-
លោក ដូណាល់ ត្រាំ ប្រកាសលុបចោលសន្និបាតតែងតាំងបេក្ខជនប្រធានា ធិបតីរបស់គណបក្សសាធារណរដ្ឋ ដោយសារតែបញ្ហា COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងលុបចោលសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋនៅទីក្រុងជែកសុនវីល រដ្ឋផ្លរីដា ដែលគ្រោងធ្វើឡើងនាខែក្រោយនេះ ដោយសារតែការកើនឡើងនៃករណីឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ អំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លោកនឹងលុបចោលព្រឹត្តិការណ៍នេះនៅខែក្រោយ នៅទីក្រុងជែកសុនវីល ព្រោះវាមិនមែនជាពេលវេលាត្រឹមត្រូវទេ ដែលត្រូវធ្វើសន្និបាតធំ និងមានមនុស្សច្រើនកុះករ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សន្និបាតនឹងត្រូវធ្វើឡើងតាមអ៊ីនធឺណិតក្នុងទម្រង់មួយចំនួន ហើយថា ប្រតិភូគណបក្សសាធារណរដ្ឋដែលនឹងតែងតាំងលោកជាបេក្ខជនរបស់គណបក្សនៅក្នុងការបោះឆ្នោតខែវិច្ឆិកា តទល់នឹងបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នឹងប្រមូលផ្តុំគ្នានៅរដ្ឋន័រខារ៉ូលីណា សម្រាប់ការប្រជុំមួយយ៉ាងលឿនបំផុត ៕
-
អគ្គនាយក WHO ចេញមុខច្រានចោលការចោទប្រកាន់របស់ប្រមុខការទូតអាម៉េរិក និងថា ជារឿងមិនអាចទទួលយកបាន

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស នៅថ្ងៃព្រហស្បតិ៍នេះ ទាត់ចោលការចោទប្រកាន់របស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ដោយអះអាងថា ជារឿងមិនពិត និងមិនអាចទទួលយកបាន ក្រោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក ប៉ុមប៉េអូ បានធ្វើអត្ថាធិប្បាយអំពីរូបលោកថា ត្រូវបានចិនទិញក្បាល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ កាសែតអង់គ្លេសបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា លោក ថេដ្រូស ត្រូវបានរដ្ឋាភិបាលចិនទិញក្បាល ដែលនេះជាការចោទប្រកាន់ផ្ទាល់ខ្លួនខុសពីធម្មតា បន្ទាប់ពីការវាយប្រហារដោយពាក្យសម្តី ជាច្រើនលើក ដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងមកលើអង្គការ WHO ក្នុងប៉ុន្មានខែថ្មីៗនេះ ជុំវិញការឆ្លើយតបរបស់អង្គការអន្តរជាតិមួយនេះចំពោះការលេចឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ។ លោក ថេដ្រូស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា សម្តីនេះ ជារឿងមិនពិត និងមិនអាចទទួលយកបាន ហើយក៏គ្មានមូលដ្ឋានសម្រាប់បញ្ហានេះដែរ ។ ប្រសិនបើមានរឿងមួយដែលសំខាន់សម្រាប់យើង ហើយដែលគួរតែយកចិត្តទុកដាក់ដល់សហគមន៍អន្តរជាតិទាំងមូលនោះ វាច្បាស់ជាការជួយសង្គ្រោះជីវិតមនុស្ស…
-
ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៩២០ករណីថ្មីថែមទៀតក្នុងមួយថ្ងៃ

ជប៉ុន៖ អាជ្ញាធរសុខភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៩២០ករណីថ្មីបន្ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ប្រភពបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ រកឃើញច្រើនជាងគេនៅទីក្រុងតូក្យូ ជាមួយចំនួន៣៦៦ករណី ធ្វើឲ្យចំនួនសរុបនៅក្នុងទីក្រុងនេះ កើនដល់១ម៉ឺន៤២០ករណី ។ សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបានស្លាប់នៅជប៉ុនវិញ គឺមានចំនួន១ពាន់៤នាក់ ដោយរាប់បញ្ចូលមនុស្ស១៣នាក់មកពីកប៉ាល់ទេសចរណ៍ Diamond Princess ខណៈចំនួនអ្នកឆ្លងសរុបទាំង២ម៉ឺន៨ពាន់១៩០នាក់ គឺពុំមានរាប់បញ្ចូលចំនួនករណីឆ្លង៧១២នាក់មកពីកប៉ាល់នេះឡើយ ។ ដោយឡែកអ្នកជំងឺ២ម៉ឺន១ពាន់៣១០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ ៕
-
ថៃបន្តអនុវត្តន៍ច្បាប់គ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខ ដើម្បីគ្រប់គ្រងការផ្ទុះ COVID-19 ឲ្យមានប្រសិទ្ធភាព

ថៃ៖ ប្រទេសថៃនឹងបន្លាយពេលនៃការអនុវត្តច្បាប់គ្រាអាសន្នរបស់ខ្លួនរយៈពេលមួយខែទៀត គឺរហូតដល់ដំណាច់ខែសីហា ដោយលើកហេតុផលថា វាជាការចាំបាច់ ដើម្បីគ្រប់គ្រងការផ្ទុះជំងឺ COVID-19 ឱ្យមានប្រសិទ្ធភាព នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក សំសាក់ រុងស៊ីតា បានបញ្ជាក់ថា វាចាំបាច់សម្រាប់យើងបើកប្រទេសរបស់យើងបន្ថែមទៀតឡើងវិញ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ ហើយថា មធ្យោបាយតែមួយគត់ យើងត្រូវដោះស្រាយស្ថានភាពនេះ ដោយអនុវត្តន៍ច្បាប់គ្រាអាសន្ននេះ ។ សូមបញ្ជាក់ផងដែរថា គណៈរដ្ឋមន្ត្រីថៃត្រូវបានគេរំពឹងថា នឹងអនុម័តការបន្ថែមពេលនៃការអនុវត្តច្បាប់គ្រាអាសន្ននេះ នាសប្តាហ៍ក្រោយ ស្របពេលដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏កំពុងត្រួតពិនិត្យមើលការរុះរើគណៈរដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាឈប់ពីតំណែងកាលពីសប្តាហ៍មុន ចំពេលមានភាពចលាចលនៅក្នុងគណបក្សកាន់អំណាច ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥.៦លាននាក់ ក្នុងនោះស្លាប់ជាង៦៣ម៉ឺននាក់ និងជាសះស្បើយជាង៩.៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៦៥ម៉ឺន១ពាន់៥៩៩ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៣ម៉ឺន៦ពាន់៤៦៤នាក់ ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៩លាន៥៣ម៉ឺន៥ពាន់២០៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន១៦ម៉ឺន៩ពាន់៩៩១ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៧ពាន់៣៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៧ម៉ឺន៩ពាន់៦១៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៨ម៉ឺន៩ពាន់៩៥១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន៤ពាន់២៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៧ម៉ឺន២៣៧នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៨ម៉ឺន៨ពាន់១៣០ករណី ក្នុងនោះមានអ្នកជំងឺសរុប៣ម៉ឺន៦៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨១ម៉ឺន៧ពាន់៥៩៣នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៩ម៉ឺន៥ពាន់៣៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៨៩២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៨ម៉ឺន៣៣០នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤០ម៉ឺន៨ពាន់៥២ករណី ក្នុងនោះមានអ្នកជំងឺសរុប៦ពាន់៩៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៣ម៉ឺន៦ពាន់២៦០នាក់ ៕
-
ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ចំនួន៤នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងជាង២០០នាក់

ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ២៤ កក្កដានេះ បានឲ្យដឹងថាករណីឆ្លងថ្មីនោះ គឺត្រូវបានរកឃើញលើ ក្រុមទាហានមួកខៀវកម្ពុជា ដែលទើបត្រលប់មកពីក្នុងបេសកកម្មចូលរួមជាមួយអង្គការសហប្រជាជាតិ កាលពីថ្ងៃ១៣ ខណៈដែលពយកគេកំពុងដាក់នៅកន្លែងធ្វើចត្តាឡីស័ក។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៣ កក្កដានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៤២នក់ និង៥៨នាក់កំពុងទទួលការព្យាបាល ៕
-
កន្លះខែហើយដែលប្រធានាធិបតីប្រេស៊ីលមិនទាន់ជាពីជំងឺកូវីដ១៩ ក្រោយតេស្តថ្មីទៀត

ប្រេស៊ីល៖ ប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានធ្វើតេស្តជាថ្មីម្តងទៀត ហើយលទ្ធផលបង្ហាញកាលពីម្សិលមិញថា លោកនៅតែមានផ្ទុកជំងឺកូវីដ១៩។ លោក Jair Bolosonaro ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងវិមានប្រធានាធិបតី បានធ្វើតេស្តរកឃើញផ្ទុកកូវីដ១៩ កាលពីលើកដំបូង នាថ្ងៃទី៧ កក្កដា ក្រោយមក លោកក៏ព្យាបាល ប៉ុន្តែក្រោយតេស្តម្តងទៀត លោកមិនទាន់ជានៅឡើយទេ។ការិយាល័យប្រធានាធិបតីប្រេស៊ីលបញ្ជាក់ថា លោកប្រធានាធិបតីវ័យ៦៥ឆ្នាំរូបនេះនឹងបន្តសម្រាកព្យាបាល២សប្តាហ៍ទៀត និងបន្តផ្អាកការធ្វើដំណើរបំពេញបេសកកម្មនានា។ ប្រេស៊ីលដែលជាប្រទេសមានប្រជាជនសរុប២១២លាននាក់ មានចំនួនអ្នកឆ្លង COVID-19 សរុប២លាន២៣ម៉ឺន១ពាន់៨៧១ករណី គិតត្រឹមថ្ងៃទី២៣ ខែកក្កដានេះ ក្នុងនោះ មានអ្នកជម្ងឺសរុប៨ម៉ឺន២ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន២ពាន់១៣៨នាក់ ៕
-
នៅឥណ្ឌូនេស៊ី កូវីដ១៩សម្លាប់មនុស្ស១៣៩នាក់ ត្រឹម១ថ្ងៃ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់បំផុត

ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសពីចំនួនមនុស្សស្លាប់១៣៩នាក់បន្ថែមទៀត ដោយសារតែជំងឺកូវីដ១៩ ជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់ក្នុងប្រទេសមួយនេះ។ ចំនួននេះធ្វើឲ្យមនុស្សស្លាប់ដោយសារតែកូវីដ១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនដល់៤៤៥៩នាក់ នេះបើតាមការគេហទំព័រសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបង្ហាញឲ្យដឹង។ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងកើតមួយនេះ មានអ្នកឆ្លងកូវីដ១៩ចំនួន៩១៧៥១នាក់ហើយ បន្ទាប់ពីម្សិលមិញ ប្រកាសពីឆ្លងថ្មី១៨៨២នាក់៕
-
ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ជិត៦ម៉ឺន៨ពាន់ករណីថ្មីថែមទៀតក្នុងមួយថ្ងៃ

ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦ម៉ឺន៧ពាន់៨៦០ករណីថ្មីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងមកនេះ ដែលវាជាតួលេខច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីវីរុសដ៏កាចសាហាវមួយនេះផ្ទុះឡើងដំបូងក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញបានបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 នៅប្រេស៊ីលអាចមានច្រើនជាងបច្ចុប្បន្ននេះទៀត ប្រសិនបើការធ្វើតេស្តមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ។ ការឆ្លងជំងឺ COVID-19 យ៉ាងគំហុកនៅប្រេស៊ីលនេះដែរ ត្រូវបានគេស្តីបន្ទោសទៅលើចំណាត់ការមិនគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល ដឹកនាំដោយលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណា ។ សូមជម្រាបថា ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុប២១២លាននាក់ គិតត្រឹមថ្ងៃទី២៣ ខែកក្កដានេះ ចំនួនអ្នកឆ្លង COVID-19 សរុប២លាន២៣ម៉ឺន១ពាន់៨៧១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន២ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន២ពាន់១៣៨នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥.៣លាននាក់ ក្នុងនោះស្លាប់ជាង៦២ម៉ឺននាក់ និងជាសះស្បើយជាង៩.៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៣៧ម៉ឺន១ពាន់៤២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៣ម៉ឺន១៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩លាន៣៤ម៉ឺន៨ពាន់៧៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន១០ម៉ឺន៨៧៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៦ពាន់១៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៤ម៉ឺន២ពាន់៦៣៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៣ម៉ឺន១ពាន់៨៧១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន២ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៣ម៉ឺន២ពាន់១៣៨នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៩ពាន់៦៨៤ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៩ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៨ម៉ឺន៤ពាន់២៦៦នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៨ម៉ឺន៩ពាន់១៩០ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៧៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន២ពាន់៥៣នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៣៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជំងឺសរុប៥ពាន់៩៤០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៩ពាន់១៧៥នាក់ ៕