-
នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី និងមិនមានអ្នកជាសះស្បើយថ្មីទេ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២២តុលាឆ្នាំ២០២០នេះ បានឲ្យដឹងថា គេពុំបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនៅទេ។ ជាមួយគ្នានោះដែរ នៅថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២២តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕
-
មនុស្សជិត៦ម៉ឺននាក់ឆ្លងកាត់ការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ចិន ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ

ចិន៖ បេក្ខភាពវ៉ាក់សាំង Covid-19 ចំនួន០៤របស់ចិន បានឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ហើយ ដែលមានប្រជាជនជិត៦ម៉ឺននាក់ទទួលការធ្វើតេស្ត ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ មន្រី្តជាន់ខ្ពស់មកពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន លោក ធាន បោហ្គូ បានប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្នចិនកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំង Covid-19 ចំនួន១៣ បានឈានដល់ដំណាក់កាលសាកល្បងព្យាបាល ក្នុងនោះមានវ៉ាក់សាំងចំនួន០៤ ឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ ។ ដោយឡែកអគ្គនាយកសាជីវកម្មឱសថជាតិចិន លោក លីវ ជីង ចិន បានអះអាងដែរថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ដោយមានគំរោងនៅក្នុងឆ្នាំក្រោយផលិតវ៉ាក់សាំង Covid-19 ច្រើនជាងមួយពាន់លានដូស ។ វ៉ាក់សាំងចំនួនពីររបស់ក្រុមហ៊ុនខាងលើនេះ បានឈានដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាលក្នុងខែកក្កដាកន្លងទៅ ហើយគ្រោងនឹងចាប់ផ្តើមចេញលក់នៅទីផ្សារនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤១លាននាក់ ក្នុងនោះស្លាប់ជិត១លាន១៣ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៦២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤១លាន២ម៉ឺន៩ពាន់២៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១២ម៉ឺន៩ពាន់៤៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៦២ម៉ឺន៤ពាន់២៥៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៥២ម៉ឺន៣០៧នាក់ ស្លាប់ចំនួន២២ម៉ឺន៦ពាន់១៤៩នាក់ និងជាសះស្បើយចំនួន៥លាន៥៤ម៉ឺន៥ពាន់៦១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៦៤ម៉ឺន៩ពាន់១៥៨នាក់ ស្លាប់ចំនួន១១ម៉ឺន៥ពាន់៩៥០នាក់ និងជាសះស្បើយ៦លាន៧៩ម៉ឺន២ពាន់៥៥០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៧ម៉ឺន៤ពាន់៨១៧នាក់ ស្លាប់១៥ម៉ឺន៤ពាន់៨៨៨នាក់ និងជាសះស្បើយ៤លាន៧២ម៉ឺន១ពាន់៥៩៣នាក់ ៕
-
លោកជំទាវ ម៉ុម ថានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី《ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩》

ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី 《ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩》 ដោយមានការចូលរួមតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គណៈកម្មការបណ្តាញសហគមន៍ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឲ្យដឹងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការរបស់ក្រសួងបរិស្ថាន បាន និងកំពុងដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាក្នុងការចូលរួមអភិរក្សតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុមួយយ៉ាងសំខាន់ និងមិនអាចខ្វះបាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន។ យ៉ាងណាម៉ិញ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺចាំបាច់ និងតម្រូវឱ្យមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋានផងដែរ ពីព្រោះថា ពួកគាត់បានរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងបាននឹងកំពុងប្រើប្រាស់ធនធានធម្មជាតិ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។…
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ទៀតនៅថ្ងៃទី២០ តុលា ឆ្នាំនេះ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២១តុលាឆ្នាំ២០២០នេះ បានឲ្យដឹងថា គេបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីម្នាក់ទៀត ជាបុរសជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ជាអ្នកដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ១៩តុលាឆ្នាំ២០២០។ បុរសនោះ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ តាមរយៈការធ្វើវិភាគលើវត្ថុសំណាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺរូបនោះ ត្រូវបានសាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នករួមដំណើរតាមយន្តហោះជាមួយបុរសជានជាតិប៉ូឡូញនោះចំនួន៥៣នាក់ទៀតមិនបានរកឃើញវីរុសកូវីដ-១៩នោះទេ ទោះជាយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមសណ្ឋាគារមួយចំនួននារាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌកងទ័ពអាកាសចំនួន២៦នាក់។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២១តុលានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៨៦នាក់ហើយ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងនៅសល់៦នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕
-
អឺរ៉ុបរឹតបន្តឹងបម្រាម COVID-19 ខណៈអង្គការ WHO ដាស់តឿនប្រទេសនានាអោយអនុវត្តវិធានការធ្វើចត្តាឡីស័ក

អឺរ៉ុប៖ ប្រទេសមួយចំនួនក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុបបានចាត់វិធានបន្ទាន់មួយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី២នៃការឆ្លងរាតត្បាតជាសកលជម្ងឺ Covid-19 នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានស្តីបន្ទោសការកើនឡើងនូវករណីឆ្លងថ្មីៗនៅទូទាំងពិភពលោក ដែលសរុបមកទល់ពេលនេះមានចំនួនជាង៤០លាននាក់ហើយ ដោយសារតែប្រទេសជាច្រើនបានបរាជ័យ ក្នុងការធ្វើចត្តាឡីស័កលើអ្នកឆ្លងជម្ងឺអោយបានត្រឹមត្រូវ ។ សូមជំរាបថា ប្រទេសអៀរឡង់ និងវែលបានក្លាយជាប្រទេសដំបូងគេ ដែលបានចាត់វិធានការបិទប្រទេសសាជាថ្មី ស្របពេលដែលចំនួនមនុស្សស្លាប់ដោយសារជម្ងឺ Covid-19 នៅអឺរ៉ុប បានកើនឡើងដល់២៥ម៉ឺននាក់ នេះបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន AFP ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១២ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៣៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤០លាន៦៣ម៉ឺន៥ពាន់៣០០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១២ម៉ឺន២ពាន់៧៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៣៤ម៉ឺន៧ពាន់៦៥១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៤៥ម៉ឺន៦ពាន់៦៥៣នាក់ ស្លាប់ចំនួន២២ម៉ឺន៥ពាន់២២២នាក់ និងជាសះស្បើយចំនួន៥លាន៥០ម៉ឺន៣ពាន់២៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៥៩ម៉ឺន៤ពាន់៧៣៦នាក់ ស្លាប់ចំនួន១១ម៉ឺន៥ពាន់២៣៦នាក់ និងជាសះស្បើយ៦លាន៧៣ម៉ឺន៦១៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៥ម៉ឺន១ពាន់១២៧នាក់ ស្លាប់១៥ម៉ឺន៤ពាន់២២៦នាក់ និងជាសះស្បើយ៤លាន៦៨ម៉ឺន១ពាន់៦៥៩នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១១ម៉ឺននាក់ និងជាសះស្បើយជាង៣០លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤០លាន២៦ម៉ឺន៨ពាន់៤៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១១ម៉ឺន៨ពាន់២៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន១១ម៉ឺន១ពាន់៧៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៣៨ម៉ឺន៧ពាន់៧៩៩នាក់ ស្លាប់ចំនួន២២ម៉ឺន៤ពាន់៧៣០នាក់ និងជាសះស្បើយចំនួន៥លាន៤៥ម៉ឺន៧ពាន់៦៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៥៤ម៉ឺន៨ពាន់២៣៨នាក់ ស្លាប់ចំនួន១១ម៉ឺន៤ពាន់៦៤២នាក់ និងជាសះស្បើយ៦លាន៦៥ម៉ឺន៩ពាន់៨៩៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៣ម៉ឺន៥ពាន់៣៤៤នាក់ ស្លាប់១៥ម៉ឺន៣ពាន់៩០៥នាក់ និងជាសះស្បើយ៤លាន៦៥ម៉ឺន៣០នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន១០ម៉ឺននាក់ និងជាសះស្បើយជាង២៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៩លាន៦១ម៉ឺន៣ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១០ម៉ឺន៩ពាន់៥៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៩លាន៦៧ម៉ឺន៩៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន២៨ម៉ឺន៨ពាន់២៧៨នាក់ ស្លាប់ចំនួន២២ម៉ឺន៣ពាន់៦៤៤នាក់ និងជាសះស្បើយចំនួន៥លាន៣៩ម៉ឺន៥ពាន់៤០១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៤៣ម៉ឺន២ពាន់៦៨០នាក់ ស្លាប់ចំនួន១១ម៉ឺន៣ពាន់៣២នាក់ និងជាសះស្បើយ៦លាន៥២ម៉ឺន៤ពាន់៥៩៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២០ម៉ឺន១ពាន់៥៧០នាក់ ស្លាប់១៥ម៉ឺន៣ពាន់២២៩នាក់ និងជាសះស្បើយ៤លាន៦១ម៉ឺន៩ពាន់៥៦០នាក់ ៕
