-
វៀតណាម៖ ឆ្លងកូវីដ១៩ក្នុងសហគមន៍ នៅដាណាងមាន៨នាក់ទៀត កើនដល់៣០ករណីហើយ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃពុធទី២៩ កក្កដានេះ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ចំនួន៨នាក់ថ្មីទៀត នៅទីក្រុងដាណាង នាំឲ្យការឆ្លងក្នុងសហគមន៍នៅតំបន់នេះ កើនដល់៣០ករណីហើយ ចាប់តាំងពីចុងសប្តាហ៍មក។ ប្រភពថា អ្នកឆ្លងទាំង៨នាក់នេះមានទំនាក់ទំនងជាមួយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យចំនួន៣ ក្នុងក្រុងដាណាង។វៀតណាមបានវិលត្រលប់មករកការប្រុងប្រយ័ត្នដ៏ខ្ពស់វិញ ក្រោយអាជ្ញាធរបានប្រកាសកាលពីថ្ងៃសៅរ៍ ពីករណីឆ្លងថ្មីៗ នៅដាណាង ជាការឆ្លងក្នុងស្រុកលើកដំបូង ចាប់តាំងពីខែមេសាមក។ គួរបញ្ជាក់ថា បច្ចុប្បន្ន ដាណាង ជាទីក្រុងមានមនុស្សរស់នៅប្រមាណជាង១លាននាក់បានបិទការធ្វើដំណើរទាំងផ្លូវអាកាស ទឹក និងគោកទាំងអស់ ខណៈដែលអាជ្ញាធរកំពុងជម្លៀសមនុស្សរាប់សែននាក់ចេញពីទីក្រុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ។គិតត្រឹមព្រឹកនេះ វៀតណាមមានអ្នកជំងឺកូវីដ១៩សរុប៤៤៦នាក់ គ្មានស្លាប់ ហើយ៨៣ភាគរយនៃអ្នកជំងឺសរុបបានជាសះស្បើយវិញ នេះបើតាមក្រសួងសុខាភិបាល៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១៧លាននាក់ ក្នុងនោះស្លាប់ជាង៦៦ម៉ឺននាក់ និងជាសះស្បើយជាង១០.៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦លាន៨៩ម៉ឺន១ពាន់១៥០ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៦ម៉ឺន៣ពាន់៣៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៤៥ម៉ឺន៥ពាន់៦៩៤នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៤៩ម៉ឺន៨ពាន់៣៤៣ករណី ក្នុងនោះមានអ្នកជំងឺសរុប១៥ម៉ឺន២ពាន់៣២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន១៨ម៉ឺន៥ពាន់៨៩៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤៨ម៉ឺន៤ពាន់៦៤៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន៨ពាន់៦៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧២ម៉ឺន១ពាន់៥៦០នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៣ម៉ឺន២ពាន់១៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់២២៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៨ម៉ឺន៨ពាន់៧៧០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨២ម៉ឺន៣ពាន់៥១៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន៣ពាន់៥០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន២ពាន់២១៧នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៥ម៉ឺន៩ពាន់៧៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់២៥៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៨ម៉ឺន៧ពាន់៣១៣នាក់ ៕
-
ក្រសួងសុខាភិបាលរកឃើញករណីជំងឺកូវីដ-១៩ថ្មី៧នាក់ និងមានជាសះស្បើយ៧នាក់

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាល រហូតមកដល់ម៉ោង៨និង៣០នាទីថ្ងៃ២៩កក្កដាឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ថ្មី ចំនួន៧នាក់ទៀត ដែលនាំឲ្យមានអ្នកឆ្លងសរុប២៣៣នាក់។ អ្នកឆ្លងថ្មីទាំង៧នាក់ ជាជនជាតិខ្មែរ ក្នុងនោះ៤នាក់កងទ័ពមួកខៀវ និងបានត្រលប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី ១០ កក្កដា ២០២០ គឺធ្វើតេស្ដលើកទី៣ ហើយលទ្ធផលគឺវិជ្ជាមាន និង៣នាក់ទៀត ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ កក្កដា ២០២០ ហើយបានធ្វើតេស្ដលើកទី២ គឺ ទទួលបានលទ្ធផលវិជ្ជមាន។ ជាមួយគ្ននោះដែរ ក៏មានអ្នកជាសះស្បើយ៧នាក់ផងដែរ ដែលនាំឲ្យអ្នកជាសះស្បើយសរុប១៥៤នាក់។ ចំនួនសំរាកនៅពេទ្យមានចំនួន៧៩នាក់ និងមិនមានអ្នកស្លាប់នោះឡើយ៕
-
ទាហានថៃឆ្លងកូវីដ១៩ក្រោយទើបមកពីធ្វើសមយុទ្ធនៅអាម៉េរិក កើនដល់៨នាក់ហើយ

ថៃ៖ រដ្ឋាភិបាលថៃបានប្រកាសនៅថ្ងៃទី២៨ កក្កដា នេះថា ទាហានថៃ២នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ក្រោយមកពីចូលរួមលំហាត់សមយុទ្ធយោធា នៅសហរដ្ឋអាម៉េរិក ជាហេតុនាំឲ្យទាហានថៃ៨នាក់ហើយ ដែលបានឆ្លង ចាប់តាំងពីពួកគេបានវិលត្រលប់មកដល់ថៃវិញ កាលពីថ្ងៃទី២២ កក្កដា ២០២០។ រដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានប្រកាសថា ទាហានទាំងពីរនាក់នេះ មានវ័យ២២ឆ្នាំម្នាក់ និង ២៥ឆ្នាំម្នាក់ ដោយពួកគេត្រូវបានធ្វើចត្តាឡីស័ក ក្រោយមកមកពី ហាវៃ កាលពីថ្ងៃទី២២ កក្កដា។ ទាហានថៃ៦នាក់ទៀត ដែលជិះតាមយន្តហោះមកជាមួយគ្នាដែរ ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ ដែរ ថ្មីៗនេះ។ករណី២នាក់ថ្មីនេះធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ១៩ នៅប្រទេសថៃកើនដល់ ៣២៩៧នាក់ ក្នុងនោះ ៣៦០ករណី គឺសុទ្ធតែជាករណីរកឃើញក្រោយធ្វើចត្តាឡីស័ក៕
-
កូវីដ១៩៖ វៀតណាមឆ្លងក្នុងសហគម១១នាក់ថ្មីទៀត នៅក្រុងដាណាង

វៀតណាមបានផ្អាកជើងហោះហើរទាំងអស់ទាំងទៅនិងមក ពីទីក្រុងដាណាង រយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ៍ ទី២៨ កក្កដានេះទៅ ពោលក្រោយពេលដែលមានករណីយ៉ាងតិច១៤នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ក្នុងទីក្រុងមានប្រជាជនប្រមាណ១លាន១សែននាក់មួយនេះ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាល។ វៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានរាយការណ៍ករណីឆ្លងក្នុងសហគម លើកទី១ចាប់តាំងពីខែមេសាមក ឆ្លងនៅដាណាង ដោយបានដាក់រដ្ឋាភិបាលស្ថិតក្នុងការប្រុងប្រយ័ត្នយ៉ាងខ្លាំង ហើយកាលពីល្ងាចថ្ងៃទី២៧ កក្កដា មានឆ្លងថ្មី១១នាក់ថែមទៀត។សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក៏បញ្ជាក់ដែរថា វៀតណាមក៏ផ្អាកសេវាកម្មរថភ្លើងនិងឡានក្រុង ទៅមក ក្នុងទីក្រុងដាណាងទៀតផង។ វៀតណាមបាននិងកំពុងជម្លៀសមនុស្ស ៨ម៉ឺននាក់ភាគច្រើនជាទេសចរ ចេញពីក្រុងតំបន់ឆ្នេរមួយនេះ ខណៈដែលវៀតណាមនៅតែរក្សាការបិទជិតសម្រាប់ទេសចរណ៍បរទេស។ គិតត្រឹមព្រឹកថ្ងៃទី២៨ កក្កដា វៀតណាមមានកូវីដ១៩សុរប៤៣១ករណី មិនទាន់មានអ្នកស្លាប់នៅឡើយទេ៕
-
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក ធ្វើតេស្តវិជ្ជមានជំងឺ COVID-19

សហរដ្ឋអាម៉េរិក៖ លោក រ៉ូបឺត អូប្រាយអ៊ែន ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ប៉ុន្តែវាមិនបង្កហានិភ័យដល់លោក ដូណាល់ ត្រាំ ឬក៏លោក ម៉ៃ ភែន នោះទេ នេះបើតាមការអះអាងរបស់សេតវិមាន និងចេញផ្សាយដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា បច្ចុប្បន្ន លោក រ៉ូបឺត អូប្រាយអ៊ែន មានរោគសញ្ញាស្រាល និង កំពុងអនុវត្តន៍វិធានការចត្តាឡីស័ក ហើយបំពេញការងារពីចម្ងាយ ។ ចំនែកឯកិច្ចការងាររបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក នៅតែបន្តទៅមុខយ៉ាងរលូន ដោយគ្មានភាពរាំងស្ទះនោះទេ ។ សូមរំលឹកផងដែរថា កាលពីខែឧសភាកន្លងទៅនេះ ជំនួយការម្នាក់របស់ប្រធា នាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងអ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាម៉េ រិកលោក ម៉ៃ ភែន ក៏ត្រូវបានធ្វើតេស្តរកឃើញឆ្លងជំងឺ COVID-19 ផងដែរ ៕
-
ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ជិត៧០ករណីថ្មីថែមទៀត

ចិន៖ អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦៨ករណីថ្មីបន្ថែមទៀតនៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ ដោយវាជាតួលេខមិនធ្លាប់មាននាប៉ុន្មានខែកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងទៀតថា ករណីឆ្លងថ្មីៗទាំង៦៨ករណីនេះ ក្នុងនោះមាន៥៧ករណីកើតឡើងនៅតំបន់ស្វយ័តស៊ីនជាំង ០៦ករណីនៅខេត្តលាវនីង ០១ករណីនៅរដ្ឋធានីប៉េកាំង និង០៤ករណីផ្សេងទៀតជាករណីនាំចូលពីបរទេស ។ សូមជម្រាបថា នៅទូទាំងប្រទេសចិនមានចំនួនឆ្លងជំងឺ COVID-19 សរុប៨ម៉ឺន៣ពាន់៩៥៩ករណី ក្នុងនោះមានអ្នកជម្ងឺ៤ពាន់៦៣៤នាក់បាត់បង់ជីវិត និង ជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៩៣៤នាក់ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ៕
-
អាជ្ញាធរហុងកុងចេញបទបញ្ជាឲ្យពាក់ម៉ាសនៅគ្រប់ទីកន្លែង សំដៅទប់ស្កាត់ COVID-19 ខណៈអ្នកឆ្លងកើនដល់២.៧៧៩ករណី ក្នុងនោះស្លាប់២២នាក់

ហុងកុង៖ អាជ្ញាធរក្រុងហុងកុងបានប្រកាសបទបញ្ជាថ្មីមួយនៅថ្ងៃចន្ទនេះ ដោយតម្រូវឱ្យប្រជាជនទាំងអស់ ត្រូវតែពាក់ម៉ាស់ការពាររាល់ពេលចេញទៅទីសាធារណៈ នេះបើតាមសារព័ត៌មាន India Times នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរក្រុងហុងកុងក៏បានបង្ហាញអំពីវិធានការយ៉ាងតឹងរ៉ឹងបំផុត អំពីការរក្សាកម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងជំងឺ COVID-19 នេះផងដែរ ។ ទីក្រុងហុងកុងដែលមានប្រជាជនរស់នៅជាង៧លាននាក់ កន្លងមកនេះត្រូវបានចាត់ទុកថា បានព្យាយាមទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព ។ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះបានកក្រើកឡើងវិញ ដែលបានធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់២ពាន់៧៧៩ករណី ក្នុងនោះស្លាប់២០នាក់ និងជាសះស្បើយវិញ១ពាន់៤៩៥នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៦.៦លាននាក់ ក្នុងនោះស្លាប់ជាង៦៥ម៉ឺននាក់ និងជាសះស្បើយជាង១០.២លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦លាន៦៤ម៉ឺន២ពាន់២៦៣ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៥ម៉ឺន៦ពាន់៤៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន២៣ម៉ឺន១ពាន់៥៦៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៤៣ម៉ឺន៣ពាន់៤១០ករណី ក្នុងនោះមានអ្នកជំងឺសរុប១៥ម៉ឺន៤៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន១៣ម៉ឺន៦ពាន់៦០៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤៤ម៉ឺន៣ពាន់៤៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៧ពាន់៦៧៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៦ម៉ឺន៧ពាន់៦៦៧នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៨ម៉ឺន២ពាន់៥០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៣ពាន់៤៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៥ម៉ឺន៣ពាន់១៨៩នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨១ម៉ឺន៨ពាន់១២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៣៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦០ម៉ឺន៣ពាន់៣២៩នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៥ម៉ឺន២ពាន់៥២៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ពាន់៦៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៧ម៉ឺន៤ពាន់៩២៥នាក់ ៕
-
កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀត ធ្វើដំណើរតាមយន្តហោះឆ្លងកាត់ពីប្រទេសម៉ាឡេស៊ី

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ ៣២ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា បុរសរូបនេះ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ក្រសួងក៏បានឱ្យដឹងទៀតថា នៅក្នុងជើងហោះហើររបស់បុរសជនជាតិឥណ្ឌារូបនេះ មានអ្នកដំណើរសរុប ៩០នាក់ មានជនជាតិខ្មែរ ២២នាក់ (ស្រី ៣៩នាក់ កុមារី ០៦នាក់ កុមារា ០៣នាក់ និងប្រុស ៤២នាក់)។ អ្នកដំណើរទាំងនេះធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង, បង់ក្លាដេស, កាណាដា, បារាំង, អាល្លឺម៉ង់, ប៉ូឡូញ, ក្រិច, ឥណ្ឌា, អ៉ីតាលី, ម៉ាឡេស៊ី, ហូឡង់, អារ៉ាប់អេម៉េរ៉េត និងសហរដ្ឋអាមេរិក។ ក្រសួងបានបញ្ជាក់ថា អ្នកដំណើរចំនួន ៨៩នាក់…