជនជាតិអង់គ្លេសនៅរដូវក្តៅកន្លងទៅ ដែលនេះបង្ហាញថា ភាពស៊ាំប្រឆាំងនឹងវីរុសនេះក្នុងរាងកាយរបស់ពួកគេ មិនស្ថិតស្ថេរបានយូរនោះទេ នេះបើតាមសារព័ត៌មានCGTNនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០ ។ ការសិក្សាស្រាវជ្រាវខាងលើនេះធ្វើឡើងដោយមហាវិទ្យាល័យ អ៊ីមភើរៀ ទីក្រុងឡុង និងត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតបន់) ដែលក្នុងនោះរួមមានការធ្វើតេស្តសាកល្បងទៅលើជនជាតិអង់គ្លេសចំនួនជាង៣៦ម៉ឺន៥ពាន់នាក់ក្នុងអំឡុងពេលពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនេះ ។ លទ្ធផលនេះក៏បានបង្ហាញពីការធ្លាក់ចុះនៃអង់ទីគ័រការពារជម្ងឺ Covid-19 ក្នុងរាងកាយពលរដ្ឋអង់គ្លេស នៅមុនពេលការផ្ទុះឆ្លងរលកទី២ នៃវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលបានបង្ខំឲ្យមានការរឹតបន្តឹងឡើងវិញ និង ការបិទតំបន់មួយចំនួនក្នុងមូលដ្ឋាន ៕
-
ការកើនឡើងករណីឆ្លង Covid-19 ថ្មីៗយ៉ាងគំហុកនៅអង់គ្លេស កំពុងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់យុទ្ធសាស្រ្តរបស់លោក បូរីស ចនសុន

អង់គ្លេស៖ ករណីឆ្លង COVID-19 នៅអង់គ្លេសកំពុងកើនឡើងយ៉ាងគំហុក ខណៈចំនួនអ្នកស្លាប់វិញក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលប្រការនេះជា ការដាក់សម្ពាធលើរដ្ឋាភិបាល អោយចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម ដើម្បីទប់ស្កាត់ករណីឆ្លងថ្មីៗបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ការកើនឡើងករណីឆ្លងថ្មីៗនាពេលបច្ចុប្បន្ននេះ កំពុងបង្ហាញពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់យុទ្ធសាស្ត្ររបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ជុំវិញការដាក់ចេញនូវវិធានការរឹតត្បិត ចំពោះតែតំបន់ដែលរងគ្រោះខ្លាំងបំផុត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ អង់គ្លេសគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅទ្វីបអឺរ៉ុប ដែលមានករណីឆ្លងជាង៩៤ម៉ឺន២ពាន់ករណី និង អ្នកស្លាប់ជាង៤ម៉ឺន៥ពាន់នាក់ ខណៈប្រទេសអឺរ៉ុបមួយនេះ មិនបានបង្ហាញអំពីតួលេខអ្នកជាសះស្បើយវិញនោះទេ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន១៧ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន៧សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៤លាន៧៤ម៉ឺន១ពាន់២០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៧ម៉ឺន៨ពាន់៥៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន៧១ម៉ឺន៩ពាន់២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន១១ម៉ឺន៩ពាន់៨៣៦នាក់ ស្លាប់ចំនួន២៣ម៉ឺន៣ពាន់១៣០នាក់ និងជាសះស្បើយចំនួន៥លាន៩៣ម៉ឺន៣ពាន់២១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៣ម៉ឺន៨ពាន់៧៦៥នាក់ ស្លាប់ចំនួន១២ម៉ឺន៥៦៣នាក់ និងជាសះស្បើយ៧លាន៣១ម៉ឺន៤ពាន់៩៥១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤៦ម៉ឺន៩ពាន់៧៥៥នាក់ ស្លាប់១៥ម៉ឺន៨ពាន់៤៦៨នាក់ និងជាសះស្បើយ៤លាន៩៣ម៉ឺន៤ពាន់៥៤៨នាក់ ៕
-
បារាំង និងអាល្លឺម៉ង់វិលត្រឡប់ទៅរកវិធានការបិទទ្វារប្រទេសវិញ ក្រោយករណីឆ្លង Covid-19 ថ្មីៗកើនឡើងខ្លាំង

អាល្លឺម៉ង់៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានដាក់ចេញបទបញ្ជាអោយប្រទេសរបស់លោកពួកគាត់ វិលត្រឡប់ទៅរកវិធានការបិទទ្វារប្រទេសវិញ នៅថ្ងៃពុធនេះ ខណៈដែលរលកទី២នៃការចម្លងជំងឺ Covid-19 កំពុងគំរាមកំហែងនៅទូទាំងតំបន់អឺរ៉ុប មុនពេលរដូវរងាមកដល់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ តួយ៉ាងអាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានឲ្យដឹងថា គ្រាន់តែ២៤ម៉ោងកន្លងទៅ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លងCOVID-19ថ្មីៗរហូតដល់១ម៉ឺន៤ពាន់៩៦៤នាក់ ដែលជាចំនួនមួយខ្ពស់បំផុតពុំធ្លាប់មាន ខណៈចំនួនករណីសរុបកើនឡើងដល់៤៦ម៉ឺន៤ពាន់២៣៩នាក់ ។ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីសប្តាហ៍មុន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅថ្ងៃពុធនេះថា យកល្អត្រូវតែបំបែករលក COVID-19 ឥឡូវនេះ បើបណ្តោយរហូតទាល់តែមន្ទីរពេទ្យរកកន្លែងដាក់អ្នកជំងឺគ្មាន នៅពេលនោះគឺយឺតពេលហើយ ។ សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍ COVID-19 ជារួមនៅអឺរ៉ុបកាន់តែអាក្រក់ឡើងៗ ខណៈចំនួនករណីឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក ដែលបានបង្ខំឲ្យប្រទេសមួយចំនួន ចាត់វិធានការបិទទ្វាប្រទេសឡើងវិញ ៕
-
ក្រុមហ៊ុនឱសថបារាំង និងអង់គ្លេសសន្យាផ្តល់វ៉ាក់សាំង២០០លានដូសដល់កម្មវិធីវ៉ាក់សាំងអន្តរជាតិ COVAX របស់អង្គការសុខភាពពិភពលោក

បរទេស៖ ក្រុមហ៊ុនឱសថចំនួន២បានបញ្ចេញផែនការផ្តល់វ៉ាក់សាំង COVID-19 ចំនួន២០០លានដូស នៅពេលដែលវ៉ាក់សាំងនោះប្រើការបាន ទៅឲ្យកម្មវិធីCOVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក WHO និងសម្ព័ន្ធវ៉ាក់សាំងអន្តរជាតិ GAVI ។ ក្រុមហ៊ុនឱសថបារាំង Sanofi និងអង់គ្លេស GSK បានចុះសន្យាលើសេចក្តីថ្លែងការណ៍ស្តីពីបំណងក្នុងការផ្តល់វ៉ាក់សាំង COVID-19 ចំនួន២០០លានដូសដល់កម្មវិធីវ៉ាក់សាំងអន្តរជាតិ COVAX ។ COVAX គឺជាកម្មវិធីដែលមានបំណងផ្តល់វ៉ាក់សាំង COVID-19 ចំនួន២ពាន់លានដូសដល់ប្រទេសទាំងអស់នៅជុំវិញពិភពលោក គិតត្រឹមចុងឆ្នាំ២០២១ខាងមុខ ។ សូមបញ្ជាក់ថា Sanofi និង GSK កំពុងសហការគ្នាអភិវឌ្ឍវ៉ាក់សាំង COVID-19 ។ បើទោះបីជាការអភិវឌ្ឍវ៉ាក់សាំង កំពុងស្ថិតនៅក្នុងតំណាក់កាលដំបូងក្តី ក្រុមហ៊ុនឱសថទាំង២សង្ឃឹមថា នឹងទទួលបានលទ្ធផលនៅដើមខែធ្នូ ។ ក្រុមហ៊ុនទាំង២នេះ រំពឹងនឹងធ្វើតេស្តលើមនុស្សនៅចុងឆ្នាំ និង ការទទួលការអនុញ្ញាតនៅពាក់កណ្តាលឆ្នាំ២០២១ ៕
-
ថ្ងៃនេះកម្ពុជាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បេីយថ្មីទេ

-
លោក ចូ បៃដិន ចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បរាជ័យក្នុងការគ្រប់គ្រង Covid-19 ដែលឥឡូវនេះសម្លាប់ប្រជាជនអាមេរិក២២ម៉ឺន៦ពាន់នាក់ហើយ

អាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិករបស់គណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលជាដៃគូប្រជែងរបស់ខ្លួនថា បានបរាជ័យក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCOVID-19 នេះបើតាមសារព័ត៌មានAFPនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង វ៉ម ស្ព្រីងស៍ រដ្ឋ ចរជា លោក ចូ បៃដិន បានចោទប្រកាន់សេតវិមានថា មិនដែលព្យាយាមបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណានោះទេ ដែលឥឡូវនេះបានសម្លាប់ប្រជាជនអាមេរិក ២២ម៉ឺន៦ពាន់នាក់ហើយ ។ បន្ថែមលើនេះ លោក បៃដិន បានសន្យាថា រូបលោកនឹងព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកលមួយនេះ ។ សូមបញ្ជាក់ថា បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យមានវ័យ៧៧ឆ្នាំរូបនេះ បានធ្វើការប្រមូលផ្ដុំគ្នាបែបសង្គមនៅទីក្រុងអាត្លង់តា ដែលជាទីក្រុងធំបំផុតរបស់រដ្ឋ ចរជា និងជាកន្លែងដែលលោកបានធ្វើការវាយប្រហារដដែលៗទៅលើលោក ត្រាំ ប៉ុន្តែក៏បានជំរុញឱ្យអ្នកបោះឆ្នោតទទួលស្គាល់ថា រដ្ឋនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការយកឈ្នះលើគូប្រជែង ៕
-
រុស្ស៊ីដាក់ពាក្យស្នើសុំទៅអង្គការសុខភាពពិភពលោក ដើម្បីចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Covid-19 របស់ខ្លួន

រុស្ស៊ី៖ មូលនិធិវិនិយោគរបស់រុស្ស៊ី ហៅកាត់ថា RDIF បានដាក់ពាក្យស្នើសុំទៅកាន់អង្គការសុខភាពពិភពលោក WHO ដើម្បីចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងជម្ងឺ Covid-19 របស់ខ្លួន ដែលមានឈ្មោះថា ស្ពួតនីគ វី (Sputnik V) នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ នាយកប្រតិបត្តិ RDIF លោក ខឺរីល ឌីមីទ្រីវ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា នីតិវិធីខាងលើនេះនឹងអនុញ្ញាតឲ្យវ៉ាកសាំង ស្ពួតនីគ វី ចុះនៅក្នុងបញ្ជីផលិតផលវេជ្ជសាស្ត្រ ដែលបំពេញតាមស្តង់ដារផ្នែកគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឈានមុខ ។ វ៉ាក់សាំង ស្ពួតនីគ វី ត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថានស្រាវជ្រាវ ហ្គាម៉ាឡេយ៉ា ក្នុងរដ្ឋធានីម៉ូស្គូ និងត្រូវទទួលសិទ្ធិចែកចាយដោយមូលនិធិវិនិយោគរបស់រុស្ស៊ី ។ សូមបញ្ជាក់ថា ការចុះបញ្ជីប្រើប្រាស់បន្ទាន់ មានន័យថា ជាការអនុញ្ញាតឲ្យវ៉ាក់សាំងខាងលើនេះ អាចយកទៅប្រើប្រាស់បាននៅទូទាំងពិភពលោកលឿនជាងមុន ដោយសារតែការវិនិច្ឆ័យរបស់អង្គការ WHO គឺជាស្លាកសញ្ញាដែលបង្ហាញពីគុណភាពជាលក្ខណៈសកល និងធានាថា វ៉ាក់សាំងមានសុវត្ថិភាព និង ប្រសិទ្ធភាពពិតប្រាកដ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៤លាន២សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៧ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន៤សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៤លាន២៣ម៉ឺន៥ពាន់៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៧ម៉ឺន១ពាន់២៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន៤៤ម៉ឺន៣ពាន់៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៣ម៉ឺន៨ពាន់៣០នាក់ ស្លាប់ចំនួន២៣ម៉ឺន២ពាន់៨៤នាក់ និងជាសះស្បើយចំនួន៥លាន៨៧ម៉ឺន៧ពាន់៩៦៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩៨ម៉ឺន៨ពាន់៨៥៣នាក់ ស្លាប់ចំនួន១២ម៉ឺន៥៤នាក់ និងជាសះស្បើយ៧លាន២៥ម៉ឺន៧ពាន់១៩៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤៤ម៉ឺន៩០៣នាក់ ស្លាប់១៥ម៉ឺន៧ពាន់៩៨១នាក់ និងជាសះស្បើយ៤លាន៩០ម៉ឺន៤ពាន់៤៦នាក់ ៕