-
កូវីដ១៩៖ វៀតណាមស្លាប់កើនដល់៨នាក់ហើយ អាចស្លាប់ច្រើនទៀតព្រោះអាការៈធ្ងន់ធ្ងរច្រើន

វៀតណាម៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសវៀតណាមបានកើនដល់៨នាក់ហើយ ក្រោយពេលមានស្លាប់២នាក់ទៀត ក្នុងថ្ងៃទី៤ សីហានេះ។ អនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyễn Trường Sơn ដែលបានប្រកាសពីការស្លាប់ថ្មីនេះបាននិយាយថា នៅតែមានអ្នកជំងឺមានអាការៈធ្ងន់ធ្ងរជាច្រើនទៀត ហើយប្រឈមនឹងការបាត់បង់អាយុវជីវិតបន្ថែមទៀត ដោយសារតែវ័យ និងស្ថានភាពជំងឺ។ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗ ជាការឆ្លងក្នុងសហគមន៍មានប្រវត្ថិទៅក្រុងដណាង ចំនួន១០នាក់ទៀត នាព្រឹកថ្ងៃទី៤ សីហានេះ នាំឲ្យចំនួនអ្នកឆ្លងក្នុងសហគមន៍កើនដល់២០៥នាក់ហើយ តាំងពីមានការផ្ទុះក្នុងសហគមន៍ជាថ្មីនៅវៀតណាម ពោលចេញពីក្រុងដាណាង កាលពីថ្ងៃទី២៥ កក្កដា។គិតត្រឹមព្រឹកថ្ងៃទី៤ សីហា វៀតណាមមានអ្នកជំងឺកូវីដ១៩ សរុបកើនដល់៦៥២នាក់ហើយ ក្នុងនោះ ៣០៧ករណី ជាករណីនាំចូល៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨.៤លាននាក់ ក្នុងនោះស្លាប់ជិត៧០ម៉ឺននាក់ និងជាសះស្បើយជាង១១.៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨លាន៤៤ម៉ឺន៦៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៩ម៉ឺន៧ពាន់១០០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន៦៧ម៉ឺន២ពាន់២៦១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៨៦ម៉ឺន២ពាន់១៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៥ម៉ឺន៨ពាន់៩២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៤៤ម៉ឺន៦ពាន់៧៩៨នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៥ម៉ឺន១ពាន់៦៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៤ពាន់៧០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩១ម៉ឺន២ពាន់៣១៩នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៥ម៉ឺន៥ពាន់៣៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៩៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៣ម៉ឺន៤៤០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៥ម៉ឺន៦ពាន់២៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់២០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៥ម៉ឺន៣ពាន់៥៩៣នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន៦ពាន់៨៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥៣៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៣៥ម៉ឺន៨ពាន់៣៧នាក់ ៕
-
ថ្ងៃនេះកម្ពុជាមានជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០៣នាក់ និង រកឃើញករណីឆ្លងថ្មី០១នាក់

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាល គិតរហូតមកដល់ ព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០២០ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី០១នាក់ ដូច្នេះចំនួនអ្នកឆ្លងសរុបមានាចំនួន២៤១នាក់។ នេះថ្ងៃមានករណីជាសះស្បើយ០៣នាក់ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន២០០នាក់។ ជាមួយគ្នានោះ អ្នកដែលកំពុងទទួលការព្យាបាលមានចំនួន៤១នាក់ និងមិនទាន់មានអ្នកស្លាប់នោះទេ៕
-
កូវីដ១៩៖ វៀតណាមមានឆ្លងត្រឹម១ករណីដំបូង តាំងពីផ្ទុះក្នុងសហគមន៍ជាថ្មី

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសនៅព្រឹកមិញនេះថា រកឃើញករណីឆ្លងក្នុងសហគមន៍ត្រឹម១នាក់ប៉ុណ្ណោះ ជាករណីឆ្លងដ៏តិចបំផុតដំបូង តាំងពីផ្ទុះក្នុងសហគមន៍ជាថ្មី កាលពីសប្តាហ៍មុនមក។ ប៉ុន្តែល្ងាចម្សិលមិញ វៀតណាមប្រកាសពីការរកឃើញដល់ទៅ៣០ករណីថ្មី ឆ្លងមកពីក្រុងដាណាង ហើយស្លាប់ម្នាក់ទៀត ។ បើតាមក្រសួងសុខាភិបាលវៀតណាមថា អ្នកជំងឺកូវីដ១៩ កើនដល់ចំនួន៦២១នាក់ ជាសះស្បើយ ៣៧៣នាក់ ស្លាប់៦នាក់ គិតត្រឹមព្រឹកថ្ងៃទី៣ សីហា។ ករណីឆ្លង COVID-19 នៅវៀតណាម នៅតែបន្តកើនឡើង ហើយករណីឆ្លងភាគច្រើន គឺមានពាក់ព័ន្ធនឹងករណីឆ្លងក្នុងទីក្រុងដាណាង ខណៈករណីតិចតួចប៉ុណ្ណោះ គឺជាករណីឆ្លងមកពីបរទេស។ អាជ្ញាធរក្រុងដាណាងបានចេញសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរ ពិបាករកប្រភពដើមនៃការផ្ទុះ COVID-19 ណាស់ ព្រោះមានប្រភពឆ្លង និងករណីឆ្លងជាច្រើននៅក្នុងទីក្រុង។
-
ថៃផ្អាកសមយុទ្ធជាមួយអាម៉េរិកភ្លាមៗ ក្រោយទាហានខ្លួន៩នាក់ឆ្លងកូវីដ១៩

ក្រសួងការពារជាតិថៃ បានប្រកាសកាលពីថ្ងៃម្សិលមិញថា ប្រទេសថៃបានផ្អាកផែនការធ្វើការសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក ក្រោយពេលទាហានថៃ៩នាក់បានឆ្លងជំងឺកូវីដ១៩ ពេលត្រលប់មកពីចូលរួមសមយុទ្ធយោធាជាមួយទាហានអាម៉េរិក នៅហៃវៃ សហរដ្ឋអាម៉េរិក។ យោធាថៃបាននិយាយថា ទាហានឆ្លងទាំងនោះគឺស្ថិតក្នុងចំណោមមន្ត្រីយោធាថៃ១៥១នាក់ ដែលបានត្រលប់មកពីការចូលរួមសមយុទ្ធឈ្មោះថា Lightning Forge 2020 ជាមួយនឹងទាហានអាម៉េរិក រយៈពេល៣សប្តាហ៍ នៃខែកក្កដា។ ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី៣ សីហានេះ មានករណីកូវីដ១៩ចំនួន៣៣១៧ករណី ស្លាប់៥៨នាក់ ប៉ុន្តែមានរយៈពេល៦៩ថ្ងៃមកហើយដែលថៃគ្មានចម្លងក្នុងសហគមន៍៕
-
លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ យល់ព្រមដាក់រដ្ឋធានីម៉ានីល និងខេត្តនៅជិតៗគ្នា ស្ថិតក្រោមការធ្វើចត្តាឡីស័កតាមសហគមន៍រហូតដល់ពាក់កណ្តាលខែសីហា

ហ្វីលីពីន៖ ហ្វីលីពីននឹងធ្វើការរឹតបន្តឹងជាងមុនរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ទាំងនៅក្នុង និង នៅក្រៅរដ្ឋធានីម៉ានីល គិតចាប់ពីថ្ងៃទី០៤ ខែសីហាខាងមុខ ខណៈប្រទេសនេះ មានអ្នកឆ្លងកើនឡើងជាង១០ម៉ឺនករណីហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានយល់ព្រមដាក់ទីក្រុងម៉ានីល និងខេត្តនៅជិតៗរដ្ឋធានីមួយនេះ ក្នុងនោះរួមមាន Laguna, Cavite, Rizal និង Bulacan នៅក្រោមអ្វីដែលហៅថា ការធ្វើចត្តាឡីស័កតាមសហគមន៍ រហូតដល់ថ្ងៃទី១៨ ខែសីហាខាងមុខ នេះបើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន គឺលោក ហារី រ៉ូហ្គេ ថ្លែងប្រាប់អ្នកយកព័ត៌មាន ។ សូមបញ្ជាក់ថា អាជីវកម្មមួយចំនួន និងការដឹកជញ្ជូនសាធារណៈត្រូវបានរំពឹងថានឹងត្រូវបានបិទនៅរដ្ឋធានីម៉ានីល ដែលបច្ចុប្បន្នស្ថិតនៅក្រោមការបន្ធូរបន្ថយនៃការធ្វើចត្តាឡីស័កតាមសហគមន៍ទូទៅ ។ ការចេញចូលធ្វើការងារ និងលិខិតចត្តាឡីស័កនឹងត្រូវបានទាមទារផងដែរ នៅពេលដែលក្រុមអាជ្ញាធរព្យាយាមរឹតត្បិតចលនាមនុស្សចេញ-ចូល ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨លាន២៣ម៉ឺន១ពាន់៥៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៩ម៉ឺន២ពាន់៦៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន៤៤ម៉ឺន៣ពាន់៨៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៨១ម៉ឺន៣ពាន់៦៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៥ម៉ឺន៨ពាន់៣៦៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៣៨ម៉ឺន២១៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៣ម៉ឺន៣ពាន់៦៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៤ពាន់១៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៨ម៉ឺន៤ពាន់៥១នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨០ម៉ឺន៤ពាន់៧០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់១៦១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៨ម៉ឺន៧ពាន់២២៨នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៥ម៉ឺន៨៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់១២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៥ម៉ឺន១៧៣នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន១ពាន់៤៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៣៦៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៣៤ម៉ឺន៧ពាន់២២៧នាក់ ៕ …
-
ថ្ងៃនេះកម្ពុជាមានករណីជាសះស្បើយជំងឺកូវីដ-១៩ ម្នាក់ និង ពុំរកឃើញករណីឆ្លងថ្មីនោះទេ

យោងតាមក្រសួងសុខាភិបាល គិតរហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ គេពុំបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ដូច្នេះចំនួនអ្នកឆ្លងសរុបមានាចំនួន២៤០នាក់ ។ នេះថ្ងៃមានករណីជាសះស្បើយ១នាក់ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន១៩៧នាក់។ ជាមួយគ្នានោះ អ្នកដែលកំពុងទទួលការព្យាបាលមានចំនួន៤៣នាក់ និងមិនទាន់មានអ្នកស្លាប់នោះទេ ។
-
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ៣២នាក់បានជាសះស្បើយ ខណៈដែលមានអ្នកឆ្លងថ្មីចំនួន១នាក់ផងដែរ

ក្រសួងសុខាភិបាល បានប្រកាសថានៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ៣២នាក់បានជាសះស្បើយ ខណៈដែលមានអ្នកឆ្លងថ្មីចំនួន១នាក់ផងដែរ។សូមបញ្ជាក់ជូនថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំពោះអ្នកជាសះស្បើយនេះមាន បុរសជនជាតិខ្មែរ២៩នាក់ និងបុរសជនជាតិឥណ្ឌូណេស៊ី ចំនួន ០៣នាក់ ហើយបុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ធ្វើដំណើរមកពីសហរដ្ឋអាមេរិកឆ្លាងកាត់ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីវិជ្ជមានកូវីដ១៩៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៧.៧លាននាក់ ក្នុងនោះស្លាប់ជាង៦៨ម៉ឺននាក់ និងជាសះស្បើយជាង១១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧លាន៧៥ម៉ឺន៨ពាន់៨០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៨ម៉ឺន២ពាន់៩៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន១៦ម៉ឺន១ពាន់៥១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៧០ម៉ឺន៥ពាន់៨៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៥ម៉ឺន៦ពាន់៧៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៣២ម៉ឺន៧ពាន់៥៧២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៦ម៉ឺន៦ពាន់២៩៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន២ពាន់៥៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៨ម៉ឺន៤ពាន់៥១នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៩ម៉ឺន៧ពាន់៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់៥៥១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩ម៉ឺន៥ពាន់៦៤៧នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨៣ម៉ឺន៩ពាន់៩៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៩៦៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៣ម៉ឺន៨ពាន់៤១០នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៩ម៉ឺន៣ពាន់១៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៣២ម៉ឺន៦ពាន់១៧១នាក់ ៕ …