Category: Covid-19

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ថា​ ​បើ​សិន​ជាប់ឆ្នោត លោក​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជនអាមេរិក​គ្រប់គ្នា

    ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ថា​ ​បើ​សិន​ជាប់ឆ្នោត លោក​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជនអាមេរិក​គ្រប់គ្នា

    ​អាមេរិក​៖​ ​បេក្ខជន​មកពី​គណបក្សប្រជាធិបតេយ្យ​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​រូបលោក​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​អាមេរិកគ្រប់គ្នា​ ​បើសិនជា​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​សន្យា​ខាងលើ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ ​បៃ​ដិ​ន​ ​បាន​បញ្ចប់​ការ​វេទិកា​រ​តស៊ូ​មិត​ជាមួយ​លោក​ ​ត្រាំ​ ​នៅ​ជុំ​ចុងក្រោយ​ ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ខាងមុខនេះ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ ​ដែល​ដាក់​ចេញ​នូវ​ផែនការ​ឆ្លើយតបនឹង​ជំងឺរាតត្បាត​របស់​លោក​ថា​ ​នៅ​ពេល​យើង​មាន​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ ​និង​ ​មាន​ប្រសិទ្ធ​ភាព​ ​វា​ត្រូវតែ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន​គ្រប់រូប​ ​មិនថា​ ​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ ​ឬ​អត់​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នោះ​ ​លោក​ ​បៃ​ដិ​ន​ ​ថែមទាំង​បាន​និយាយ​រិះគន់​លោក​ ​ត្រាំ​ ​សម្រាប់​ការ​ឆ្លើយតប​របស់​គាត់​ចំពោះ​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​និយាយ​ថា​ ​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​កាន់​ ​អំណាច​បច្ចុប្បន្ន​បាន​បោះបង់​ចោលការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​ ​និង​ ​ឈប់​ជួយ​អាមេរិក​ទៀតហើយ​ ​៕

  • ​ប្រធាន​អង្គការ​ ​WHO​ ​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​ធ្វើសកម្មភាព​រួមគ្នា​ជាបន្ទាន់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​CO​V​I​D​-19

    ​ប្រធាន​អង្គការ​ ​WHO​ ​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​ធ្វើសកម្មភាព​រួមគ្នា​ជាបន្ទាន់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​CO​V​I​D​-19

    ស្វីស​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទាំងអស់​ធ្វើសកម្មភាព​រួមគ្នា​ជាបន្ទាន់​ ​សំដៅ​ទប់​ស្កាត់​ការ​ស្លាប់​ ​ការ​ដួល​រលំ​ប្រព័ន្ធ​សុខាភិបាល​ ​និង​ការ​បិទ​សាលារៀន​ជាថ្មី​ជាដើម​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​អំពាវនាវ​ខាងលើ​នេះ​របស់​លោក​ ថេដ្រូ​ស​ ​បាន​កើតមានឡើង​បន្ទាប់ពី​ប្រទេស​កាន់តែ​ច្រើនឡើង​ ​ជាពិសេស​នៅ​អាស៊ី​ខាងត្បូង​ ​អឺរ៉ុប​ ​និង​អាមេរិក​ ​បាន​រាយការណ៍​អំពី​ការ​ខ្វះខាត​មន្ទីរពេទ្យ​ ​ចំពោះមុខ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​។​ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ ​ប្រមុខ​អង្គការសុខភាព​ពិភពលោក​រូប​នេះ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​ដ៏​សំខាន់​ ​នៃ​ការ​ឆ្លង​រាតត្បាត​ ​CO​V​I​D​-19 ​ដោយ​ប្រទេស​ខ្លះ​កំពុង​ស្ថិតនៅ​លើ​ជំហាន​ដ៏​គ្រោះថ្នាក់​ ​នោះ​គឺ​ការ​ដួល​រលំ​ប្រព័ន្ធ​សុខាភិបាល​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​២​លាន​៥​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​១​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​៤​៣​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​២​លាន​៥​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​១​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​៤​៣​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​២​លាន​៥​០​ម៉ឺន​១​ពាន់​៦​២​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៤​ម៉ឺន​៩​ពាន់​៣​៩​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​១​លាន​៤​៣​ម៉ឺន​៧​០​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋ​អា​មេរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៧​៤​ម៉ឺន​៦​ពាន់​៩​៥​៣​នាក់​ ​ស្លាប់​ចំនួន​២​២​ម៉ឺន​៩​ពាន់​២​៨​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៦​៩​ម៉ឺន​៨​ពាន់​១​៦​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៨​១​ម៉ឺន​៤​ពាន់​៦​៨​២​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៧​ពាន់​៩​៩​២​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​ម៉ឺន​៦​ពាន់​៤​៦​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​៥​ម៉ឺន​៥​ពាន់​៦​៥​០​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៦​ពាន់​៥​២​៨​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៧​៩​ម៉ឺន​៧​ពាន់​៨​៧​២​នាក់​ ​៕

  • ​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

    ​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

    ​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

  • ​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់

    ​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់

    ​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បញ្ជាក់​ថា​ ​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ ​CO​V​I​D​-19 ​នៅ​លើ​ជើង​ហោះហើរ​ ​ហាក់​មាន​ក​ម្រិ​ត​ទាប​ណាស់​ ​ប៉ុន្តែ​មិន​អាច​បដិសេធ​ថា​ ​គ្មាន​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សេចក្តីថ្លែង​ការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​បញ្ជាក់​ថា​ ​ការ​ឆ្លង​រាលដាល​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​ ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់​ ​ដោយសារតែ​ម​រិ​មា​ណ​នៃ​អ្នកដំណើរ​ ​និង​របាយការណ៍​អំពី​ករណី​ឆ្លង​គឺ​មាន​តិចតួច​ ​។​ ​បើ​តាម​ស្ថាប័ន​អាកាសចរណ៍​ពិភពលោក​ ​I​AT​A​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​តុលា​កន្លងទៅ​ ​មាន​ករណី​ឆ្លង​តែ​៤​៤​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ ​ក្នុងចំណោម​អ្នកដំណើរ​១​.​២​ពាន់​លាន​នាក់​នៅ​ឆ្នាំនេះ​ ​ឬ​មានន័យ​ថា​ ​មាន​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​២​៧​លាន​នាក់​ ​។​ ​ប៉ុន្តែ​របាយការណ៍​នេះ​ ​ក្រោយមក​ត្រូវ​បាន​បដិសេធ​ដោយ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ដែល​បាន​ស្រាវជ្រាវ​លើ​ករណី​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៩​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​១​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៩​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​១​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​១​លាន​៩​៧​ម៉ឺន​៤​ពាន់​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៤​ម៉ឺន​២​ពាន់​៦​៤​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​១​លាន​១​៨​ម៉ឺន​១​ពាន់​៨​០​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋ​អា​ម៉េរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៦​៦​ម៉ឺន​១​ពាន់​៦​៥​១​នាក់​ ​ស្លាប់​ចំនួន​២​២​ម៉ឺន​៨​ពាន់​៣​៨​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៦​៥​ម៉ឺន​៥​ពាន់​៣​០​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៧​៥​ម៉ឺន​៩​ពាន់​៦​៤​០​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៧​ពាន់​៣​៣​៦​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៩​៤​ម៉ឺន​៦​ពាន់​៣​២​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​៣​ម៉ឺន​២​ពាន់​៦​៣​៤​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៥​ពាន់​៩​៦​២​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៧​៨​ម៉ឺន​៥​ពាន់​២​៩​៧​នាក់​ ​៕

  • នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

    នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៣តុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គេពុំបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនេាះទេ។ ជាមួយគ្នានោះដែរ នៅថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៣តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

  • ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បញ្ជាក់​ថា​ ​មនុស្ស​ជិត​៣​សែន​នាក់​ស្លាប់​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ក្នុង​នោះ​២​ភាគ​៣​គឺ​ដោយសារ​ ​Co​v​i​d​-19

    ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បញ្ជាក់​ថា​ ​មនុស្ស​ជិត​៣​សែន​នាក់​ស្លាប់​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ក្នុង​នោះ​២​ភាគ​៣​គឺ​ដោយសារ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ការសិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បញ្ជាក់​ថា​ ​មនុស្ស​ជិត​៣​សែន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ស្លាប់​ថែមទៀត​ ​ក្នុងរយៈពេល​រវាង​ចុងខែ​មករា​ ​និង​ដើមខែ​តុលា​ ​ហើយ​២​ភាគ​៣​នៃ​អ្នក​ស្លាប់​ទាំងនោះ​ ​គឺ​ដោយសារ​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បាន​រក​ឃើញ​ថា​ ​ចំនួន​មនុស្ស​ស្លាប់​បន្ថែម​ផ្សេង​ពី​នោះ​ ​គឺ​មនុស្ស​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​២​៥​ ​និង​ ​៤​៤​ ​ឆ្នាំ​ ​បាន​កើន​ឡើង​២​៦​.​៥​ភាគរយ​ក្នុង​អំឡុង​ពេល​នោះ​ ​ដែល​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ក្នុងចំណោម​ក្រុម​ដែល​មាន​អាយុ​ទាំងនោះ​ ​។​ ​អត្រា​អ្នក​ស្លាប់​ក៏មាន​ក​ម្រិ​ត​ខ្ពស់​ដែរ​ ​ក្នុងចំណោម​មនុស្ស​មកពី​ក្រុម​ជាតិសាសន៍​ផ្សេងៗ​ ​គឺ​ជនជាតិ​ ​His​panic​s ​បាន​កើន​ឡើង​ចំនួន​៥​៦​ភាគរយ​ ​ខណៈ​ដែល​ជនជាតិ​ស្បែក​ខ្មៅ​ ​កើន​ឡើង​ចំនួន​៣​៣​ភាគរយ​ ​គឺ​១​២​ភាគរយ​ខ្ពស់​ជាង​ជនជាតិ​អាមេរិក​ស្បែក​ស​ ​។​ ​ជនជាតិ​ ​His​panic​ ​និង​ស្បែក​ខ្មៅ​ ​និង​ពលរដ្ឋ​អាមេរិក​ចាស់ៗ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ​ដោយសារតែ​ឆ្លង​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៤​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​០​លាន​៩​០​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៤​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​០​លាន​៩​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​១​លាន​៤​៦​ម៉ឺន​៩​ពាន់​២​៣​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៣​ម៉ឺន​៦​ពាន់​២​៥​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​០​លាន​៩​០​ម៉ឺន​៨​ពាន់​៣​៣​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋ​អា​មេរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៥​៨​ម៉ឺន​៤​ពាន់​៨​១​៩​នាក់​ ​ស្លាប់​ចំនួន​២​២​ម៉ឺន​៧​ពាន់​៤​០​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៦​០​ម៉ឺន​២​ពាន់​១​១​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៧​០​ម៉ឺន​៥​ពាន់​១​៥​៨​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៦​ពាន់​៦​៥​៣​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៨​៧​ម៉ឺន​១​ពាន់​៨​៩​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​០​ម៉ឺន​៦​៤​៩​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៥​ពាន់​៤​៥​៩​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៧​៥​ម៉ឺន​៦​ពាន់​៤​៨​៩​នាក់​ ​៕

  • កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​ ឬមិនចាំបាច់តែម្តង

    កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​ ឬមិនចាំបាច់តែម្តង

    កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​បរទេស​ ​​ត្រឹម​១​០​ថ្ងៃ​